My Krupet-ម៉ាយគ្រូពេទ្យ

My Krupet-ម៉ាយគ្រូពេទ្យ សូមស្វារគមន៍មកកាន់Page: My Krupet យើងខ្ញុំ ដ?

25/12/2025
04/10/2024
27/04/2024
13/03/2024
អ្វីទៅជាជំងឺតេតាណូស?តេតាណូស (Tétanos) គឺជាជំងឺមួយកើតឡើងដោយសារជាតិពុលរបស់ Bactérie Clostridium tetani ទៅភ្ជាប់កោសិការប្រព...
08/03/2024

អ្វីទៅជាជំងឺតេតាណូស?

តេតាណូស (Tétanos) គឺជាជំងឺមួយកើតឡើងដោយសារជាតិពុលរបស់ Bactérie Clostridium tetani ទៅភ្ជាប់កោសិការប្រព័ន្ធប្រសាទ ហើយបណ្តាលអោយមានការកន្ត្រាក់សាច់ដុំ ចាប់ផ្តើមដំបូងនៅលើសាច់ដុំផ្ទៃមុខ សាច់ដុំក បណ្តាលអោយមានការឈឺចាប់ ពិបាកហារមាត់ ពិបាកលេបទឹកមាត់ និងចំណីអាហារ។

ជំងឺតេតាណូសអាចកើតឡើងចំពោះមនុស្សយើងគ្រប់វ័យ និងទៅលើសត្វពាហនៈផងដែរ។ តែបើកើតលើកូនក្មេងទើបនឹងកើតយើងច្រើនហៅថាជំងឺស្កន់ជាន់។ ដោយសារមិនបានការចាក់ថ្នាំបង្ការ ឬចាក់មិនបានគ្រប់គ្រាន់(Vaccination incomplète) ឬមិនបានចាក់ រំលឹកឡើងវិញ(Absence de rappel) និងការខ្វះអនាម័យធ្វើអោយជំងឺតេតាណូសកើតមានឡើងជាញឹកញាប់ហើយធ្ងន់ធ្ងរ ដែលបណ្តាលអោយអ្នកជំងឺស្លាប់។

១) ភ្នាក់ងារបង្ករោគ៖
មេរោគនៃជំងឺតេតាណូសឈ្មោះក្លូសទ្រីឌីយ្យូមតេតានី (Clostridium tetani ou Bacillus tetani ou Bacille de Nicolaïer) គឺជាបាក់ស៊ីក្រាំបូកមានចលនារស់នៅដោយមិនត្រូវការខ្យល់អុកស៊ីសែន។
មេរោគតេតាណូសរស់នៅក្នុងដី ក្នុងលាមកសត្វរស់នៅក្នុងប្រដាប់រំលាយអាហាររបស់ មនុស្ស និងសត្វពាហនៈដែលស៊ីស្មៅជាអាហារ។

មេរោគតេតាណូសមានទ្រង់ទ្រាយ២៖
- ទី១រូបរាងជាបាក់ស៊ី (forme végétative) ដែលយើងអាចសំលាប់ពួកវាបានដោយសារថ្នាំផ្សះ ដោយសារកំដៅ ដោយសារថ្នាំសំលាប់មេរោគជាពិសេសពពួកអាល់កាឡាំង។
- ទី២រូបរាងជាស្ព័រ (forme sporulée ) ដែលរស់នៅបានយូរឆ្នាំដែលធន់នឹងកំដៅ និងទឹកថ្នាំសំលាប់មេរោគ។
មេរោគតេតាណូសបញ្ចេញជាតិពុល២យ៉ាងទៅលើប្រព័ន្ធប្រសាទគឺ Tétanospasmine ធ្វើដំណើរតាមចរន្តឈាមនិងទឹករងៃរួចទៅភ្ជាប់និងកោសិកាប្រព័ន្ធប្រសាទរីឯ Tétanolysine ជួយសម្រួលការកើនឡើងនៃមេរោគតេតាណូស។
មេរោគនៃជំងឺតេតាណូសចូលមកក្នុងខ្លួនមនុស្សយើងតាមរយៈរបួស ដំបៅ សត្វខាំ បើទោះបីបួសនោះតិចតួចក្តី។

