មន្ទីរពេទ្យបង្អែកខេត្តរតនគិរី

  • Home
  • Cambodia
  • Banlung
  • មន្ទីរពេទ្យបង្អែកខេត្តរតនគិរី

មន្ទីរពេទ្យបង្អែកខេត្តរតនគិរី មន្ទីរពេទ្យបង្អែកខេត្តរតនគិរី

ថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥សមាគមសុខភាពផ្លូវចិត្តកម្ពុជ...
10/08/2025

ថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥
សមាគមសុខភាពផ្លូវចិត្តកម្ពុជា បានបើកវគ្គសិក្ខាសាលាបណ្តុះបណ្តាលស្ដីពីការបង្ការថែទាំព្យាបាលបញ្ហាសុខភាពផ្លូវចិត្តក្រោយស្ថានភាពបន្ទាន់
ដោយមានការចូលរួមជាគណ:អធិបតីលោកជំទាវ ញាន ទិត្យចិន្តា អភិបាលរង នៃគណ:អភិបាលខេត្ត និងថ្នាក់ដឹកនាំមនី្ទរសុខាភិបាលព្រមទាំងសិក្ខាកាមសរុប ៥៥នាក់

នៅដេីមខែកញ្ញានេះពិតជាអរគុណដល់ក្រុមគ្រូពេទ្យរួមនឹងបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តរតនគិរីទាំងអស់ ដែលបានចូលរួមជួយរួមនឹងបងប្អ...
08/08/2025

នៅដេីមខែកញ្ញានេះពិតជាអរគុណដល់ក្រុមគ្រូពេទ្យរួមនឹងបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តរតនគិរីទាំងអស់ ដែលបានចូលរួមជួយរួមនឹងបងប្អូនសប្បុជនចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្តដើម្បីជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋដែលជាអ្នកជំងឺត្រូវការសង្គ្រោះដោយវះកាត់បន្ទាន់ សម្រាលកូន បាត់បង់ឈាមច្រើននៅផ្ទះតាមភូមិដាច់ស្រយាល វះកាត់ដោយគ្រោះថ្នាក់ចរាចរណ៍។ល។មានជាច្រើនករណី អ្នកជំងឺពួកគាត់មិនមានបងប្អូនសាច់ញាតិក្នុងការផ្ដល់ឈាមដើម្បីសង្គ្រោះជីវិត ។ បរិច្ចាគឈាមស្ម័គ្រចិត្តគឺជាការចូលរួមចែករំលែកសេចក្តីស្រលាញ់និង ការងារសង្គមមហាសប្បុរសធម៌🙏🙏🙏

យើងខ្ញុំសុំជូនពរបងៗវីរៈកងទ័ពជួរមុខនៅតាមព្រំដែនសូមឱ្យមានសុខភាពល្អស្មារតីរឹងមាំកុំបារម្ភពីក្រុមគ្រួសារបងៗអីព្រោះពួកយើងខ្ញុ...
02/08/2025

យើងខ្ញុំសុំជូនពរបងៗវីរៈកងទ័ពជួរមុខនៅតាមព្រំដែនសូមឱ្យមានសុខភាពល្អស្មារតីរឹងមាំកុំបារម្ភពីក្រុមគ្រួសារបងៗអីព្រោះពួកយើងខ្ញុំជួរក្រោយនឹងមើលថែទាំផ្ដល់ភាពកក់ក្តៅនិងស្នាមញញឹមសុខសុវត្ថិភាពជូនក្រុមគ្រួសារបងៗរួមនឹងប្រជាពលរដ្ឋយើងខ្មែរស្រឡាញ់ខ្មែរ ខ្មែរសាមគ្គីខ្មែរជួយខ្មែរខ្មែរត្រូវការសន្តិភាព🇰🇭🇰🇭🇰🇭🇰🇭We are wish all the brave soldiers on the front lines to be healthy and strong. Don't worry about your families, because we, the ones in the back row, will take care of them, provide warmth and smiles, and ensure safety for your families, along with our fellow Khmer people. We love Khmer. We are united in Khmer. We help Khmer. We need peace. 🇰🇭🇰🇭🇰🇭🇰🇭(រូបភាពនិងសកម្មភាពរបស់ក្រុមគ្រូពេទ្យយើងចុះទៅជួយសង្គ្រោះស្ត្រីដែលសម្រាលកូនតាមផ្លូវព្រោះរដូវនេះរដូវវស្សាវាធ្វើឲ្យភ្លៀងធ្លាក់ខ្លាំងនិងមានផ្លូវលំបាក់ដែលនៅតំបន់ដាច់ស្រយាលឆ្ងាយពីក្រុង។)

នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ៨: ៣០ នាទីព្រឹក មន្ទីរពេទ្យបង្អែកខេត្ត បានរៀបចំការដាំកូនឈើ ក្រោមការដឹកនាំដោយលោ...
21/07/2025

នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ៨: ៣០ នាទីព្រឹក មន្ទីរពេទ្យបង្អែកខេត្ត បានរៀបចំការដាំកូនឈើ ក្រោមការដឹកនាំដោយលោកវេជ្ជបណ្ឌិត អូន សាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងបុគ្គលិក ក្រុមគ្រូពេទ្យទាំងអស់ដែលបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

សូមបញ្ជាក់ផងដែរថា កូនឈើទាំងអស់ដែលបានដាំរួមមានប្រភេទដើមក្រញ៉ូង ដើមនាងនួន ដើមបេង ដើមឈើទាល គឺជាការផ្តល់ជូនដោយថ្លៃថ្លាពីមន្ទីរបរិស្ថាននៃខេត្តរតនគិរី ក្នុងគោលបំណងផ្សព្វផ្សាយនិងអបអរក្នុងឱកាសរុក្ខទិវា ជាឱកាសដ៏សំខាន់មួយសម្រាប់លើកទឹកចិត្ត និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃការការពារ និងថែរក្សធនធានធម្មជាតិដោយការដាំដើមឈើ និងដើម្បីកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។

ចូលរួមដាំដើមឈើ ទាំងអស់គ្នា ដើម្បីជីវិត សុខភាព និងអនាគតបៃតង!!!

នៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ៨: ០០ នាទីព្រឹក មន្ទីរពេទ្យបង្អែកខេត្ត រតនគិរី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេ...
18/07/2025

នៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ៨: ០០ នាទីព្រឹក មន្ទីរពេទ្យបង្អែកខេត្ត រតនគិរី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេវាអវៈយវៈសិប្បនិម្មិត និងរណប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ញាណ ទិត្យចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី លោកវេជ្ជបណ្ឌិត គង់ វែង អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត អូន សាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី លោក លោកស្រី តំណាងអង្គការ អ៊ុកស៊ីដវើលវ៉ាយដ៏ មន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី តំណាងមន្ទីរសុខាភិបាល អង្គការភ្លែនខេត្តរតនគិរី មន្ទីរសង្គមកិច្ច និងតំណាងជនពិការនៅខេត្តរតនគិរី។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះរៀបចំឡើងដើម្បីផ្សព្វផ្សាយរួមចំណែកក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ដើម្បីគាំទ្រដល់ការបង្កើនលទ្ធភាពទទួលបានសេវាប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅកម្ពុជា។ លើសពីនេះទៅទៀតក៏បានរួមចំណែកដល់ការពង្រឹងគុណភាពនៃការផ្តល់សេវាស្តារលទ្ធភាពពលកម្ម និងការបង្កើនលទ្ធភាពទទួលបានសេវាសម្រាប់ជនមានពិការភាព ឱ្យបានកាន់តែប្រសើរឡើង។
តាមរយៈកម្មវិធី ACCESS2 អង្គការអ៊ុកស៊ីដវើលវ៉ាយដ៍ បានជួយគាំទ្រសម្រាប់ការបង្កើតសេវាអវយវៈ សិប្បនិម្មិត និងរណបដែលមានទីតាំងនៅមន្ទីរខេត្តក្រចេះ ក្នុងការផ្តល់ឧបករណ៍ជំនួយចលនាដល់ជនមានពិការភាពដែលត្រូវការអវយវៈសិប្បនិម្មិត រណប រទេះរុញ ឈើច្រត់ និងគ្រឿងជំនួយចលនាផ្សេងៗទៀត ក្រោយពីការទទួលការព្យាបាលដើម្បីជួយសម្រួលការបន្លាស់ទីរបស់អតិថិជនប្រកបដោយគុណភាពនិងឯក រាជភាព។

រីករាយថ្ងៃសៅរ៍ចុងសប្តាហ៍អគុណក្រុមគ្រូពេទ្យខេត្តរតនគិរីដែលបានប្រឹងប្រែងវះកាត់បន្ទាន់ ជួយសង្គ្រោះជីវិតអ្នកជំងឺទាន់ពេលវេលា។...
12/07/2025

