One Royal Realty

One Royal  Realty ចែកចាកចាយព័ត៌មានសង្គម

27/12/2025

ឃើញហើយខ្លោចចិត្តណាស់! ទីអារាមដ៏ស័ក្តិសិទ្ធិ 'វត្តគិរីមង្គលអូរស្មាច់' ដែលធ្លាប់តែជាកន្លែងផ្តល់ក្តីសុខ ពេលនេះប្រែជាកន្លែងដែលពោរពេញដោយភាពភ័យខ្លាច។ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅរាយប៉ាយពេញទីធ្លាវត្ត... អាណិតទីវត្តអារាម អាណិតទឹកដី។ 📅 ២៧ ធ្នូ ២០២៥"

27/12/2025

ក្រោយបទឈប់បាញ់ចូលជាធរមានបាន២ម៉ោង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងមេទ័ពជើងខ្លាំងប្រចាំនៅទិសតាមាន់ ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤២ បានជួបគ្នាផ្ទាល់ដោយក្តីនឹករលឹក បារម្ភ និងរីករាយ ព្រោះសង្គ្រាម២០ថ្ងៃនេះ លោកទាំង២ បានត្រឹមទាក់ទងតាមអាយកូម តាមទូរស័ព្ទ ដឹកនាំកម្លាំងទាំងមន្រ្តី និងកងទ័ព ប្រយុទ្ធជាមួយកងទ័ពថៃ។
សម្រាប់មេទ័ពខ្លាប្រចាំនៅទិសតាមាន់ ឧត្តមសេនីយ៍ត្រី នាក់ វង្ស ពុកមាត់កាន់តែប្រែពណ៌ច្រើន តែស្មារតីដឹកនាំកម្លាំងប្រយុទ្ធនៅតែខ្លាំង។
សូមជូនពរលោកទាំង២ និងមន្រ្តីរាជការ កងកម្លាំងទាំងអស់សុខភាពល្អ ជួបតែសំណាងល្អ និងបន្តទទួលជោគជ័យលើបេសកកម្មបម្រើជាតិ និងការពារទឹកដីឲ្យបានរឹងមាំ។

27/12/2025

វីដេអូប ន្ថែម​​​​​​​​​​បង្ហាញពីផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហារ បានរងការខូចខាតទាំងស្រុងដោយសារ ការម្លាក់គ្រាប់បែក ការផ្លោង ។ល។

27/12/2025

វិរបុរសយើងបាននិយាយថា៖ «ជាតិ មាតុភូមិ ដែនដីសុវណ្ណភូមិ អ្នកមិនជំពាក់ខ្ញុំឡើយ ប៉ុន្តែខ្ញុំទេដែលជំពាក់អ្នក។ ដូច្នេះ ខ្ញុំនឹងការពារជាតិនេះឱ្យគង់វង្ស។»

បញ្ជាក់៖ គាត់ឈរជើងនៅប្រាសាទព្រះវិហារផ្ទាល់។

27/12/2025

វីដេអូក្រោយបទឈប់បាញ់ ខ្ទេចអស់ហើយផ្លូវឡើងប្រាសាទព្រះវិហារ
ថ្ងៃទី 27 ខែ 12 ឆ្នាំ 2025
🙏🙏🙏🙏
ប្រភពហ្វេសប៊ុក: ណាត់ គិន

27/12/2025

តាំងចិត្តឱ្យស្ងប់ និងជឿជាក់លើរាជរដ្ឋាភិបាល 🙏

27/12/2025

គ្រាប់កាំភ្លើងធំរបស់ថៃ បាញ់ផ្លោងរំលងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពពីប្រជាពលរដ្ឋនៅប៉ោយប៉ែត វីដេអូថតនៅទៀបភ្លឺថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

27/12/2025

កាសុីណូជាំសាងាំ អន្លង់វែង ខេត្តឧត្តរមានជ័យ

ចាប់ពីម៉ោង ៧ ព្រឹកថ្ងៃនេះ កាស៊ីណូ Anlongwen Brothers ត្រូវបានយោធាថៃបាញ់ផ្លោងយ៉ាងខ្លាំង។

26/12/2025

រដ្ឋមន្ត្រីការបរទេសជប៉ុន៖ រដ្ឋាភិបាល​ជប៉ុន​ នឹង​បន្ត​ចូល​រួម​ក្នុង​កិច្ច​សន្ទនា​នៅ​គ្រប់​កម្រិតជាមួយកម្ពុជា និងថៃ ដើម្បី​​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី

(ភ្នំពេញ)៖ ជុំវិញស្ថានការនៃការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ លោក MOTEGI Toshimitsu រដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះបានចេញមកបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលជប៉ុន ក្នុងការបន្ត​ចូល​រួម​ក្នុង​កិច្ច​សន្ទនា​នៅ​គ្រប់​កម្រិតជាមួយរាជរដ្ឋាភិបាលកម្ពុជា និងថៃ ដើម្បី​​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី និងកាត់​បន្ថយ​ភាព​តានតឹង។

រដ្ឋមន្ត្រីការបរទេសជប៉ុនបានលើកឡើងថា ការប៉ះទង្គិច​គ្នា​ដោយ​យោធា​រវាងប្រទេសថៃ និងកម្ពុជា កំពុង​ផ្ទុះ​ឡើង​ម្ដង​ទៀត ហើយកាល​ពី​ថ្ងៃ​ទី២៤ ខែធ្នូ ឆ្នាំ២០២៥ ការ​ចរចា​បទ​ឈប់​បាញ់​បាន​ចាប់​ផ្ដើម ប៉ុន្តែ​ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​កើត​មាន ហើយលោកជឿ​ថា ក្រសួង​ការ​បរទេស​បាន​បង្កើន​ការ​ចរចារ។