២) រយៈពេលបង្ករោគ៖
ចាប់តាំងពីពេលមេរោគតេណូសចូលក្នុងខ្លួនយើង តាមរយៈមុខរបួសដោយប្រការណាមួយរហូតដល់ចេញរោគសញ្ញាតេតាណូស មានរយៈពេលជាមធ្យមប្រហែលពី១០ថ្ងៃទៅ១៥ថ្ងៃ។ តែរោគសញ្ញាអាចនឹងកើតឡើងពីរយពេលតិចជាង២៤ម៉ោង ដល់ ២១ថ្ងៃ។ កាលណារោគសញ្ញាកាន់តែឆាប់កើតឡើងជំងឺតេតាណូសកាន់តែធ្ងន់ធ្ងរ។

៣) រោគសញ្ញានៃជំងឺតេតាណូសមាន៖
- ការកន្រ្ទាក់សាច់ដុំនៅលើផ្ទៃមុខធ្វើអោយ៖ ពិបាកហាមាត់((Trismus) មុខដូចស្វាសើច (rire sadonique) ពិបាកលេបទឹកមាត់ ឬចំណីអាហារ និងធ្វើអោយឈ្លក់(Dysphagie avec risque de fausse route)។
- ការកន្រ្ទាក់សាច់ដុំ និងសាច់ដុំខ្នងធ្វើអោយ៖ ក្បាលទាញមកក្រោយឆ្អឹងខ្នងកោង ផតមកមុខ (opisthotonos)។
- ការកន្រ្ទាក់សាច់ដុំនៅអវយវៈលើធ្វើអោយដៃបត់ចូលហើយរឹង។
- ការកន្រ្ទាក់សាច់ដុំនៅអវយវក្រោមធ្វើអោយជើងលាតសន្ធឹងត្រង់ហើយរឹង។
- ការកន្រ្ទាក់សាច់ដុំទ្រូងនិងសន្ទះទ្រូងធ្វើអោយអ្នកជំងឺពិបាកដកដង្ហើម។
- រោគសញ្ញាផ្សេងទៀតមានឡើងឈាម បេះដូងដើរញាប់ បែកញើសខ្លាំង ក្តៅខ្លួន។ ក្នុងករណីធ្ងន់ធ្ងរខ្លាំងបេះដូងដើរយឺត និងសម្ពាធឈាមចុះ។
- មានការកន្រ្ទាក់សាច់ដុំជាប់និងមានការឈឺចាប់ខ្លាំង។ ការកន្រ្ទាក់សាច់ដុំនេះខ្លាំងឡើងៗ នៅពេលលឺសំឡេង ពេលត្រូវពន្លឺ ឬនៅពេលគ្រូពេទ្យពិនិត្យ។

៤) វិធានការការពារ៖
ជំងឺតេតាណូសគឺជាជំងឺមួយដែលយើងទាំងអស់គ្នាអាចការពារបាន៖
- ចាក់ថ្នាំបង្ការតេតាណូស(Vaccination antitétanique) អោយបានគ្រប់គ្រាន់ និងចាក់រំលឹកឡើងវិញ។
- ក្នុងករណីមានរបួសដោយប្រការណាមួយយើង៖
• ត្រូវលាងសំអាតមុខរបួសដោយទឹកស្អាត ទឹកថ្នាំសម្លាប់មេរោគ។
• ត្រូវចាក់ Sérum antitétanique (SAT) ត្រូវចាក់ Vaccin antitétanique (VAT)។

“ជំងឺតេតាណូសតែងតែកើតឡើងចំពោះអ្នកមិនបានចាក់ថ្នាំការពារតេតាណូស អ្នកចាក់មិនបានគ្រប់គ្រាន់ អ្នកចាក់បានគ្រប់គ្រាន់តែមិនបានចាក់រំលឹកឡើងវិញ នៅពេលមានរបួសដោយប្រការណាមួយ។ ដើម្បីការពារជំងឺតេតាណូសសូមបងប្អូន ទៅចាក់ថ្នាំបង្ការនៅតាមមន្ទីពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតអស់លោកអ្នក។

02/02/2024

សារលិខិតអបអរសាទរជូនចំពោះ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសដែលឯកឧត្តមសាស្ត្រាចារ្យ ទទួលបានគ្រឿងឥស្សរិយយសខ្ពស់បំផុត ឡា ឡេស្សុង ដោនើរ ថ្នាក់អស្សឬទ្ធិ (La Légion d’honneur) ពីប្រទេសបារាំង នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

#មន្ទីរពេទ្យកាល់ម៉ែត

Address

London

Telephone

+855979013025

Website

Alerts

Be the first to know and let us send you an email when My Krupet-ម៉ាយគ្រូពេទ្យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Featured

Share