មន្ទីរពេទ្យបង្អែកខេត្តកំពត/ Kampot Referral Hospital

  • Home
  • Cambodia
  • Krong Kampot
  • មន្ទីរពេទ្យបង្អែកខេត្តកំពត/ Kampot Referral Hospital

មន្ទីរពេទ្យបង្អែកខេត្តកំពត/ Kampot Referral Hospital មន្ទីរពេទ្យបង្អែកខេត្តកំពត ជាមន្ទីរពេទ្យសាធារណៈ

មន្ទីរពេទ្យបង្អែកខេត្តកំពត​៖ នៅព្រឹកថ្ងៃសៅរ៍ ៤​ កើត ខែកក្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង​ថ្ងៃ​ទី​ ២៥​  ...
25/10/2025

មន្ទីរពេទ្យបង្អែកខេត្តកំពត​៖ នៅព្រឹកថ្ងៃសៅរ៍ ៤​ កើត ខែកក្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង​ថ្ងៃ​ទី​ ២៥​ ខែ​ តុលា​ ឆ្នាំ​ ២០២៥ មន្ទីរពេទ្យបង្អែកខេត្ដកំពត បានសហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យព្រះអង្គឌួង​ បានរៀបចំកម្មវិធីពិនិត្យសុខភាពភ្នែក និង ផ្តល់វែនតា ជូន ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃក្នុងកិច្ចសហប្រតិបត្តិការ មន្ទីរពេទ្យសម្ពន័មេត្រីភាព រវាងមន្ទីរពេទ្យបង្អែកខេត្តកំពត និង មន្ទីរពេទ្យព្រះអង្គឌួង ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្ដាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង , លោកជំទាវ វេជ្ជ. យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត , និង លោក បាក់ តូក្យូ នាយកប្រចាំប្រទេស មូលនិធិហ្រ្វេដហូឡូ នៅអគារចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្ដកំពត ៕

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែកក្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៣ ខែ...
23/10/2025

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែកក្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៥ លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្ដកំពត បានដឹកនាំក្រុមការងាររៀបចំប្រឡងប្រណាំងមន្ទីរពេទ្យ ដើម្បសិក្សាពីការចែករំលែករបស់អង្គភាពជ័យលាភី ។

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ ថ្ងៃអាទិត្យ ១៣ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែ តុលា ឆ្នាំ ២០២៥...
05/10/2025

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ ថ្ងៃអាទិត្យ ១៣ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែ តុលា ឆ្នាំ ២០២៥ ដោយមានកិច្ចសហការជាមួយ ក្រុមការងារ AO ALLIANCE បានរៀបចំវគ្គបណ្ដុះបណ្ដាល CTM(Clinical Training Module) ដោយ លោកវេជ្ជបណ្ឌិតឯកទេសឆ្អឹង ស៊ិន តួផុត, លោក លាង ស្រស់ និង លោកវេជ្ជបណ្ឌិតឯកទេសឆ្អឹង ជុំ វិទូ ដើម្បីពង្រឹងសេវាវះកាត់ឆ្អឹង នៅក្នុងមន្ទីរពេទ្យពេទ្យបង្អែកខេត្ដកំពត។

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នាព្រឹកថ្ងៃសៅរ៍ ១២ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែ តុលា ឆ្នាំ ...
04/10/2025

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នាព្រឹកថ្ងៃសៅរ៍ ១២ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែ តុលា ឆ្នាំ ២០២៥ លោកវេជ្ជបណ្ឌិត ងួន ចន្ទ័បូរ៉ា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ដ បានចូលរួមសកម្មភាពទទួលអំណោយឈាម និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់លោក ជ្រុន គឹមឡេង នាយកវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនភូមិភាគកំពត និង លោក នាក់ ចំណាន នាយករង និង ថ្នាក់ដឹកនាំ បុគ្គលិក ព្រមទាំងសិស្សនិស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនភូមិភាគកំពត ដែលបានមកបរិច្ចាកឈាមដោយស្ម័គ្រចិត្ដ ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដកំពត ក្នុងគោលបំណងដើម្បី សង្រ្គោះជីវិត និង ចែករំលែកសេចក្ដីស្រលាញ់តាមរយៈការផ្ដល់ឈាម ។ សូមគោរពជូនពរលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និង សិស្ស និស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនភូមិភាគកំពត សូមទទួលបាននូវសុខភាពល្អ និង ជោគជ័យគ្រប់ភារៈកិច្ច។ សូមអរគុណ៕

សេចក្ដីជូនដំណឹងដោយមានកិច្ចសហប្រតិបត្ដិការល្អនៃមន្ទីរពេទ្យសម្ព័នមេត្រីភាព រវាងមន្ទីរពេទ្យបង្អែកខេត្ដកំពត និង មន្ទីរពេទ្យព...
03/10/2025

សេចក្ដីជូនដំណឹង
ដោយមានកិច្ចសហប្រតិបត្ដិការល្អនៃមន្ទីរពេទ្យសម្ព័នមេត្រីភាព រវាងមន្ទីរពេទ្យបង្អែកខេត្ដកំពត និង មន្ទីរពេទ្យព្រអង្គឌួង ។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង នឹងរៀបចំការពិនិត្យសុខភាពភ្នែក និង ​ផ្ដល់វ៉ែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពភ្នែក ដែលនឹងប្រព្រឹត្ដិទៅនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៥ នៅអគារចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្ដកំពត ។ សូមអរគុណ៕

មន្ទីរពេទ្យបង្អែកខេត្តកំពត: នៅព្រឹកថ្ងៃ អង្គារ ៩រោច ខែ ភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្...
16/09/2025

មន្ទីរពេទ្យបង្អែកខេត្តកំពត: នៅព្រឹកថ្ងៃ អង្គារ ៩រោច ខែ ភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ការលាងរបួស ធ្វើប៉ង់ស៉ីម៉ង់ស្ងួតនិង សុវត្ថិភាពនៃការផ្តល់ឳសថតាមការចាក់ ជូនដល់បុគ្គលិកមន្ទីពេទ្យ ដើម្បីពង្រឹងគុណភាព និង កិច្ចការងារបម្រើសេវាជូនជូនអ្នកជំងឺ ។

08/09/2025
08/09/2025
មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នាព្រឹកថ្ងៃសុក្រ ១៣ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែ កញ្ញា ឆ្នា...
05/09/2025

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នាព្រឹកថ្ងៃសុក្រ ១៣ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្ដ បានចូលរួមសកម្មភាពទទួលអំណោយឈាម និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំ និង បុគ្គលិក ធនាគារអេស៊ីលីដាភីអិលស៊ី សាខាខេត្ដកំពត និង សាខាតាមស្រុក ដែលបានមកបរិច្ចាកឈាមដោយស្ម័គ្រចិត្ដ ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដកំពត ក្នុងគោលបំណងដើម្បី សង្រ្គោះជីវិត និង ចែករំលែកសេចក្ដីស្រលាញ់តាមរយៈការផ្ដល់ឈាម ។

Address

Krong Kampot

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យបង្អែកខេត្តកំពត/ Kampot Referral Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យបង្អែកខេត្តកំពត/ Kampot Referral Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram