Danika Meas

Danika Meas ចំណេះដឹងទូទៅនិងកូនសោរនៃជីវិត

សំរាប់អ្នកដែលចង់រៀន ទ្រឹស្តីបើកបរខេត្ត កេបិច  សូមធ្វើការចុះឈ្មោះនៅទីនេះ​ ព័ត៌មាននៅក្នុងឯកសារ​​អ្នកដែលត្រូវប្រលងខែ៩នេះ រួ...
08/08/2025

សំរាប់អ្នកដែលចង់រៀន ទ្រឹស្តីបើកបរខេត្ត កេបិច សូមធ្វើការចុះឈ្មោះនៅទីនេះ​ ព័ត៌មាននៅក្នុងឯកសារ​​
អ្នកដែលត្រូវប្រលងខែ៩នេះ រួសរាន់ឡើង យើងអាចធ្វើកាលវិភាគយ៉ាងម៉េចអោយទាន់​បងប្អូនដើម្បីប្រលង

Express Class -វគ្គសិក្សាពិសេស - រៀនប៉ុន្នានវគ្គ​?​ : 5វគ្គ (អាចចូលដល់6​ឬ7វគ្គ​ បើមានកូនសិស្សណាចាប់អត់ទាន់) - ១វគ្គប៉ុន្ន....

📣 ជូនដំណឹងដល់បងប្អូននៅខេត្តកេបិច!យើងនឹងបើក វគ្គសិក្សាពិសេសអំពីទ្រឹស្តីបើកបរខេត្ត កេបិចនៅខែ ៨ នេះ។សូមបងប្អូនជួយបញ្ចាក់ក្ន...
08/04/2025

📣 ជូនដំណឹងដល់បងប្អូននៅខេត្តកេបិច!
យើងនឹងបើក វគ្គសិក្សាពិសេសអំពីទ្រឹស្តីបើកបរខេត្ត កេបិចនៅខែ ៨ នេះ។
សូមបងប្អូនជួយបញ្ចាក់ក្នុងខមិន​ថ្ងៃណាដែលបងប្អូនទំនេរច្រើនបំផុត (ចន្លោះពីថ្ងៃច័ន្ទដល់អាទិត្យ AM ឬ PM) ដើម្បីឲ្យក្រុមការងារយើងអាចរៀបចំកាលវិភាគឲ្យសមស្រប។

🔹 វគ្គសិក្សានេះនឹងជួយបងប្អូន៖

-ឲយល់អំពីផ្លាកសញ្ញា និងច្បាប់ចរាចរណ៍របស់ខេត្តកេបិច

- បង្កើនសម្ថតិភាពក្នុងការយល់សំណួរហើយជ្រើសចម្លើយដែលត្រឹមត្រូវ

- ធ្វើការសមនឹងសំណួរស្រដៀងនឹងពេលប្រលង

- ធ្វើការសាំជាមួយពាក្យនិងសំលេងពេលដែលខ្ញុំបកប្រែ

- កាត់បន្ថយសម្ពាធនិងស្រ្តេសពេលប្រឡង

- រៀបចំអោយមានទំនុកចិត្ត និងមានប្រសិទ្ធភាពក្នុងការប្រឡង

📌 បងប្អូនណាចាប់អារម្មណ៍ សូមបញ្ចាក់ថ្ងៃដែលទំនេរនៅខមិនខាងក្រោម ⬇️
ដើម្បីឲ្យយើងរៀបចំជាលក្ខណៈសរុប។
បញ្ចាក់ ៖ វគ្គសិក្សានេះគឺត្រៀមសំរាប់ ថ្ងៃ 2 ខែ 10 វេនព្រឹកនិងល្ងាច ដែលមានខ្ញុំជាអ្នកបកប្រែផ្ទាល់នៅSAAQ

សូមអភ័យទោសបងប្អូនទាំងអស់គ្នា⏳ មួយរយៈនេះខ្ញុំអត់បានតមសារទាំងអស់គ្នាទេ✉️📱 បងប្អូនសារមកខ្ញុំច្រើនពេកធ្វើឲខ្ញុំតមអត់ទាន់📧💬 ទ...
05/13/2025

សូមអភ័យទោសបងប្អូនទាំងអស់គ្នា
⏳ មួយរយៈនេះខ្ញុំអត់បានតមសារទាំងអស់គ្នាទេ
✉️📱 បងប្អូនសារមកខ្ញុំច្រើនពេកធ្វើឲខ្ញុំតមអត់ទាន់
📧💬 ទាំង Email, Messenger, Telegram និង Telephone

📆 ឥឡូវនេះ
សម្រាប់បងប្អូនដែល កក់ពេលវេលា ជាមួយខ្ញុំ និងបងប្អូនដែលកំពុងធ្វើ ឯកសារ ជាមួយខ្ញុំ
➡️ ពេញរហូតដល់ខែ៧
🚫 ខ្ញុំមិនអាចទទួលឯកសារទៀតបានទេក្នុងពេលនេះ
សុំអធ្យាស្រ័យ 🙏

📩 បើបងប្អូននៅតែចង់ធ្វើជាមួយខ្ញុំ
សូមអញ្ជើញសារមកម្តង​ទៀតនៅ ខែ ៧!

សូមអរគុណច្រើនសម្រាប់ការស្រលាញ់និងការទុកចិត្តរបស់បងប្អូន 🙏❤️

Je serai l’interprète en KHMER à la SAAQ le 9 mai.🚗 តើអ្នកណាខ្លះចូលប្រលងបើកបរថ្ងៃទី 9 ខែឧសភា (May) នេះ?ខ្ញុំជាអ្នកបកប្រែ...
05/01/2025

Je serai l’interprète en KHMER à la SAAQ le 9 mai.
🚗 តើអ្នកណាខ្លះចូលប្រលងបើកបរថ្ងៃទី 9 ខែឧសភា (May) នេះ?
ខ្ញុំជាអ្នកបកប្រែជាភាសាខ្មែរនៅ SAAQ នៅថ្ងៃនោះ 🗓️។
ថ្ងៃនោះមាន 2 វេន: វេនព្រឹក 🌅 និងវេនថ្ងៃ ☀️។
ខំរៀន​ឲបានល្អណា! 📚 ខ្ញុំមិនអាចជួយបងប្អូនក្រៅពីបកប្រែឲយល់ទេ
ប៉ុន្តែខ្ញុំមាន ទ្រឹស្តីសំខាន់ៗ ខ្លះៗ សូមណែនាំឲប្រយ័ត្ន៖

1️⃣ Marge de Sécurité (🚧 Security Corridor)
គោរពគំលាតសុវត្ថិភាព! 🛑 ត្រូវប្រាកដថាមានគំលាតគ្រប់គ្រាន់ពេលប្តូរទិសដៅ ⬅️➡️

📌 ប្រយ័ត្នពេលចូលជិត៖

🚓 ឡានប៉ូលិស

🚑 ឡានសង្រ្គោះ

🚲 អ្នកជិះកង់

🚛 ឡានស្ទូច (remorquage)

2️⃣ មើលសញ្ញាព្រួញ ⚠️
តើអាចបត់ស្តាំ ↪️ ឬ បត់ឆ្វេង ↩️ បានទេ?
🚘 តើយើងស្ថិតលើខ្សែសម្រាប់បត់បានមែនទេ?

3️⃣ ស្គាល់ពណ៌សញ្ញា 🟥🟧🟩🟨
🟩 ពណ៌បៃតង = អាចទៅ

🟧 ពណ៌ទ្រឹកក្រូច = ប្រុងប្រយ័ត្ន

🟥 ពណ៌ក្រហម = ឈប់!

🟨 ពណ៌លឿង = បន្ថយល្បឿន ⚠️ និងត្រៀមខ្លួនឲ្យឈប់បើចាំបាច់

4️⃣ មើលផ្លូវរក្សាទុក (Voie réservée) 🛣️
តើអាចបើកលើផ្លូវនេះបានទេ?
🕒 ម៉ោងអនុញ្ញាតមានចាប់ពីម៉ោងប៉ុន្មានដល់ប៉ុន្មាន?

5️⃣ ប្រុងល្បឿន 💨
តើល្បឿនអនុញ្ញាតប៉ុន្មាន?

🌧️ នៅពេលអាកាសធាតុមិនល្អ តើត្រូវបន្ថយល្បឿនយ៉ាងដូចម្តេច?

📣 សូមអោយបងប្អូនទាំងអស់ប្រឡងជាប់
✌️ បើកបរជាបុរសស្តី្រនារីដោយមានទំនួលខុសត្រូវ 🛻🧠

04/14/2025

សួស្ដីឆ្នាំថ្មីអ្នកទាំងអស់គ្នា | HAPPY KHMER NEW YEAR ~ Montreal | Canada

បើបងប្អូនសួរខ្ញុំថា ក្នុងខេត្តកេបិចទាំងមូលមានអ្នកបកប្រែតែប៉ុន្នានអ្នកនឹង ? ចំលើយគឺថាមែន! នេះជាការជួបគ្នាជាមួយអ្នកបកប្រែទ...
11/20/2024

