Batheay Referral Hospital/មន្ទីរពេទ្យបង្អែកបាធាយ

Batheay Referral Hospital/មន្ទីរពេទ្យបង្អែកបាធាយ ផ្លូវជាតិលេខ 6A ភូមិ បាធាយ ឃុំ បាធាយ ស្រុក បាធាយ ខេត្តកំពង់ចាម

កម្រងរូបភាពរបស់ក្រុមការងាររបស់ក្រសួងមុខងារសាធារណៈ ធ្វើកិច្ចសម្ភាសន៍ ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកបាធាយ!
20/09/2025

កម្រងរូបភាពរបស់ក្រុមការងាររបស់ក្រសួងមុខងារសាធារណៈ ធ្វើកិច្ចសម្ភាសន៍ ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកបាធាយ!

 #មន្ទីរពេទ្យបង្អែកបាធាយ     នាព្រឹកថ្ងៃសៅរ៍ ១៤កើតខែភទ្របទ ឆ្នាំម្សាញ់សប្ត ស័កពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្ន...
07/09/2025

#មន្ទីរពេទ្យបង្អែកបាធាយ
នាព្រឹកថ្ងៃសៅរ៍ ១៤កើតខែភទ្របទ ឆ្នាំម្សាញ់សប្ត ស័កពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥។
លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំគណៈអភិបាលស្រុក និងការិយាល័យសុខាភិបាលស្រុក ចុះសួរសុខទុក្ខ លោកព្រិន្ទបាលឯក ដួង ចិត្រ្តា ជាពលទាហានប្រចាំការសមរភូមិជួរមុខ ភូមិភាគ២ ទិសប្រាសាទតាក្របី មានទីលំនៅបច្ចុប្បន្ន ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាធាយ កាលពីថ្ងៃទី ៥ខែកញ្ញា ឆ្នាំ២០២៥ ដែលមាន
អាការៈ សម្រាន្តមិនលក់ ហូមមិនសូវបាន ឈឺសន្លាក់ដៃជើង។
ចំពោះស្ថានភាព ជំងឺមធ្យម ក្រោមពីការយកចិត្តដាក់បំផុតក្នុងការព្យាបាលពីគ្រូពេទ្យ ស្ថានភាពជំងឺមានលក្ខណៈធូរស្រាលច្រើន ។សម្ភារៈដែលបានប្រគល់ជូនរួមមាន÷
-ថវិកា ៥០ម៉ឺនរៀល
-មី ២កេស
-ត្រីខ ២យួ
- ទឹកសុទ្ធ ១កេះ
-ទឹកស៊ីអ៊ីវ១យួរ
-ទឹកត្រី១យួរ
-មុង ១
-កន្ទេល១

ថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ #មន្ទីរពេទ្យបង្អែកបាធាយ ...
02/09/2025

ថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥
#មន្ទីរពេទ្យបង្អែកបាធាយ
បានដឹកនាំកិច្ចប្រជុំប្រចាំសីហា ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ទូច ហួត ប្រធានមន្ទីរពេទ្យបង្អែកបាធាយ និងថ្នាក់ដឹកនាំ ប្រធានផ្នែក នាយសាលគ្រប់ផ្នែកទាំងអស់ ដើម្បីពិនិត្យមើលសកម្មភាពផ្ដល់សេវា និងលើកទិសដៅបន្តសម្រាប់ខែបន្ទាប់។ ក្នុងនោះផងដែរ លោកវេជ្ជបណ្ឌិត វ័រ ធីម អនុប្រធានមន្ទីរពេទ្យ និងជាប្រធានបច្ចេកទេសបានលើកនូវបទបង្ហាញអំពីដំណើរការផ្ដល់សេវា ធ្វើយ៉ាងប្រកបដោយសមធម៌ ជូនអតិថិជនដែលមកប្រើប្រាស់សេវា រួមមាន ការធ្វើបដិសណ្ឋារកិច្ច ឥរិយាបថនៃការផ្តល់សេវា។ល។

 #មន្ទីរពេទ្យបង្អែកបាធាយ ឯកឧត្ដម អ៊ុន ចាន់ដា នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ផ្តល់ជូន​វីរយុទ្ធជនជួរមុខ ដែលមានជម្ងឺ ...
19/08/2025

#មន្ទីរពេទ្យបង្អែកបាធាយ
ឯកឧត្ដម អ៊ុន ចាន់ដា នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ផ្តល់ជូន​វីរយុទ្ធជនជួរមុខ ដែលមានជម្ងឺ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកបាធាយ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត​ នារសៀលថ្ងៃទី​១៩ ខែសីហា​ ឆ្នាំ​២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនលោកព្រឹន្ទបាលឯក តក់ ពៅ អាយុ ៥៦ឆ្ឆ្នាំ​ ជាវីរយុទ្ធជនជួរមុខ ក្នុងអង្គភាព កងពលតូចថ្មើរជើងលេខ ២១ ប្រចាំនៅទិសប្រាសាទតាក្របី ដែលមានជម្ងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកបាធាយ ។

ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន តែងតែ បានណែនាំអោយ គ្រប់បណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ អោយទាន់ពេលវេលា ពិសេស ត្រូវគិតគូរ ផ្តោតអាទិភាពទៅលើយោធិនរបួស ពិការ មានជំងឺ គ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ជាសំខាន់ ។

