មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ជ័យមង្គល

មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ជ័យមង្គល ជំនឿចិត្តអតិថិជន ជាមហិច្ឆតារបស់យើងខ្ញុំ!

25/12/2024

25/12/2024
23/12/2024

HDL គឺជាអ្វី? :
-----
HDL គឺដូចជា "រថយន្តដឹកសំរាម" High Density Lipoprotein - នៅក្នុងសរសៃឈាមរបស់យើង វាមានតួនាទីប្រមូលកូលេស្តេរ៉ុលដែលលើសពីសរីរាង្គផ្សេងៗនៃរាងកាយ រួចយកទៅ Recycle នៅថ្លើម ដើម្បីប្រើម្តងទៀត ។
-----
ហេតុអ្វី HDL ល្អ? :
វាជួយក្នុងការកាត់បន្ថយហានិភ័យជំងឺបេះដូង:

ព្រោះវាជួយកាត់បន្ថយកូលេស្តេរ៉ុលដែលជាប់ជញ្ជាំងសរសៃឈាម ធ្វើឱ្យឈាមរត់បានល្អ កាត់បន្ថយហានិភ័យសរសៃឈាមរួមតូច ដែលជាមូលហេតុនៃជំងឺបេះដូង ។
-----
កាត់បន្ថយការរលាក:
ជួយកាត់បន្ថយការរលាកក្នុងសរសៃឈាម ដែលការរលាកក៏ជាមូលហេតុមួយនៃជំងឺបេះដូង។
-----
ការពារឈាមកក:

ជួយកាត់បន្ថយឱកាសដែលឈាមនឹងកកជាកំណក ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់។

HDL អាចមានឥទ្ធិពលលើកត្តាកំណកឈាម ដែលអាចកាត់បន្ថយហានិភ័យនៃការកកឈាម។
-----
វិធីបង្កើន HDL
ញ៉ាំខ្លាញ់ល្អ: ដូចជា ត្រីដែលមានខ្លាញ់ (ត្រីសាម៉ុនត្រីធូណា) ផ្លែបឺរ ប្រេងអូលីវ Extra Virgin, សណ្តែកផ្សេងៗ។
----
កាត់បន្ថយខ្លាញ់មិនល្អ:
ដូចជា របស់ចៀន របស់ខ្លាញ់ សាច់ជាប់ខ្លាញ់
----
ហាត់ប្រាណ:

ការហាត់ប្រាណបែប Aerobic ដូចជា រត់ ហែលទឹក ជិះកង់ ជួយបង្កើន HDL បាន។
----
ឈប់ជក់បារី:
បារីធ្វើឱ្យ HDL ថយចុះ ហើយនិងការឡើងទម្ងន់:
បើមានទម្ងន់លើស ការសម្រកទម្ងន់នឹងជួយបង្កើន HDL បាន។

23/12/2024

ជំងឺគ្រុនផ្តាសាយធំ គឺជាជំងឺឆ្លងផ្លូវដង្ហើមដែលបង្កឡើងដោយវីរុសគ្រុនផ្តាសាយ ដែលជាប្រភេទបង្កជំងឺធ្ងន់ធ្ងរជាងផ្តាសាយជាទូទៅ

ប្រភេទនៃវីរុសគ្រុនផ្តាសាយធំមាន 4ប្រភេទ គឺប្រភេទ A, B, C និង D ដែលវីរុសគ្រុនផ្តាសាយធំប្រភេទ A និង B គឺជាប្រភេទដែលបង្កជំងឺគ្រុនផ្តាសាយច្រើនតាមរដូវកាល ពិសេសរដូវត្រជាក់ ធ្លាក់ខ្យល់។

គ្រុនផ្តាសាយធំ វាអាចមានគ្រោះថ្នាក់ខ្លាំងចំពោះកុមារ ដោយសារប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅមិនទាន់អភិវឌ្ឍពេញលេញ។

កុមារអាចលេចចេញនូវរោគសញ្ញា និងអាការៈដូចជា៖
🔥គ្រុនក្តៅខ្លាំង
🤧 ក្អក និងឈឺបំពង់ក
😪 ហៀរសំបោរ
🥴 ឈឺសាច់ដុំ និងឈឺខ្លួន
😵‍💫 អស់កម្លាំង និងអស់ថាមពល
🤮 ចង់ក្អួត និង ចង្អោរ

ផលវិបាក៖
១. រលាកសួត៖ វីរុសផ្តាសាយអាចបណ្តាលឱ្យមានការរលាកសួតធ្ងន់ធ្ងរ។
២. រលាកខួរក្បាល៖ កម្រ ប៉ុន្តែគ្រោះថ្នាក់ខ្លាំង។
៣. ភាពខ្សោះជាតិទឹក៖ បណ្តាលមកពីគ្រុនក្តៅ និងការក្អួត។
៤. ការរលាកសាច់ដុំបេះដូង៖ អាចបណ្តាលឱ្យមានបញ្ហាបេះដូងធ្ងន់ធ្ងរ។

មូលហេតុអាចឈានទៅដល់នៃការស្លាប់៖
១. ការខូចខាតសួតធ្ងន់ធ្ងរ៖ បណ្តាលឱ្យមានការដកដង្ហើមលំបាក និងកង្វះអុកស៊ីហ្សែន។
២. ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំហួសហេតុ៖ អាចបណ្តាលឱ្យមានការខូចខាតសរីរាង្គច្រើន។
៣. ការបង្កមេរោគបន្ទាប់បន្សំ៖ បាក់តេរីអាចបង្កមេរោគលើសួតដែលចុះខ្សោយដោយសារវីរុស។
៤. ភាពខ្សោះជាតិទឹកធ្ងន់ធ្ងរ៖ អាចនាំឱ្យមានការចុះខ្សោយសរីរាង្គសំខាន់ៗ។

ទោះជាយ៉ាងណា ជំងឺគ្រុនផ្តាសាយធំជាជំងឺដែលអាចការពារបានតាមរយះការចាក់វ៉ាក់សាំង ដែលមិនត្រឹមតែផ្តល់នូវការការពារដ៏ល្អបំផុតប្រឆាំងនឹងជំងឺប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយផលវិបាកធ្ងន់ធ្ងរដែលអាចកើតមាន ព្រមទាំងអាចកាត់បន្ថយការរីករាលដាលនៃជំងឺគ្រុនផ្តាសាយធំទៅអ្នកដទៃទៀតផង។

កុមារដែលបានទទួលថ្នាំបង្ការ ត្រូវបានបង្ហាញដើម្បីឃេីញពី ការកាត់បន្ថយជំងឺគ្រុនផ្តាសាយ មិនសូវឈឺទៅរកគ្រូពេទ្យញឹកញាប់ មិនសូវខកខានក្នុងការសិក្សា កាត់បន្ថយការឈឺថ្កាត់ដែលត្រូវការសំរាកនៅមន្ទីរពេទ្យ ក៏ដូចជាកាត់បន្ថយការស្លាប់របស់កុមារដោយសារជំងឺផ្តាសាយធំ។

កុមារអាចទទួលវ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយធំនៅពេលដែលពួកគេមានអាយុចាប់ពី ៦ខែ ឡេីងទៅ:
👧 សំរាប់ក្មេងអាយុ ៦ខែ - ៩ឆ្នាំ ត្រូវចាក់២ដង គឺលើកទី១ និង១ខែក្រោយ (បេីចាក់បាន ២ដងហ្នឹងរួចហេីយ ត្រូវចាក់រំលឹកមួយឆ្នាំម្តងជារៀងរាល់ឆ្នាំ)
👩 សំរាប់ក្មេងអាយុចាប់ពី៩ឆ្នាំ មនុស្សពេញវ័យ និងមនុស្សចាស់ត្រូវការចាក់តែម្ដងទេ ហេីយត្រូវចាក់រំលឹកមួយឆ្នាំម្តងជារៀងរាល់ឆ្នាំដូចគ្នា)

សូមចងចាំថា ការពិគ្រោះជាមួយគ្រូពេទ្យជំនាញគឺមានសារៈសំខាន់ណាស់ សម្រាប់ការវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ រាល់ពេលកូនមានសញ្ញាណាមួយមិនប្រក្រតី។

ម៉ាក់ពេទ្យ

 #ជំងឺស្អិតស្បូន
30/11/2024

#ជំងឺស្អិតស្បូន

ចុះត្រជាក់ហើយបងប្អូន ថែទាំសុខភាពផង ❄️ពត៌មានលម្អិតសម្រាប់ការពិនិត្យឈាម សូមទំនាកទំនងតាមរយៈ 👉👉ហ្វេសបុកផេក🏥មន្ទីរពិសោធន៍វេជ្...
30/11/2024

ចុះត្រជាក់ហើយបងប្អូន ថែទាំសុខភាពផង ❄️
ពត៌មានលម្អិតសម្រាប់ការពិនិត្យឈាម សូមទំនាកទំនងតាមរយៈ
👉👉ហ្វេសបុកផេក🏥មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ជ័យមង្គល
👉👉 តេឡេក្រាម 👩‍⚕️077 993396
👉👉 ទីតាំង 🏥 https://maps.app.goo.gl/2jQiQ33Eqaj9qMgm6
#មន្ទីរពិសោធន៍វេជ្ជសាស្រ្ត #ជ័យមង្គល #ពិនិត្យឈាម

ពិធីបុណ្យភ្ជុំបិណ្ឌចាប់ពី​ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​នូវ​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ...
27/09/2024

ពិធីបុណ្យភ្ជុំបិណ្ឌ

ចាប់ពី​ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​នូវ​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​តាម​ទីវត្ត​អារាម ដោយ​ធ្វើជា​ចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។

ពិធីបុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បានចែក​ចេញ​ជាពីរ គឺ៖
ទី១ ៖​ ជា​រយៈ​ពេល​នៃ​ការ​កាន់បិណ្ឌ​ចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូត​ដល់​ថ្ងៃ១៤រោច ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​​តែ​ងធ្វើ​ចង្ហាន់ទៅ​ប្រគេនព្រះសង្ឃ ។
ទី២ ៖ ​ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែល​ជា​ថ្ងៃភ្ជុំបិណ្ឌ​ប្រជាពលរដ្ឋ​តែង​ធ្វើការ​ជួប​ជុំ​គ្នា​​ដើម្បីឆ្លង​នូវ​សធាជ្រះថ្លា ដែលបានថ្វាយ​ទាន​ចំពោះ​ភិក្ខុ​សង្ឃ​ក្នុង​រយៈពេល​១៤កន្លងមក

សូមជូនពរពុកម៉ែ បងប្អូន ទទួលបានសេចក្តីសុខ សុខភាពល្អ រីករាយជួបជុំគ្រួសារជិតឆ្ងាយ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព។

#មន្ទីរពិសោធន៍វេជ្ជសាស្រ្ត #ជ័យមង្គល #សូមជូនពរ #ពុកម៉ែបងប្អូន #មានក្តីសុខ #សុខភាពល្អ #រីករាយ #ជួបជុំគ្រួសារ #ធ្វើដំណើរ #សុវត្ថិភាពក្នុងការបើកបរ #ភ្ជុំបិណ្ឌ #ប្រពៃណីខ្មែរ

🌦🌧☔️រដូវភ្លៀងចូលមកដល់ហេីយ ការពារសុខភាព😷🤒ប្រយ័ត្នផ្តាសាយ រឺ ផ្តាសាយធំណាវ៉ាក់សាំងការពារជំងឺផ្ដាសាយធំប្រភេទVaxigrip Tetra ជ...
26/05/2024

🌦🌧☔️រដូវភ្លៀងចូលមកដល់ហេីយ ការពារសុខភាព😷🤒ប្រយ័ត្នផ្តាសាយ រឺ ផ្តាសាយធំណា

វ៉ាក់សាំងការពារជំងឺផ្ដាសាយធំប្រភេទVaxigrip Tetra ជាវ៉ាក់សាំងជំនាន់ថ្មីដែលអាចការពារជំងឺផ្ដាសាយធំបានល្អ

