ចំណេះដឹង រោគស្រ្តី និង សម្ភព

ចំណេះដឹង រោគស្រ្តី និង សម្ភព Page របស់យើងខ្ញំូបង្កើតឡើងដើម្បីចែករំលែកចំណេះដឹង

Managment nausea and vomiting in pregnancy
04/02/2025

Managment nausea and vomiting in pregnancy

18/11/2024
ទំលាប់ ៧យ៉ាងដែលស្រ្តីកំពុងពពោះទទួលបានសុខភាពល្អនិងមានសុភមង្គល១.ពិនិត្យផ្ទៃពោះអោយបានត្រឹមត្រូវតាមពេលវេលា -ស្រ្តីជាច្រើនតែង...
05/11/2024

ទំលាប់ ៧យ៉ាងដែលស្រ្តីកំពុងពពោះទទួលបានសុខភាពល្អនិងមានសុភមង្គល
១.ពិនិត្យផ្ទៃពោះអោយបានត្រឹមត្រូវតាមពេលវេលា
-ស្រ្តីជាច្រើនតែងតែជជែកគ្នាថា" រងចាំអោយដឹងថាមានកូនពិតប្រាកដចាំទៅពិនិត្យ" .តើចង់អោយប្រាកដនោះគឺជាអ្វី? តើយើងប្រាកដថាកូននោះនៅក្នុងស្បូនឬអត់? ការធ្វើអេកូតាមទ្វាមាស មិនមែនជាមូលហេតុដែលធ្វើអោយ រលូតកូន និងកូនស្លាប់នោះឡើយ ដូច្នេះស្រ្តីពេលបាត់រដូវត្រូវទៅពិនិត្យអេកូអោយបានឆាប់ វាអាចជួយយើងបានយ៉ាងច្រើនដើម្បីរកជំងឺផ្សេងៗ។
-អំឡុងពេលតាមដានផ្ទៃពោះ ការធ្វើតេសមួយចំនួនអាចធ្វើបានតែ១ដងគាត់ ក្នុងកំឡុងកំណត់១ ។ឱទាហណ៍ គេធ្វើតេស Double test និងអេកូវាស់កំរាស់ កញ្ចឹងករកូន អាចធ្វើបានតែអំឡុងកូនអាយុពី ១១-១៣អាទិត្យ៦ថ្ងៃ ដើម្បីរកជំងឺពីកំណើតផ្សេងៗរបស់កូន លើសអាយុពីនេះ អ្នកនិងបាត់បង់ឱកាសដើម្បី រុករកជំងឺខុសប្រក្រតិរបស់កូន
ដូចជា Trisomy 21,Trisomy 18,Trisomy 13........។
ដូច្នេះ ការពិនិត្យផ្ទៃពោះតាមកាលកំណត់អោយបានត្រឹមត្រូវតាមពេកវេលា និងជួយអោយស្រ្តីកំពុងពពោះ មានសុខភាពល្អ និងសុវត្តិភាព.សូមកំុយកលេសថារវល់អត់ឈប់ ហើយមិនរវល់ដល់កូនក្នុងផ្ទៃ.។
២.ញាំអាហារអោយបានគ្រប់គ្រន់និងត្រឹមត្រូវ
-សូមកំុគិតថាពេលមានផ្ទៃពោះត្រូវ ញាំកើនឡើងធ្វេដងអោយសោះ ប្រសិនបើយើងស្ថិតនៅក្នុងក្រុមអ្នកមានទំងន់ធម្មតា. អ្នកពិតជាមិនសប្បាយចិត្តជាមួយរូបរាង ធាត់កាម៉ាប់ៗ ដំណើរយឺតៗនោះឡើយ.ដូចច្នេះ សូមញាំអាហារ បន្លែផ្លៃឈើគ្រប់មុខមានអនាម័យស្អាត ញាំអាហារបន្ថែមថាមពល មិនត្រូវញាំត្រីស្រស់ មិនត្រូវផឹកការហ្វេ(បណ្តាលអោយ អស់កំលាំង ,មិនងងុយគេង,ចង្វាក់បេះដូងកើនឡើងនិងអាចធ្វើអោយកូនមានវិបិត្តសរីរាង្គ) ជៀសវាងដាច់ខាតផឹកស្រា.។
-ការកើនទំងន់ម្តាយ អោយសមស្រមទៅតាមរយះពេលនៃការពពោះ មិនត្រឹមតែជួយអោយម្តាយមានសុខភាពល្អ ប៉ុណ្ណោះទេ ថែមទាំងកូនក៍ទទួលបានសុខភាពល្អដែរ.។
៣.គេងអោយបានគ្រប់គ្រាន់
-គ្មានហេតុផលណាដែលត្រូវបន្លែមម៉ោងគេង,ពេលវេលាសំរាកនោះទេ "ជីវិតខ្លីណាស់កំុគេងច្រើនពេកអី" .ស្រ្តីពពោះខ្លះអាចជួបបញ្ហាការគេងមិនលក់ ឬចង់តែងងុយគេងរហូត ប៉ុន្តែតិចតួចណាស់ដែលចាំបាច់ត្រូវការប្រើថ្នាំ.ដូច្នេះ ស្រ្តីមានផ្ទៃពោះត្រូវ វឹកហាត់ម៉ោងគេងតាមការកំណត់អោយបានត្រឹមត្រូវ អោយបាន ៧-៩ម៉ោងក្នុង១ថ្ងៃ គឺល្អបំផុត។
៤.មិនតមធ្វើសកម្មភាព
-ធ្វើសកម្មភាពអ្វីក៍បានអោយតែអ្នកអាចគ្រប់គ្រង សុវត្ថិភាពបាន ដូចជាហាត់កីឡា ...នៅតែអាចធ្វើបានក្នុងអំឡុងមានផ្ទៃពោះ.ស្រ្តីមានផ្ទៃពោះ គួរតែស្រស់ស្រាយ,មាំទាំ,ស្រស់ស្អាត(ទុបតែងខ្លួន) ប៉ុន្តែក៍មានស្រ្តីមិនតិចដែរពេលមានផ្ទៃពោះលែងយកចិត្តទុកដាក់រូបរាងសម្រាស់ និងការស្លៀកពាក់អោយបានសមរមស្រស់ស្អាត.ពេលមានផ្ទៃពោះគ្មានហេតុផលណាត្រូវតមមិនអោយងូតទឹកនោះទេ មិនមានទាល់តែសោះ។
៥.ផឹកពពួក Vitamin ជំនួយ រាល់ថ្ងៃ
-ពពួក Vitamin ពិតជាមានប្រយោជន៍ ប្រើសិនបើអ្នកញាំអាហាមិនសំបូរដោយសារធាតុចិញ្ចឹមនិងវិតាមីន .ផឹកពពួក Vitamin អាចជួយអោយសុខភាពម្តាយនិងទារក ល្អរឹងមាំជាងមុន ។
៦.មិនត្រូវតម ការរួមភេទ
-មានតែករណីខ្លះប៉ុណ្ណោះដែលតមមិនរួមភេទអំឡុងមានផ្ទៃពោះ ដូចជា សុកពាំងមានស្បួនមានការហូរឈាម, កំពុងមានសញ្ញាគម្រាមកើតមិនគ្រប់ខែ.....ខុសពីនេះ ស្រ្តីមានផ្ទៃនៅតែ អាចរក្សាការរួមភេទជាមួយស្វាមីបានធម្មតា ត្រូវជ្រើសរើសក្បាច់ដែលសមស្រមនិងសុវត្ថិភាព។
៧.ត្រូវពិនិត្យ សុខភាពមាត់ធ្មេញអោយបានត្រឹមត្រូវ
-ពេលមានផ្ទៃពោះស្រ្តីងាយនិង មានជំងឺរលាក់ជើងធ្មេញ. ជំងឺលាក់ជើងធ្មេញ ពិតជាអាចបង្កអោយកូនកើតមិនគ្រប់ខែ. ដូច្នេះស្រ្តីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពមាត់ធ្នេញអោយបានត្រឹមត្រូវ ធ្មេញមើលទៅក៍ស្រស់ស្អាត។

