V.Rita Clinic ឯកទេសជំងឺ ឫសដូងបាត និង ប្រព័ន្ធរំលាយអាហារ

  • Home
  • Cambodia
  • Chbar Ampeou
  • V.Rita Clinic ឯកទេសជំងឺ ឫសដូងបាត និង ប្រព័ន្ធរំលាយអាហារ

V.Rita Clinic ឯកទេសជំងឺ ឫសដូងបាត និង ប្រព័ន្ធរំលាយអាហារ ការធ្វើរោគវិន្និច្ឆ័យ និង ព្យាបាលត?

មេរោគក្រពះ
30/04/2024

មេរោគក្រពះ

🔴​ នាទីសុខភាព​​ ប្រធានបទ “ មេរោគក្នុងក្រពះ”​ សម្រាប់ថ្ងៃអង្គារ​ ទី៣០​ ខែមេសា​ ឆ្នាំ២០២៤​-សូមចូលរួមយល់ដឹងព.....

17/04/2022

វិធីសាស្រ្តក្នុងការព្យាបាល
◾ ចៀសវាងនូវអាហារណាដែលធ្វើអោយមានរោគសញ្ញាកើតឡើង
◾ ពិសារបន្លែអោយបានច្រើន
◾ ពិសារទឹកអោយបានច្រើន
◾ ហាត់ប្រាណជាប្រចាំ
◾ សម្រាកអោយបានគ្រប់គ្រាន់
◾ តមអាហារមួយចំនួនដែលធ្វើអោយមានខ្យល់ច្រើនក្នុងពោះវៀន
◾ តមគ្រឿងស្រវឹង
◾ ជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីប្រើថ្នាំអោយបានត្រឹមត្រូវ

#វិធីសាស្រ្តក្នុងការព្យាបាលជំងឺខ្សោយពោះវៀន

រីករាយឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ជូនពរបង ប្អូន មានសុខភាពល្អ ធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុវត្ថិភាពល្អ និងជៀសផ...
13/04/2022

រីករាយឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥
ជូនពរបង ប្អូន មានសុខភាពល្អ ធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុវត្ថិភាពល្អ និងជៀសផុតពីជំងឺទាំងពួង

11/04/2022

ជំងឺខ្សោយពោះវៀន

ជំងឺខ្សោយពោះវៀន គឺជាជំងឺដែលអាចជួបប្រទះច្រើន ដែលមានបញ្ហាទៅលើពោះវៀន។ អ្នកជំងឺអាចស្តែងនូវ ការឈឺចុកចាប់នៅក្នុងពោះ ហើមពោះ ខ្យល់ពោះវៀន រាគ និង ទល់លាមក។ ជំងឺខ្សោយពោះជាជំងឺរ៉ាំរ៉ៃដែលត្រូវទទួលការព្យាបាលរយៈពេលយូរ ។
មូលហេតុដែលធ្វើអោយមានពោះវៀនខ្សោយ ?
- ការកន្រ្តាក់ខុសធម្មតានៃពោះវៀន
- ប្រព័ន្ធប្រសាទពោះវៀន
មានការឆ្លងមេរោគពីមុនមក
- ការតានតឹងអារម្មណ៏
- បំរែបំរួលនូវមេរោគល្អក្នុងពោះវៀន
តើមានរោគសញ្ញាអ្វីខ្លះ ?
- ឈឺចាប់ក្នុងពោះ តឹងណែន ខ្យល់ពោះវៀន
- រាគរូសរ៉ាំរ៉ៃ
- ទល់លាមករ៉ាំរ៉ៃ
អាការៈចុកឆ្អល់ តឹងពោះអាចធូរស្បើយក្រោយពេលអ្នកជំងឺដើរខ្យល់ ឬបន្ទោរបង់ ។
រោគសញ្ញាធ្ងន់ធ្ងរដែលអ្នកជំងឺចាំបាច់គួរជួបពិគ្រោះជាមួយគ្រូពេទ្យ
- អ្នកជំងឺអាយុលើសពី ៥០ ឆ្នាំ
- ស្រកគីឡូ
- បន្ទោរបង់មានឈាម
- ក្តៅខ្លួន
- ក្អួតឈាម
- ស្លេកស្លាំង ខ្វះគ្រាប់ឈាម

#ជំងឺខ្សោយពោះវៀន

25/03/2022

វិធីសាស្រ្តក្នុងការព្យាបាលជំងឺពុលអាហារ

🩺 អ្នកជំងឺគួរជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានការព្យាបាលអោយបានត្រឹមត្រូវ
◾ បរិភោគទឹកអោយបានច្រើន
◾ ប្រើថ្នាំបំបាត់រាគ
◾ ថ្នាំបំបាត់ក្អួត
◾ ថ្នាំបំបាត់ការឈឺចាប់
◾ ប្រើថ្នាំផ្សះ (Antibiotiques) ក្នុងករណីចាំបាច់
អ្នកជំងឺគួរសម្រាកពេទ្យក្នុងករណីមានភាពធ្ងន់ធ្ងរនៃជម្ងឺ ។

🛡 វិធីបង្ការជម្ងឺពុលអាហារ
◾ លាងដៃអោយបានស្អាតមុនពេលបរិភោគអាហារ មុនពេលចម្អិនម្ហូប
◾ ចម្អិនអាហារអោយបានឆ្អិនល្អ
◾ លាងសម្អាតអាហារអោយបានត្រឹមត្រូវ
◾ ថែរក្សាអាហារអោយបានល្អ

#ជំងឺពុលអាហារ #ការព្យាបាលជំងឺពុលអាហារ

19/03/2022

ជំងឺពុលអាហារ

👉 អ្វីទៅជាជំងឺពុលអាហារ ?
ជំងឺពុលអាហារ គឺជាការពុលដែលភាគច្រើនដោយសារការបរិភោគអាហារមិនស្អាតមានមេរោគដូចជា បាក់តេរី វីរុស ឬ ប៉ារ៉ាស៊ីត។
មេរោគទាំងនេះ​ អាចឆ្លងនៅពេល ដែលអាហារទាំងនោះ មិនបានលាងសម្អាតអោយបានស្អាត និង ចម្អិនមិនបានឆ្អិនល្អ ។
រោគសញ្ញាអាចមានឡើងក្នុងរយៈពេល ប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃបន្ទាប់ពីចំអិនហើយ ។
👉 តើជំងឺនេះមានរោគសញ្ញាអ្វីខ្លះ ?
✔ ចង្អោរ
✔ ក្អួត
✔ រាគរូស អាចមានលាយឈាម
✔ ឈឺចាប់ក្នុងពោះ
​ ✔ អាចក្តៅខ្លួន

👉 រោគសញ្ញាទាំងនេះអាចកើតមានឡើងប៉ុន្មានម៉ោង ឬ ប៉ុន្មានថ្ងៃក្រោយពីបរិភោគអាហារដែលមិនស្អាត មានមេរោគ។

#ជំងឺពុលអាហារ

09/03/2022

👉 វិធីសាស្រ្តក្នុងការព្យាបាលជំងឺរលាកក្រពះ
⦿ ប្រើថ្នាំក្រពះ ដែលអាចបន្ថយជាតិអាស៊ីតក្រពះ
⦿ បញ្ឈប់ ឬ បន្ថយនូវកម្រឹតនៃថ្នាំបំបាត់ឈឺចាប់តាមវេជ្ជបញ្ជា
⦿ ប្រើថ្នាំសម្លាប់មេរោគក្រពះបើសិនជារកឃើញថាមាន
👉 ទម្លាប់រស់នៅល្អដែលអាចកាត់បន្ថយនូវរោគសញ្ញា
⦿ ហូបអាហារតិចៗកុំអោយឆ្អែតពេក តែញឹកញាប់
⦿ ចៀសវាងអាហារហិរ មានជាតិខ្លាញ់ច្រើន ឬ បំពង និងអាហារមានជាតិជូរ
⦿ ចៀសវាងការសេពគ្រឿងស្រវឹង
⦿ គួរពិភាក្សាជាមួយគ្រូពេទ្យ មុននឹងប្រើថ្នាំសន្លាក់បំបាត់ការឈឺចាប់ ។