VaxigripTetra អាចចាក់អោយកុមារចាប់ពីអាយុ៦ខែឡើង,ស្រ្តីពពោះនិងមនុស្សចាស់។

ទំនាក់ទនងសួរពត៌មានបន្ថែម 077993396/068239323

👉👉រោគសញ្ញាជំងឺគ្រុនឈីក (🦟ភ្នាក់ងារចម្លង )១. សញ្ញាគ្រុនក្ដៅ៖ - គ្រុនក្តៅអាចមានកំរិតតិចតួច រហូតដល់ក្ដៅខ្លាំង និងអាចមានរយៈព...
13/05/2024

👉👉រោគសញ្ញាជំងឺគ្រុនឈីក (🦟ភ្នាក់ងារចម្លង )
១. សញ្ញាគ្រុនក្ដៅ៖
- គ្រុនក្តៅអាចមានកំរិតតិចតួច រហូតដល់ក្ដៅខ្លាំង និងអាចមានរយៈពេលពី ២៤ ទៅ ៤៨ម៉ោង។
- ករណីមួយចំនួន គ្រុនក្ដៅអាចកើនឡើងខ្លាំងភ្លាមៗរហូតដល់៣៩-៤០oC រួមផ្សំជាមួយនឹងរងាញាក់ខ្លាំងពិបាកនឹងទ្រាំ និង
- ជាធម្មតាធូរស្រាលដោយការប្រើប្រាស់ប្រភេទថ្នាំបញ្ចុះកំដៅ។
២. ជារើយៗរោគសញ្ញាអមក្តៅខ្លួនមាន ដូចខាងក្រោម ៖
- ឈឺសន្លាក់ខ្លំង (Arthralgia: )
- ឈឺខ្នង (Backache: )
- ឈឺក្បាល Headache: )
- កន្ទួល​ក្រហមលើស្បែក (rash)
អតិថិជនអាចមកពិនិត្យឈាមនៅមន្ទីរពិសោធន៍យើងខ្ញុំបាន🏥
ពត៌មានលម្អិត សូមទំនាកទំនងតាមរយៈ
👉👉ហ្វេសបុកផេក🏥មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ជ័យមង្គល
👉👉 តេឡេក្រាម 👩‍⚕️077 993396
👉👉 ទីតាំង 🏥 https://maps.app.goo.gl/2jQiQ33Eqaj9qMgm6
#មន្ទីរពិសោធន៍, #ជ័យមង្គល #ពិនិត្យឈាម, #គ្រុនឈីក,

👉👉រោគសញ្ញាជំងឺគ្រុនឈាម🥵១. ក្តៅខ្លួន- ក្តៅខ្លួនខ្លាំងៈ សីតុណ្ហភាព ៣៩–៤០អង្សា    មានរយៈពេល ២– ៧ថ្ងៃ- ក្តៅត្រជាក់ៗមិនឆ្លើយត...
09/05/2024