លោកបានចោទជាសំណួរថា តើ​រដ្ឋាភិបាល​ជប៉ុន ​មាន​បំណង​ចូល​ទៅ​ជួយប្រទេស​ទាំង​ពីរ​នេះ​ដោយ​របៀប​ណា? ចាប់​តាំង​ពី​ខែ​ធ្នូ​មក ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​យោធា​រវាងកម្ពុជា​និង​ថៃ កំពុង​រីក​រាល​ដាល​ម្ដង​ទៀត ហើយ​មាន​អ្នក​ស្លាប់​បាត់​បង់​ជីវិត​រួម​ទាំង​ជន​ស៊ីវិល ការ​ផ្លាស់​ទីលំនៅ​របស់​ប្រជាជន និង​ការ​ខូច​ខាត​ទីលំនៅជនស៊ីវិល ហើយ​ការ​ខូច​ខាត​កំពុង​រីក​រាល​ដាល ហើយ​រដ្ឋាភិបាលជប៉ុន ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានការណ៍​នេះ។

លោកថា បច្ចុប្បន្ន​នេះ អាជ្ញាធរ​ការពារ​ជាតិ​ប្រទេសទាំងពីរ កំពុង​ស្ថិត​ក្នុង​ការ​ពិគ្រោះ​យោបល់គ្នា។ រដ្ឋាភិបាល​ជប៉ុន​សង្ឃឹម​យ៉ាង​មុតមាំ​ថា តាម​រយៈ​កិច្ច​សន្ទនា​បែប​នេះ បទឈប់​បាញ់​នឹង​មានត្រូវបានសម្រច។

លោករដ្ឋមន្ត្រីបានរំលឹកផងដែរថា កាល​ពី​សប្តាហ៍​មុន នៅ​ថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន ​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ Sihasak ​បាន​ជួប​ជា​មួយរូបលោក ហើយ​លោក​បាន​លើក​ឡើង​ដោយ​ផ្ទាល់​នៅ​ចំណុច​នេះ (កិច្ចសន្ទនាបទឈប់បាញ់) ​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​បរទេសថៃ។

ប្រមុខការទូតជប៉ុនសង្កត់ធ្ងន់ថា «រហូត​ដល់​ម្សិលមិញលោក Namazu អនុរដ្ឋមន្ត្រី​ជាន់​ខ្ពស់ជប៉ុន ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ការ​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា តាម​របៀប​ស្រដៀង​គ្នា​នេះ (ជំរុញឱ្យមានកិច្ចសន្ទនាឈានទៅរកបទឈប់បាញ់)។ ចំពោះប្រទេស​ទាំង​ពីរ រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ចូល​រួម​ក្នុង​កិច្ច​សន្ទនា​នៅ​គ្រប់​កម្រិត ដើម្បី​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​នឹង​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង»៕

26/12/2025

គិតត្រឹមរសៀលថ្ងៃទី២៦ ខែធ្នូ ជនស៉ីវិលកម្ពុជា៣០នាក់ស្លាប់ និងរងរបួស៩០នាក់ ដោយសារអំពើឈ្លានពានរបស់ថៃ, ជនភៀសសឹកកើនជាង៦៤ម៉ឺននាក់

26/12/2025

BREAKING: ម៉ោងជាង២រសៀល ទាហានឈ្លានពានសៀម ប្រើយន្ដហោះចម្បាំងទម្លាក់គ្រាប់បែក ក្នុងភូមិសាស្ដ្រស្រុកវ៉ារិន ខេត្តសៀមរាប

(ព្រំដែន)៖ នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានប្រើប្រាស់យន្ដហោះចម្បាំង ទម្លាក់គ្រាប់បែកជាបន្ដបន្ទាប់មួយចំនួន ចូលក្នុងភូមិសាស្ដ្រស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីទន្ទ្រានឈ្លានពានដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា លើសពីព្រំដែនជម្លោះ៕

26/12/2025

សំឡេងយំ និងការរត់គេចពីសេចក្ដីស្លាប់របស់កុមារស្លូតត្រង់! 💔🇰🇭

នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ទឹកដីស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានប្រែពីភាពស្ងប់ស្ងាត់ មកជាការភ័យខ្លាចយ៉ាងខ្លាំង។ រូបភាពដែលទាក់ភ្នែកបំផុត គឺសិស្សានុសិស្សតូចៗនៅសាលាមត្តេយ្យ និងបឋមសិក្សាត្រពាំងថ្ម រួមទាំងបងៗនៅវិទ្យាល័យភ្នំស្រុក បាននាំគ្នារត់ប្រសាចចេញពីសាលារៀនទាំងភ័យតក់ស្លុត បន្ទាប់ពីមានការវាយប្រហារតាមអាកាសដោយគ្រាប់បែកពីសំណាក់យោធាថៃ។

តើក្មេងៗខុសអ្វី? ពួកគាត់គ្រាន់តែចង់មករៀនសូត្រដើម្បីអនាគត ប៉ុន្តែបែរជាត្រូវជួបនូវសោកនាដកម្មបែបនេះទៅវិញ។ សូមទេវតាជួយថែរក្សាបងប្អូនខ្មែរនៅជាប់ព្រំដែន និងសិស្សានុសិស្សទាំងអស់ឱ្យមានសុវត្ថិភាពផង! 🙏🥺🥀

#បន្ទាយមានជ័យ #ស្រុកភ្នំស្រុក #សន្តិភាព

Address

Phnom Penh

Telephone

+855966001939

Website

Alerts

Be the first to know and let us send you an email when One Royal Realty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to One Royal Realty:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram