Medical knowledge

Medical knowledge Sharing about medical knowledge

តើជំងឺបូសថ្លើមបណ្តាលមកពីអ្វី?បូសថ្លើម ជាការរលាកថ្លើម ដែលបណ្ដាលមកពីមេរោគឡើងតាមទឹកប្រម៉ាត់។ បូសថ្លើមច្រើនកើតលើមនុស្សដែលមាន...
17/03/2025

តើជំងឺបូសថ្លើមបណ្តាលមកពីអ្វី?

បូសថ្លើម ជាការរលាកថ្លើម ដែលបណ្ដាលមកពីមេរោគឡើងតាមទឹកប្រម៉ាត់។ បូសថ្លើមច្រើនកើតលើមនុស្សដែលមានអាយុ ៥០-៦០ឆ្នាំ ហើយគេសង្កេតឃើញថាមនុស្សប្រុសអាចកើតមានច្រើនជាងមនុស្សស្រី។

១) ការចម្លងរោគតាម៖
- ផ្លូវទឹកប្រម៉ាត់(៣០%-៧០%)
- សរសៃវ៉ែន Porte(១០%-២០%)
- សរសៃឈាមក្រហម(១០%-១៥%)
- ការរលាកនៅជិតខាងថ្លើម(១%-៥%)
- ការប៉ះទង្គិចលើថ្លើម(១%-៣%)
- Abcès cryptogénétique(១០%-៤០%)

២) មេរោគបង្ករហេតុ៖
មូលហេតុនៃជំងឺបូសថ្លើមនេះ គឺមកពីការបរិភោគអាហារមិនស្អាត គ្មានអនាម័យ ដែលមានផ្ទុកដោយពពួកអាមីបមេរោគ។
- អាអេរ៉ូប៊ីក្រាម អវិជ្ជមាន (Aérobie à gram négatif): ៤0%-៦0%
- អាអេរ៉ូប៊ីក្រាម វិជ្ជមាន (Aérobie à gram positif): ១0%-២0%
- អាណាអេរ៉ូប៊ីក្រាម (Anaérobie): ៣៥%-៤៥%
- ប៉ូលីមីក្រូបប៊ីស (Polymicrobisme): ២០%-៦០%
- ពពួកមេរោគពិសេស (១%)

៣) រោគវិនិច្ឆ័យ៖
- គ្លីនិក៖
• គ្រុនក្តៅរហូតដល់ញាក់
• ឈឺចុកចាប់នៅក្រោមឆ្អឹងជំនីខាងស្ដាំ
• សភាពទូទៅអ្នកជំងឺស្រុតចុះយ៉ាងខ្លាំង
• ថ្លើមរីកធំ ធ្លាក់ចុះក្រោមឆ្អឹងជំនីចាងស្ដាំ
• លឿងគ្រាប់ភ្នែក ស្បែក ២០%-៥០%
• ទឹកស្រោមសួតខាងស្តាំ ហត់ ក្អក

- ពិនិត្យឈាម៖
• គ្រាប់ឈាមសកើនឡើង
• CRP កើនឡើង
• Phosphatase alcalin កើនឡើង
• Taux prothrombine អូសបន្លាយ

- រូបភាពវេជ្ជសាស្ត្រ៖
• RX សួត: មានទឹកក្រោមសួតខាងស្តាំ និង សន្ទះទ្រូងផ្នែកស្ដាំឡើងខ្ពស់
• Echographie : គេដឹងពីចំនួន ទំហំ ទីតាំងនៃបូសថ្លើម

៤) ការព្យាបាល ៖
- ការប្រើឱសថ សម្រាប់បូសថ្លើមទំហំតូចៗ ឬដំណាក់ដំបូង
- ការចោះបង្ហូរខ្ទុះ (Ponction et Drainage Percutané sous guidage echographique) តាមបែបអន្តរាគនមន៍វិទ្យុសាស្ត្រ ដោយសហការជាមួយផ្នែករូបភាពវេជ្ជសាស្រ្ត គឺជាវិធីសាស្ត្រដ៏ពេញនិយមដែលបាននិងកំពុងអនុវត្តនៅមន្ទីរពេទ្យកាល់ម៉ែត។
- ការវះកាត់បង្ហូរបូសថ្លើម (Laparotomie)។

