វេជ្ជ. ឈុន ម៉ារ៉ាឌី DN Clinic

វេជ្ជ. ឈុន ម៉ារ៉ាឌី DN Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from វេជ្ជ. ឈុន ម៉ារ៉ាឌី DN Clinic, Medical and health, Phnom Penh.

 #សូមគោរពជូនដំណឹងដល់ លោក/លោកស្រី ជាអ្នកជំងឺរលាកថ្លើម បេ នឹង សេ ដែលមានកាតសម្គាល់របស់ Hepatitis Elimination Allience of Ca...
02/02/2026

#សូមគោរពជូនដំណឹងដល់ លោក/លោកស្រី ជាអ្នកជំងឺរលាកថ្លើម បេ នឹង សេ ដែលមានកាតសម្គាល់របស់ Hepatitis Elimination Allience of Cambodia (HEA)
#បន្ទប់ពិគ្រោះព្យាបាលជំងឺ ឌី អេន ដែលជាដៃគូរសហការជាមួយសម្ព័នលុបបំបាត់ជំងឺរលាកថ្លើម បេ នឹង សេ នៃព្រះរាជាណាកម្ពុជា បានបញ្ចុះតំលៃបន្ថែមទៀតចំពោះថ្នាំព្យាបាលជំងឺរលាកថ្លើម បេ នឹង សេ ដើម្បីចូលរួមបង្កើនការផ្តល់ជូននូវការព្យាបាលអោយបានប្រជាពលរដ្ធគ្រប់ៗគ្នា

🏥🏥🏥 #ទីតាំងផ្ទះ104 ផ្លូវ217 សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ
☎️☎️☎️ #សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ:(070 803 308, 092 803 308, 085 62 63 73) សូមអរគុណ

28/01/2026
25/01/2026
25/01/2026

ជំងឺ​នីប៉ាហ៍ គឺជាជំងឺបង្កឡេីងដោយវីរុស​ដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លាប់បាន​ ។ វីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលេីសត្វប្រចៀវ​ និងសត្វច្រឹង​ និងអាចឆ្លងមកមនុស្ស និងជ្រូក​ ។
វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់​ តាមរយៈ​ទឹក​សរីរាង្គ​មនុស្ស​ ។ អ្នកឆ្លងជំងឺនេះ​ មានអត្រាស្លាប់​ចន្លោះពី​ 40%–70% ។
ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំនៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង កេីតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ​្ឌា​។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេស​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និងសឹង្ហបុរី​ ផងដែរ​ ជាពិសេសគឺនៅប្រទេស​ ម៉ាឡេស៊ី​ ក្នុងឆ្នាំ​១៩៩៩​ ដែល​បណ្ដាល​ឲ្យ​ឈឺ​៣០០នាក់​ ក្នុងនោះ១០០នាក់បានស្លាប់​ ។ មនុស្សអាចឆ្លងមេរោគ​នីប៉ាន៍តាមរយៈ​ ការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ​ ច្រឹង​ ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ​ ។
កាត់បន្ថយការឆ្លងមេរោគតាមរយៈ​ លាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក​ ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ​ ច្រឹង ឬជ្រូកឈឺ​ ចៀសវាងការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានមេរោគ Nipah។
អ្នកដែលមានជំងឺ Nipah ជាធម្មតាឈឺរយៈពេល 3 ទៅ 14 ថ្ងៃដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម។ ក្រោយមកនៃការឆ្លងមេរោគ មនុស្សមួយចំនួនអាចជួបប្រទះនឹងការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការភាន់ច្រឡំ ងងុយដេក ប្រកាច់​ ។ អ្នកដែលមានរោគសញ្ញាទាំងនេះអាចសន្លប់ក្នុងរយៈពេល 24-48 ម៉ោង។
សូមបញ្ជក់ៈ​ រហូតដល់ពេលនេះ​ ប្រទេសកម្ពុជាមិនដែលរកឃេីញ​ ជំងឺ​ នីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ តែ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ កំពុងយកចិត្តដាក់ធ្វេីការតាមដាន​ និងត្រៀមលក្ខណៈឆ្លេីយតបនឹងការរាត្បាតជំងឺនេះជាប់ជានិច្ច​ ។
ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥​ ឬ​ ០១២៤៨៨៩៨១​ ដោយ​មិន​គិតថ្លៃ​ ។

 #សូមថ្លែងអំណរអរគុណបង នឹង ក្រុមគ្រួសារច្រើនណាស់ដែលតែងតែគាំទ្រសេវ៉ាយើងខ្ញុំ #ទុក្ខព្រួយរបស់អ្នកជំងឺជា ទុក្ខព្រួយរបស់ពេទ្យ...
17/01/2026

#សូមថ្លែងអំណរអរគុណបង នឹង ក្រុមគ្រួសារច្រើនណាស់ដែលតែងតែគាំទ្រសេវ៉ាយើងខ្ញុំ
#ទុក្ខព្រួយរបស់អ្នកជំងឺជា ទុក្ខព្រួយរបស់ពេទ្យ 🙏🙏❤️❤️❤️🙏🙏