👉👉រោគសញ្ញាជំងឺគ្រុនឈាម🥵
១. ក្តៅខ្លួន
- ក្តៅខ្លួនខ្លាំងៈ សីតុណ្ហភាព ៣៩–៤០អង្សា មានរយៈពេល ២– ៧ថ្ងៃ
- ក្តៅត្រជាក់ៗមិនឆ្លើយតបទៅនឹងថ្នាំប៉ារ៉ាសេតាម៉ុល នៅក្នុងកំរិតដូសត្រឹមត្រូវ.
២. រោគសញ្ញាអមក្តៅខ្លួន ២ ឬ ច្រើន ដូចខាងក្រោម ៖
- មុខឡើងក្រហម
- ឈឺក្បាល,
- ឈឺពោះ, ក្អួតចង្អោរ
- ឈឺឬរោយក្រោយរង្វង់ភ្នែក,
- ឈឺសាច់ដុំ ឬ ឈឺសន្លាក់ដៃជើង
- ឈឺតាមពួរសាច់ឆ្អឹងខ្នង
- ចេញកន្ទួលលើស្បែក
- រងារញាក់
- សញ្ញាហូរឈាម (ឈាមច្រមុះ, ឈាមតាមអញ្ជាញធ្មេញ, លាមកខ្មៅ,......)
អតិថិជនអាចមកពិនិត្យឈាមនៅមន្ទីរពិសោធន៍យើងខ្ញុំបាន🏥
ពត៌មានលម្អិត សូមទំនាកទំនងតាមរយៈ
👉👉ហ្វេសបុកផេក🏥មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ជ័យមង្គល
👉👉 តេឡេក្រាម 👩‍⚕️077 993396
👉👉 ទីតាំង 🏥 https://maps.app.goo.gl/2jQiQ33Eqaj9qMgm6
#មន្ទីរពិសោធន៍, #ជ័យមង្គល #ពិនិត្យឈាម, #គ្រុនឈាម,

ការពិនិត្យសុខភាព ត្រៀម ឬ កំឡុងពេលមានផ្ទៃពោះ ?➢ ដើម្បីដឹងថាម្តាយ និងទារកមានសុខភាពល្អ➢ ស្វែងរកករណីគ្រោះថ្នាក់និងព្យាបាលឲ្យ...
07/05/2024

ការពិនិត្យសុខភាព ត្រៀម ឬ កំឡុងពេលមានផ្ទៃពោះ ?
➢ ដើម្បីដឹងថាម្តាយ និងទារកមានសុខភាពល្អ
➢ ស្វែងរកករណីគ្រោះថ្នាក់និងព្យាបាលឲ្យបានទាន់ពេលវេលា
➢ អប់រំម្ដាយពីការថែទាំសុខភាពនិងរបបចំណីអាហារផ្សេងៗ
ពត៌មានលម្អិត សូមទំនាកទំនងតាមរយៈ
👉👉ហ្វេសបុកផេក🏥មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ជ័យមង្គល
👉👉 តេឡេក្រាម 👩‍⚕️077 993396
👉👉 ទីតាំង 🏥 https://maps.app.goo.gl/2jQiQ33Eqaj9qMgm6
#មន្ទីរពិសោធន៍, #ពិនិត្យសុខភាព, #ប្រម៉ូសិន, #ស្ត្រីមានផ្ទៃពោះ

👉តេស្តដែលលក់ដាច់ជាងគេតាមលំដាប់លំដោយនៅក្នុងតំបន់និងបានបង្ហាញក្នុងរូបភាពខាងក្រោម🇰🇭⬇️។👉 👩‍🔬👨‍🔬យើងខ្ញុំនឹងផ្តល់ជូនការបញ្ជុះត...
23/04/2024

👉តេស្តដែលលក់ដាច់ជាងគេតាមលំដាប់លំដោយនៅក្នុងតំបន់និងបានបង្ហាញក្នុងរូបភាពខាងក្រោម🇰🇭⬇️។
👉 👩‍🔬👨‍🔬យើងខ្ញុំនឹងផ្តល់ជូនការបញ្ជុះតំលៃជូន អតិថិជន
🫰🎁🎉 មិនចាំបាច់បារម្មណ៍រឿងតំលៃ 🤷🤷‍♂️
អញ្ជើញចូលមកបើស្រលាញ់!
ពត៌មានលម្អិត សូមទំនាកទំនងតាមរយៈ ហ្វេសបុកផេក🏥
#មន្ទីរពិសោធន៍, #ឆ្នាំថ្មី2024, #ពិនិត្យសុខភាព, #ប្រម៉ូសិន, #សុខភាពជាចម្បង

សូមសិរីសួស្តីជ័យមង្គល ចូលមានដល់យើងខ្ញុំ និងបងប្អូនខ្មែរគ្រប់ៗគ្នា។
11/04/2024

សូមសិរីសួស្តីជ័យមង្គល ចូលមានដល់យើងខ្ញុំ និងបងប្អូនខ្មែរគ្រប់ៗគ្នា។

រោគសញ្ញានៃ ជំងឺគ្រុនឈាម!
22/03/2024

រោគសញ្ញានៃ ជំងឺគ្រុនឈាម!