បើបងប្អូនសួរខ្ញុំថា ក្នុងខេត្តកេបិចទាំងមូលមានអ្នកបកប្រែតែប៉ុន្នានអ្នកនឹង ? ចំលើយគឺថាមែន!
នេះជាការជួបគ្នាជាមួយអ្នកបកប្រែទាំងអស់ក្នុងក្រសួង មានលោកពូChhuy នឹងមីងខ្ញុំបង្កើត Nanou។ ឆ្លៀតសួរសុខទុក្ខពូ ដែលខំធ្វើការខ្លាំងពេកបាក់កំលាំងឈឺប៉ុន្នានថ្ងៃមុន។ ហើយក៍ចង់ជប់លៀងអ្នកមីងខ្ញុំ ដាក់ពាក្យចូលនិវត្តន៍ជាអចិន្ត្រៃយ៍។ គាត់ជាអ្នកបកប្រែជើងចាស់ធ្វើការឲក្រសួងអ្នកបកប្រែអស់រយៈពេល35ឆ្នាំ ដែលមានបទពិសោធន៍បំផុត។ មិនចង់ឲគាត់ចូលនិវត្តន៍ទេ តែគាត់ថាគាត់អាយុ73គាត់ហត់ហើយ ទុកឲក្មេងៗធ្វើម្តងទៅ។ ខ្ញុំសួរគាត់វិញថាបានក្មេងពីណាមក បើមានតែខ្ញុំម្នាក់មិនដាច់ខ្យល់ តិចទៀតពូក៍រត់ចោលខ្ញុំទៅRetraite ទៀតហើយ😅

បើមានបងប្អូនចេះបារាំងអាចដាក់ពាក្យចូលធ្វើការជាអ្នកបកប្រែបាន ព្រោះក្នុងក្រសួងគឺខ្វះមែនទែន។ បងប្អូនអាចចេះបារាំងកំរិតមធ្យម នៅសល់ប៉ុន្នានពាក្យបច្ចេកទេសខ្ញុំអាចបង្វឹកបងប្អូនបាន ~ Danika

មានលក់condo 🏡🏠🏘 # 🛌បន្ទប់ទទួលភ្ញៀវនិងបន្ទប់គេង2ធំទូលាយ  # 👨‍👩‍👧‍👦មានBalconអង្គុយស្រូបខ្យល់ខាងក្រៅបាន  # 🌅ពន្លឺថ្ងៃចូលគ្រ...
10/12/2024

មានលក់condo 🏡🏠🏘
# 🛌បន្ទប់ទទួលភ្ញៀវនិងបន្ទប់គេង2ធំទូលាយ
# 👨‍👩‍👧‍👦មានBalconអង្គុយស្រូបខ្យល់ខាងក្រៅបាន
# 🌅ពន្លឺថ្ងៃចូលគ្រប់គ្រាន់☀️🌈☀️
# 🚗ទីតាំងល្អ នៅ 2min ជិត Carrefour Laval នៅជិតAutoroute 440 កែង Autoroute 15
# មានgarageចតឡាន ខាងក្នុង1 ខាងក្រៅ 1
# 😲💥តម្លៃត្រឹម465k តែប៉ុណ្ណោះ💥😲
⚡️ឆ្លៀតទិញឲហើយទៅ ទាន់អ្នកទិញមានព្រៀបជាងអាចតថ្លៃបាន មិនសូវមានអ្នកដណ្តើមគ្នាដូចកាលកូវិត ហើយអត្រាការប្រាក់ក៍ថោកជាងមុន។ បើចាំតិចទៀតពេលអត្រាការប្រាក់ចុះតិចទៀត មនុស្សផ្អើរទិញម្តងទៀត នឹងធ្វើឲតម្លៃផ្ទះឡើងវិញ នឹងពិបាកទិញយកផ្ទះនៃក្តីស្រមៃយើងបាន
👇អាចចុចលើLinkដើម្បីមើលរូបផ្សេងទៀត និងចំពោះពត៌មានបន្ថែមអាចទាក់ទងមកយើងបាន👇

Charming condo on the second floor, featuring an open-concept design and flooded with natural light...

+ បទពិសោធន៍លើកទី1ដែល បកប្រែតាម Teamតភ្ជាប់ពីខាង Palais Justice Québec មក។ តុលាការសុខចិត្តព្រមទទួលការបកប្រែ long distance...
10/03/2024

+ បទពិសោធន៍លើកទី1ដែល បកប្រែតាម Teamតភ្ជាប់ពីខាង Palais Justice Québec មក។ តុលាការសុខចិត្តព្រមទទួលការបកប្រែ long distance ដោយហេតុខ្វះអ្នកបកប្រែ សំរួលដល់ការធ្វើដំណើរខ្ញុំមែនទែន
+ ថ្ងៃនេះចាត់ទុកថាជាសវនាការមួយធំ ដែលត្រូវបកឲមេធាវី4 ឱពុកម្តាយ2 ចៅក្រម1 អ្នកធ្វើការសង្គមកិច្ច1
1-មេធាវីដំណាងខាងឱពុក
2-មេធាវីដំណាងខាងម្តាយ
3-មេធាវីដំណាងខាងDPJ
4-មេធាវីដំណាងខាងក្មេង
សរុបទៅ10នាក់ បក​ឡើងចង់បែកពពុះម៉ាត់😅
#សន្សំបទពិសោធន៍