៥) វិធីការពារ៖
- ការរស់នៅប្រកបដោយអនាម័យ
- ការបរិភោគ ទឹក អាហារដែលស្អាត និងចម្អិនបានល្អ។

«សូមមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលការព្យាបាលវះកាត់បានទាន់ពេលវេលា។

30/01/2025
22/12/2024

វិធីជួយសង្គ្រោះអ្នកជំងឺដោយរលាក ភ្លើង ទឹកក្តៅ អាស៊ីត!
💢ការរលាកស្បែក គឺជាកាខូចខាតស្បែក និងជាលិកានៅពីខាងក្រោមស្បែកដោយមូលហេតុផ្សេងៗ ដូចជាដោយសារកំដៅ (Thermique): ភ្លើង ទឹកក្តៅ ខ្លាញ់ក្តៅ ហ្គាសក្តៅ ឬឆេះសាំង រលាកដោយឆក់ខ្សែភ្លើង អាស៊ីត កាំរស្មី ជាដើម។ល។

ក) កម្រិតនៃការរលាក៖
ប្រសិនបើការរលាកស្បែកចាប់ពី ២០%ឡើងទៅ វាបណ្តាលអោយមាន៖
- ការឈឺចាប់ រលាកក្រហម ហើម រលួយ
- ក្តៅខ្លួន រឺត្រជាក់ខ្លួន បេះដួងដើរញាប់ ដង្ហើមញាប់ គ្រាប់ឈាមសឡើង
- បេះដូង និងសរសៃឈាម: វាបណ្តាលអោយសម្ពាធឈាមចុះ ឬ សុក
- ផ្លូវដង្ហើម: វាបណ្តាលអោយរលាកផ្លូវដង្ហើម រលាកសួត រឺហើមសួតធ្ងន់ធ្ងរ
- តម្រងនោម: វាបណ្តាលអោយខូចតំរងនោមដោយសារ៖
+ បាត់បង់ជាតិទឹកនៅក្នុងខ្លួន
+ ការខូចសាច់ដុំនៅពេលរលាកដោយការឆក់ខ្សែភ្លើង
+ មេរោគនៅក្នុងឈាម
+ តម្រងនោមពុលដោយសារថ្នាំផ្សះ

ខ) មូលហេតុនៃការរលាកស្បែក៖
ការរលាកស្បែកគឺជាការបញ្ជូនថាមពលរវាងប្រភពកំដៅនឹងខ្លួនមនុស្សយើង។ មូលហេតុដែលបណ្តាលអោយរលាកស្បែកមាន:
- ការរលាកដោយកំដៅ (Brûlure thermique):
+ ប៉ះផ្ទាល់ជាមួយ ភ្លើង ទឹកក្តៅ ប្រេងក្តៅ ភ្លើងធ្យូង ដុំដែកក្តៅ ។ល។
+ ការឆាបសាំង អាល់កុល ហ្គាស
- ការឆក់ខ្សែភ្លើង (Brûlure électrique)
- អាស៊ីត: ភាពធ្ងន់ធ្ងរវាទាក់ទងទៅនឹងប្រភេទអាស៊ីត បរិមាណអាស៊ីត កំហាប់អាស៊ីត និងរយៈពេលនៃការប៉ះពាល់។

គ) កត្តាប្រឈមគ្រោះថ្នាក់ ដែលធ្វើឲ្យអ្នករងគ្រោះមានសភាពធ្ងន់ធ្ងរ៖
- អាយុៈ តិចជាង៥ឆ្នាំ រឺ ច្រើនជាង៦០ឆ្នាំ
- ភាគរយនៃការរលាក ចាប់ពី ៤០% ឡើងទៅ
- ការរលាកមានជម្រៅជ្រៅ
- ការរលាកដោយមានការបឺតចូលផ្លូវដង្ហើមនូវផ្សែងពុល
-Page គ្រូពេទ្យក្មេង Young Doctor
- មានការរលាកផ្លូវដង្ហើមរួមផ្សំ
- មានការប៉ះទង្គិចរួមផ្សំ
- ជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយដូចជាៈ លើសឈាម ជម្ងឺទឹកនោមផ្អែម ជំងឺសួតរ៉ាំរ៉ៃ ។ល។

