ចំណេះដឹងសុខភាពអាយុ វែង

ចំណេះដឹងសុខភាពអាយុ វែង សុខភាព

03/02/2020
អត្ថប្រយោជន៍ដែលអ្នកទទួលបានពីការញ៉ាំផ្លែមៀនសុខភាព៖ មៀន ជាផ្លែឈើផ្ទុកដោយសារជាតិដែក កាល់ស្យូម ផូស្វ័រ កាបូន​អ៊ី​ដ្រា​ត ប្រូ...
01/02/2020

អត្ថប្រយោជន៍ដែលអ្នកទទួលបានពីការញ៉ាំផ្លែមៀន

សុខភាព៖ មៀន ជាផ្លែឈើផ្ទុកដោយសារជាតិដែក កាល់ស្យូម ផូស្វ័រ កាបូន​អ៊ី​ដ្រា​ត ប្រូតេអ៊ីន ខា្ល​ញ់ និង​ពពួក​វីតាមីន A, C, B2, B2 និង​នី​យ៉ា​ស៊ី​ន​។



សារជាតិវីតាមីន និងរ៉ែដែលមានក្នុងផ្លែមានផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពដូចជា៖



- ញ៉ាំផ្លែមៀន ជួយបង្កើនថាមពលខួរក្បាលទប់ទល់នឹងសកម្មភាពក្នុងមួយថ្ងៃៗ

- ក្នុងករណីឈឺក្បាល ឬវិលមុខ អាចយកសាច់ផ្លែមៀនដែលហាលក្រៀម ដាក់ដាំទឹកផឹកបាន

- ជួយទប់ស្កាតបញ្ហាភ្នែកម្ញូប និងជួយឱ្យភ្នែកភ្លឺច្បាស់ល្អ

- ដោះស្រាយបញ្ហាគេងមិនលក់របស់លោកអ្នក

- ធ្វើឱ្យដំណើរការឈាមទៅកាន់បេះដូងស្រួល

- ចំពោះចិត្តសាស្រ្ត ការទទួលទានផ្លែមៀនគឺជួយជម្រុញឱ្យចិត្តស្ងប់

- ពង្រឹងសុខភាពបេះដូង និង​ចិញ្ចឹម​ឈាមបានល្អ ​



បន្ថែមពីលើនេះដែរ មៀនពិតជាផ្ដល់អត្ថប្រយោជន៍ខ្លាំងណាស់ ព្រោះវាត្រូវបានគេយកទៅប្រើផ្សំជាថ្នាំកែរោគ ឈឺក្រពះ សម្រាន្ត​មិន​លក់ ខូច​សតិ និង​មានទឹក​ដក់​ក្នុង​ភ្នែក​៕



-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom

Address

Chbar Ampeou

Website

Alerts

Be the first to know and let us send you an email when ចំណេះដឹងសុខភាពអាយុ វែង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share