#ជំងឺរលាកក្រពះ #ការព្យាបាលជំងឺរលាកក្រពះ

រីករាយទិវានារីអន្តរជាតិ ៨ មីនា!ជូនពរនារីគ្រប់រូបមានសុខភាពល្អ ដើម្បីបន្តជាកំលាំងមួយសម្រាប់ការអភិវឌ្ឍនានា! នារីជាកំលាំងចលក...
08/03/2022

រីករាយទិវានារីអន្តរជាតិ ៨ មីនា!
ជូនពរនារីគ្រប់រូបមានសុខភាពល្អ ដើម្បីបន្តជាកំលាំងមួយសម្រាប់ការអភិវឌ្ឍនានា! នារីជាកំលាំងចលករមួយដែលមិនអាចខ្វះបាន!

#8មីនា #ទិវានារីអន្តរជាតិ

04/03/2022

ជំងឺរលាកក្រពះ
👉 ជំងឺរលាកក្រពះ គឺជាការរលាកនូវភ្នាសក្រពះ អាចបណ្តាលមកពីមេរោគ ឬការប្រើថ្នាំបំបាត់ឈឺចាប់។ ជំងឺនេះអាចបណ្តាលអោយទៅជាដំបៅក្រពះ ឬអាចវិវត្តិទៅជាមហារីកក្រពះ។ ជាធម្មតា ជំងឺនេះមិនធ្ងន់ធ្ងរទេ ហើយជាសះស្បើយក្រោយការព្យាបាល។

👉 តើមានមូលហេតុអ្វីខ្លះដែលធ្វើអោយមានការរលាកក្រពះ ?
⦿ មេរោគក្រពះ Helicobacter pylori
⦿ ការប្រើថ្នាំឈឺសន្លាក់
⦿ ការពិសាគ្រឿងស្រវឹង
⦿ ការតានតឹងចិត្ត

👉 តើមានរោគសញ្ញាអ្វីខ្លះ ?
⦿ ឈឺចាប់ក្តៅនៅចុងដង្ហើម
⦿ ចង្អោរ
⦿ ក្អួត
⦿ មានអារម្មណ៏តឹងណែនចុងដង្ហើមក្រោយពិសាអាហារ

👉 តើធ្វើរោគវិនិច្ឆ័យដោយវិធីណា ?
⦿ ការសុងក្រពះ អាចធ្វើរោគវិនិច្ឆ័យនៃការរលាកក្រពះ
⦿ ការផ្លុំខ្យល់ដង្ហើម អាចរកមេរោគក្រពះ

#ជំងឺរលាកក្រពះ

🎯 មន្ទីរសម្រាកព្យាបាល វីរីតាមានសេវាកម្មព្យាបាលជំងឺឬសដូងបាតដូចជា៖            ✔  ការដុតកំដៅ (Infrared Photocoagulation)   ...
24/02/2022

🎯 មន្ទីរសម្រាកព្យាបាល វីរីតាមានសេវាកម្មព្យាបាលជំងឺឬសដូងបាតដូចជា៖
✔ ការដុតកំដៅ (Infrared Photocoagulation)
✔ ការចង (Hemorrhoid band ligation)
✔ ការវះកាត់
🩺 ការព្យាបាលគឺប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់បំផុត។

#សេវាកម្មព្យាបាលជំងឺឬសដូងបាត #ការព្យាបាលជំងឺឬសដូងបាត

16/02/2022

🩺 វិធីសាស្រ្តក្នុងការព្យាបាលជំងឺរាកស្រួចស្រាវ

○ ពិសាទឹកអោយបានច្រើន
○ បើបាត់បង់ជាតិទឹកច្រើន អាចព្យួរសេរ៉ូមបាន
○ ប្រើថ្នាំបំបាត់រាក
○ ថ្នាំបំបាត់ចុកពោះ
○ ថ្នាំបំបាត់ក្អួត
○ ថ្នាំផ្សះក្នុងករណីចាំបាច់ តែត្រូវមានវេជ្ជបញ្ជាពីគ្រូពេទ្យ