ឃ) វិធីជួយសង្គ្រោះ៖
ការជួយសង្គ្រោះបឋមគឺធ្វើឡើងដោយអ្នកឃើញហេតុការណ៍ផ្ទាល់ ឬអ្នកនៅជុំវិញជនរងគ្រោះទៅតាមប្រភេទ និងស្ថានការណ៍នីមួយៗ:
- អ្នកជួយសង្គ្រោះត្រូវមានសុវត្ថិភាពខ្លួនឯងជាចំបងសិន។ ឧទាហរណ៍: ជនរងគ្រោះរលាកដោយសារការឆក់ខ្សែភ្លើង គឺយើងត្រូវបិទភ្លើងសិន។ បើរលាកដោយសារសារធាតុគីមី គឺយើងត្រូវពាក់ម៉ាស់ និងស្រោមដៃ។
- បញ្ឈប់រាល់មូលហេតុដែលបណ្តាលអោយរលាកស្បែក។ យកជនរងគ្រោះចេញអោយឆ្ងាយពីប្រភពរលាក ដោះសំលៀកបំពាក់ចេញ និងលាងសំអាតកន្លែងដែលរលាក។
- ប្រើប្រាស់ទឹកស្អាត ឬទឹកម៉ាស៊ីនដើម្បីបន្ថយកំដៅ និងការឈឺចាប់។
- ពន្លត់ភ្លើងក្នុងករណីមានការឆាបឆេះទៅលើជនរងគ្រោះ ដោយអោយជនរងគ្រោះដេកនៅលើដី រួចរមៀលឬយកអ្វីមួយមកគ្រប ឬយកទឹកមកបាចពន្លត់។
- ក្នុងករណីរលាកដោយសារសារធាតុគីមី ត្រូវលាងសំអាតនឹងទឹកអោយបានយូរ។
- ប្រសិនបើខ្ទាតចូលភ្នែក ក៍ត្រូវលាងសំអាតភ្នែកនឹងទឹកអោយបានយូរដែរ។
- ត្រូវគ្របដណ្តប់អ្នកជំងឺរលាកភ្លើងដោយក្រណាត់ស្អាត រួចបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់។
- អ្វីដែលយើងមិនត្រូវធ្វើមាន:
+ មិនត្រូវយក ម្សៅ ប្រេង ឬអ្វីផ្សេងៗ មកលាបលើមុខរបួសទេ
+ មិនត្រូវប្រើប្រាស់ទឹកកកទេ
+ មិនត្រូវលាងទឹកយូរពេក ដែលនាំអោយអ្នកជំងឺត្រជាក់ខ្លួនខ្លាំង ក៍ជាកត្តាគ្រោះថ្នាក់មួយដែរ។

ង) ការព្យាបាល៖
ប្រសិនបើកម្រិតនៃការរលាក ចំពោះក្មេងចាប់ពី ១០% ឡើងទៅ មនុស្សចាស់ចាប់ពី ២០% ឡើងទៅ សូមនាំអ្នកជំងឺមកមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ និងព្យាបាលឲ្យបានត្រឹមត្រូវ ជៀសវាងផលវិបាក និងជំងឺផ្សេងៗ ដែលកើតមានដោយសារការរលាក។

«ក្រុមការងារគ្រប់ជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត សូមជម្រាបលោក លោកស្រីមេត្តាប្រយ័ត្នប្រយែងនឹងគ្រោះថ្នាក់ជាយថាហេតុ និងសូមមេត្តាប្រញ៉ាប់ប្រញល់មកទទួលការសង្គ្រោះជាបន្ទាន់ ករណីជួបប្រទះស្ថានការណ៍រៀបរាប់ខាងលើ។»

10/12/2024
🎈យល់ដឹងពីការព្យាបាលជម្ងឺរលាកថ្លើមបេ 🎈ប្រភព៖ Chin Darith
07/12/2024

🎈យល់ដឹងពីការព្យាបាលជម្ងឺរលាកថ្លើមបេ 🎈

ប្រភព៖ Chin Darith

07/08/2024
19/06/2024
13/03/2024
22/11/2023

Address

Thai Binh

Website

Alerts

Be the first to know and let us send you an email when Medical knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram