ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តបាត់ដំបង

  • Home
  • Cambodia
  • Battamban
  • ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តបាត់ដំបង

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តបាត់ដំបង Health Department and Services

✍️ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តបាត់ដំបង បានចូលរួមចុះពិនិត្យព្យាបាលជំងឺ និងចែកឱសថជូនប្រ...
05/01/2025

✍️ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តបាត់ដំបង បានចូលរួមចុះពិនិត្យព្យាបាលជំងឺ និងចែកឱសថជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តកោះកុង!
————————
ខេត្តកោះកុង៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ លោកឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង និងជាអនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តបាត់ដំបង បានចាត់បញ្ជូនក្រុមការងារសរុបចំនួន ០៦នាក់ ដើម្បីចូលរួមជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ និងផ្តល់សេវាសុខភាពជូនដល់ប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ លើការផ្តល់សេវាមានដូចជា ការពិនិត្យសញ្ញាជីវិត ការប្រឹក្សា និងពិនិត្យជំងឺទូទៅ ជំងឺកុមារ សម្ភព-រោគស្រ្តី ប្រព័ន្ធប្រសាទ សុខភាពភ្នែក ជំងឺមាត់ធ្មេញ ការពិនិត្យអេកូសាស្រ្ត និងការផ្តល់ឱសថសមស្របសម្រាប់គ្រប់អ្នកជំងឺទាំងអស់ នៅវិទ្យាល័យហ៊ុនសែន ចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានសរុបចំនួន ៥ ៦៧៩នាក់ (ស្រ្តី ៣ ៩១៨នាក់)។

👉 ក្នុងកម្មវិធីនេះក៏មានវត្តមានថ្នាក់ដឹកនាំខេត្តកោះកុង អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការផ្តល់សេវាសុខភាពប្រកបដោយវិជ្ជាជីវៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានកោតសរសើរ និងគោរពថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចាត់តាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាច្រើនលើកមកខេត្តកោះកុង ក្នុងការពិនិត្យព្យាបាលជំងឺ ចែកឱសថ ទឹកសុទ្ធ ភេសជ្ជៈ នំប៉័ង នំបញ្ចុក ជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មនេះ។

📆 04-01-2025

✍️ សិក្ខា​សាលា​ផ្សព្វផ្សាយ​  “ឯកសារ​ទស្សនា​ទានសហភាព​សម្ព័ន្ធ​យុវជនកម្ពុជា​ ២.០​ (UYFC 2.0)“ តាមប្រព័ន្ធ​និមិត្ត​ ZOOM———...
06/10/2024

✍️ សិក្ខា​សាលា​ផ្សព្វផ្សាយ​ “ឯកសារ​ទស្សនា​ទានសហភាព​សម្ព័ន្ធ​យុវជនកម្ពុជា​ ២.០​ (UYFC 2.0)“ តាមប្រព័ន្ធ​និមិត្ត​ ZOOM
———
✅ លោកឱសថបណ្ឌិត​ វឿង ប៊ុនរេត អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត
ឯកឧត្តម ហ៊ុន ម៉ានី ខេត្តបាត់ដំបង បានចូលរួមដឹកនាំសិក្ខា​សាលា​ផ្សព្វផ្សាយ​ “ឯកសារ​ទស្សនា​ទានសហភាព​សម្ព័ន្ធ​យុវជនកម្ពុជា​ ២.០​ (UYFC 2.0)“ តាមប្រព័ន្ធ​និមិត្ត​ ZOOM ក្រោមអធិបតីភាព​ឯកឧត្ដម​ លេង​ ផាលី​ សមាជិក​គណៈ​អចិន្ត្រៃយ៍​ គណៈ​កម្មាធិការ​កណ្ដាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និងជាប្រធាន​ប្រតិបត្តិ​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ឯកឧត្តម​ ហ៊ុន​ ម៉ានី​។

👉 នៅសាលប្រជុំ "ក" មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង
📆 ថ្ងៃទី៦ តុលា ២០២៤

