ឱសថស្ថាន រស្មីពន្លឺមង្គល Reaksmey Ponleumonkul Pharmacy

  • Home
  • ឱសថស្ថាន រស្មីពន្លឺមង្គល Reaksmey Ponleumonkul Pharmacy

ឱសថស្ថាន រស្មីពន្លឺមង្គល Reaksmey Ponleumonkul Pharmacy មានលក់ឱសថ បរិក្ខាពេទ្យ គ្រឿងសំអាង ផលិតផលទារក អាហារបំប៉នសុខភាព នឹងប្រឹក្សាយោបល់ជំងឺដោយឥតគិតថ្លៃ

ជម្ងឺស្រឡទែន (English : Mumps, français : Oreillons ) ស្រឡទែនគឺជាជម្ងឺឆ្ងងដែលបង្ករដោយវីរុសក្រុម Paramyxovirus ដោយមានរោគស...
24/10/2024

ជម្ងឺស្រឡទែន (English : Mumps, français : Oreillons ) ស្រឡទែនគឺជាជម្ងឺឆ្ងងដែលបង្ករដោយវីរុសក្រុម Paramyxovirus ដោយមានរោគសញ្ញាពិសេសគឺការហើមប៉ោងក្រពេញទឹកមាត់គុម្ភត្រចៀក និងក្រពេញទឹកមាត់ផ្សេងទៀត។ ក្រៅពីនេះស្រឡទែនក៏អាចបង្ករឲ្យមានការរលាកក្រពេញបន្តពូជ(រលាកពងស្វាស រលាកអូវែ ) រលាកលំពែង រលាកស្រោមខួរ និងសរីរាង្គផ្សេងទៀត ។ ជម្ងឺស្រឡទែនភាគច្រើនកើតមាននៅលើកូនក្មេង(អាយុ៣ឆ្នាំដល់១៤ឆ្នាំ) និង វ័យជំទង់ក្រោមអាយុ២០ឆ្នាំ។មនុស្សចាស់និងក្មេងអាយុក្រោម២ឆ្នាំកម្រ ជួបប្រទះ ។ ស្រឡាទែនច្រើនកើតលើមនុស្សប្រុសច្រើនជាងមនុស្សស្រី។ស្រឡាទែនកើតលើមនុស្សពេញវ័យគឺមានសភាពអាក្រក់ហើយអាចផ្តល់ផលវិបាកច្រើន។ ក្រោយកើតស្រឡទែនសារពាង្គកាយបង្កើតនូវប្រព័ន្ធស៉ាំរឹងមាំយូរអង្វែង មានន័យថាស្រឡទែនកើតឡើងតែម្តងក្នុងមួយជីវិតមនុស្សម្នាក់ មិនកើតស្រឡទែនជាលើកទី២ទេ។

មូលហេតុ ប្រភពជម្ងឺ និង ការឆ្ងងជម្ងឺ

ស្រឡទែនបង្ករដោយវីរុសក្រុម Paramyxovirus ។ ប្រភពជម្ងឺគឺអ្នកជម្ងឺស្រឡទែន ដែលធ្វើឲ្យឆ្ងងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈ ផ្លូវដង្ហើម ដូចជាការនិយាយទល់មុខគ្នាឬការហឺតចូលនូវទឺកមាត់ កំហាក់តូចៗល្អិតតាមផ្លូវដង្ហើម ។

ការបង្ករជម្ងឺ

វីវុសស្រឡទែនចូលទៅក្នងខ្លួនមនុស្សតាមផ្លូវដង្ហើម ដុះដាលនៅក្នុងស្រទាប់ភ្នាសមាត់ ច្រមុះ បំពង់ក ក្រពេញទឹករងៃ (ឡីមផូស៊ីត)រួចជ្រៀតចូលក្នុងឈាម ។ នៅក្នុងឈាមវីរុសបង្ករឲ្យមានការរលាកសរីរាង្គដូចជា ក្រពេញទឹកមាត់ ក្រពេញលំពែង ក្រពេញបន្តពូជ ស្រោមខួរ ជាដើមក្រោយមកវីរុសត្រុវបញ្ចេ្ចញចោលតាមរយៈទឹកមាត់ ។

