បន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ សុខសាន្តស្គន់

  • Home
  • បន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ សុខសាន្តស្គន់

បន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ សុខសាន្តស្គន់ ពិនិត្យ និង ព្យាបាលជម្ងឺ
-ជម្ងឺមនុស្សចាស់
-ជម្ងឺកុមារ
-រោគស្រ្តី
-អេកូទូទៅ និងផ្ទៃពោះ

18/07/2025

សុខសាន្តស្គន់
ឈប់សម្រាក1ថ្ងៃ 18-07-25
បើកវិញ ថ្ងៃស្អែក 19-07-25
លេខទំនាក់ទំនង 012 249 288

08/07/2025
ជិតដល់ថ្ងៃហើយ ម៉ាក់ៗ 🥰🥰😍
08/07/2025

ជិតដល់ថ្ងៃហើយ ម៉ាក់ៗ 🥰🥰😍

សូមស្វាគមន៍ជាថ្មី ថ្នាក់អប់រំសុខភាពអ្នកម្ដាយ‼️👏👏ថ្ងៃ អាទិត្យ ទី13  កក្ដដា 2025 នៅបន្ទប់ពិគ្រោះ និង ព្យាបាលជម្ងឺ សុខសាន្ត...
02/07/2025

សូមស្វាគមន៍ជាថ្មី ថ្នាក់អប់រំសុខភាពអ្នកម្ដាយ‼️👏👏

ថ្ងៃ អាទិត្យ ទី13 កក្ដដា 2025 នៅបន្ទប់ពិគ្រោះ និង ព្យាបាលជម្ងឺ សុខសាន្តស្គន់ ម៉ោង 1:30-3:00 រសៀល👏👏
🤰🧑‍🍼ម៉ាក់អាចចូលរួមដោយសេរី តែត្រូវចុះឈ្មោះមុនសិនណា ដើម្បីអោយក្រុមការងារបានរៀបចំអាហារសំរ៉ន់ និង កាដូអនុស្សាវរីយ៍ ជូនម៉ាក់ៗ អោយបានគ្រប់ៗគ្នា🎁🎁🎁
🤰🧑‍🍼សម្រាប់ម៉ាក់ៗ កំពុងពពោះ និង បំបៅដោះកូន🤰🧑‍🍼

☎️ ទូរស័ព្ទទំនាក់ទំនង 012 641 422/ 016 641 422/088 364 4288

🏠ទីតាំង:ខាងជើងរង្វង់មូលស្គន់ 30ម (ស្ដាំដៃ) ស្រុកជើងព្រៃ ខេត្តកំពង់ចាម❤️🥰

📍ផែនទីទីតាំង: https://maps.app.goo.gl/wYhbCyn2CzjL3Sg3A?g_st=com.google.maps.preview.copy

ចាំជួបគ្នាថ្ងៃកម្មវិធីណាម៉ាក់ៗ🥰🥰

អូនចង់ចោះត្រចៀក ពាក់ក្រវិលនឹងគេ😀
20/06/2025

អូនចង់ចោះត្រចៀក ពាក់ក្រវិលនឹងគេ😀

សុំថត គេអៀនគេ 😃 cute cute🥰😍
20/06/2025

សុំថត គេអៀនគេ 😃 cute cute🥰😍

តើកូនៗអត់ចង់ញ៊ាំអាហារមែនទេ⁉️🚫🍲🍛👉មានមូលហេតុជាច្រើនដែលធ្វើអោយកុមារ រឺ មនុស្សធំបាត់បង់ចំណង់អាហារ ដូចជា៖ - ការបង្កររោគក្នុងរ...
20/06/2025

តើកូនៗអត់ចង់ញ៊ាំអាហារមែនទេ⁉️🚫🍲🍛

👉មានមូលហេតុជាច្រើនដែលធ្វើអោយកុមារ រឺ មនុស្សធំបាត់បង់ចំណង់អាហារ ដូចជា៖
- ការបង្កររោគក្នុងរាយកាយ ដូចជា៖ មានគ្រុនក្តៅផ្តាសាយ,មានការបង្កររោគផ្លូវពោះវៀន,តំរងនោម,ថ្លើម,សួតឬកន្លែងផ្សេងៗទៀត
- ការប្រើថ្នាំមួយចំនួនប៉ះពាល់ដល់ការបាត់បង់ចំណង់បរិភោគអាហារ ជាពិសេសក្នុងអំឡុងពេលព្យាបាលជម្ងឺ រឺទើបងើបពីឈឺ
- មានបញ្ហាស្ត្រេសឬឆាប់ភ័យឆាប់ខ្លាច,ការបាក់ទឹកចិត្ត
- អ្នកដែលមានជំងឺរុំារ៉ៃ
- អ្នកមានបញ្ហាបំរែបំរួលអ័រម៉ូនក្រពេញទីរ៉ូអ៊ីត

👉ផលវិបាក
បើមិនមានការព្យាបាលឲ្យបានត្រឹមត្រូវនោះទេផលវិបាកដោយសារតែបញ្ហាបាត់បង់ចំណង់បរិភោគអាហារមានដូចជា៖
- ស្រកគីឡូ
- មានការប្រឈមមុខនឹងជំងឺឆ្លងដោយសារប្រព័ន្ធការពាររាង្គកាយចុះខ្សោយ
- អស់កំលាំង
- ឈឺពោះជាប្រចាំ
- ពិបាកក្នុងការលេបអាហារឬទឹក
- អាចក្អួតឬចង្អោរជាប្រចាំ

តើធ្វើដូចម្ដេច ដើម្បីកាត់បន្ថយវិបត្តិស្រ្តីក្រោយអស់រដូវ?ក្រោយអស់រដូវ ស្រ្តីវ័យចំណាស់តែងតែជួបបញ្ហាមួយចំនួន ដូចជា ស្ងួតនៅត...
20/06/2025

តើធ្វើដូចម្ដេច ដើម្បីកាត់បន្ថយវិបត្តិស្រ្តីក្រោយអស់រដូវ?
ក្រោយអស់រដូវ ស្រ្តីវ័យចំណាស់តែងតែជួបបញ្ហាមួយចំនួន ដូចជា ស្ងួតនៅតំបន់ទ្វាមាស គិតច្រើន គេងមិនលក់ ឈឺឆ្អឹងឆ្អែង បែកញើសស្អិត និងក្ដៅមុខមាត់….។ល។

ខាងក្រោមនេះជាដំណោះស្រាយខ្លះៗដើម្បីកាត់បន្ថយ👇
👉ការឡើងភាយកម្តៅ និង បែកញើសពេលយប់ ៖
- ស្លៀកសម្លៀកបំពាក់ស្ដើងៗធ្វើអំពីអំបោះ
- ញ៉ាំទឹក ភេសជ្ជៈ ឬអាហារត្រជាក់ៗ
- បន្ថយការជក់បារី កាហ្វេ ស្រា
- បើអាច ធ្វើបន្ទប់ឲ្យត្រជាក់ និងមានផាសុកភាព
- បន្ថយអាការៈស្រេ្តស ធ្វើចលនា ធ្វើការងារធម្មតា ឬហាត់កីឡាឲ្យបានជាប្រចាំយ៉ាងហោចណាស់ឲ្យបាន១៥០នាទីក្នុងមួយសប្ដាហ៍
- បន្ថយ ឬបញ្ចុះទម្ងន់

👉ជំងឺពុកឆ្អឹង ៖
- ប្រយ័ត្នកុំឲ្យដួល បុកទង្គិច ឬរអិល ព្រោះវាបណ្ដាលឲ្យបាក់ឆ្អឹង
- ឲ្យស្រ្តីឧស្សាហ៍ត្រូវកម្តៅថ្ងៃ ពិសេសនៅពេលព្រឹក ពេលថ្ងៃចាប់ផ្ដើមរះ
- ប្រើប្រាស់ចំណីអាហារបន្ថែមដែលមានជាតិកាល់ស្យូម និងវីតាមីនដេពេញមួយជីវិត បន្ទាប់ពីអស់រដូវភ្លាម (Calcium 1500mg + Vitamine D 800U.I each day)
- ធ្វើលំហាត់សាច់ដុំ ហាត់ប្រាណ ដើម្បីឲ្យឆ្អឹងរឹងមាំល្អ
- ឧស្សាហ៍ពិនិត្យមើលកំហាប់ឆ្អឹង

👉ជំងឺបេះដូង និងសរសៃឈាម ៖
- បញ្ឈប់ការជក់បារី ប្រសិនបើចេះជក់
- រក្សាទម្ងន់រាងកាយឲ្យបានថេរ
- ធ្វើឲ្យមានតុល្យភាពនៃការទទួលទានអាហារ មានន័យថាបន្ថយអាហារដែលមានជាតិខ្លាញ់ច្រើនបន្ថយពពួកសាច់ក្រហម បន្ថយការទទួលទានស្រា និងអាហារដែលមានរសជាតិផ្អែមពេក ឬប្រៃពេក។ ជំនួសដោយអាហារដែលជាបន្លែ ផ្លែឈើ និងត្រី។
- ហាត់កីឡា ឬធ្វើចលនា យ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ
- បន្ថយអាការៈស្ដ្រេស។

👉ស្ងួត ក្រហាយ ទ្វាមាស
-ប្រើជែលលាបតំបន់មាស
-ប្រើsupplements ជំនួយសុខភាពស្បូន និងអ័រម៉ូនចំរាញ់ពីធម្មជាតិ
-ផ្លាស់ប្ដូររបបអាហារ កាត់បន្ថយប្រៃ ផ្អែម និង អាហារម្សៅ ហើយបន្ថែម បន្លែ ផ្លែឈើ និង គ្រាប់ធុញ្ញជាតិ
-ញាំទឹកច្រើន