ជាមួយគ្នានោះ​ ឯកឧត្តម អ៊ុន ចាន់ដា បានសំណូមពរលោកព្រិន្ទបាលឯក ខិតខំថែទាំសុខភាពអោយបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យអោយបានខ្ជាប់ខ្ជួន និងជូនពរលោក ឆាប់ជាសះស្បើយ នឹងបានវិលត្រឡប់ទៅបំពេញបេសកកម្មនៅព្រំដែនវិញ ។
ឯកឧត្តមប្រធានគណ:កម្មាធិការសាខា ក៏បានផ្តល់អំណោយ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនលោក ព្រិន្ទបាលឯក តក់ ពៅ និងក្រុមគ្រួសារ រួមមាន អង្ករ ៥០គក្រ ព្រមទាំង គ្រឿងឧបភោគ បរិភោគ ២សម្រាប់ និង ថវិកាចំនួន ១លានរៀល ផងដែរ​ ៕

 #មន្ទីរពេទ្យបង្អែកបាធាយ នាព្រឹកថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់សប្ត ស័កពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២...
18/08/2025

#មន្ទីរពេទ្យបង្អែកបាធាយ
នាព្រឹកថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់សប្ត ស័កពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។
លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីរាជការ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាធាយ បាននាំយកអំណោយ សម្ភារៈ និងនិងថវិកា របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជូនលោកព្រិន្ទបាលឯក តក់ ពៅ ជាពលទាហានប្រចាំការសមរភូមិជួរមុខ ភូមិភាគ២ ទិសប្រាសាទតាក្របី មានទីលំនៅបច្ចុប្បន្ន ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
បានចូលសម្រាកព្យាបាលជំងឺរលាកផ្លួវតំរង់នោម នៅមន្ទីរពេទ្យបង្អែកបាធាយ ចំពោះស្ថានភាព ជំងឺមធ្យម អង្គុយ ដើរ ហូបបានធម្មតា ក្រោមយកចិត្តដាក់បំផុតពីគ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យបង្អែក។ សម្ភារៈដែលបានប្រគល់ជូនរួមមានៈ
-ថវិកា ៥០ម៉ឺនរៀល
-មីជាតិ ២កេស
-ទឹកសុទ្ធ ២កេស
-ត្រីខ ២យួ
-អង្ករ ៥០ គីឡូក្រាម
-ប្រេងកូឡា ១ខ្លង
- សាប៊ូដុសខ្លួន ១ដុំ
-សាប៊ូម្សៅ ១កញ្ចប់
-កាហ្វេ១កញ្ចប់ធំ
-ធូបមូស៥ដុំ។

10/08/2025
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥_____________________...
07/08/2025

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥
__________________________
មន្ទីរពេទ្យបង្អែករមាសហែកខេត្តស្វាយរៀង បានមកទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យពេទ្យបង្អែកបាធាយ ដើម្បីស្វែងយល់អំពីការគ្រប់គ្រងសេវាហិរញ្ញប្បទានសុខាភិបាល និង ប្រព័ន្ធឌីជីថលដែលមន្ទីរពេទ្យបង្អែកបាធាយកំពុងដំណើរការ៊។ គូសបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយលោកវេជ្ជបណ្ឌិត ជៃ ចាន់ថន ប្រធានមន្ទីរពេទ្យបង្អែករមាសហែក ព្រមទាំងមន្ត្រីពាក់ព័ន្ធ។

សេចក្តីណែនាំក្រើនរំលឹក ស្តីពីបន្តបុរេសកម្ម និងពង្រឹងការឆ្លើយតបទៅនឹងការកើនឡើងជំងឺគ្រុនឈាម នៅក្នុងរដូវវស្សា ឆ្នាំ២០២៥
10/07/2025

សេចក្តីណែនាំក្រើនរំលឹក ស្តីពីបន្តបុរេសកម្ម និងពង្រឹងការឆ្លើយតបទៅនឹងការកើនឡើងជំងឺគ្រុនឈាម នៅក្នុងរដូវវស្សា ឆ្នាំ២០២៥

09/07/2025

សារអប់រំអំពី
#ជំងឺគ្រុនឈាម
#មន្ទីរពេទបង្អែកបាធាយ
មន្ទីរពេទ្យបង្អែក បាធាយ

09/07/2025

សារអប់រំសុខភាពអំពី
#ជំងឺគ្រុនឈាម
មន្ទីរពេទ្យបង្អែក បាធាយ

#មន្ទីរពេទបង្អែកបាធាយ

រសៀលថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥លោកវេជ្ជបណ្ឌិតទូច ហួត ប...
07/07/2025

រសៀលថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥
លោកវេជ្ជបណ្ឌិតទូច ហួត ប្រធានមន្ទីរពេទ្យបង្អែកបាធាយ និងលោកវេជ្ជបណ្ឌិត ជុំ សារ៉ុន បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលលើដំណើរការថែទាំ និងការបំពេញឯកសារថែទាំថ្មី ដល់បុគ្គលិកថែទាំទាំងអស់។ គួរបញ្ជាក់ផងដែរ សិក្ខាសាលាបណ្តុះបណ្តាលនេះមានចូលរួម និងសម្របសម្រួលដោយក្រុមការងារថែទាំជំងឺរបស់មន្ទីរពេទ្យក្នុងនោះរួមមាន÷
1. លោក ស៊ុន ពិសិដ្ឋ
2. លោក សឿន វាសនា
3. លោក ឃុន ខៃ
4. លោក ចុក ចៀន

Address

NR6, Batheay, Kampong Cham Province
Kampong Cham
030101

Alerts

Be the first to know and let us send you an email when Batheay Referral Hospital/មន្ទីរពេទ្យបង្អែកបាធាយ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Batheay Referral Hospital/មន្ទីរពេទ្យបង្អែកបាធាយ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category