 
                                                                                                    17/09/2025
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសូមជូនដំណឹងដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទាំងអស់មេត្តាជ្រាបថា ក្លឹបយុវជនកាកបាទក្រហមកម្ពុជា សហការជាមួយក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងរៀបចំវេទិកានិស្សិតស.វ.សក្រោមប្រធានបទ "តើយុវជនត្រូវយល់ដឹងយ៉ាងដូចម្តេចខ្លះដើម្បីរក្សាសុខភាពផ្លូវចិត្តក្នុងពេលសិក្សា?" ដែលនឹងផ្សាយបន្តផ្ទាល់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង១០.០០នាទីព្រឹកលើUHS Facebook ដោយមានវាគ្មិនកិត្តិយសគឺ លោកវេជ្ជបណ្ឌិត ឯកទេស ងិន រតនរមនា ជាវេជ្ជបណ្ឌិតឯកទេសសុខភាពផ្លូវចិត្តមន្ទីរពេទ្យកុមារគន្ធបុប្ជា។ ហេតុនេះ សូមនិស្សិតស.វ.សដែលមានចំណាប់អារម្មណ៍ ចូលរួមស្តាប់ និងផ្តល់សំណួរក្នុងកម្មវិធីខាងលើនេះ។ សូមអរគុណ
 
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                         
   
   
   
   
     
   
   
  