Medical Néo-Enfant

Medical Néo-Enfant ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Medical Néo-Enfant, การแพทย์และสุขภาพ, Bangkok.

29/06/2023
14/03/2022
11/03/2022
International Children’s Day
01/06/2020

International Children’s Day

ជូនជាដំណឹងអំពី Ranitidine ព្យួរទិដ្ឋាការបញ្ជីកាឱសថ
26/05/2020

ជូនជាដំណឹងអំពី Ranitidine ព្យួរទិដ្ឋាការបញ្ជីកាឱសថ

កត្តាអ្វីខ្លះដែលធ្វើអោយទារកឈ្លក់ទឹកដោះ?ការបំបៅដោះគឺជាមធ្យោបាយផ្តល់អាហារតែមួយគត់ចំពោះទារក។ ទារកទើបនឹងកើតអាចប្រឈមនឹងការឈ្ល...
13/03/2020

កត្តាអ្វីខ្លះដែលធ្វើអោយទារកឈ្លក់ទឹកដោះ?

ការបំបៅដោះគឺជាមធ្យោបាយផ្តល់អាហារតែមួយគត់ចំពោះទារក។ ទារកទើបនឹងកើតអាចប្រឈមនឹងការឈ្លក់ប្រសិនបើការបំបៅមិនបានត្រឹមត្រូវ។

១) អ្វីទៅជាការឈ្លក់ទឹកដោះ?
ជាការលេបចូលទឹកដោះដោយចៃដន្យទៅក្នុងសួត។ ការឈ្លក់នេះទៀតសោតអាចបង្កអោយមានផលប៉ះពាល់ដល់សុខភាពទារកយ៉ាងខ្លាំង។

២) កត្តាអ្វីខ្លះដែលធ្វើអោយទារកឈ្លក់?
ទារកដែលប្រឈមនឹងការឈ្លក់អាចជា៖
- ទារកដែលកើតមិនគ្រប់ខែ រឺទំងន់មិនគ្រប់
- ទារកដែលមានបញ្ហាបេះដូង
- ទារកដែលមានភាពមិនប្រក្រតីពីកំណើតដូចជាឆែបមាត់
រឺក្រអូមមាត់
- ទារកដែលក្អែរញឹកញាប់
- ក្រៅពីនេះក៏មានការរៀបចំស្ថានភាពទារកអោយបៅ រឺការបំបៅ
មិនបានត្រឹមត្រូវ

៣) តើមានផលវិបាកអ្វីខ្លះ ប្រសិនបើទារកឈ្លក់ទឹកដោះ?
- អាចបង្កអោយមានរលាកផ្លូវដង្ហើម រឺរលាកសាច់សួតពីស្រាល
ដល់ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតក៏មាន
- ទារកអាចមានបញ្ហាកង្វះជាតិទឹក រឺអាហារូបត្ថម្ភ
- ទារកអាចនឹងមិនសូវឡើងទំងន់

៤) តើមានសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថាទារកមានឈ្លក់ទឹកដោះ?
ជាទូទៅរោគសញ្ញាស្តែងចេញ ទៅតាមភាពញឹកញាប់នៃការឈ្លក់ និងបរិមាណឬប្រភេទទឹកដោះដែលបានឈ្លក់។
រោគសញ្ញាអាចមាន៖
- លែងចង់បៅ រឺងាកចេញ
- ប្តូរពណ៌សំបុរពីក្រហម ទៅជាស្វាយ រឺខ្មៅ
- ពិបាកដកដង្ហើម ដង្ហក់ រឺឈប់ដកដង្ហើម
- ក្អក ពេលកំពុងបៅ រឺក្រោយបៅ
- ក្រៅពីនេះអាចមានជារលាកសួតរ៉ាំរ៉ៃ រឺញឹកញាប់

៥) តើធ្វើដូចម្តេចកុំអោយទារកឈ្លក់ទឹកដោះ?
ការឈ្លក់ដែលប្រឈមនឹងគ្រោះថ្នាក់ គឺភាគច្រើនដោយការបំបៅទឹកដោះគោ។
- ប្រសិនបើបំបៅទារកដោយទឹកដោះគោម្ស៉ៅ ត្រូវជ្រើសរើស
ក្បាលដបដែលសាកសមទៅតាមអាយុរបស់ទារក។
- ត្រូវបំបៅទារកដោយដាក់មាត់ទារកអោយស៊ប់នឹងក្បាលដោះ
រឺក្បាលដប។
- រៀបចំស្ថានភាពទារកអោយបានត្រឹមត្រូវដោយលើកទារក
បញ្ឆិតអោយបានប្រហែល ៣០ដឺក្រេពីផ្ទៃរាប រាល់ពេលបំបៅ។
- ក្រោយពេលបំបៅលើកទារកផ្អោបលើខ្លួន និងស្មា ដោយអង្អែល
ខ្នងតិចៗអោយបានយ៉ាងតិច៣០ទៅ៦០នាទី មុននឹងដាក់អោយ
ទារកគេងលើផ្ទៃរាបស្មើវិញ។
- ប្រសិនបើទារកក្អែរញឹកញាប់ សូមព្យាយាមបំបៅទារកតិចៗ
តែញយដង។
សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ ប្រសិនបើកូនលោកអ្នកនៅតែមានអាការៈឈ្លក់ញឹកញាប់។
សូមចងចាំថា“ទឹកដោះម្តាយគឺជាជំរើសអាហារដ៏មានសុវត្ថិភាពតែមួយគត់ចំពោះទារកដែលទើបនឹងកើត។”

តើលោកអ្នកធ្លាប់ដឹងពីជំងឺគ្រុនពោះវៀន ឬទេ?ជំងឺគ្រុនពោះវៀនជាជំងឺឆ្លង ដែលអាចគំរាមគំហែងដល់អាយុជីវិតរបស់អ្នកជំងឺបាន ប្រសិនបើគា...
13/02/2020

តើលោកអ្នកធ្លាប់ដឹងពីជំងឺគ្រុនពោះវៀន ឬទេ?

