18/03/2026
Thank you Child Protection Unit for sharing this, it was a genuine pleasure for us to deliver this training for the team.
We were really pleased to see so many staff complete the Level 1 Awareness training alongside the seven team members who achieved the Level 3 Award in Mental Health First Aid in the Workplace.
Mental Health training is so important in roles that carry emotional pressure, it gives us the knowledge, confidence and practical skills to support others while also understanding how to look after our own wellbeing. It was clear how deeply the CPU values and cares about all the people you support and one another as colleagues.
Wishing you all the very best and see you again soon
[English Below] ជារៀងរាល់ឆ្នាំ វគ្គបណ្តុះបណ្តាលជំនាញជាច្រើនត្រូវបានសម្របសម្រួលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលផ្កាឈូក នៃអង្គភាពការពារកុមារ (CPU) ដែលត្រូវបានបណ្តុះបណ្តាលដោយគ្រូឧទ្ទេសជំនាញអន្តរជាតិ មកពីបណ្តាប្រទេសនានាដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹងដ៏មានតម្លៃរបស់ពួកគេ ជាមួយនិងមន្រ្តីនគរបាលជាតិ មន្រ្តីសុខាភិបាល មន្រ្តីសង្គមកិច្ច អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យតុលាការ និងវិស័យអប់រំកម្ពុជា ដើម្បីបានសិក្សារៀនសូត្រពីរបៀបបង្ការទប់ស្កាត់ ស្រាវជ្រាវ និងឆ្លើយតបទៅនឹងអំពើហិង្សាលើកុមារដោយប្រើវិធីសាស្រ្តផ្អែកលើភស្តុតាង។
ក្រោមជំនួយសប្បុរសធម៌ពី ម៉ាកាបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ (Marka Training and Development) ក្រុមការងារអង្គភាពការពារកុមារ (CPU) របស់យើង បានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ស្តីពី “ជំនួយបឋមផ្នែកសុខភាពផ្លូវចិត្ត (Mental Health First Aid)” ដែលត្រូវបានរៀបចំឡើងតាមស្តង់ដារកម្រិតវិញ្ញាបនបត្រដែលទទួលស្គាល់ជាអន្តរជាតិ (Qualsafe Awards)។
បុគ្គលិកអង្គភាពការពារកុមារ (CPU) ស្ទើរតែទាំងអស់ បានបញ្ចប់វគ្គយល់ដឹងកម្រិតបឋម (Level 1 Awareness Course) ដោយជោគជ័យដែលបានជួយពង្រឹងការយល់ដឹងរបស់ពួកគេអំពីសុខភាពផ្លូវចិត្ត និងផលប៉ះពាល់របស់ វាលើបុគ្គលិកនិងក្រុមការងារ។ ក្នុងនោះផងដែរ មានសមាជិកក្រុមការងារចំនួន៧រូប នៃអង្គភាពទាំងមូល បានទទួលការបណ្តុះបណ្តាលកម្រិតទី៣ប្រកបដោយភាពជោគជ័យ ផ្នែកជំនួយបឋមសុខភាពផ្លូវចិត្ត ដើម្បីជួយដល់បុគ្គលិកនៅកន្លែងការងារ ដែលជាការបណ្តុះបណ្តាលកម្រិតវិញ្ញាបនបត្រជាន់ខ្ពស់ទទួលស្គាល់ជាអន្តរជាតិ ដែលទាមទារនូវការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃដែលមានលក្ខណៈស៊ីជម្រៅខ្លាំង។
នេះជាសមិទ្ធផលមួយដ៏មានតម្លៃ និងគួរឱ្យអបអរសាទរ។
លោក ម៉ាក ហ្វូវើ (Mark Fower) នាយក និងជាគ្រូបណ្តុះបណ្តាល នៃម៉ាកាបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ (Marka Training and Development) បានមានប្រសាសន៍ថា៖ “រយៈពេល២ថ្ងៃជាមួយក្រុមការងារអង្គភាពការពារកុមារ (CPU) ពិតជាមានតម្លៃខ្លាំងណាស់។ ភាពវិជ្ជមាន និងការប្តេជ្ញាចិត្តចំពោះតួនាទីការងាររបស់ពួកគេបានបង្ហាញ ឱ្យឃើញយ៉ាងច្បាស់។”
