មន្ទីរសម្រាកព្យាបាល ជម្ងឺ បេះដូង សរសៃឈាម និង ជម្ងឺលើសឈាម

  • Página Principal
  • Brasil
  • Parnaíba, PI
  • មន្ទីរសម្រាកព្យាបាល ជម្ងឺ បេះដូង សរសៃឈាម និង ជម្ងឺលើសឈាម

មន្ទីរសម្រាកព្យាបាល ជម្ងឺ បេះដូង សរសៃឈាម និង ជម្ងឺលើសឈាម Healthy is most important for all people around the world. Check your health with Dr.

The contemporary role of protamine in the cath lab : Very thorough review 🌟 Safe and useful (most of the times), but use...
14/05/2024

The contemporary role of protamine in the cath lab : Very thorough review 🌟

Safe and useful (most of the times), but use only if: 1) all gear is out; 2) no (residual) effusion; 3) there’s good outflow. Avoid if covered stents.
https://pubmed.ncbi.nlm.nih.gov/37172213/

17/04/2024
17/04/2024

What are the conditions In which you have to anticoagulate the patient without CHADS-VASc score..???

Conditions in which you should anticogulate in Afib regardless of CHADSVASC score...
🛑🛑HcM
🛑🛑FONTAN circulation
🛑🛑SYSTEMIC RV
🛑🛑INTRACARDIAC REPAIR IN CHD
🛑🛑CYANOTIC HEART DISEASE
🛑🛑AFTER ABLATION FOR 8 WEEKS
🛑🛑AFTER CARDIOVERSION FOR 4 WEEKS
🛑🛑MECHANICAL PROSTHESIS
🛑🛑MODERATE OR SEVERE MS
ANTICOAGULATION FOR OTHER INDICATIONS LIKE DVT,PE,LV THROMBUS
THYROTOXICOSIS
AMYLOIDOSIS

✅ ពស់ចឹក (La morsure de serpent/Snakebites)🌷 ក្នុងប្រទេសកម្ពុជា គេសម្គាល់ឃើញថាមានពស់ពិសប្រមាណជា១២ប្រភេទ ដែលជាញឹកញាប់បង្ក...
29/11/2023

✅ ពស់ចឹក (La morsure de serpent/Snakebites)
🌷 ក្នុងប្រទេសកម្ពុជា គេសម្គាល់ឃើញថាមានពស់ពិសប្រមាណជា១២ប្រភេទ ដែលជាញឹកញាប់បង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ គេអាចចែកពួកវាជា២ក្រុមធំៗរួមមាន
១). ក្រុមពស់ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ (Elapidae)
○ ក្រុមពស់វែក (វែករនាម, វែកក្របី, វែកដំបូក)
○ ក្រុមពស់ក្រាយ (ក្រាយសខ្មៅ, ក្រាយលឿងខ្មៅ, ក្រាយក្បាលក្រហម)
○ ពស់សមុទ្រ។
២). ក្រុមពស់ដែលធ្វើឲ្យមានវិបត្តិកំណកឈាម/ការហូរឈាម (Viperidae)
○ ពស់ពព្លាក់
○ ពស់ស្រកាចាស់
○ ពស់ហនុមាន
○ ពស់ខៀវ
○ ពស់ខៀវភ្នែកធំ។
🌷 ការបែងចែកប្រភេទពស់ទាំងនេះទៅជាក្រុម Elapidae និង Viperidae មានសារ:ប្រយោជន៍តម្រង់ទិសដល់ការព្យាបាលដោយប្រើប្រាស់ថ្នាំបន្សាបពិសពស់ (antivenimeux/antivenom) នៅពេលណាដែលអ្នកជម្ងឺត្រូវបានពស់ពិសចឹកនិងមានរោគសញ្ញាធ្ងន់ចាំបាច់ត្រូវការប្រើថ្នាំបន្សាប។

Stepwise Approach to Read an ECG
17/07/2023

Stepwise Approach to Read an ECG

-  « កីឡានាំមកនូវសុខភាព មិត្តភាព និង សន្តិភាព »  តែកីឡាក៏អាចនាំមកនូវហានិភ័យដល់អាយុជីវិតយើងបាន បើយើងអនុវត្តវាមិនបានត្រឹមត...
16/07/2023