🛡 ការបង្ការជំងឺរាក

○ លាងដៃនឹងសាប៊ូអោយបានស្អាត
▪ បន្ទាប់ពីបន្ទោរបង់រួច
▪ មុនចម្អិនម្ហូប
▪ មុនកាន់ ចាប់អាហារ
○ អនាម័យរស់នៅអោយបានស្អាត
○ បរិភោគអាហារដែលមានអនាម័យត្រឹមត្រូវ

អនាម័យស្អាត ជាវិធីក្នុងការបង្ការជំងឺ រាកស្រួចស្រាវ។ ការព្យាបាលមិនទាន់ពេលវេលាអាចធ្វើអោយអ្នកជំងឺគ្រោះថ្នាក់ដល់ជីវិត ៕

#វិធីសាស្រ្តក្នុងការព្យាបាល

រីករាយថ្ងៃនៃសេចក្តីស្រលាញ់! ពីមន្ទីរសម្រាកព្យាបាលវីរីតា សូមចែករំលែកសេចក្តីស្រលាញ់ដល់បង ប្អូន ទាំងអស់ និងសូមចែករំលែកនូវក្...
13/02/2022

រីករាយថ្ងៃនៃសេចក្តីស្រលាញ់!
ពីមន្ទីរសម្រាកព្យាបាលវីរីតា សូមចែករំលែកសេចក្តីស្រលាញ់ដល់បង ប្អូន ទាំងអស់ និងសូមចែករំលែកនូវក្តីស្រលាញ់ដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកផងណា!

12/02/2022

✨ ជំងឺរាកស្រួចស្រាវ

◾ អ្វីទៅជាជំងឺរាកស្រួចស្រាវ ?

គឺជាការបន្ទោរបង់លាមករាវ ច្រើនដងក្នុងមួយថ្ងៃ (> ៣ ដងក្នុង១ថ្ងៃ) ។ ជំងឺនេះអាចកើតមានឡើងលើមនុស្ស.
ទូទៅ ហើយមានរោគសញ្ញាគួបផ្សំផ្សេងៗទៀតជាមួយគ្នា។

◾ តើអាចមានរោគសញ្ញាគួបផ្សំអ្វីខ្លះ ជាមួយជំងឺរាកស្រួចស្រាវ ?

✔ ចុកឆ្អល់ពោះ
✔ ហើមពោះ
✔ តឹងពោះ
✔ ក្អួត ចង្អោរ

◾ រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺរាក

✔ រាកលើសពី ២ ថ្ងៃ
✔ បាត់បង់ជាតិទឹកច្រើន (ស្រេកទឹកខ្លាំង ស្ងួតមាត់ នោមតិច និងអស់កម្លាំង)
✔ ចុកពោះខ្លាំង
✔ ក្តៅខ្លួនខ្លាំង
✔ មានឈាមលាយជាមួយលាមក

◾ តើមានមូលហេតុអ្វីខ្លះ ដែលធ្វើអោយមានជំងឺរាក ?

✔ ពិសារអាហារដែលមានវីរុស បាក់តេរី និង ប៉ារ៉ាស៊ីត
✔ ការប្រើថ្នាំមួយចំនួន ដូចជាពួកថ្នាំផ្សះ (Antibiotic)
✔ Lactose ក្នុងទឹកដោះគោ

#ជំងឺរាកស្រួចស្រាវ

06/02/2022

ជំងឺ វិបត្តិរំលាយអាហារ
🩺វិធីសាស្រ្តក្នុងការព្យាបាល
👉 របបអាហារ និងរបៀបរស់នៅល្អ
⦿ តមអាហារដែលមានជាតិខ្លាញ់ច្រើន
⦿ កុំបរិភោគភេសជ្ជៈដែលមានហ្គាស
⦿ បន្ថយកាហ្វេ គ្រឿងស្រវឹង និង សូកូឡា
⦿ ហូបអាហារតិច តែច្រើនដង
⦿ ហូបអាហារយឺតៗ ដោយទំពារអោយហ្មត់
⦿ ថែរក្សាទំងន់ខ្លួនអោយបានជាមធ្យម
⦿ ចៀសវាងស្លៀកសំលៀកបំពាក់តឹងពេក
⦿ ក្រោយពេលបរិភោគអាហារ រង់ចាំ ៣ ម៉ោងសិនចាំសម្រាក
⦿ គេងកល់ក្បាលអោយបាន ២០-២៥ដឺក្រេ
⦿ ចៀសវាង ឬ បញ្ឈប់ការពិសារបារី
👉 ការប្រើថ្នាំបន្ថយអាស៊ីតក្រពះ ថ្នាំរំលាយអាហារ