រោគសញ្ញា

- ក្តៅខ្លួន
- ឈឺក្បាល
- ជុំវិញគុម្ភត្រចៀក ហើមប៉ោងឈឺខ្លាំងជាពិសេសពេលហាមាត់ ពេល
ទំពាអាហារជាដើម អាចហើមប៉ោងមួយចំហៀងឬទាំងសងខាង
ឬអាចហើមប៉ោងក្រពេញទឺកមាត់ក្រោមអណ្តាតនិងក្រោម
ថ្គាមមកជាមួយ
- រលាកក្រហមមាត់ត្រង់រន្ធ Stenon
- អាចមានហើមកូនកណ្តុរក្រមថ្គាម
- អាចមានការឡើងហើមពងស្វាស ធំជាងធម្មតា៣ទៅ៤ដង ស្បែកពងស្វាសឡើងក្រហម ហើម អាចមួយចំហៀងឬ ទាំងសងខាង
- អាចមានរោគសញ្ញាបន្ទាប់បន្សំផ្សេងទឿត ដូចជា ឈឺសន្លាក់ បាត់ចំណង់ខ្លានអាហារ ក្អួតចង្កោរ ប្រសិនបើមានបង្កររោកនៅប្រព័ន្ធ៕

ផលវិបាករបស់ជម្ងឺស្រឡទែន

- រលាកពងស្វាស (15%- 30%)(ចំពោះមនុស្សប្រុស) អាចបណ្តាលឲ្យអារនៅពេលមានការស្វិតពងស្វាសព្រោះពងស្វាសមិនអាចផលិតមេជីវិតឈ្មោលបានទៀត
- រលាកកន្សោមពង រលាកដោះ (ចំពោះមនុស្សស្រី )
- រលាកលំពែង (3%-5%)
- រលាកស្រោមខួរ (10% - 16% )

ការព្យាបាល

ការព្យាបាលគឺផ្តោតលើការព្យាបាលរោគសញ្ញា និង
ផលវិបាករបស់ស្រឡទែនដូចជា
- បញ្ចុះកំដៅ និង បំបាត់ការឈឺចាប់ដោយប្រើ ប៉ារ៉ាសេតាម៉ុល
- ញ្ញាំអាហារទន់ស្រួលទំពារ និងងាយរលាយ ជៀងវាសអាហរមានជាតិជូរ
- អនាម័យមាត់ធ្មេញ
- សម្រាក និង នៅឲ្យឆ្លាយពីសមាជិកគ្រួសារក្នុងកំឡុងពេល
១០ថ្ងៃយ៉ាងតិច
- លេបបន្ថែម វិតាមីនសេ ១-២ ក្រ ក្នុងមួយថ្ងៃ

ករណីមានរលាកក្រពេញរួមផ្សំ

១) រលាកពងស្វាស

- សម្រាក និងកាត់បន្ថយការធ្វើដំណើរ
- ស្លៀកខោទ្រនាប់ដើម្បីឲ្យពងស្វាសនៅស្ងោម
- កាត់បន្ថយការស្ទាបអង្អែលច្រើន
- ស្អំត្រជាក់ពងស្វាស
- ប្រឆាំងរលាកដោយប្រើ Prednisolon ៦០ម.គ្រ/ ថ្ងៃ
លេបរយៈពេល 3 ទៅ 5ថ្ងៃ
- នៅពេលពងស្វាសលែងហើមអាចលេប វីតាមីនE ក្នុងរយៈពេលពី១ ទៅ២ខែដើម្បីជួយឲ្យសមត្ថភាពការផលិតមេជីវិតឈ្មោលល្អប្រសើរ

២)រលាកលំពែង និង រលាកស្រោមខួរគឺព្យាបាលតាមករណីជាក់ស្តែង។

ការបង្ការជម្ងឺស្រឡទែន

- ដាក់អ្នកជម្ងឺដោយឡែកពីគេតិចបំផុត២សប្តាហ៍
- អ្នកទំនាក់ទំនងដោយផ្ទាលជាមួយអ្នកជម្ងឺត្រូវពាក់ម៉ាស
- ចាក់វ៉ាក់សាំងការពារជម្ងឺស្រឡទែន។

សរុបមក ជម្ងឺស្រឡទែនជាជម្ងឺបង្ករដោយវីរុសវាអាចជាសះស្បើយដោយខ្លួនឯងក្រោយរយៈពេលមួយសប្តាហ៍ដោយមិនបាចព្យាបាលបើវាមិនមានផលវិបាកផ្សេងៗដូចជាការរលាកពងស្វាសជាដើម។ ផលវិបាករលាកពងស្វាសជាផលវិបាកគួរឲ្យបារម្មណ៍បំផុតចំពោះមនុស្សពេញវ័យនិងមនុស្សពេញវ័យដែលមានប្រវត្តិកើតស្រឡទែនពេលនៅក្មេងហើយធ្វើឲ្យពងស្វាសស្វិតមិនអាចផលិតមេជីវិតឈ្មោលបានធ្វើឲ្យបុរសនោះមិនមានលទ្ធមានកូនបាន។