*ហេតុអ្វីស្រ្តីគ្រប់រូបមិនអាចធ្វើជាម្តាយពពោះដ៍ស្រស់ស្អាត ,ដ៍សប្បាយរីករាយ ,គ្រាន់តែពពោះប៉ុណ្ណោះ មានអ្វីធំដំុណា ហេតុអ្វីចាំបាច់ធ្វើអោយខ្លួនឯងលំបាកនិងអាក្រក់បែបនេះទៅវិញ !!!!

ប្រភពអត្ថបទ: វេជ្ជបណ្ឌិត សឿចន្ទ័ វិសាល MD, MSc OBGYN

សូមចែករំលែកឡើង
05/11/2024

សូមចែករំលែកឡើង

រឿងរាវ ៩យ៉ាងដែល ប្តីប្រពន្ធ ត្រូវដឹងនៅពេលចង់បាន បុត្រ:
១.ស្រ្តីកើតមកចំនួន អូវុល មានកំណត់ ដើម្បីបន្តពូជ។ អត្រាបង្កកំណើតនិងធ្លាក់ចុះយ៉ាងច្រើននៅចាប់ពីអាយុ៣៥ឡើងទៅ។ដល់អាយុ៣៧ឆ្នាំស្រ្តីប្រើប្រាស់ អូវុល អស់៩០% (នៅសល់តែ១០ភាគសំរាប់បន្តពូជ) ខណះនេះដែរ បុរស ចាប់ផ្តើមផលិតស្ពែមម៉ូតូសូអីុត នៅពេលពេញវ័យ រហូតដល់ ជិវិតចុងក្រោយ។ ទោះជាយ៉ាងណា គុណភាព ស្អែម៉ូតូសូអីុត និងថយចុះនៅពេលអាយុកាន់តែច្រើន។
២.ក្នុងពេលបញ្ចេញទឹកកាម១ដង បុរសបញ្ចេញប្រហែល១០០លាន ស្ពែម ។ស្រ្តីភេទ បញ្ចេញពង ទំុ (អូវុល) ក្នុង១ខែចំនួនតែ ១គាត់ ។ក្នុង១ជីវិតមនុស្សស្រីមានប្រហែល ៥០០អូវុល។
៣.បរុសនិងស្រ្តីគួរតែយកចិត្តទុកដាក់សុខភាព មុនពេលកំណត់ថា ត្រូវមានបុត្រ ដូចជាត្រូវមាន គីឡូ សមស្រប( BMI ) ,មិនជក់បារី,កាត់បន្លយហូបស្រាបៀ,កាហ្វេ,ហាត់ប្រាណដើម្បី បង្កើននូវ លិទ្ធភាពដែលអាចមានបុត្រ ទាំងនេះគឺជាកត្តាសំខាន់ដែលប៉ះពាល់ដល់សុខភាពកូនពេលកើតមក។
៤.ពេលវេលា មាស (ពេលវេលាល្អបំផុត) ដើម្បីបង្កកំណើតក្នុង១ខែ មានចំនួន៦ថ្ងៃគឺ៥ថ្ងៃមុននិង ថ្ងៃពងទំុ(អូវុលជ្រុះ) (មានន័យថា ពីថ្ងៃទី៩ដល់ទី១៤ នៃរដូវ សំរាប់វដ្តរដូវទៀង ២៨ថ្ងៃ) រួមភេទរាល់ថ្ងៃឬ ២ថ្ងៃម្តងនិងបង្កើនឳកាសមានកូន។
