សេដ្ឋីសណ្តែកផ្កាយ

សេដ្ឋីសណ្តែកផ្កាយ រួមគ្នាគាំទ្រផលិតផលខ្មែរ លេីកស្ទួយជីវភាពខ្មែរ និង ដេីម្បីសុខភាពប្រជាជនខែ្មរ ។

18/05/2024

ខ្យងមាសជប៉ុនស្អាតទេ

សែន​ក្បាលទឹក ឬ​ភាសា​ចិន​ហើយ​ថា 中元节 (Zhong Yuan Jie) ដែល​មាន​សេចក្តី​ជា​ខ្មែរ ស្រ​ដៀង​ទៅ​នឹង​បុណ្យ​ភ្ជុំដែរ​នោះ និង​មានឈ្...
12/08/2022

សែន​ក្បាលទឹក ឬ​ភាសា​ចិន​ហើយ​ថា 中元节 (Zhong Yuan Jie) ដែល​មាន​សេចក្តី​ជា​ខ្មែរ ស្រ​ដៀង​ទៅ​នឹង​បុណ្យ​ភ្ជុំដែរ​នោះ និង​មានឈ្មោះ​មួយទៀត​ថា 鬼节 (gui jie) មាន​សេចក្តី​ថា ​បុណ្យ​ខ្មោច ត្រូវ​បាន​ប្រជាជន​ចិន និង​ខ្មែរ​កាត់​ចិន ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​រំលង​នោះ​ទេ វា​ជា​ពិធីបុណ្យ​ធំ​មួយ​ផង​ដែរ ​បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ចិន ឬ​បុណ្យ​និទាឃ​រដូវ។

បុណ្យ​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ក្នុង​ខែ​៧ ​របស់​ចិន សម្រាប់​បងប្អូន​ចិន កា​តាំង ហុកគៀន​..(សែនមុនមួយថ្ងៃ) តែ​សម្រាប់​បងប្អូន​ចិន​ទាជីវ​វិញ គឺ​គេ​ធ្វើ​នៅ​ថ្ងៃ១៥ ​កើត គឺ​នៅ​ថ្ងៃ​នេះ (ថ្ងៃទី១៥ ខែសីហា)​។ តែ​ដោយ​បងប្អូន​ខ្មែរ​យើង​កាត់​ទៅ​ខាង​ទៀ​ជាវ​ច្រើន ទើប​គេ​នាំ​គ្នា​ធ្វើ​ទាំង​ព្រម​គ្នា​ដោយ​កំណត់​ក្នុង​ប្រតិទិន​យក​ថ្ងៃ​១៥ ​កើត ​ខែ​៧ ​ចិន​នេះ​ដូច​គ្នា​។

បុណ្យ​នេះ​គេ​មិន​បាន​រៀបចំផ្ទះ ទិញ​គ្រឿង​លំអរ​តាំង​ស្កេ​ក​ស្កះ​ដូច​ចូល​ឆ្នាំ​នោះ​ទេ គេ​គ្រាន់តែ​រៀបចំ​សែន​ជា​ធម្មតា ដែល​ចែក​ជា​ពីរ​ដង លើក​ទី​មួយ​នៅ​ពេល​ថ្ងៃ សែន​ដល់​កុងម៉ា ជីដូន​ជីតា ហើយ​លើក​ទី​ពីរ​នៅ​ពេល​ល្ងាច គឺ​សែន​ដល់​ខ្មោច​បិសាច​អនាថា ដែល​គ្មាន​ញាតិ គ្មាន​ផ្ទះសម្បែង ឬ​រក​ផ្ទះ​ញាតិ​មិនឃើញ​។

ជំនឿ​នៃ​ការ​សែន និង​សំណែន​ត្រូវ​បាន​ធ្វើ​តាម​ការ​ជឿ​ដោយ​រៀង​ៗ​ខ្លួន គ្រួសារ​ខ្លះ​គេ​សែន​ផ្លែ​ឈើ នំនែក​ពី​ព្រឹក ហើយ​ពេល​ថ្ងៃត្រង់​សែន​បាយ​សម្លរ​ម្តងទៀត​ក៏​សន្មត់​ថា​ចប់ ដោយ​មិន​សែន​ពេល​ល្ងាច​នោះ​ទេ តែ​គ្រួសារ​ខ្លះ​ក៏​សែន​ល្ងាច​ម្តងទៀត​តាម​ជំនឿ និង​ធនធាន​ដែល​ខ្លួន​មាន​។ បន្ទាប់​ពី​ការ​សែន​ព្រែ​ន​រួច​ហើយ គេ​នៅ​មាន​ដុត​បូជា​ក្រដាសសែន​ផ្សេង​ៗ មាន​លុយ មាសប្រាក់ សំលៀក​បំពាក់ និង​គ្រឿង​សែនក្រ​ដាស​ផ្សេង​ៗ​ទៀត មាន​តាំងពី​ប៉ា​ស្ព័​រ វី​សារ សំបុត្រ​យន្តហោះ រថយន្ត ផ្ទះ ។​ល​។ ហើយ​សុំ​ផ្សង​មក​វិញនូវ​ពរ​ជ័យ សុខ​សប្បាយ និង​រកស៊ី​មានបាន​។

