Labelle Esthetic Center វេជ្ជ. ឯកទេស ហង់ សុជីវិ

  • Home
  • Cambodia
  • Battambang
  • Labelle Esthetic Center វេជ្ជ. ឯកទេស ហង់ សុជីវិ

Labelle Esthetic Center          វេជ្ជ. ឯកទេស ហង់ សុជីវិ សញ្ញាប័ត្រឯកទេសវះកាត់កែសម្ផស្សមកពីកូរ៉េខាងត្បូង Beauty, Cosmetic & Personal Care

https://www.facebook.com/share/p/17xT4srS2w/?mibextid=wwXIfr
25/01/2026

https://www.facebook.com/share/p/17xT4srS2w/?mibextid=wwXIfr

ជំងឺ​នីប៉ាហ៍ គឺជាជំងឺបង្កឡេីងដោយវីរុស​ដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លាប់បាន​ ។ វីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលេីសត្វប្រចៀវ​ និងសត្វច្រឹង​ និងអាចឆ្លងមកមនុស្ស និងជ្រូក​ ។
វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់​ តាមរយៈ​ទឹក​សរីរាង្គ​មនុស្ស​ ។ អ្នកឆ្លងជំងឺនេះ​ មានអត្រាស្លាប់​ចន្លោះពី​ 40%–70% ។
ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំនៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង កេីតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ​្ឌា​។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេស​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និងសឹង្ហបុរី​ ផងដែរ​ ជាពិសេសគឺនៅប្រទេស​ ម៉ាឡេស៊ី​ ក្នុងឆ្នាំ​១៩៩៩​ ដែល​បណ្ដាល​ឲ្យ​ឈឺ​៣០០នាក់​ ក្នុងនោះ១០០នាក់បានស្លាប់​ ។ មនុស្សអាចឆ្លងមេរោគ​នីប៉ាន៍តាមរយៈ​ ការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ​ ច្រឹង​ ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ​ ។
កាត់បន្ថយការឆ្លងមេរោគតាមរយៈ​ លាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក​ ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ​ ច្រឹង ឬជ្រូកឈឺ​ ចៀសវាងការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានមេរោគ Nipah។
អ្នកដែលមានជំងឺ Nipah ជាធម្មតាឈឺរយៈពេល 3 ទៅ 14 ថ្ងៃដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម។ ក្រោយមកនៃការឆ្លងមេរោគ មនុស្សមួយចំនួនអាចជួបប្រទះនឹងការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការភាន់ច្រឡំ ងងុយដេក ប្រកាច់​ ។ អ្នកដែលមានរោគសញ្ញាទាំងនេះអាចសន្លប់ក្នុងរយៈពេល 24-48 ម៉ោង។
សូមបញ្ជក់ៈ​ រហូតដល់ពេលនេះ​ ប្រទេសកម្ពុជាមិនដែលរកឃេីញ​ ជំងឺ​ នីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ តែ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ កំពុងយកចិត្តដាក់ធ្វេីការតាមដាន​ និងត្រៀមលក្ខណៈឆ្លេីយតបនឹងការរាត្បាតជំងឺនេះជាប់ជានិច្ច​ ។
ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥​ ឬ​ ០១២៤៨៨៩៨១​ ដោយ​មិន​គិតថ្លៃ​ ។

09/12/2025

បន្ថែមពីលើការអំពាវនាវពីម្សិលមិញ, ខ្ញុំសូមស្នើដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងកុំជឿ និងកុំចែករំលែកបន្តនូវសារមួយចំនួនដែលផ្សព្វផ្សាយពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ដែលប្រើប្រាស់ការដ្រាម៉ាស្ថានការណ៍ និងផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់។ ក្នុងកាលៈទេសៈនេះ សូមសាធារណជនមេត្តាបន្តតាមដាន និងទទួលនូវព័ត៌មានពីប្រភពផ្លូវការនានា ជាពិសេសគឺពីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ព័ត៌មានពិត និងមានប្រភពច្បាស់លាស់ពីសមរភូមិមុខ និងពីអាជ្ញាធរខេត្តពាក់ព័ន្ធ។ រាល់ព័ត៌មានទាំងឡាយ ដែលបានផ្សព្វផ្សាយដែលគ្មានប្រភពច្បាស់លាស់ សូមបងប្អូនពិនិត្យពិចារណា មុននឹងជឿ និងសូមចៀសវាងការចែកចាយ និងភ័យតុកស្លុត ឬស្លន់ស្លោរតាមសារដែលជនមួយចំនួនបានផ្សព្វផ្សាយ។ ជាមួយគ្នានេះ សូមបងប្អូនជឿជាក់លើថ្នាក់ដឹកនាំជាតិរបស់យើង ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា កងយោធពលខេមរភូមិន្ទដែលប្រកាន់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការពារប្រជាជន និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

https://youtu.be/rI6Ok0l92dw?si=grQKnswrRQF3mkWx
09/12/2025

https://youtu.be/rI6Ok0l92dw?si=grQKnswrRQF3mkWx

Provided to YouTube by Kuyly Khengជីវិតជូនជាតិធាតុជូនភរិយា · យក់ ដួងតារាជីវិតជូនជាតិធាតុជូនភរិយា℗ Kuyly KhengReleased on: 2025-07-12Composer: ខាន់ ចូវយីLyric...

13/06/2025
13/06/2025
28/07/2024
មានមនុស្សលួចស្រលាញ់យើងស្ងាត់ៗហើយក៏មានមនុស្សដែលលួចស្អប់យើងស្ងាត់ៗដែរ ក្នុងនោះក៏មានអ្នកដែលជាមិត្តយើងផងដែរដែលមិនចូលចិត្តយើង...
11/07/2024

មានមនុស្សលួចស្រលាញ់យើងស្ងាត់ៗហើយក៏មានមនុស្សដែលលួចស្អប់យើងស្ងាត់ៗដែរ ក្នុងនោះក៏មានអ្នកដែលជាមិត្តយើងផងដែរដែលមិនចូលចិត្តយើង។ មនុស្សលោកគឺអញ្ចឹង ស្រលាញ់ ស្អប់ ឈ្នានីស កន្ទុក កន្ទេញ។ស្អប់ក៏ដោយស្រលាញ់ក៏ដោយចុងក្រោយក្លាយជាដី។
គុណនិងគំនុំប្រៀបដូចផ្សែងរំលងភ្នែក

Address

36R6+27 Krong
Battambang

Opening Hours

Monday 06:30 - 19:00
Tuesday 06:30 - 19:00
Wednesday 06:30 - 19:00
Thursday 06:30 - 19:00
Friday 06:30 - 19:00
Saturday 06:30 - 19:00
Sunday 06:30 - 19:00

Telephone

+85512644497

Website

Alerts

Be the first to know and let us send you an email when Labelle Esthetic Center វេជ្ជ. ឯកទេស ហង់ សុជីវិ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share