
05/08/2025
ENGLISH BELOW….
វគ្គបណ្តុះបណ្តាលដើម្បីបង្កើនជំនាញព្យាបាលការនិយាយ និងការប្រាស្រ័យទាក់ទង
កាលពីថ្ងៃទី ២៥ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥ អង្គការ អូ អាយ ស៊ី កម្ពុជា រៀបចំវគ្គបណ្ដុះបណ្ដាលកម្រិត២ ស្ដីអំពី ជំនាញព្យាបាលការនិយាយ (ST) ដោយផ្តោតលើភាពយឺតយ៉ាវក្នុងការចេះនិយាយរបស់កុមារ (Child language delays) និងបញ្ហានៃការនិយាយរបស់មនុស្សពេញវ័យ ជាពិសេសអ្នកដែលទទួលផលប៉ះពាល់ពីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Adult stroke-related language disorders) ដែលធ្វើឡើងនៅរាជធានីភ្នំពេញ។ វគ្គនេះឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីសេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS2)។
វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុប ២៣ នាក់ មកពីមន្ទីរពេទ្យខេត្តដៃគូរ ដូចជាខេត្តកំពង់ស្ពឺ និងក្រចេះ ព្រមទាំងពីមន្ទីរពេទ្យ និងអង្គការផ្សេងៗទៀត។
គោលបំណងនៃវគ្គនេះគឺដើម្បី៖
• ពង្រឹងចំណេះដឹង និងជំនាញព្យាបាលការនិយាយ។
• វាយតម្លៃប្រសិទ្ធភាពនៃបញ្ហាភាសារបស់កុមារ និងមនុស្សពេញវ័យ។
• អនុវត្តវិធីសាស្រ្តព្យាបាលសម្រាប់ការអភិវឌ្ឍភាសាកុមារ។
• ទទួលស្គាល់ និងកំណត់ជំងឺភាសាដែលទាក់ទងនឹងជំងឺជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលលើមនុស្សពេញវ័យ។
• អាចប្រើប្រាស់យុទ្ធសាស្រ្តទំនាក់ទំនងដោយប្រើឧបករណ៍ជំនួយ និងជំនួស (AAC) និង
• បង្កើតសេវាព្យាបាលការនិយាយជាមូលដ្ឋាននៅតាមមន្ទីរពេទ្យរដ្ឋ។
យើងសង្ឃឹមថា អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងជំនាញថ្មីៗ ដើម្បីជួយព្យាបាល និងធ្វើឱ្យប្រសើរឡើងលើការនិយាយ និងការប្រាស្រ័យទាក់ទងរបស់ក្រុមគោលដៅនៅក្នុងសហគមន៍។
________________________________________
Enhancing Speech and Communication Therapy Skills
From July 25-28, 2025, OIC Cambodia, with support from the Australian Government through the Australia-Cambodia Cooperation for Equitable Sustainable Services (ACCESS2) Program, organized a Level 2 training course on Child Language Delays and Adult Language Disorders/Stroke.
Held in Phnom Penh, the training was attended by 23 participants from partner provincial hospitals in Kampong Speu and Kratie, as well as from other hospitals and related organizations. The course aimed to equip participants with the knowledge and skills to:
• Strengthen their understanding of core speech therapy theories.
• Conduct effective assessments for language disorders in both children and adults.
• Apply treatment methods for child language development.
• Recognize and differentiate adult stroke-related language disorders.
• Utilize alternative communication strategies (AAC).
• Initiate and provide foundational speech therapy services in government hospital settings.
We are confident that the participants will utilize their new expertise to assist in treating and improving the speech and communication skills of those in need within their communities.