៥.អត្រាលទ្ធភាពមានកូនរបស់ស្រ្តីថយចុះទៅតាមអាយុ ដូច្នេះស្រ្តី ព្យាយាម មានកូនអោយបានឆាប់ កាន់តែល្អ។ស្រ្តីអាយុក្រោម៣០ឆ្នាំមានឱកាសមានកូនតែ២០% នៃខែនិមួយៗ។ឱកាសមានកូននេះនិងថយចុះនៅសល់តែ ៥% ប៉ុណ្ណោះចំពោះស្រ្តីដែលមានអាយុ ៤០ឆ្នាំ។ចំពោះប្តីមានអាយុចាប់ពី៤៥ឆ្នាំឡើង មានហានិភ័យរលូតកូនខ្ពស់ និងកូនអាចមានជំងឺ អូទីសឹម..។
៦.ភាគច្រើនប្តីប្រពន្ធនិងមានកូនក្នុងរង្វង់១ឆ្នាំ ។ប្រសិនបើ១២ខែ(៦ខែចំពោះស្រ្តីអាយុចាប់ពី៣៥ឆ្នាំឡើង) មិនមានកូន គួរទៅប្រឹក្សា ជាមួយ វេជ្ជបណ្ឌិត ឯកទេស រោគស្រ្តីនិងសម្ភព វិបាត់អត់កូន ដើម្បីព្យាបាល។
៧.ជំងឺកាមរោគ ឆ្លងតាមការួមភេទ HIV,របេងប្រដាប់ភេទ, ជំងឺស្រឡទែនបន្ទប់ពីពេញវ័យ(បរុស), ពងស្វាសមិនធ្លាក់ចូលថង់,ជំងឺ ពងញី កណ្តាញ់( PCOS), ជំងឺដំឈាមរដូវ,រដូវមិនទៀង,ប៉ះពាល់ជាមួយសាធាតុគីមី និងអាចធ្វើអោយអត្រាបង្កកំណើតថយចុះ។សូមទៅប្រឹក្សាជាមួយ វេជ្ជបណ្ឌិតឯកទេស វិបាត់អត់កូន។
៨. ការព្យាបាលវិបាត់អត់កូនដោយការចិញ្ចឹមកូនក្នុងកែវ (IVF) វាមានអត្រាជោគជ័យអាចមានកូនបានតែ៣០%សំរាប់ស្រ្តីអាយុក្រោម៣៥ឆ្នាំ និងបានតែ១០%ចំពោះស្រ្តីអាយុពី៤០ទៅ៤៤ឆ្នាំ និង ចំពោះស្រ្តី អាយុ៤៥ឆ្នាំឡើងការព្យាបាលដោយ IVF លទ្ធភាពមានកូន គឺសឹងតែគ្មានទាល់តែសោះ ។
៩.ការព្យាបាលវិបត្តិអត់កូនអាចជួយអោយស្រ្តី ដែលគ្មានស្វាមី អាចមានឱកាសធ្វើជាម្តាយបាន។សូមអញ្ជើញទៅប្រឹក្សាជាមួយ វេជ្ជបណ្ឌិត ឯកទេសរោគស្រ្តី សម្ភព និង វិបាត់អត់កូន។

ប្រភពអត្ថបទ:វេជ្ជ បណ្ឌិត សឿចន្ទ័ វិសាល ឯកទេសសម្ភព និងរោគស្រ្តី MD.MSc OBGYN

Magnagment Pre-eclamsia
27/08/2024

Magnagment Pre-eclamsia

តំលៃពិតប្រាកដ របស់គ្រូពេទ្យ
09/04/2024

តំលៃពិតប្រាកដ របស់គ្រូពេទ្យ

នេះជាមួយហេតុ ដែលធ្វើការតេស NIPT ចេញ លទ្ធផល positive ត្រូវតែចោះទឹកភ្លោះធ្វើរោគវិនិច្ឆ័យ ។  test NIPT ជំងឺកូនខ្សោយបញ្ញា(Tr...
09/04/2024