- « កីឡានាំមកនូវសុខភាព មិត្តភាព និង សន្តិភាព » តែកីឡាក៏អាចនាំមកនូវហានិភ័យដល់អាយុជីវិតយើងបាន បើយើងអនុវត្តវាមិនបានត្រឹមត្រូវ ។
- បើនៅប្រទេសជឿនលឿនមុនទៅលេងកីឡាប្រភេទណាមួយត្រូវទៅពិនិត្យសុខភាពជាមុនសិន ជាពិសេសសុខភាពបេះដូង ( Cardiologie du sport ) និងសួត :គេហៅថា Certificat medical ( លិខិតបញ្ជាក់សុខភាព ) បើពុំនោះ ទេ ក្លឹបកីឡាឫក្លឹបហាត់ប្រាណគេមិនអនុញ្ញាតិឲ្យយើងហាត់បានទេពីព្រោះវាអាចបង្កនូវហានិភ័យបាន ។

- ខាងក្រោមនេះជាគោលការណ៍១០យ៉ាងត្រូវតែគោរពដើម្បីកាត់បន្ថយនូវហានិភ័យអំឡុងពេលលេងកីឡាឫហាត់ប្រាណត្រូវទៅពិគ្រោះជាវេជ្ជបណិ្ឌតជាបន្ទាន់ អំឡុងពេលឫក្រោយ ហាត់ឫលេងកីឡា បើសិនជាមានអាការៈ

១ កន្លែងហាត់ប្រាណឫលេងកីឡាមិនត្រូវត្រជាក់ពេក (- 5 C) ឫជាមួយក្តៅពេក លើសពី (30 C អង្សា)
២ ញ័រដើមទ្រូង (Palpitation)
៣ ត្រូវផឹកទឹក ឲ្យបានសមរម្យរាល់ពេលហាត់ប្រាណឫលេងកីឡា៣០នាទី
៤ មិនត្រូវជក់បារី ២ម៉ោងមុនឫ ក្រោយ ហាត់ប្រាណឫលេងកីទ្បា
៥ ឈឺដើមទ្រូង (Chest pain : Douleur thoracique) ឫក៏ហត់ខុសពីធម្មតា (essoufflement anormal)
៦ ពេលមានគ្រុនក្តៅឫជម្ងឺផ្តាសាយត្រូវផ្អាកជាបន្តោសអាសន្នលេងកីឡាឫហាត់ប្រាណ
៧ ជៀសវាងប្រើថ្នាំជំនួយកម្លាំង (Substance Dopante)
៨ ត្រូវពិនិត្យសុខភាពជាមុនសិន មុននិងទៅលេងកីឡាកំរិតធ្ងន់ ប្រសិនបើអ្នកមានអាយុ ច្រើនជាង៣៥ឆ្នាំចំពោះមនុស្សប្រុស និង ច្រើនជាង៤៥ឆ្នាំចំពោះមនុស្សស្រី
៩ ត្រូវកំដៅសាច់ដុំអោយបាន១០នាទី មុនរាល់ពេលហាត់ប្រាណឫលេងកីឡា
១០ មានអាការៈងងឹតមុខឫខ្យល់គ (malaise/syncope)


- រៀបរាងនិងប្រែសម្រួលដោយ មន្ទីរសម្រាកព្យាបាល ជម្ងឺ បេះដូង សរសៃឈាម និង ជម្ងឺលើសឈាម

ប្រសិនបើលោកអ្នកមានចម្ងល់ ឫ ចង់ពិគ្រោះយោបល់អាចទាក់ទងតាមប្រអប់សារ ដើម្បីជួបវេជ្ជបណ្ឌិតឯកទេសយើងខ្ញុំ ។

14/07/2023

- យល់ដឹងអំពីសុខភាព សុខភាពជាចម្បង :

- ចុកដើមទ្រូង ( Chest Pain , chest discomfort: Douleur thoracique ) . ..............................................................................