ការប្រលងSAAQ លើកក្រោយគឺនៅថ្ងៃ13/11/2024 ម៉ោង 10am។  ខ្ញុំបានសុំខាង SAAQ ឲគេដាក់ថ្ងៃឲយើងប្រលងឲបានលើនតិចមុនណូអែលដោយសារតែយើ...
10/02/2024

ការប្រលងSAAQ លើកក្រោយគឺនៅថ្ងៃ13/11/2024 ម៉ោង 10am។ ខ្ញុំបានសុំខាង SAAQ ឲគេដាក់ថ្ងៃឲយើងប្រលងឲបានលើនតិចមុនណូអែលដោយសារតែយើងនៅមានការចងចាំថ្មីៗ សូមបងប្អូនយកចិត្តទុកដាក់រៀនបន្តិចពីព្រោះថា ប្រលងម្តងនេះហើយអាចត្រូវចាំរហូតដល់ខែ3/2025 បានអាចបានប្រលងម្តងទៀតបានពីព្រោះខ្ញុំមិននៅធ្វើការក្នុងប្រទេសទេក្រោយពីឆ្លងឆ្នាំសកលហើយ។

កន្លែងផ្តាច់ព្រលឹងរបស់កូនសិស្សគ្រប់គ្នា ចាំទេថាមានអារម្មណ៍យ៉ាងម៉េចពេលដែលចូលទៅ 😅ម្សិលមិញជាប់បាន2នាក់ ជួយអបអរសារទរផងពិតជាព...
09/28/2024

កន្លែងផ្តាច់ព្រលឹងរបស់កូនសិស្សគ្រប់គ្នា ចាំទេថាមានអារម្មណ៍យ៉ាងម៉េចពេលដែលចូលទៅ 😅
ម្សិលមិញជាប់បាន2នាក់ ជួយអបអរសារទរផងពិតជាពូកែមែន!
តើបងប្អូនដឹងអត់ ក្នុងពេលដែលយើងជាប់ទ្រឺស្តីវគ្គណាមួយ បើទុកយូរហួស3ឆ្នាំគេនឹងហៅយើងប្រលងម្តងទៀត។
ឧទាហរណថា៖ យើងប្រលងជាប់ហើយវគ្គផ្លាកសញ្ញាតាំងពីខែ06/2021 ក្នុងពេលនឹងបើយើងមិនទាន់ជាប់បានPermisឡានទេ រហូតមកដល់ខែ09/2024 គេនឹងហៅយើងប្រលងម្តងទៀត ព្រោះថា3ឆ្នាំរបស់យើងផុតកំណត់តាំងពី 06/2024មកម្លេះ ដូច្នេះហើយសូមប្រយ័ត្ន !

ថ្ងៃសុក្រថ្ងៃ 27 នេះខ្ញុំត្រូវទៅបកប្រែនៅ SAAQ ទៀតហើយ តើកូនសិស្សទាំងអស់គ្នាបានមើលមេរៀននិងទ្រៀមខ្លួនរួចរាល់នៅ ?
09/24/2024

ថ្ងៃសុក្រថ្ងៃ 27 នេះខ្ញុំត្រូវទៅបកប្រែនៅ SAAQ ទៀតហើយ តើកូនសិស្សទាំងអស់គ្នាបានមើលមេរៀននិងទ្រៀមខ្លួនរួចរាល់នៅ ?

មានកិត្តយសណាស់ដែលPalais Justice de Québec អញ្ជើញឲទៅបងប្រែនៅទីនោះ គិតទាំងពេលវេលា ចំងាយផ្លូវ និងកន្លែងចតឡាន ព្រមទាំងbook H...
07/28/2024

មានកិត្តយសណាស់ដែលPalais Justice de Québec អញ្ជើញឲទៅបងប្រែនៅទីនោះ គិតទាំងពេលវេលា ចំងាយផ្លូវ និងកន្លែងចតឡាន ព្រមទាំងbook Hotel ដើម្បីសំរួលកន្លែងស្នាក់នៅឲយើងទៀត ។ ជាលើកទីមួយដែលខាងQuebecខ្វះអ្នកបកប្រែមកសុំជំនួយដល់ម៉ុងរ៉េអាល់ !

Address

Montreal, QC
H1E1Z4

Telephone

+14383512224

Website

Alerts

Be the first to know and let us send you an email when Danika Meas posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Danika Meas:

Share