នេះជាមួយហេតុ ដែលធ្វើការតេស NIPT ចេញ លទ្ធផល positive ត្រូវតែចោះទឹកភ្លោះធ្វើរោគវិនិច្ឆ័យ ។ test NIPT ជំងឺកូនខ្សោយបញ្ញា(Trisomy 21) មាន PPV 98% មានន័យថា កាលណាល្ធទចេញ positive អាចមានអ្នកជំងឺ 98នាក់ កើតជំងឺនេះ ២នាក់ទៀត សុខភាពល្អ។ សូមកុំបញ្ហាបញ្ចប់ គរ៍ ពេលលទ្ធផល NIPT positive តែត្រូវ ចោះយកទឹកភ្លោះធ្វើរោគវិនិច្ឆ័យបន្ត ។ តែបើលទ្ធផល NIPT negative សូមអ្នកម្តាយគ្រប់រូប ទទួលយកដោយភាពរីករាយ ថាកូនរបស់យើង មិនមានជំងឺនេះទេ ។

https://www.facebook.com/share/p/BDhwYq2Zq3qzneSv/?mibextid=qi2Omg

21/02/2024
សេចក្តីនែនាំរបស់ មជ្ឈមណ្ឌល បង្កានិងជំងឺឆ្លងរបស់សហរដ្ជអាមេរិច នៃការចាក់វ៉ាក់សាំង ឬមិនគួរចាក់ នៅពេលមានផ្ទៃពោះhttps://www.c...
20/02/2024

សេចក្តីនែនាំរបស់ មជ្ឈមណ្ឌល បង្កានិងជំងឺឆ្លងរបស់សហរដ្ជអាមេរិច នៃការចាក់វ៉ាក់សាំង ឬមិនគួរចាក់ នៅពេលមានផ្ទៃពោះ

https://www.cdc.gov/vaccines/pregnancy/hcp-toolkit/guidelines.html

ថ្នាំ vyleesi ត្រូវបាន FDA អនុម័តអោយព្យាបាលជំងឺ ខ្សោយចំណង់ផ្លូវភេទសំរាប់ ស្រ្តី ។ ដូចនេះសូមស្រ្តីគ្រប់រូបកុំអស់សង្ឍឹម  ន...
30/11/2023

ថ្នាំ vyleesi ត្រូវបាន FDA អនុម័តអោយព្យាបាលជំងឺ ខ្សោយចំណង់ផ្លូវភេទសំរាប់ ស្រ្តី ។ ដូចនេះសូមស្រ្តីគ្រប់រូបកុំអស់សង្ឍឹម និងច្រណែន បុរសថាមានថ្នាំបង្កើនចំណង់ផ្លូវភេទ ឯស្រ្តីបែជាអត់ លូវនេះ ត្រូវបានអនុញ្ញាតអោយប្រើហើយ ។ មុនប្រើប្រាស់សូមប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ អោយបានត្រឹមត្រូវពីប្រសិទ្ធភាពព្យាបាល និងផលប៉ះពាល់នៃថ្នាំ ។

https://www.nbcnews.com/health/sexual-health/drug-increase-women-s-sex-drive-track-win-fda-approval-n1019716

29/10/2023

ស្រ្តីដែលកំពុងមានផ្ទៃពោះចាំបាច់ត្រូវបន្ថែមជាតិ កាល់ស្យូមចំនួន 1200mg ក្នុង១ថ្ងៃ ។
ក្រោយសម្រាលបុត្ររួចត្រូវបន្លែមជាតិ កាល់ស្បូម 1300mg ក្នុង១ថ្ងៃរហូត ដល់កូនឈប់បៅដោះ ។

Adresse

Democratic Republic Of The

Téléphone

+85592475536

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque ចំណេះដឹង រោគស្រ្តី និង សម្ភព publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter La Pratique

Envoyer un message à ចំណេះដឹង រោគស្រ្តី និង សម្ភព:

Partager

Type