📝ចំណាំ: វិបត្តិរំលាយអាហារ អាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា ដំបៅក្រពះ និង មហារីកក្រពះ ដូចនេះអ្នកជំងឺគួរជួបជាមួយគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យអោយបានច្បាស់ ចៀសវាងទុកអោយជំងឺនេះវិវត្តិកាន់តែធ្ងន់ធ្ងរ ៕

#ជំងឺវិបត្តិរំលាយអាហារ #វិធីសាស្រ្តក្នុងការព្យាបាល

02/02/2022

ជំងឺ វិបត្តិរំលាយអាហារ
👉២០% នៃមនុស្សទូទៅអាចជួបនូវបញ្ហាវិបត្តិរំលាយអាហារ អ្នកជំងឺភាគច្រើនមិនបានមកជួបពិគ្រោះជាមួយគ្រូពេទ្យទេ។ 👉៨០% នៃជំងឺនេះបណ្តាលមកពីវិបត្តិនៃការរំលាយអាហារផ្ទាល់។ 👉២០% ទៀតអាចជារោគសញ្ញានៃជំងឺ ១ចំនួនដូចជា ✔​ដំបៅក្រពះ ពោះវៀន ឬ ✔មហារីកក្រពះ។ ជំងឺនេះមិនមានភាពធ្ងន់ធ្ងរទេ បើសិនគ្រាន់តែជាវិបត្តិនៃចលនាការរំលាយអាហារ។
តើមានរោគសញ្ញាអ្វីខ្លះ ?
​ ① ចុកក្តៅនៅចុងដង្ហើម
② ពិសារឆាប់ឆ្អែត
③ តឹងពោះក្រោយបរិភោគអាហារ
④ មានអារម្មណ៏ថាមានខ្យល់ច្រើនក្នុងពោះ

#ជំងឺវិបត្តិរំលាយអាហារ #រោគសញ្ញានៃជំងឺវិបត្តិរំលាយអាហារ

01/02/2022

Happy Chinese New Year!
ជូនពរបង ប្អូនរកស៊ីមានបាន ហេង ហេង គ្រប់គ្នា!!!🧧

✳ ជំងឺ ច្រាលអាស៊ីតក្រពះ👉 តើមានផលវិបាកអ្វីខ្លះ ?     🔹 រលាក និង ដំបៅបំពង់អាហារ     🔹 បំពង់អាហាររួមតូច     🔹 អាចវិវត្តិទៅជ...
27/01/2022

✳ ជំងឺ ច្រាលអាស៊ីតក្រពះ
👉 តើមានផលវិបាកអ្វីខ្លះ ?
🔹 រលាក និង ដំបៅបំពង់អាហារ
🔹 បំពង់អាហាររួមតូច
🔹 អាចវិវត្តិទៅជាមហារីកបំពង់អាហារ
👉 វិធីសាស្រ្តក្នុងការព្យាបាល ជំងឺច្រាលអាស៊ីតក្រពះ
🔹 ការតមអាហារ
🔹 អាហារដែលមានជាតិខ្លាញ់ច្រើន
🔹 អាហារហិរ
🔹 គ្រឿងស្រវឹង
🔹កាហ្វេ និង សូកូឡា
🔹 ទម្លាប់រស់នៅជាប្រចាំថ្ងៃ
🔹 ក្រោយហូបអាហារហើយកុំសំរាកភ្លាម
🔹 ហូបអាហារកុំឆ្អែតពេក
🔹 ហាត់ប្រាណជាប្រចាំ និង សម្រកទម្ងន់
🔹 ការព្យាបាលដោយថ្នាំ
🔹 ការប្រើថ្នាំបន្ថយការបញ្ចេញអាស៊ីតក្រពះ
🔹 ថ្នាំដែលអោយការច្របាច់អាហារពីក្រពះបានល្អ