ជំងឺគ្រុនពោះវៀនជាជំងឺឆ្លង ដែលអាចគំរាមគំហែងដល់អាយុជីវិតរបស់អ្នកជំងឺបាន ប្រសិនបើគាត់មិនបានទទួលការព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវ។ ជំងឺនេះបង្កដោយមេរោគ បាក់តេរីឈ្មោះ Salmonella enterica (typhi , Paratyphi) ។

ក) ការចំលងរោគ៖
ជំងឺគ្រុនពោះវៀនឆ្លងតាមរយៈការបរិភោគទឹក ឬអាហារដែលមានផ្ទុកនូវពពួកមេរោគ Salmonella enterica (typhi , Paratyphi) ។

ខ) រោគសញ្ញា៖
អ្នកជំងឺដែលកើតជំងឺនេះ មានរោគសញ្ញាដូចខាងក្រោមៈ
- ក្តៅខ្លួន ដែលសីតុណ្ហភាពអាចដល់ 39 – 40 អង្សារ
- ភាពមិនស៊ីចង្វាក់គ្នារវាងកំដៅ និងជីពចរ
- អស់កំលាំង
- ឈឺក្បាលខ្លាំង
- ចង្អោរ
- ពិបាកបន្ទោរបង់ រឺរាគរូស
- មានករណីតិចតួចដែលមានសញ្ញាកន្ទួលក្រហមនៅលើស្បែក ជាពិសេសស្បែកពោះ។

គ) ការធ្វើរោគវិនិច្ឆ័យ
- ការសាកសួរ និងការពិនិត្យអ្នកជំងឺឲ្យបានច្បាស់លាស់ ជាជំហានដែលសំខាន់។
- ការពិនិត្យឈាម និងការបណ្តុះមេរោគដើម្បីទទួលបាននៅប្រភេទមេរោគ ព្រមទាំងថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។
- ការពិនិត្យលាមក ក៏មានសារៈប្រយោជន៍សំរាប់ការស្វែងរកប្រភេទមេរោគដែរ តែយើងសង្កេតឃើញថា ការដុះរបស់មេរោគមានកំរិតទាប។

ឃ) វិធីសាស្ត្រនៃការព្យាបាល៖
- អ្នកជំងឺចាំបាច់ត្រូវការការព្យាបាលថ្នាំអង់ទីប៊្យូទីក (Antibiotic) សំរាប់សំលាប់មេរោគ Salmonella
- រយៈពេលនៃការព្យាបាល អាស្រ័យទៅលើស្ថានភាពរបស់អ្នកជំងឺ (មិនសូវធ្ងន់ធ្ងរ ឬធ្ងន់ធ្ងរ)
- ការស្វែងរកប្រភេទមេរោគ ពិតជាមានសារៈសំខាន់សំរាប់ការព្យាបាល។

ង) វិធីបង្ការ៖
- បង្កើនទំលាប់ក្នុងការធ្វើអនាម័យ ជាពិសេសលាងដៃ នឹងសាប៊ូក្រោយពេលបន្ទោរបង់រួច និងមុនពេលទទួលទានអាហារ។
- ត្រូវទទួលទានទឹកស្អាត និងបរិភោគចំណីអាហារដែលឆ្អិនល្អ។
- វ៉ាក់សាំងការពារមេរោគ Salmonella enterica (typhi) មានពីរប្រភេទ៖ ប្រភេទលេប និងប្រភេទចាក់សាច់ដុំ។

គេសង្កេតឃើញថាប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រភេទនេះ អាចការពារបានត្រឹមតែ ៥០% ទៅ ៦០% តែប៉ុណ្ណោះ ដូច្នេះហើយការធ្វើអនាម័យដោយលាងដៃនឹងសាប៊ូ ព្រមទាំងទទួលទានទឹកស្អាត ហើយអាហារដែលចម្អិនបានឆ្អិនល្អ នៅតែជាការការពារដ៏ចម្បង។

“ប្រសិនលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកជួបជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីពិគ្រោះនិងធ្វើរោគវិនិច្ឆ័យ ដែលឈានទៅរកការព្យាបាលត្រឹមត្រូវ និងប្រសិទ្ធភាព”
https://www.facebook.com/1566944100287479/posts/2495443890770824/

Get up
11/11/2019

Get up

22/09/2019

What you need to know

ที่อยู่

Bangkok
10400

เบอร์โทรศัพท์

+85570700919

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Medical Néo-Enfantผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Medical Néo-Enfant:

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง คลินิก



คุณอาจจะชอบ