🚫ការប្រើវិធីបុរាណដូចជាការគូសរូបលើកន្លែងហើមប៉ោងជាដើមគឺគ្រាន់តែអបិយជំនឿបើមិនគូសក៏វាអាចជាដោយខ្លួនឯងដែរ ។

❤️សង្ខេប ❤️

#ជំងឺស្រឡទែន
គឺជាជំងឺឆ្លងមេរោគដែលជះឥទ្ធិពលជាចម្បងទៅលើក្រពេញទឹកមាត់ ជាពិសេសក្រពេញ parotid ដែលមានទីតាំងនៅជិតត្រចៀក។

#រោគសញ្ញា
- ហើម និងឈឺចាប់ក្នុងក្រពេញទឹកមាត់ (parotitis)
- ក្តៅខ្លួន
- ឈឺក្បាល
- ឈឺសាច់ដុំ
- អស់កម្លាំង
- បាត់បង់ចំណង់អាហារ

#ការឆ្លង
- ជំងឺស្រឡទែនឆ្លងតាមរយៈដំណក់ទឹកផ្លូវដង្ហើមពីការក្អក កណ្តាស់ ឬនិយាយ។
- វាក៏អាចឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងទឹកមាត់ ឬវត្ថុដែលមានមេរោគ។

#ផលវិបាក
- រលាកពងស្វាស (រលាកពងស្វាស) ចំពោះបុរស
- Oophoritis (ការរលាកនៃអូវែរ) និង mastitis (ការរលាកនៃជាលិកាសុដន់) ចំពោះស្ត្រី។
- រលាកខួរក្បាល (Encephalitis)
- រលាកស្រោមខួរ (រលាកភ្នាសដែលគ្របលើខួរក្បាល និងខួរឆ្អឹងខ្នង)
- បាត់បង់ការស្តាប់

#ការការពារ
- វ៉ាក់សាំង MMR (កញ្ជ្រឹល ស្រឡទែន និងស្អូច) គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបង្ការជំងឺស្រឡទែន។
- ការអនុវត្តអនាម័យល្អ ដូចជាការលាងដៃជាប្រចាំ និងជៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានមេរោគ ក៏អាចជួយកាត់បន្ថយការរីករាលដាលផងដែរ។

#ការព្យាបាល
- មិនមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺស្រឡទែនទេ។
- ការគ្រប់គ្រងផ្តោតលើការបន្ថយរោគសញ្ញា៖ សម្រាក ផ្តល់ជាតិទឹក ថ្នាំបំបាត់ការឈឺចាប់ (ដូចជា ibuprofen ឬ acetaminophen) និងអនុវត្តការស្អំទឹកក ឬក្ទឹកក្តៅអ៊ុនៗទៅលើក្រពេញដែលហើម។

In stock
01/02/2024

In stock

សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងឆ្នាំ២០២៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
25/09/2023

សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងឆ្នាំ២០២៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

អាខ្វាម៉ារីស បេប៊ី លាងសម្អាតច្រមុះកូនដោយមិនធ្វើអោយកូនឈ្លក់។
08/08/2023

អាខ្វាម៉ារីស បេប៊ី លាងសម្អាតច្រមុះកូនដោយមិនធ្វើអោយកូនឈ្លក់។

Lentigen B vaccine ប្រើបានលើកុមារចាប់ពី៣ខែឡើងទៅ🔺ការពារជំងឺផ្លូវដង្ហើម🔺ផ្តាសាយ🔺រលាកបំពង់ក🔺អាលែហ្សីច្រមុះ #ផលិតផលអុីតាលី
02/08/2023

Lentigen B vaccine ប្រើបានលើកុមារចាប់ពី៣ខែឡើងទៅ
🔺ការពារជំងឺផ្លូវដង្ហើម
🔺ផ្តាសាយ
🔺រលាកបំពង់ក
🔺អាលែហ្សីច្រមុះ

#ផលិតផលអុីតាលី

កូនក្តៅខ្លួន គួរជូតខ្លួន ឬមុជទឹកក្តៅឧណ្ឌអោយកូន?ងូតទឹក វាអាចចូលសួត ឬធ្វើឲ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរ ម្យ៉ាងក្មេងក្តៅខ្លួន...
05/07/2023

កូនក្តៅខ្លួន គួរជូតខ្លួន ឬមុជទឹកក្តៅឧណ្ឌអោយកូន?ងូតទឹក វាអាចចូលសួត ឬធ្វើឲ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរ ម្យ៉ាងក្មេងក្តៅខ្លួនចាញ់រងាផង។ តើការគិតឃើញបែបនេះត្រឹមត្រូវទេ?