- ការចុកដើមទ្រូងអាចជាសញ្ញាដ៏គ្រោះថ្នាក់ចំពោះមនុស្សគ្រប់រូប សូមប្រជាពលរដ្ឋទាំងអស់គួរយល់ដឹងដើម្បីចៀសវាងនូវហានិភ័យ។
- មូលហេតុនៃការចុកដើមទ្រូងមានច្រើន .
1- ការស្ទះសរសៃឈាមបេះដូងស្រួចស្រាវ ( Acute Coronary Syndrome ) វាជាជម្ងឺមួយដ៏គ្រោះថ្នាក់បំផុតចំពោះអ្នកជម្ងឺ ។
2- ការដាច់រហែកសរសៃឈាម អាអោ៍ក ( Aorta dissection: dissection aortique ) ជាជម្ងឺមួយដ៏គ្រោះថ្នាក់បំផុតដែរចំពោះអ្នកជម្ងឺ ។
3- ការរលាកស្រោមបេះដូងស្រួចស្រាវ ( Acute Pericarditis ) ក៏ឲ្យចុកដើមទ្រូងដែរ ។
4- ការស្ទះសរសៃឈាមសួតស្រួចស្រាវ ( Pulmonary embolism ) ក៏ជាជម្ងឺមួយមានហានិភ័យដ៏ខ្ពស់ផងដែរចំពោះអ្នកជម្ងឺ។
5- ខ្យល់ចូលស្រោមសួត ( Pneumothorax ) និង ទឹកស្រោមសួត ( Pleurésie ) ..........
ចំណាំ : បើសិនជាមានសញ្ញាចុកដើមទ្រូងចំពោះអ្នកជក់បារី អ្នកកើតជម្ងឺទឹកនោមផ្អែម អ្នកលើសឈាម អ្នកធាត់លើសទំងន់ លើសខ្លាញ់ .... សូមប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតមានឯកទេសច្បាស់ដើម្បីវិនិច្ឆ័យជម្ងឺឲ្យបានច្បាស់លាស់ ចៀសវាងហានិភ័យកើតឡើង ៕

រៀបរាងដោយវេជ្ជបណ្ឌិត លី គៀត ( LY Keat MD, Interventional Cardiologist ) ឯកទេសជម្ងឺបេះដូងនិងសរសៃឈាម .

ជម្ងឺលើសសម្ពាធឈាមអ្វីទៅជាជម្ងឺលើសសម្ពាធឈាម?-> ជម្ងឺលើសសម្ពាធឈាម គឺជាការកើនឡើងនៃសម្ពាធឈាមផ្នែកខាងលើ (systolic) ≥ 140mmHg ...
14/07/2023

ជម្ងឺលើសសម្ពាធឈាម

អ្វីទៅជាជម្ងឺលើសសម្ពាធឈាម?

-> ជម្ងឺលើសសម្ពាធឈាម គឺជាការកើនឡើងនៃសម្ពាធឈាមផ្នែកខាងលើ (systolic) ≥ 140mmHg ឬ ផ្នែកខាងក្រោម (diastolic) ≥ 90mmHg

តើជម្ងឺលើសសម្ពាធឈាមមានរោគសញ្ញាយ៉ាងដូចម្តេចខ្លះ?

-> ជាទូទៅអ្នកជម្ងឺលើសសម្ពាធឈាម មិនមានស្តែងចេញជារោគសញ្ញាទេ ប៉ុន្តែអាចមានអាការៈខ្លះៗដូចជា: វិលមុខ ឈឺក្បាល រោយកញ្ចឹងករ ស្រវាំងភ្នែក … ជាដើម។

តើធ្វើដូចម្តេចទើបអាចបញ្ជាក់ថាមានជម្ងឺលើសសម្ពាធឈាម?

-> ដូចបានរៀបរាប់ខាងលើ ដោយសារភាគច្រើននៃជម្ងឺនេះមិនមានរោគសញ្ញា ដូច្នេះការតាមដានជាប្រចាំ គឺចាំបាច់ក្នុងការរុករក ក៏ដូចជាការពារនិងព្យាបាលនៅដំណាក់កាលដំបូងៗ តាមរយៈការវាស់សម្ពាធឈាម (វាស់នៅផ្ទះ និង នៅពេទ្យ) មានករណីដោយឡែកខ្លះ ដែលតម្រូវអោយបំពាក់ម៉ាស៊ីនវាស់ឈាម២៤ម៉ោង (24h ABPM) ។

តើការព្យាបាលជម្ងឺលើសសម្ពាធឈាម មានអត្ថប្រយោជន៍អ្វីខ្លះដល់អ្នកជម្ងឺ?

-> ជាការពិតណាស់ ការព្យាបាលជម្ងឺលើសសម្ពាធឈាមអោយបានត្រឹមត្រូវពិតជាសំខាន់ ព្រោះថាបើមិនបានព្យាបាល ឬព្យាបាលមិនត្រឹមត្រូវ អ្នកជម្ងឺមានកត្តាហានិភ័យជាច្រើនរួមមាន: ជម្ងឺស្លាប់មួយចំហៀងខ្លួន ជម្ងឺខូចតម្រង់រោមរ៊ាំរ៉ៃ ជម្ងឺខ្សោយបេះដូង ជម្ងឺស្ទះសរសៃឈាមបេះដូង ជាដើម។

តើមានវិធីសាស្ត្រអ្វីខ្លះ ក្នុងការការពារ និងការព្យាបាល?

-> មិនមែនគ្រប់អ្នកជម្ងឺលើសសម្ពាធឈាមទាំងអស់ សុទ្ធតែត្រូវការ ការព្យាបាលដោយប្រើប្រាស់ថ្នាំនោះទេ យើងក៏អាចកែប្រែ របៀបនៃការរស់នៅ របបអាហារ និង ការហាត់ប្រាណជាប្រចាំ ផងដែរ។

-> ដោយឡែក ប្រសិនបើអ្នកជម្ងឺត្រូវការព្យាបាលដោយប្រើប្រាស់ថ្នាំ តើថ្នាំប្រភេទណាដែលល្អបំផុតចំពោះអ្នកជម្ងឺ ព្រោះថ្នាំព្យាបាលជម្ងឺលើសសម្ពាធឈាមមានច្រើនប្រភេទរហូតដល់ទៅ៥ក្រុមផ្សេងគ្នា (ព្យាបាលអ្នកជម្ងឺផ្សេងគ្នា មិនអាចលេបថ្នាំដូចគ្នាទេ) ដោយជ្រើសរើសទៅតាមកត្តាប្រឈមផ្សេងទៀតដែលអ្នកជម្ងឺមាន ។

ថ្នាំលើសសម្ពាធឈាមទាំង៥ក្រុមរួមមាន:
1. Angiotensin converting enzyme (ACE) inhibitors
2. Angiotensin receptor blockers (ARB)
3. Calcium channel blockers (CCB)
4. Beta blockers
5. Diuretics

-> ដូចដែលយើងបានដឹងហើយថាថ្នាំលើសសម្ពាធឈាមមានច្រើនប្រភេទ ដូចនេះដើម្បីជ្រើសរើសអោយបានត្រឹមត្រូវ គួរពិនិត្រនិងពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីទទួលបាននៅប្រសិទ្ធភាពខ្ពស់ ។

ប្រសិនបើលោកអ្នកមានចម្ងល់ ឫ ចង់ពិគ្រោះយោបល់អាចទាក់ទងតាមប្រអប់សារ ដើម្បីជួបវេជ្ជបណ្ឌិតឯកទេសយើងខ្ញុំ។

- Jugular vein distention, which is quite massive, in a woman with cardiac tamponadeJugular vein distention occurs when ...
04/11/2019

- Jugular vein distention, which is quite massive, in a woman with cardiac tamponade

Jugular vein distention occurs when the pressure inside the vena cava increases and appears as a bulge running down the right side of a person's neck.

A person has jugular veins on both sides of their neck. They act as passageways for blood to move from a person's head to the superior vena cava, which is the largest vein in the upper body. The superior vena cava then transports the blood to the heart and lungs.

Jugular vein distention or JVD is when the increased pressure of the superior vena cava causes the jugular vein to bulge, making it most visible on the right side of a person's neck.

The blood flow from the head to the heart is measured by central venous pressure or CVP. The appearance of the vein is similar to a rope or raised tube below the surface of the skin, and its height can be measured to indicate the CVP.

There are several reasons why JVD may occur, and these include right-sided heart failure, tricuspid valve stenosis, pulmonary hypertension, constrictive pericarditis, superior vena cava obstruction, and cardiac tamponade.

In cardiac tamponade, we look for 3 things, one of them you can see in the picture.

These 3 things are called Beck's triad which is a collection of three medical signs associated with acute cardiac tamponade, an emergency condition wherein fluid accumulates around the heart and impairs its ability to pump blood. The signs are low arterial blood pressure, distended neck veins, and distant, muffled heart sounds.

Source:FB

Endereço

Phnom Penh
Parnaíba, PI
64215-100

Notificações

Seja o primeiro recebendo as novidades e nos deixe lhe enviar um e-mail quando មន្ទីរសម្រាកព្យាបាល ជម្ងឺ បេះដូង សរសៃឈាម និង ជម្ងឺលើសឈាម posta notícias e promoções. Seu endereço de e-mail não será usado com qualquer outro objetivo, e pode cancelar a inscrição em qualquer momento.

Compartilhar