👉 ✔របបអាហារ និង ✔ទម្លាប់រស់នៅល្អ ចូលរួមច្រើនក្នុងការព្យាបាលជំងឺច្រាលអាស៊ីតក្រពះ។ អ្នកជំងឺគួរជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យ និង ព្យាបាលអោយទាន់ពេលវេលា កុំអោយជំងឺនេះវិវត្តិទៅជាធ្ងន់ធ្ងរ ៕

#វិធីសាស្ត្រព្យបាលជំងឺច្រាលអាស៊ីតក្រពះ

🔆 ជំងឺ ច្រាលអាស៊ីតក្រពះ១. អ្វីទៅជាជំងឺច្រាលអាស៊ីតក្រពះ ?ជំងឺ ច្រាលអាស៊ីតក្រពះ គឺជាការច្រាលនូវអាស៊ីតក្រពះ ពីក្នុងក្រពះមកប...
24/01/2022

🔆 ជំងឺ ច្រាលអាស៊ីតក្រពះ
១. អ្វីទៅជាជំងឺច្រាលអាស៊ីតក្រពះ ?
ជំងឺ ច្រាលអាស៊ីតក្រពះ គឺជាការច្រាលនូវអាស៊ីតក្រពះ ពីក្នុងក្រពះមកបំពង់អាហារ ។ ការច្រាលអាស៊ីតក្រពះយូរអាចបណ្តាលអោយមាន✔ការរលាក និង ✔មហារីកបំពង់អាហារ ។ អ្នកជំងឺភាគច្រើនអាចកាត់បន្ថយរោគសញ្ញាតាមរយៈការផ្លាស់ប្តូរ✔ទម្លាប់រស់នៅ និង ✔របបអាហារ ។
២. កត្តាអ្វីខ្លះដែលបណ្តាលអោយមានការច្រាលអាស៊ីតក្រពះ?
◾ អ្នកជំងឺធាត់
◾ ស្ត្រីមានគភ៌
◾ ការលូនឡើងនៃផ្នែកខាងក្រោមបំពង់មកលើសន្ទះទ្រូង
◾ ចលនាច្របាច់នៃក្រពះយឺត
៣. កត្តាអ្វីខ្លះដែលធ្វើអោយជំងឺនេះកាន់តែធ្ងន់ ?
​ ◾ ការជក់បារី
◾ ការពិសារអាហារច្រើនពេក ឬពិសារយប់ជ្រៅពេក
◾ ពិសារអាហារមានជាតិខ្លាញ់
◾ ការបរិភោគ គ្រឿងស្រវឹង និង កាហ្វេ
◾ ប្រើប្រាស់ថ្នាំមួយចំនួនដូចជា Aspirin
៤. តើមានរោគសញ្ញាអ្វីខ្លះ ?
◾ ឈឺក្តៅដើមទ្រូង ពិសេសក្រោយពេលពិសារអាហាររួច
◾ ចុកចាប់ទ្រូង
◾ ពិបាកលេប
◾ មានអារម្មណ៏ថាច្រាលអាហារ ឬជាតិជូរពីក្រពះ
◾ ណែនអួលដើមក
◾ អាចក្អករ៉ាំរ៉ៃ
◾ រលាកបំពង់ក

#ជំងឺច្រាលអាស៊ីតក្រពះ

Address

476G មហាវិថី ព្រះមុនីវង្ស សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន
Chbar Ampeou
12301

Opening Hours

Monday 14:00 - 19:00
Tuesday 14:00 - 19:00
Wednesday 14:00 - 19:00
Thursday 14:00 - 19:00
Friday 14:00 - 19:00
Saturday 14:00 - 19:00

Telephone

+85595885868

Website

Alerts

Be the first to know and let us send you an email when V.Rita Clinic ឯកទេសជំងឺ ឫសដូងបាត និង ប្រព័ន្ធរំលាយអាហារ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to V.Rita Clinic ឯកទេសជំងឺ ឫសដូងបាត និង ប្រព័ន្ធរំលាយអាហារ:

Videos

Share