វគ្គបណ្តុះបណ្តាលកម្រិត៣ផ្នែកជំនួយបឋមសុខភាពផ្លូវចិត្តដើម្បីជួយដល់បុគ្គលិកនៅកន្លែងការងារ (Level 3 Award in Mental Health First Aid in the Workplace) នេះ បានបំពាក់នូវជំនាញ ចំណេះដឹង និងភាពជឿជាក់ដល់អ្នកចូលរួមឲ្យមានសមត្ថភាពបំពេញតួនាទីជាអ្នកផ្តល់ជំនួយបឋមផ្នែកសុខភាពផ្លូវចិត្ត (Mental Health First Aider) ដើម្បីជួយដល់បុគ្គលិកនៅកន្លែងធ្វើការ។ អ្នកដែលបានបញ្ចប់វគ្គនេះ បច្ចុប្បន្នត្រូវបានបណ្តុះបណ្តាលឱ្យមានសមត្ថភាព៖
• យល់ដឹងអំពីសុខភាពផ្លូវចិត្ត និងសារៈសំខាន់របស់វានៅកន្លែងការងារ
• សម្គាល់និងឆ្លើយតបបានត្រឹមត្រូវចំពោះបញ្ហាសុខភាពផ្លូវចិត្តដែលកើតមានទូទៅនៅកន្លែងការងារ
• ចាប់ផ្តើមការសន្ទនាប្រកបដោយការគាំទ្រ និងផ្តល់ការឆ្លើយតបបឋមបានសមស្រប
• លើកកម្ពស់បរិយាកាសការងារដែលមានភាពវិជ្ជមាន និងប្រកបដោយសុខភាពផ្លូវចិត្តល្អប្រសើរ
• យល់ដឹងអំពីទំនួលខុសត្រូវផ្លូវច្បាប់និងឧត្តមានុវត្តន៍ និង
• អនុវត្តការថែរក្សាផ្លូវចិត្តខ្លួនឯង និង ភាពធន់ក្នុងតួនាទីការងាររបស់ខ្លួន។
នួន សូនីតា ប្រធានផ្នែកសុខុមាលភាពនិងគាំទ្រការថែទាំជនរងគ្រោះ បានមានប្រសាសន៍ថា ដោយសារ ក្រុមការងាររបស់នាង ធ្វើការដោយផ្ទាល់ជាមួយជនងាយរងគ្រោះ ដែលកំពុងប្រឈមបញ្ហាតានតឹងអារម្មណ៍ និងរបួសផ្លូវចិត្ត ហេតុដូច្នេះហើយបុគ្គលិកផ្នែកសុខុមាលភាពក៏ត្រូវប្រឈមនូវសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរផងដែរ។ លោកស្រីបានបន្ថែមទៀតថា៖ “វគ្គបណ្តុះបណ្តាលស៊ីជម្រៅផ្នែកអប់រំសុខភាពផ្លូវចិត្តនេះ បានជួយបង្ហាត់បង្រៀនឲ្យយើងយល់ដឹងពីការកំណត់ព្រំដែនការងារ វិធីសាស្រ្តថែរក្សាខ្លួនឯងឲ្យបានល្អ និងពេលណាគួរស្វែងរក ជំនួយ។ នៅពេលបុគ្គលិកមានសុខភាពល្អប្រសើរ ពួកគេនឹងអាចជួយគាំទ្រដល់អតិថិជន បានកាន់តែមានប្រសិទ្ធភាពផងដែរ។”
ការផ្តល់ជំនួយបឋមផ្នែកសុខភាពផ្លូវចិត្ត គឹពិតជាមានសារៈសំខាន់សម្រាប់គ្រប់ស្ថាប័ន ជាពិសេសការងារដែល ទាមទារកម្លាំងចិត្តខ្ពស់។ វាជួយឱ្យក្រុមការងារមានភាពជឿជាក់ក្នុងការចេះសំគាល់មើលពេលបុគ្គលិកណាម្នាក់ កំពុងមានបញ្ហាប្រឈម ចាប់ផ្តើមការសន្ទនាប្រកបដោយកយកចិត្តទុកដាក់ និងជួយណែនាំមិត្តរួមការងារទៅ រកជំនួយប្រកបដោយវិជ្ជាជីវៈពេលដែលចាំបាច់។ មិនត្រឹមតែប៉ុណ្ណោះ វាជួយកាត់បន្ថយការរើសអើង លើក ទឹកចិត្តឱ្យស្វែងរកជំនួយបានទាន់ពេលវេលា និងពង្រឹងព្រំដែនការងារដែលមានសុខភាពល្អប្រសើរ ព្រមទាំង សុខុមាលភាពប្រចាំថ្ងៃផងដែរ។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ម៉ាកាបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ (Marka Training and Development) ដែលបានជួយឧបត្ថម្ភវគ្គបណ្តុះបណ្តាលដ៏មានតម្លៃនេះ ហើយយើងមានមោទនភាពចំពោះ សមាជិកក្រុមការងាររបស់យើងដែលបានសម្រេចជោគជ័យក្នុងការទទួលវិញ្ញាបនបត្រទាំងនេះ។ មនុស្សគ្រប់ គ្នាទទួលបានអត្ថប្រយោជន៍ពីកន្លែងការងារដែលមានស្ថេរភាព មានមេត្តាករុណា និងត្រូវបានផ្តល់តម្លៃយ៉ាង ពិតប្រាកដ។
---
The CPU facilitates multiple specialist training courses at our Lotus Centre each year, inviting international experts from all over to train and share their unique experiences with Cambodian police, health professionals, social workers, lawyers and educators to learn to prevent, detect and respond to violence against children using evidence‑based methods.