កាប៉ុបៗ🥰😂
11/06/2025

កាប៉ុបៗ🥰😂

កូនមិនគ្រប់ទឹកមកពីកំណើត Down Syndrome ជាបណ្តុំរោគសញ្ញាមិនល្អដែលកើតមានដោយសារភាពមិនប្រក្រតីរបស់ក្រូម៉ូសូមទី 21ក្នុងកោសិកា ...
22/04/2025

កូនមិនគ្រប់ទឹកមកពីកំណើត Down Syndrome ជាបណ្តុំរោគសញ្ញាមិនល្អដែលកើតមានដោយសារភាពមិនប្រក្រតីរបស់ក្រូម៉ូសូមទី 21ក្នុងកោសិកា មាន 3 ទំរង់(Trisomy 21, Mosaic Down Syndrome, Translocation Down Syndrome)។ ក្នុងកោសិកាមានក្រូម៉ូសូម 23គូរ។ ជាធម្មតាក្រូម៉ូសូមទី21ក៏មាន2ដែរ ប៉ុន្តែចម្លែកអីលើទារកមិនគ្រប់ទឹក ក្រូម៉ូសូមទី21របស់គាត់មានដល់ទៅ3។ នេះជាជម្ងឺតពូជ រឺខ្លះថាជម្ងឺមកពីសែន (Genetic)។ ទារកអាចទទួលសែនមិនល្អពីម្តាយ រឺ ពីឪពុក រឺទាំងពីរអ្នក។

✍️ ទំរង់ទ្រីសូមី 21ជាមូលហេតុអោយកើតមានបណ្តុំរោគសញ្ញាមិនល្អលើទារកច្រើនជាងគេ។
💯 ពេលស្រ្តីមានផ្ទៃពោះ យើងអាចរកមើលជម្ងឺនេះដោយការវិភាគសែនក្នុងឈាម, ទឹកភ្លោះ, ទងសុក និងជាពិសេសការមើលរូបរាងទារកក្នុងផ្ទៃម្តាយនៅចន្លោះ 11 ទៅ 14 សប្តាហ៍។ ចំនែកការមើលនៅ 15 ទៅ 22 សប្តាហ៍ក៏កំណត់បានដែរប៉ុន្តែមិនសូវច្បាស់។
😓 ការវិភាគសែនក្នុងប្រទេសយើងនៅមានកំរិត ដូច្នេះមានតែការរុករកភាពមិនប្រក្រតីក្នុងអេកូទេដែលមានលក្ខណះទូលំទូលាយជាង។ តើទារកដែលមិនគ្រប់ទឹក (Down Syndrome) មានរូបរាងដូចម្តេច?

👉លក្ខណះទារក Down Syndrome ក្នុងអេកូ:
1. ទឹកដក់កញ្ចឹងក រឺ កំរាស់កញ្ចឹងកធំជាង 3 មីលីម៉ែត្រ ( ផ្អែកលើការសិក្សាតាមអ៉ឺរ៉ុប ធំជាង 3.5 មម ទើបមានជម្ងឺ)
2. ខ្ទង់ច្រមុះខ្លី រឺ គ្មានខ្ទង់ច្រមុះ
3. បេះដូងលោតញាប់ខុសពីធម្មតា
4. មានខ្លួនវែង ប៉ុន្តែដៃជើងខ្លីៗ

👉 ម្តាយគ្រប់រូបដែលស្រលាញ់កូន គាត់ពិតជាមិនដាច់ចិត្តរំលូតទារកចេញទេ។ ត្រូវគិតអោយច្បាស់ណា ថាបើទារកនេះកើតមករួមជាមួយភាពមិនប្រក្រតីទាំងរូបរាងកាយ និងខ្សោយប្រាជ្ញាខ្លាំង តើអ្នកទទួលយកបានដែររឺទេ? នេះជាការសម្រេចចិត្តយ៉ាងលំបាកបំផុត! ពេលកូនអ្នកកើតមករូបរាងកាយគាត់មានសភាពដូចខាងក្រោម:
1. កំណោងភ្នែកបាស់ឡើងលើ
2. គ្មានខ្ទង់ច្រមុះ
3. ផ្នត់កញ្ចឹងកក្រាស់ខ្លាំង
4. មានផ្នត់បាតដៃតែមួយ
5. មានម្រាមកូនដៃកោង
រួមទាំងសកម្មភាពស្ទក់ៗ និងមិនឆ្លាត

01/04/2025

Address


Telephone

+85512249288

Website

Alerts

Be the first to know and let us send you an email when បន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ សុខសាន្តស្គន់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to បន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ សុខសាន្តស្គន់:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Practice
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share