ពេលកូនឈឺ ពិសេសមានអាការៈក្តៅខ្លួន ម៉ាក់ប៉ាកម្រងូតទឹកឲ្យកូនណាស់ ត្រឹមតែជូតខ្លួនឲ្យប៉ុណ្ណោះ។ ការងូតទឹក ជាពិសេសពេលក្ដៅខ្លួន ទឹកអាចចូលសួត ឬក៏ស្រោមសួតនេះ ការជាយល់ឃើញខុសទាំងស្រុង។ ជាទូទៅពេលក្ដៅខ្លួនការព្យាយាមងូតទឹកឲ្យបានច្រើនដង គឺអាចជួយបញ្ចុះកម្ដៅក្នុងខ្លួនបានរហ័ស និងប្រសិទ្ឋិភាពជាងការជូតខ្លួន។

ទោះជាយ៉ាងណាក៏ដោយការដណ្ដប់កន្សែងសើម និងការងូតទឹកក្ដៅឧណ្ហៗ គឺជាមធមធ្យោបាដ៏ល្អដែលជួយបញ្ចុះកម្ដៅកូនបន្ទាប់ពីបានប្រើថ្នាំបញ្ចុះកម្ដៅរួចហើយ។ ការដែលរុំកន្សែងសើម ឬងូតទឹកឲ្យកូនពេលក្ដៅខ្លួនមិនមានអ្វីប៉ះពាល់ដល់កូនទេ ព្រោះជាតិទឹកមិនអាចជ្រាបចូលទៅក្នុងស្រោមសួត តាមរយៈរន្ធញើសដូចដែលម៉ាក់ប៉ាធ្លាប់បានគិតនោះទេ។ ចំណែកឯករណីទឹកចូលសួតកូននោះ អាចបណ្ដាលមកពីមូលហេតុច្រើន ដែលក្នុងនោះរួមមាន ជំងឺរលាកសួត ឬស្រោមធ្ងន់ធ្ងរ ជំងឺគ្រុនឈាម...។

ប្រភព បន្ទប់ពិគ្រោះជំងឺកុមារវត្តអង្គតាមិញ

 #អត្ថប្រយោជន៍នៃការពិនិត្យក្រោយសម្រាល!ស្ត្រីគ្រប់រូបក្រោយសម្រាលបុត្ររួចនៅមន្ទីរពេទ្យកាល់ម៉ែត តែងតែត្រូវបានណាត់ជួបក្រោយសម...
02/07/2023

#អត្ថប្រយោជន៍នៃការពិនិត្យក្រោយសម្រាល!

ស្ត្រីគ្រប់រូបក្រោយសម្រាលបុត្ររួចនៅមន្ទីរពេទ្យកាល់ម៉ែត តែងតែត្រូវបានណាត់ជួបក្រោយសម្រាល ដោយវេជ្ជបណ្ឌិតឯកទេស នៅរយៈពេល១ខែកន្លះ។

វេជ្ជបណ្ឌិតកំណត់យកពេលវេលានេះសំរាប់ធ្វើការណាត់ជួប ដោយសារនេះគឺជារយៈពេលដែលរាងកាយ និងស្បូនស្ត្រីត្រលប់មកសភាពដើមវិញ (Involution utérine)។