Thanks to the generosity of Marka Training and Development, our CPU teams took part in a 2-day Mental Health First Aid course delivered through Qualsafe Awards.
Almost all CPU staff completed the Level 1 Awareness Course, strengthening our shared understanding of mental health and how it affects individuals and teams. In addition, seven team members successfully achieved the Level 3 Award in Mental Health First Aid in the Workplace — an internationally recognised qualification that requires focus, commitment, and hard work over two intensive days.
This is something worth celebrating.
“It was an unquestionably beneficial two days with the CPU team. Their positivity and commitment to the role really shone through,” says Mark Fower, Director and Trainer at Marka Training and Development.
The Level 3 Award in Mental Health First Aid in the Workplace equips participants with the skills, knowledge, and confidence to act as Mental Health First Aiders. Those who completed the qualification are now trained to:
•. Understand mental health and why it matters in the workplace
•. Recognise and respond to common mental health conditions
• Start supportive conversations and provide appropriate first response
• Promote a positive and psychologically healthy workplace culture
• Understand legal responsibilities and best practice
• Practise self-care and resilience in their role
CPU Welfare and Aftercare Support Manager, Sonita Noun, says that because her team works directly with vulnerable people who are experiencing distress and trauma, the welfare staff absorb a lot of emotional pressure. “The MHFA course teaches us boundaries, self-care strategies, and when to seek help. When staff are well, they can support clients more effectively.”
Mental Health First Aid matters in every organisation, especially in work that can be emotionally demanding. It gives teams the confidence to notice when someone may be struggling, to begin a caring conversation, and to guide colleagues toward professional support when needed. It reduces stigma, encourages earlier help-seeking, and strengthens healthy boundaries and day-to-day wellbeing.
We are deeply grateful to Marka Training and Development for donating this training, and proud of our team members who achieved these qualifications. Everyone benefits from a workforce that is steady, compassionate, and truly valued.