ឥន្ទ្រី ក្រហម

ឥន្ទ្រី ក្រហម Like និង Follow របស់អ្នកជាការចុលរួមជួយដល់ស្រុកបារាយណ៍យើងទាំងអស់គ្នា Admin និងជួយផ្សព្វផ្សាយ ទីតាំងកំសាន្ត និង ការអភិវឌ្ឍភូមិស្រុក
(1)

16/03/2026

សកម្មភាពរដ្ឋបាលស្រុកបារាយណ៍រៀបចំសម្រាប់សង្ក្រាន្តខេត្តកំពង់ធំ ❤️ បារាយណ៍ជាប់ចិត្ត ❤️

ព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦                               ពិធីសំណេះសំណាលពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផល...
15/03/2026

ព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦

ពិធីសំណេះសំណាលពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ស្ថិតក្នងវត្តបន្ទាយចាស់ ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ស្ថិតនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ

#រដ្ឋបាលស្រុកបារាយណ៍ #ស្រុកបារាយណ៍

រដ្ឋបាលស្រុកបារាយណ៍ រៀបចំត្រៀមសម្រាប់ចូលឆ្នាំប្រពៃណីជាតិខ្មែរ និង សង្ក្រាន្តខេត្តកំពង់ធំ   #រដ្ឋបាលស្រុកបារាយណ៍
13/03/2026

រដ្ឋបាលស្រុកបារាយណ៍ រៀបចំត្រៀមសម្រាប់ចូលឆ្នាំប្រពៃណីជាតិខ្មែរ និង សង្ក្រាន្តខេត្តកំពង់ធំ
#រដ្ឋបាលស្រុកបារាយណ៍

12/03/2026

លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍ និងសហការី រួមទាំងព្រះអង្គរចៅធិការវត្តបារាយណ៍ អញ្ជើញជួបសំណេះសំណាល និង នាំយកគ្រឿងបរិភោគជូនដល់កងកម្លាំងទីបញ្ជាការសឹករងស្រុកបារាយណ៍ ដែលកំពង់ត្រៀមខ្លួនបំពេញកាតព្វកិច្ចចេញទៅកាន់ជួរមុខតាមព្រំដែន កម្ពុជា-សៀម ដើម្បីការពារបូរណភាពទឹកដី
#រដ្ឋបាលស្រុកបារាយណ៍ #វីរៈកងទ័ពកម្ពុជា #ស្រុកបារាយណ៍

លោកអភិបាលស្រុកបារាយណ៍ និងសហការី  រួមទាំងព្រះអង្គរចៅធិការវត្តបារាយណ៍ អញ្ជើញជួបសំណេះសំណាល និង នាំយកគ្រឿងបរិភោគជូនដល់កងកម្ល...
12/03/2026

លោកអភិបាលស្រុកបារាយណ៍ និងសហការី រួមទាំងព្រះអង្គរចៅធិការវត្តបារាយណ៍ អញ្ជើញជួបសំណេះសំណាល និង នាំយកគ្រឿងបរិភោគជូនដល់កងកម្លាំងទីបញ្ជាការសឹករងស្រុកបារាយណ៍ ដែលកំពង់ត្រៀមខ្លួនបំពេញកាតព្វកិច្ចចេញទៅកាន់ជួរមុខតាមព្រំដែន កម្ពុជា-សៀម ដើម្បីការពារបូរណភាពទឹកដី
#រដ្ឋបាលស្រុកបារាយណ៍ #វីរៈកងទ័ពកម្ពុជា #ស្រុកបារាយណ៍

លោក ឃន ចាន់ថៃ អភិបាល នៃ គណៈអភិបាលស្រុក និងសហការី បានជួបសំណេះសំណាលសួរសុខទុក្ខលោក ភុក សុផល អតីតគ្រូបង្រៀននៅវិទ្យាល័យ ជា ស៊...
10/03/2026

លោក ឃន ចាន់ថៃ អភិបាល នៃ គណៈអភិបាលស្រុក និងសហការី បានជួបសំណេះសំណាលសួរសុខទុក្ខលោក ភុក សុផល អតីតគ្រូបង្រៀននៅវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម ដែលកំពុងជួបការលំបាកក្នុងជីវភាព ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ

ព្រះចៅអធិការ វត្តបារាយណ៍ ព្រះសង្ឃគ្រប់អង្គធ្វើពិធីសូត្រមន្តប្រោសព្រំផ្សាយមេត្តាធម៌រំងាប់តាមដងផ្លូវដើម្បីសុំសេចក្តីសុខដល់...
09/03/2026

ព្រះចៅអធិការ វត្តបារាយណ៍ ព្រះសង្ឃគ្រប់អង្គធ្វើពិធីសូត្រមន្តប្រោសព្រំផ្សាយមេត្តាធម៌រំងាប់តាមដងផ្លូវដើម្បីសុំសេចក្តីសុខដល់ប្រជាពលរដ្ឋធ្វើដំណើរទៅ មក

09/03/2026

កំភ្លេចថ្ងៃទី ១០ មេសា ២០២៦ ខាងមុខនេះ សង្ក្រាន្តវិទ្យាល័យបារាយណ៍

08/03/2026

សង្ក្រាន្តវិទ្យាល័យ ផ្អាកធ្វើនៅឆ្នាំនេះតាមវិទ្យាល័យមួយចំនួន ❤️

យោងប្រសាសន៍ដឹកនាំរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ...
07/03/2026

យោងប្រសាសន៍ដឹកនាំរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ
លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំសហការី និងអាជ្ញាធរឃុំ-ភូមិ បានចុះត្រួតពិនិត្យតាមដាននូវភាពមិនប្រក្រតី និងផ្សព្វផ្សាយណែនាំដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈក្នុងស្រុក
ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមរក្សាសណ្តាប់ធ្នាប់របៀបរៀបរយអោយបានល្អបន្ថែមទៀត ពិសេសក្នុងសង្គមត្រូវសាមគ្គីគ្នាក្នុងគ្រាលំបាក និងលុបបំបាត់ចោលនូវទម្លាប់ឆក់ឱកាសកេងចំណេញ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបការលំបាក និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ចៀសវាងការតក់ស្លុត ឬការព្រួយបារម្ភ ដែលអាចអនុញ្ញាតឱ្យជនឆ្លៀតឱកាសបង្កើតភាពវឹកវរធ្វើឱ្យបាត់ស្ថេរភាព និងសណ្តាប់ធ្នាប់ក្នុងសង្គមបាន។
ពិសេសសូមបងប្អូនទុកដាក់របស់របបមានតម្លៃឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងជនខិលខូចឆ្លៀតឱកាសចូលទៅលួចយកវត្ថុមានតម្លៃ ម្យ៉ាងវិញទៀតរដូវនេះជារដូវប្រាំ សូមពុកម៉ែបងប្អូនប្រុងប្រយ័ត្នភ្លើងចង្ក្រាន ឬការដុតជញ្ជ្រាំងស្រូវផ្សេងៗ
#រដ្ឋបាលស្រុកបារាយណ៍ #ស្រុកបារាយណ៍

ថ្ងៃសៅរ៍ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦                            លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុក និងសហការី បានអ...
07/03/2026

ថ្ងៃសៅរ៍ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦

លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុក និងសហការី បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន ២ជាន់ សរុប ១២បន្ទប់ និងបណ្ណាល័យ ១ខ្នងនៅក្នុងវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ស្ថិតនៅក្នុងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ

#រដ្ឋបាលស្រុកបារាយណ៍ #ស្រុកបារាយណ៍

Address

Baray
0601

Telephone

+85516874595

Website

https://www.facebook.com/share/v/1D4Dd3hgNx/?mibex

Alerts

Be the first to know and let us send you an email when ឥន្ទ្រី ក្រហម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ឥន្ទ្រី ក្រហម:

Share

Category