🏥🏥🏥 #ទីតាំងផ្ទះ104 ផ្លូវ217 សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ
☎️☎️☎️ #សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ:(070 803 308, 092 803 308, 085 62 63 73) សូមអរគុណ

ថ្ងៃសៅរ៍ ១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥December 20, 2025បេសសកម្ម កងទ...
16/01/2026

ថ្ងៃសៅរ៍ ១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥
December 20, 2025
បេសសកម្ម កងទ័ពអាវស នៃមន្ទីរពេទ្យ មិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ
“Scoop and Run” “Stay and Play”
អនុស្សាវរីយ៍ចងចាំមិនភ្លេច នាំយកគ្រឿងឧបភោគបរិភោគបន្តិចបន្តួចពីបងប្អូនជនរួមជាតិខ្មែរ នៅភ្នំពេញជូនទៅដលបងៗវីរៈកងទ័ពនៅព្រំដែនជួរមុខដែលបានរងគ្រោះថ្នាក់ពីសង្គ្រាមឈ្លានពានពីយោធាថៃមកលើតំបន់ បឹងត្រកួន ជោគជ័យ ជាំក្សាណ
ពេលនេះស្រុកក្សានត្រាណវិញហើយ បេសកម្មក៏បានបញ្ចប់ សូមថ្លែងអំណរអរគុណក្រោមការដឹងនាំ របស់ឯកឧត្តមនាយក នៃមន្ទីរពេទ្យ មិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ នឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់លោកតែងតែគិតពីសុខាភាពប្រជាជនសុីវិល នឹង ប្រជាជនភាសិក នឹង បងៗវីរៈកងទ័ព🙏🙏🙏❤️❤️❤️🙏🙏🙏

អ្នកជំងឺ: ក្មួយពេទ្យ ខ្ញុំចង់អោយក្មួយពេទ្យជួយបញ្ចុះ A1Cអោយលឿនជាងតិចមើល!ពេទ្យៈ ពេទ្យបានស្តាប់ហើយក៏ញញឹមទៅវិញតិចៗ 🙏🙏🙏សូមអរគ...
15/01/2026

អ្នកជំងឺ: ក្មួយពេទ្យ ខ្ញុំចង់អោយក្មួយពេទ្យជួយបញ្ចុះ A1Cអោយលឿនជាងតិចមើល!
ពេទ្យៈ ពេទ្យបានស្តាប់ហើយក៏ញញឹមទៅវិញតិចៗ 🙏🙏🙏

សូមអរគុណ អ៊ុំស្រីដែលខំស្កាត់ពីឆ្ងាយមកជួប 🙏🙏❤️❤️❤️🙏🙏

🏥🏥🏥 #ទីតាំងផ្ទះ104 ផ្លូវ217 សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ
☎️☎️☎️ #សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ:(070 803 308, 092 803 308, 085 62 63 73) សូមអរគុណ

ញត្ដិថ្កោលទោស សង្រ្គាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋកម្ពុជាម្នាក់ ខ្...
27/12/2025

ញត្ដិថ្កោលទោស សង្រ្គាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋកម្ពុជាម្នាក់
ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសង្គ្រាមឈ្លានពានដ៏សាហាវរបស់ភាគីថៃ មកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កឱ្យជនស៊ីវិលស្លូតត្រង់ស្លាប់ និងរងរបួស បំផ្លាញផ្ទះសម្បែង វត្តអារាម សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើន តាមបណ្តាខេត្តជាប់ព្រំដែន។

ការបំពាននេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាព ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ខ្ញុំសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោស និងទាមទារឱ្យភាគីថៃ បញ្ឈប់អំពើឈ្លានពានជាបន្ទាន់ ទទួលខុសត្រូវចំពោះការបំពានទាំងអស់ និងងាកមកដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ជាថ្មីម្តងទៀត ខ្ញុំនិងក្រុមគ្រួសារ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការ និងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពារអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យ និងសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា។



11/12/2025
សូមអរគុណបងស្រីនឹងក្រុមគ្រួសារតែងតែទុក្ខចិត្តនឹងនៅតែគាំទ្រសាវ៉ាយើងខ្ញុំ ការគាំទ្ររបស់បងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា🏥🏥...
05/12/2025

សូមអរគុណបងស្រីនឹងក្រុមគ្រួសារតែងតែទុក្ខចិត្តនឹងនៅតែគាំទ្រសាវ៉ាយើងខ្ញុំ ការគាំទ្ររបស់បងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា

🏥🏥🏥 #ទីតាំងផ្ទះ104 ផ្លូវ217 សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ
☎️☎️☎️ #សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ: (070 803 308, 085 62 63 73) សូមអរគុណ

Address

Phnom Penh

Telephone

+85570803308

Website

Services

Specialties

Alerts

Be the first to know and let us send you an email when វេជ្ជ. ឈុន ម៉ារ៉ាឌី DN Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to វេជ្ជ. ឈុន ម៉ារ៉ាឌី DN Clinic:

Share