#យុវជនក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជនជាចម្បងផ្សារភ្ជាប់ខ្លួនយើងទៅនឹងដំណើរនៃជាតិ🇰🇭

✅ សកម្មភាព​របស់​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ខេត្តបាត់ដំបង​ បាន​ចូលរួម​សង្រ្គោះ​បឋម​ និង​អ...
15/04/2024

✅ សកម្មភាព​របស់​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ខេត្តបាត់ដំបង​ បាន​ចូលរួម​សង្រ្គោះ​បឋម​ និង​អប់រំ​សុខភាព​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​កម្សាន្ត​ក្នុង​កម្មវិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​រោង​ ឆស័ក​ ព.ស.២៥៦៨​ ខេត្តបាត់ដំបង​។

✍️ស្រុកប្រតិបត្តិ​ សំពៅលូន៖​ ការវាយតម្លៃ គុណភាពសេវា​តាម​ឧបករណ៍​ NQEMT-2 នៅមណ្ឌលសុខភាព​ រស្មីសាមគ្គី ប្រចាំឆមាសទី១ ឆ្នាំ២...
09/04/2024

✍️ស្រុកប្រតិបត្តិ​ សំពៅលូន៖​ ការវាយតម្លៃ គុណភាពសេវា​តាម​ឧបករណ៍​ NQEMT-2 នៅមណ្ឌលសុខភាព​ រស្មីសាមគ្គី ប្រចាំឆមាសទី១ ឆ្នាំ២០២៤!
———
👉ក្រុមវាយតម្លៃស្រុកប្រតិបត្តិ (OD Assessor) បានចុះវាយតម្លៃគុណភាពសេវា​ តាម​សំណុំឧបករណ៍ជាតិសម្រាប់តាមដានគុណភាពសវា សុខាភិបាលកម្រិត២ (NQEMT-2) ប្រើប្រាស់ក្នុង គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) សម្រាប់មណ្ឌលសុខភាពរស្មីសាមគ្គី។
👉ការវាយតម្លៃនេះត្រូវបានអនុវត្តតាមនិតិវិធីនៃឧបករណ៍វាយតម្លៃរួមមាន៖
១-ផ្នែកវាយតម្លៃគុណភាពសេវាដោយខ្លួនឯង
២-ស្តង់ដារជាតិគុណភាពថែទាំសុខភាពសម្រាប់ ថ្នាក់មណ្ឌលសុខភាព
៣-ការធ្វើតេស្ត ចំណេះដឹង (ករណីសិក្សាគ្លីនិក) និងតេស្តសមត្ថភាព។
📆21-03-2024
——
#វិន័យ #សុជីវធម៌​ #សីលធម៌​ #គុណធម៌
#ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល
#ទុក្ខរបស់អ្នកជំងឺ_ជាទុក្ខរបស់គ្រូពេទ្យ
#ការពារប្រសេីរជាងព្យាបាល
#យេីងពិនិត្យថែទាំព្យាបាលអ្នកជំងឺដូចឪពុកម្តាយយេីងដែរ
#សុខុមាលភាពប្រជាពលរដ្ឋជាកង្វល់របស់យើងទាំងអស់គ្នា
#អំពេីល្អមិនសាបសូន្យ
#ដោយបំណងល្អពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង

29-10-2023: សកម្មភាព​របស់​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ខេត្តបាត់ដំបង​ បាន​ចូលរួម​សង្រ្គោះ​...
29/10/2023

29-10-2023: សកម្មភាព​របស់​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ខេត្តបាត់ដំបង​ បាន​ចូលរួម​សង្រ្គោះ​បឋម​ និង​អប់រំ​សុខភាព​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​កម្សាន្ត​ក្នុង​កម្មវិធី​បុណ្យ​អុំទូក​ និង​បណ្តែត​ប្រទីប​ ខេត្តបាត់ដំបង​ ឆ្នាំ​២០២៣។

19/09/2023

Address

Battamban

Telephone

+855977475166

Website

Alerts

Be the first to know and let us send you an email when ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តបាត់ដំបង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តបាត់ដំបង:

Share