ក្នុង​ជំនឿ​ជនជាតិ​ចិន ខែ​៧​នេះ​គឺជា​ខែ​ខ្មោច (鬼月 gui yue) ដូច្នេះ​គេ​ហាម​ដាច់ខាត​អំឡុង​ខែ​នេះ មិន​ត្រូវធ្វើ​ដំណើរ​ទៅ​ឆ្ងាយ ជួសជុលផ្ទះ​សម្បែង ទិញ​ផ្ទះ បើកហាង​លក់ដូរ និង​អាជីវកម្ម​ជា​ដាច់ខាត ព្រោះ​វា​អាច​នាំ​រឿង​មិនល្អ​សម្រាប់​អាជីវកម្ម​និង​គ្រួសារ​គេ​។

ទាំងនេះ​សុទ្ធតែ​ជា​ជំនឿ​មួយ​ក្នុង​ចំណោម​ជំនឿ​ចិន​ ដែល​មិន​មាន​ចែង​ក្នុង​ច្បាប់ក្រម​ទំនៀមទម្លាប់​ខ្មែរ​នោះ​ទេ តែ​ដោយហេតុ​ថា​ស្រុក​ខ្មែរ​យើង មាន​ចំរុះ​ជនជាតិ ​ជំនឿ​សាសនា និង​អបិយ​ជំនឿ រដ្ឋាភិបាល​មិន​បាន​ហាមឃាត់​នោះ​ឡើយ​។ វា​ក៏​ជា​រឿង​ល្អ​មួយ​ដែរ ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ស្ថេ​រ​ភាព​សង្គម និង​សន្តិសុខ​។ ម្យ៉ាងវិញទៀត វា​ក៏​ជា​ថ្ងៃ​ដែល​បងប្អូន ញាតិ​មិត្ត​បាន​ជួបជុំ​សែនព្រេន និង​សប្បាយ​រីករាយ​ផង​ដែរ បន្ទាប់​ពី​បែក​គ្នា​មួយ​រយៈ​ធំ​ឬ​តូច ទៅ​ប្រកប​របរ​រកស៊ី​ដោយ​រៀង​ៗ​ខ្លួន​នោះ ព្រោះថា​បន្ទាប់​ពី​សែនព្រេន​រួច ធូបរលត់អស់សំណែន​ម៉ែឪ កុងម៉ា នឹង​ក្លាយជា​គ្រឿងក្លែម​សម្រាប់បងប្អូន។

តែទោះបីយ៉ាងណាពេលសប្បាយជួបជុំបងប្អូនភាគច្រើន តែងតែមានពិសារគ្រឿងស្រវឹង មិនថាតិច ឬច្រើន សូមពិសារដោយទទួលខុសត្រូវ បើស្រវឺងសូមកុំបើកបរ៕

ទទួលទានប្រេងសណ្ដែកផ្កាយហើយឬនៅពុកម៉ែបងប្អូននៅព្រឹកនេះ?💪ទទួលទានប្រេងសណ្ដែកផ្កាយជារៀងរាល់ថ្ងៃមួយថ្ងៃ2ដងដើម្បីសុខភាពល្អ រឹងម...
29/11/2020

ទទួលទានប្រេងសណ្ដែកផ្កាយហើយឬនៅពុកម៉ែបងប្អូននៅព្រឹកនេះ?
💪ទទួលទានប្រេងសណ្ដែកផ្កាយជារៀងរាល់ថ្ងៃមួយថ្ងៃ2ដងដើម្បីសុខភាពល្អ រឹងមាំ ព្យាបាលជំងឺផ្សេងៗជាច្រើនដែលមានក្នុងរាងកាយ នឹងធ្វើអោយពុកម៉ែបងប្អូនក្មេងជាងវ័យនឹងសាច់ចាំ
Tel:0312266585/011649046

មានរូបមានទុក មានរូបមានជំងឺ សូមពុកម៉ែបងប្អូនកុំភ្លេចទទួលទានប្រេងសណ្ដែកផ្កាយអឹមអិលអេជ ដើម្បីសុខភាពរឹងមាំ អាយុវែង សម្រស់ក្ម...
28/11/2020

មានរូបមានទុក មានរូបមានជំងឺ
សូមពុកម៉ែបងប្អូនកុំភ្លេចទទួលទានប្រេងសណ្ដែកផ្កាយអឹមអិលអេជ ដើម្បីសុខភាពរឹងមាំ អាយុវែង សម្រស់ក្មេងជាងវ័យ
ពត៌មានលំអិត: 0312266585/016828238

14/10/2019
16/07/2019

សូមចាប់ផ្តេីមគិតគូរថែទាំសុខភាពគ្រួសារ របស់លោកអ្នកចាប់ពីពេលនេះតទៅ ។

Address

Battambang

Telephone

+85516828237

Website

Alerts

Be the first to know and let us send you an email when សេដ្ឋីសណ្តែកផ្កាយ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category