រីករាយថ្ងៃសៅរ៍ចុងសប្តាហ៍អគុណក្រុមគ្រូពេទ្យខេត្តរតនគិរីដែលបានប្រឹងប្រែងវះកាត់បន្ទាន់ ជួយសង្គ្រោះជីវិតអ្នកជំងឺទាន់ពេលវេលា។🙏🙏🙏សូមចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យបានច្រើនៗដើម្បីឲ្យមន្ទីរពេទ្យមានលទ្ធភាពជួយដល់អ្នកជំងឺទាន់ពេលវេលា។ព្រោះបេីមិនមានឈាមទេគ្រប់ការវះកាត់តែងតែត្រូវការឈាមបន្ទាន់ ។

សូមអគុណបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាការព្យាបាលនិងថែទាំងសុខភាពយ៉ាងច្រេីកុសករ ដោយភាពជឿជាក់និងមានទំនុកចិត្តចំពោះក្រុមពេទ្...
09/07/2025

សូមអគុណបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាការព្យាបាលនិងថែទាំងសុខភាពយ៉ាងច្រេីកុសករ ដោយភាពជឿជាក់និងមានទំនុកចិត្តចំពោះក្រុមពេទ្យយេីង។ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តរតនគិរីនៅតែយកចិត្តទុកដាក់ក្នុងកាផ្ដល់ស្នាមញញឹមសេចក្តីស្រលាញ់ សេចក្តីសង្ឃឹមជូនបងប្អូនយើងជានិច្ច តែងតែចាត់ទុកបងប្អូនជាបងជាប្អូនជាសាច់ញាតិ្តរបស់ខ្លួន។ហេីយលេីកទឹកចិត្តបងប្អូនប្រជាពលរដ្ធសុំបងប្អូនដែលមាន ប័ណ្ណ បសស ប័ណ្ណសមធម៌សុំអោយយកប្រេីប្រាស់នៅតាម មន្ទីរពេទ្យរឺ មណ្ឌលសុខភាពដែលនៅជិតកន្លែងបងប្អូនរស់នៅ។

ព្រឹកថៃ្ងទី 05 ខែ 07 ឆ្នាំ២០២៥ ក្នុងនាមថ្នាក់ដឹកនាំរួមទាំងបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បាននាំយកថវិកាក្រុមការងារ...
05/07/2025

ព្រឹកថៃ្ងទី 05 ខែ 07 ឆ្នាំ២០២៥ ក្នុងនាមថ្នាក់ដឹកនាំរួមទាំងបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បាននាំយកថវិកាក្រុមការងារមន្ទីរពេទ្យហ្នឹងបងប្អូនសប្បុរសធម៌ដែលបានចែករំលែកសេចក្តីស្រឡាញ់ដោយបរិច្ចាកឈាម រួមទាំងថវិការ បានផ្តល់ជូនអ្នកជំងឺខ្វះខាតដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។តាំងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្ត
សូមគោរព ជូនពរក្រុមគ្រួសារមន្ទីរពេទ្យរួមទាំងបងប្អូនសប្បុរសជនទាំងអស់់ សូមឱ្យមានសុខភាពល្អនិងជោគជ័យគ្រប់ការងារ🙏🙏🙏

១៩-០៦-២០២៥សូមបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរីមកទទួលសេវាពិនិត្យសុខភាពនិងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ក៏ដូចជាការជម្រ...
20/06/2025

១៩-០៦-២០២៥សូមបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរីមកទទួលសេវាពិនិត្យសុខភាពនិងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ក៏ដូចជាការជម្រុញឲ្យយល់ដឹងពីសារះសំខាន់នៃការថែទាំ តាមដានសុខភាពជាប្រចាំ។

ក្រៅពីផ្តល់សេវាដល់ប្រជាជនទូទៅ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី មានបើកបម្រើសេវាជូន ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នាដែលកាន់ប័ណ្ណ បសស សមធម៌ ដោយផ្តោតលើការផ្តល់សេវាប្រកបដោយគុណភាពនិងការយកចិត្តទុក្ខដាក់ និងមិនគិតថ្លៃសេវា។

ក្នុងនោះដែរ សេវា ប.ស.ស សមធម៌ រួមមាន៖
• ពិនិត្យសុខភាពទូទៅដោយឥតគិតថ្លៃ
• ផ្តល់ដំបូន្មានផ្នែកសុខភាព
• ចែកជូនថ្នាំគ្រប់គ្រងជំងឺផ្សេងៗ (ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម…)
• សេវាកម្មសង្គ្រោះបឋម សង្រ្គោះបន្ទាន់ និងសេវាចាំបាច់ផ្សេងៗ
• ផ្តល់សេវាអប់រំសុខភាព សេវាសុខភាពគ្រួសារ និងការពង្រឹងការយល់ដឹងអំពីការថែទាំខ្លួន។
•ការយកចិត្តទុកដាក់ជាពិសេសពីសំណាក់ថ្នាក់ដឹកនាំដឹកនាំខេត្តថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យចំពោះអ្នកជំងឺដែលក្រីក្រនិងខ្វះខាតជាទូទៅចូលរួមឧបត្ថម្ភតិចតួចទៅតាមលទ្ធភាពរបស់អង្គភាព។

សុខភាពល្អចាប់ផ្តើមពីការពិនិត្យសុខភាពទៀងទាត់។

12/06/2025

អបអរសាទរ ខួបទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ៖ «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិត វ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់»

ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេស ការបង្ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយ ជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានា គ្រប់ទម្រង់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនាក្រោម ម្លប់សន្តិភាព។

ជាការពិតណាស់ កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ហេតុនេះ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយ សក្តានុពលសម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។

១២ មិថុនា ២០០១ ~ ១២ មិថុនា ២០២៥

Celebrating the 24th anniversary of the World Day Against Child Labor on June 12, under the theme "Promoting Decent Work for Young Workers in All Production Chains to Ensure Sustainable Growth and Resilience."

The celebration of International Children's Day commemorates the implementation of children's fundamental rights. It highlights the government's commitment to addressing children's challenges, particularly in preventing and responding to violence against children, child labor, and online safety. With total peace, this encompasses supporting children who are victims and those at risk of various threats, exploitation, and abuse, in a timely and effective manner, ensuring that children can live and develop harmoniously.

Indeed, children represent an essential resource for national development. The Royal Government of Cambodia's Pentagonal Strategy Phase-1 has identified "people" as the foremost priority sector. Consequently, prioritizing the well-being, safety, and development of children is a critical component of cultivating human capital, which holds significant potential for the future growth of Cambodia.

June 12, 2001 ~ June 12, 2025

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

នៅរសៀលថ្ងៃអង្គារ ទី២៧ ខែ ឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមវាយតម្លៃផ្ទៀងផ្ទាត់ពីមជ្ឈមណ្ឌលគាំពារមាតានិងទារកនៃក្រសួងសុខាភិបាល ...
27/05/2025

នៅរសៀលថ្ងៃអង្គារ ទី២៧ ខែ ឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមវាយតម្លៃផ្ទៀងផ្ទាត់ពីមជ្ឈមណ្ឌលគាំពារមាតានិងទារកនៃក្រសួងសុខាភិបាល
#មន្ទីរពេទ្យបង្អែកខេត្តរតនគិរីទទួលបានជោគជ័យជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ

២១-០៥-២០២៥ លោកអនុប្រធានមន្ទីរសុខាភិបាល លោកប្រធាន អនុប្រធាន មន្ទីរពេទ្យនិងគណៈកម្មការបច្ចេកទេស បានសម្រេចបំពាក់សម្ភារៈដូចជា...
21/05/2025

២១-០៥-២០២៥ លោកអនុប្រធានមន្ទីរសុខាភិបាល លោកប្រធាន អនុប្រធាន មន្ទីរពេទ្យនិងគណៈកម្មការបច្ចេកទេស បានសម្រេចបំពាក់សម្ភារៈដូចជាម៉ាស៊ីនទំទេីបៗបន្ថែមនៅតាមបន្ទប់ ផ្នែកសង្គ្រោះបន្ទាន់ បន្ទាប់វះកាត់ បន្ទប់សម្រាលកូន ឲ្យកាន់តែទំនើបៗដេីម្បីមាន ប្រសិទ្ធភាពក្នុងការជួយសង្គ្រោះ។ ដើម្បីស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងផ្តល់ទំនុកចិត្តបន្ថែមទៀតដល់អ្នកជំងឺមកទទួលសេវាមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ពិសេសសូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋក្នុងខេត្តរតនគិរីយើងមកទទួលយកសេវាការព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យមានជំនាញៗ អ្វីដែលសំខាន់សុំបងប្អូនដែលមាន ប័ណ្ណ សមធម៌ ប័ណ្ណប.ស.ស សុំយកមកប្រេីដោយសប្បាយរីករាយនិង មានទំនុកចិត្ត មានគុណភាព ប្រសិទ្ធភាព ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យបងប្អូនអាចចែករំលែកបន្តដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងបានដឹង។

Address

Banlung

Telephone

+855975777885

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យបង្អែកខេត្តរតនគិរី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share