តេស្ដ Amylase បានចូលស្តុកវិញហើយ អតិថិជនអាចអញ្ជើញមកធ្វើតេស្ដបានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ #តេស្ដឈាម,  #ថែទាំសុខភាព
09/03/2024

តេស្ដ Amylase បានចូលស្តុកវិញហើយ អតិថិជនអាចអញ្ជើញមកធ្វើតេស្ដបានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
#តេស្ដឈាម, #ថែទាំសុខភាព

រីករាយថ្ងៃ8មីនា ទិវាសិទ្ធនារី (free free)រីករាយប្រូម៉ូសិនfree តេស្តស្ករសំរាប់បងៗអូនៗនារីៗទាំងអស់ដែលមកធ្វើតេស្តនៅមន្ទីរពិ...
07/03/2024

រីករាយថ្ងៃ8មីនា ទិវាសិទ្ធនារី (free free)
រីករាយប្រូម៉ូសិនfree តេស្តស្ករសំរាប់បងៗអូនៗនារីៗទាំងអស់ដែលមកធ្វើតេស្តនៅមន្ទីរពិសោធន៍យើងចាប់ពី3តេស្តឡើងទៅ
កុំឲ្យឱកាសនេះកន្លងផុត ជួបគ្នាថ្ងៃស្អែកនេះ

កំរិតជាតិស្ករគ្លុយកូស និង អេម៉ូក្លូប៊ីនអេវ័នស៊ី ដែលគួរយល់ដឹងនិងការពារជំងឺទឹកនោមផ្អែម😇តេស្តមាននៅមន្ទីរពិសោធន៍ស្រាប់ មិនចា...
03/03/2024

កំរិតជាតិស្ករគ្លុយកូស និង អេម៉ូក្លូប៊ីនអេវ័នស៊ី ដែលគួរយល់ដឹងនិងការពារជំងឺទឹកនោមផ្អែម😇
តេស្តមាននៅមន្ទីរពិសោធន៍ស្រាប់ មិនចាំបាច់រង់ចាំយូរ។
#តេស្ដឈាម #ថែទាំសុខភាព #ពិនិត្យសុខភាព #ជំងឺទឹកនោមផ្អែម

សូមអញ្ជើញ អ៊ំ ដែលបានជ្រុះឬភ្លេច ប្រេងម៉ាស៊ីន និង កុងតាក់បិទបើកភ្លើង នៅមុខ មន្ទីរពិសោធន៍ ជ័យមង្គល កាលពីថ្ងៃ ១០/០២/២០២៤ (ក...
17/02/2024

សូមអញ្ជើញ អ៊ំ ដែលបានជ្រុះឬភ្លេច ប្រេងម៉ាស៊ីន និង កុងតាក់បិទបើកភ្លើង នៅមុខ មន្ទីរពិសោធន៍ ជ័យមង្គល កាលពីថ្ងៃ ១០/០២/២០២៤ (កំឡុងពេលថ្ងៃចូលឆ្នាំ ចិន) មកយកវិញ យើងខ្ញុំបានរក្សាទុកជូន។

Address

ជាប់របងវត្តឬស្សីក្រោក, ជិតផ្សារមង្គលបូរី, ស្រុកមង្គលបូរី, ខេត្តបន្ទាយមានជ័យ
Banteay Meanchey Province
010109

Opening Hours

Monday 06:30 - 18:30
Tuesday 06:30 - 18:30
Wednesday 06:30 - 18:30
Thursday 06:30 - 18:30
Friday 06:30 - 18:30
Saturday 06:30 - 18:30
Sunday 06:30 - 18:30

Telephone

+85577993396

Website

Alerts

Be the first to know and let us send you an email when មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ជ័យមង្គល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ជ័យមង្គល:

Share

Category