មន្ទីរពេទ្យខេត្តកំពង់ចាម /Kampong Cham Provincial Hospital

  • Home
  • Cambodia
  • Kâmpóng Cham
  • មន្ទីរពេទ្យខេត្តកំពង់ចាម /Kampong Cham Provincial Hospital

មន្ទីរពេទ្យខេត្តកំពង់ចាម /Kampong Cham Provincial Hospital Please send LIKE to this hospital

22/03/2026
12/03/2026

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិក
មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមមានកិត្តិយសសូមជំរាបជូនដល់ លោក លោកស្រី នាងកញ្ញា ឲ្យបានជ្រាបថាមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ត្រូវការជ្រើសរើសបុគ្គលិកជួល ប្រើប្រាស់ថវិកាហិរញ្ញប្បទានមន្ទីរពេទ្យ ។

ប្រសិនបើបេក្ខជន បេក្ខនារី មានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូបសង្ខេប ( CV និង Cover Letter ) រួមជាមួយឯកសារពាក់ព័ន្ធ នៅផែ្នករដ្ឋបាលនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រៀងរាល់ម៉ោងធ្វើការ
ចាប់ពីថៃ្ងផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៦:០០នាទី រសៀល ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៩០ ៩៥ ៧៣

09/03/2026
សេចក្តីជូនដំណឹង មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ  លោក លោកស្រី បងប្អូនប្រជាជនទាំងអស់ឲ...
07/03/2026

សេចក្តីជូនដំណឹង មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាជនទាំងអស់ឲ្យបានជ្រាបថា មន្ទីរពេទ្យសូមបន្តផ្តល់ជូនសេវាពិនិត្យមាត់ស្បូន ដើម្បីរកកោសិកាត្រៀមមហារីកមាត់ស្បូន ដោយម៉ាស៊ីន Colpo Scopy និងព្យាបាលដំបៅត្រៀមមហារីកមាត់ស្បូនជូនស្ត្រីចាប់ពីអាយុ ៣០ឆ្នាំ ដល់៥០ឆ្នាំ ដោយឥតគិតថ្លៃ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅផ្នែកសម្ពព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ ០១២ ៣៧ ៨៩ ៣៣

មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម .នៅរសៀលថ្ងៃទី៣ ខែ មីនា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និង លោ...
04/03/2026

មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម .នៅរសៀលថ្ងៃទី៣ ខែ មីនា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និង លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាមស្តីទី និង​ លោកសាស្រ្តាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម សេង ទៀង ខុទ្ទកាល័យរង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំយកអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចមហាបវរធិបតី និងលោកជំទាវ ជូនដល់ស្ត្រីកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ ស្រ្តីឈ្មោះ វ៉េន តុងអឺ 27ឆ្នាំ ប្តីឈ្មោះ ភាត ជ្រឹង អាយុ 24 ឆ្នាំ លេខទូរស័ព្ទ 031 6715843 ផ្ទៃពោះកូនទី១ នៅភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សំរាលបានកូនភ្លោះ៣នាក់ នៅថ្ងៃទី០២ មីនា ឆ្នាំ២០២៦ វេលាម៉ោង ១យប់នៅផ្នែកសម្ភព និង រោគស្ត្រី៖
កូនទី១=1700g នៅម៉ោង 1h 15នាទី
កូនទី២=1350g នៅម៉ោង 1h 20នាទី
កូនទី៣=1800g នៅម៉ោង 1h 25នាទី
សូមបញ្ជាក់ថាកូនភ្លោះទាំង៣ភេទស្រីទាំងអស់
បច្ចុប្បន្នទារកទាំង៣ កំពុងដាក់អោយសម្រាកនៅផ្នែកថែទាំទារក ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

ចៅសម្តេចតេជោទី៤៣៤​ កេីតនៅមន្ទីរពេទ្យខេត្តកំពង់ចាម👏👏👏🙏🙏🙏
03/03/2026

ចៅសម្តេចតេជោទី៤៣៤​ កេីតនៅមន្ទីរពេទ្យខេត្តកំពង់ចាម👏👏👏🙏🙏🙏

16/02/2026
15/02/2026
ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកសាស្រ្តចារ្យ​ យិន​ ស...
05/02/2026

ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកសាស្រ្តចារ្យ​ យិន​ សុីណាត​ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម​ បានដឹកនាំក្រុមការងារអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី ការពិនិត្យលទ្ធផលឆ្នាំ២០២៥ និងការរៀបចំផែនការសកម្មភាពឆ្នាំ២០២៦ សម្រាប់មន្ទីរពេទ្យរាជធានី ខេត្ត ដែលប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ វគ្គសិក្ខាសាលានេះរៀបចំដោយក្រសួងសុខាភិបាល សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តទាំងអស់ទូទាំងប្រទេស។ មានវត្តមានអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ និងថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្ត ទាំង២៥ខេត្ត ក្រុង​ មន្ទីរពេទ្យបង្អែកកម្រឹត១​ និង២​ នៅទូទាំងប្រទេស ព្រមទាំងមានការចូលរួមពីមន្ត្រីសុខាភិបាលមួយចំនួនទៀតតាមរយៈប្រព័ន្ធនិមិត្តZoomផងដែរ ។​ សូមបញ្ជាក់ថាសិក្ខាសាលានេះប្រព្រឹត្តរយៈពេល២ថ្ងៃ។

ថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៧.៣០នាទីព្រឹក មន្ទីរពេទ្យបង្អែកខេ...
05/02/2026

ថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៧.៣០នាទីព្រឹក មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមការដឹកនាំរៀបចំដោយលោកសាស្រ្តាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីតាមបណ្តាផ្នែកទាំងអស់ សរុបចំនួនប្រមាណ ២០០នាក់ ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។
គោលបំណងនៃកិច្ចប្រជុំ៖ បង្ហាញពីលទ្ធផលការងាររបស់គណៈកម្មការនាន និងបណ្តាផ្នែកសំខាន់ៗដោយលេីកយក
ចំនុចខ្លាំង បញ្ហាប្រឈម និងលើកទិសដៅកែលម្អគុណភាពឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានរយៈពេលពេញមួយថ្ងៃនិងទទួលបានលទ្ធផលតាមការគ្រោងទុក។

Address

Street Preah Bat Ketomealea Corner Street Preah Soya Varman 2
Kâmpóng Cham

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យខេត្តកំពង់ចាម /Kampong Cham Provincial Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category