គោលបំណងនៃការពិនិត្យក្រោយសម្រាល៖
១) ពិនិត្យមើលស្នាមរបួសដែលមានក្រោយពីសម្រាល ថាតើវាបានជាសះស្បើយល្អហើយ ឬនៅ?
២) ពិនិត្យមើលសុដន់របស់ស្ត្រី ថាតើមានបញ្ហាអ្វី ឬអត់ នៅពេលដែលគាត់បំបៅដោះកូន (ឧទាហរណ៍៖ មានដុំទឹកដោះ ស្ទះរន្ធទឹកដោះ មានខ្ទុះដោះ)។
៣) ពិនិត្យមើលមាត់ស្បូន និងស្បូនថាតើវាត្រលប់មកសភាពល្អដូចដើមវិញ ឬនៅ?
៤) ហើយជាពិសេសនោះ ក៏ជាពេលវេលាមួយសំរាប់ពិភាក្សាអំពីការពន្យាកំណើតផងដែរ ព្រោះនេះជារយៈពេលដែលប្តីប្រពន្ធអាចរស់នៅជាមួយគ្នាវិញ ហើយតែងយល់ច្រលំថា នេះជារយៈពេលដែលគ្មានការបង្កកំណើតថ្មី ដែលតែងតែធ្វើអោយគាត់មានផ្ទៃពោះជាថ្មី ដោយគ្មានការគ្រោងទុកជាមុន។
៥) ពិនិត្យមើលអំពីសុខភាពរបស់ស្ត្រីផ្ទាល់ ថាតើគាត់បានសម្រាកគ្រប់គ្រាន់ ឬទេ និងបានញ៉ាំចំណីអាហារ ដែលល្អគ្រប់គ្រាន់សំរាប់ខ្លួនគាត់ និងកូនគាត់ហើយ ឬនៅ (ដោយបំបៅដោះ)។

ដូច្នេះហើយស្ត្រីគ្រប់រូបក្រោយពីសម្រាលរយៈពេល៦សប្តាហ៍ គួរតែមកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិតជំនាញរមន្ទីរពេទ្យកាល់ម៉ែតអោយបានគ្រប់ៗគ្នា ដើម្បីធានាបាននូវសុខមាលភាពមាតាក្រោយសម្រាល។

“មាតានិងបុត្រសុខភាពល្អ នាំអោយគ្រួសារមានសុភមង្គល”

ឈុតវីតាមីនសំរាប់ម៉ាក់ៗទើបសំរាលកូនរួច ✅ ជំនួយកំលាំង ✅ មិនវិលមុខ ✅ ផ្តល់សារជាតិចិញ្ចឹមដល់កូនបានគ្រប់គ្រាន់ នឹង✅ ជួយដល់ឆ្អឹ...
01/07/2023

ឈុតវីតាមីនសំរាប់ម៉ាក់ៗទើបសំរាលកូនរួច
✅ ជំនួយកំលាំង
✅ មិនវិលមុខ
✅ ផ្តល់សារជាតិចិញ្ចឹមដល់កូនបានគ្រប់គ្រាន់ នឹង
✅ ជួយដល់ឆ្អឹង មិនធ្វើអោយចុករោយចង្កេះ

#ផលិតផលប្រទេសអូស្ត្រាលី

អាហារសំរាប់ទារកពី ៥ខែដល់១ខួបកន្លះ😋
30/06/2023

អាហារសំរាប់ទារកពី ៥ខែដល់១ខួបកន្លះ😋

30/06/2023
វីតាមីន CerveaunéCerveauné អាចប្រេីលេីក្មេង 5ថ្ងៃ- 5 ឆ្នាំ ✅សមាសធាតុផ្សំ :     - Vitamin D3(400IU)...........10mcg     -...
30/06/2023

វីតាមីន Cerveauné

Cerveauné អាចប្រេីលេីក្មេង 5ថ្ងៃ- 5 ឆ្នាំ
✅សមាសធាតុផ្សំ :
- Vitamin D3(400IU)...........10mcg
- DHA ………………………1 mg
✅ អត្ថប្រយោជន៏:
✔️ជួយដល់ការលូតលាស់ឆ្អឹងរបស់ទារក
✔️ពង្រឹងប្រពន្ធ័ការពារ ប្រឆាំងជំងឺពុកធ្មេញ
✔️បង្ការជំងឺក្រិន និងឆ្អឹងទន់មិនងាយចេះដើរ
✔️ជួយដល់ការលូតលាស់ប្រពន្ធ័ប្រសាទ ខួរក្បាល និងភ្នែក
✔️ជំនួយសមត្ថភាពអាន និងការចងចាំ
✔️បន្ថយស្ត្រេស និងសម្រួលដំនេក
👉 ផលិតផលប្រទេសអុីតាលី 🇮🇹

ថ្នាំក្រពះប្រភេទកញ្ចប់1. Polysilane2. Phosphalugel3. Rocgel 4. Megat………………………………
30/06/2023

ថ្នាំក្រពះប្រភេទកញ្ចប់
1. Polysilane
2. Phosphalugel
3. Rocgel
4. Megat
………………………………

Address


Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+85586592265

Alerts

Be the first to know and let us send you an email when ឱសថស្ថាន រស្មីពន្លឺមង្គល Reaksmey Ponleumonkul Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ឱសថស្ថាន រស្មីពន្លឺមង្គល Reaksmey Ponleumonkul Pharmacy:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram