ចំនេះដឹង វិជ្ជសាស្ត្រ/Medical knowledge

  • Home
  • Cambodia
  • Kâmpôt
  • ចំនេះដឹង វិជ្ជសាស្ត្រ/Medical knowledge

ចំនេះដឹង វិជ្ជសាស្ត្រ/Medical knowledge ចែករំលែកចំនេះដឹងទាក់ទងទៅនឹងវិជ្ជសាស្ត្រ និង ពត៏មានវិទ្យាសាស្ត្រថ្មីវិជ្ជសាស្ត្រ

ក្រសួងសុខាភិបាល បង្ហាញវិធីការពារខ្លួនពីជំងឺពិសធ្យូង ដែលកំពុងកើតមាននៅប្រទេសថៃ។
07/05/2025

ក្រសួងសុខាភិបាល បង្ហាញវិធីការពារខ្លួនពីជំងឺពិសធ្យូង ដែលកំពុងកើតមាននៅប្រទេសថៃ។

កត្តា ៧ យ៉ាងធំៗ ដែលបង្កឱ្យរាងកាយបាត់បង់គ្រាប់ឈាមក្រហមសុខភាព៖ គ្រាប់ឈាមក្រហម ឬអេម៉ូក្លូប៊ីន មានតួនាទីយ៉ាងសំខាន់ ក្នុងការដ...
29/04/2025

កត្តា ៧ យ៉ាងធំៗ ដែលបង្កឱ្យរាងកាយបាត់បង់គ្រាប់ឈាមក្រហម

សុខភាព៖ គ្រាប់ឈាមក្រហម ឬអេម៉ូក្លូប៊ីន មានតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំអុកស៊ីហ្សែនទៅកាន់សរីរាងនានា ដើម្បីរក្សាតុល្យភាពនៃរាងកាយ។



ការបាត់បង់គ្រាប់ឈាមក្រហម ឬកង្វះឈាមក្រហមក្នុងរាងកាយនឹងធ្វើឱ្យយើងមានជម្ងឺស្លេកស្លាំង និងមានអាការចុះខ្សោយកម្លាំង ខ្សោយស្មារតី ញ័រដើមទ្រូង ដកដង្ហើមដង្ហក់ៗ ជម្ងឺផ្លូវចិត្ត និងប្រឈមបញ្ហាធ្ងន់ធ្ងរជាច្រើនទៀត។



មានកត្តាជាច្រើនដែលធ្វើឱ្យរាងកាយបាត់បង់គ្រាប់ឈាមក្រហម ហើយខាងក្រោមនេះជាមូលហេតុ ៧ យ៉ាង ដែលធ្វើឱ្យរាយកាយបាត់បង់គ្រាប់ឈាមក្រហម ឬធ្វើឱ្យយើងប្រឈមបញ្ហាកង្វះគ្រាប់ឈាមក្រហម៖



១- ក្នុងរបបអាហារខ្វះសារធាតុជំនួយដល់កោសិកាខួរឆ្អឹងក្នុងការផលិតគ្រាប់ឈាមក្រហម។

២- ការហូរឈាមច្រើនពេកដែលបណ្តាលមកពីមូលហេតុផ្សេងៗ ដូចជារងរបួស...។

៣- កើតជម្ងឺគ្រាប់ឈាមក្រហម (Hemoglobinopathy) ធ្វើអោយគ្រាប់ឈាមមិនមានគុណភាព និងងាយបែកខូច។

៤- ការរលាកផ្សេងៗ ដោយសារបាក់តេរី វីរុស ប៉ារ៉ាស៊ីត រឺ ពពួកផ្សឹត។

៥- ចំពោះស្ត្រីអាចបណ្តាលមកពីវិបត្តិអ័រម៉ូន ដែលធ្វើអោយមានការធ្លាក់ឈាមរដូវច្រើន និងយូរខុសពីប្រក្រតី។

៦- ស្ត្រីមានគភ៌។

៧- កើតជម្ងឺមួយចំនួនដែលរារាំងដល់ការផលិតគ្រាប់ឈាមក្រហម ដូចជាជម្ងឺខ្សោយតម្រងនោម ជម្ងឺក្រពេញអ័រម៉ូនទីរ៉ូអ៊ីដ ជម្ងឺខ្សោយខួរឆ្អឹង ជម្ងឺមហារីកគ្រាប់ឈាម និងជម្ងឺមហារីកផ្សេងៗទៀត។



ចំណាំ៖ ប្រសិនបើសុខភាពរបស់អ្នកមិនបានកើតជម្ងឺណាមួយ ដែលរារាំងដល់ការផលិតគ្រាប់ឈាមក្រហមនោះទេ កត្តាសំខាន់ដែលធ្វើឱ្យរាងកាយបាត់បង់គ្រាប់ឈាមក្រហមនោះ គឺកង្វះអាហាររូបត្ថម្ភនូវវីតាមីនB12 និងជាតិដែក៕

22/03/2025

រោគសញ្ញាសង្ស័យ ១១ យ៉ាង ដែលលោកអាចកើតមានជំងឺឬសដូងបាត
ជំងឺឬសដូងបាត គឺជាបណ្ដុំសរសៃឈាមធម្មតានៅរន្ធបាតរបស់មនុស្ស ដែលជាធម្មតាវាមានបីដុំ គឺ ផ្នែកខាងស្តាំខាងមុខ ផ្នែកកខាងស្តាំខាងក្រោយ និងផ្នែកខាងឆ្វេងនៃរង្វង់រន្ធគូទ។ ទោះបីជាជំងឺនេះ មិនបានប៉ះពាល់អាយុជីវិតក៏ពិតមែន ប៉ុន្តែ វាបានរំខានដល់ជីវិតប្រចាំថ្ងៃរបស់អ្នកខ្លាំង។

ជាទូទៅ ដើម្បីដឹងថាខ្លួនមានជំងឺឬសដូងបាត លោកអាចតែងសង្កេតលើរោគសញ្ញាមួយចំនួន ដូចជា បន្ទោរបង់លាមកមានឈាម ឈឺរន្ធគូទ មានដុំប៉ោងនៅរន្ធគូទ និងមានដុំសាច់លៀនចេញចូលនៅពេលបន្ទោបង់ជាដើម។

យើងអាចសង្ស័យថាខ្លួនមានកើតមានជំងឺឬសដូងបាតបាន ដោយសង្កេតតាមរយៈរោគសញ្ញា ១១ យ៉ាង រួមមាន៖

១.បន្ទោរបង់មានលាមកសំប៉ែត
២.បន្ទោរបង់ហើយ មានអារម្មណ៍ថាបន្ទោរបង់មិនអស់
៣.លាមកមានលាយឈាម
៤.មានការឈឺចាប់នៅទ្វារធំ
៥.រមាស់ទ្វារធំ
៦.ឈឺសៀតទ្វារធំ
៧.មានហូរខ្ទុះ
៨.មានហូរចេញទឹករងៃ ឬទឹករំអិល
៩.លាមកមកទន់ តែពិបាកបត់ជើង
១០.មានអារម្មណ៍ថាមានរបស់ចំឡែកនៅក្នុងរន្ធគូថ
១១.​ក្រោយបន្ទោរបង់ មានសាច់លៀនចេញក្រៅ។
ចំពោះផលប៉ះពាល់ អ្នកកើតជំងឺជំងឺឬសដូងបាត តែងតែប្រឈមនឹងការវិលមុខ ងងឹតមុខជារើយៗ មានអារម្មណ៍ស្មុគស្មាញ មួរម៉ៅ ញ័រដៃជើង ញ័រដើមទ្រូង រកខ្យល់ អស់កម្លាំងល្ហិតល្ហៃ ចុកឆ្ងល់ពោះជាប្រចាំ ហើមពោះ ទល់លាមក អាចមានទល់នោម (ពិបាកបត់ជើងតូច) សក់ឆាប់ស្កូវ ឧស្សាហ៍ព្រិលភ្នែក ពណ៍សប្បុរមិនស្រស់ថ្លា ថយ ឬអត់មានចំណង់ផ្លូវភេទ មុខមាត់ឆាប់ជ្រៀវជ្រួញ ចុកខ្នង ចុករោយដៃជើង ស្លេកស្លាំង ខ្វះគ្រាប់ឈាមផងដែរ។

ដូច្នេះ ប្រសិនបើលោកអ្នក សង្ស័យថាខ្លួនមានរោគសញ្ញា នៃជំងឺឬសដូងបាត ដូចបានរៀបរាប់ខាងលើ សូមរួសរាន់ទៅជួបពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យឯកទេស ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងការព្យាបាលបានត្រឹមត្រូវ។

27/06/2024
27/06/2024
03/03/2024
១) អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?– គឺជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវបណ្តាលមកពីសរសៃឈាមដែលទៅចិញ្ចឹមបេះដូង (Coronary ...
21/01/2024

១) អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
– គឺជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវបណ្តាលមកពីសរសៃឈាមដែលទៅចិញ្ចឹមបេះដូង (Coronary artery)។
– ជាជំងឺដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត, ត្រូវការការព្យាបាលពិសេស និងបន្ទាន់ (Absolute medical emergency) ដើម្បីកាត់បន្ថយអាត្រាមរណភាព។
២) មូលហេតុ៖
ភាគច្រើន (លើសពី៩០%) បណ្តាលមកពីការកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង (Atherosclerosis)។
៣) ក្រុមមនុស្សដែលប្រឈមមុខ៖
– វ័យចំណាស់ (ប្រុស >៤៥ឆ្នាំ, ស្រី >៥៥ឆ្នាំ)
– លើសទម្ងន់
– មានជំងឺលើសឈាម
– មានជំងឺលើសជាតិស្ករ/ទឹកនោមផ្អែម
– មានជំងឺលើសជាតិខ្លាញ់ (High cholesterol)
– ពិសារបារី
– ពិសារស្រាច្រើន
– ប្រវត្តិក្រុមគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង។
៤) រោគសញ្ញា៖
– ឈឺទ្រូងផ្នែកខាងមុខខ្លាំងរយៈពេលយូរ (លើសពី៣០នាទី) ហើយអាចសាយភាយទៅ ក, ដើមដៃ, ស្មា, ឬថ្គាម
– សញ្ញារួមផ្សំៈ
• បែកញើស
• ឡេះឡះ
• ថប់ដង្ហើម ឬហត់។
៥) ផលវិបាក៖
– វិបត្តិ ចង្វាក់បេះដូងធ្ងន់ធ្ងរ (Arrhythmia)
– ខ្សោយបេះដូង ( Heart failure)
– ចុះសម្ពាធឈាមធ្ងន់ធ្ងរ (Shock)
– គាំងបេះដូង -ស្លាប់ (Sudden death)
៦) រោគវិនិច្ឆ័យ៖
– ការវាស់ចង្វាក់បេះដូង (EKG)
– ការពិនិត្យឈាម អង់ស៊ីមបេះដូង (Troponin)
– អេកូបេះដូង (Heart ultrasound)
– ការថតឆ្លុះសរសៃឈាមបេះដូង (Angiography)
៧) ការព្យាបាល៖
– ការឆ្លុះសរសៃឈាម និង ពង្រីកដោយរ៉ឺស័រ ជាជម្រើសដ៏ល្អ និងបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ ចំពោះការព្យាបាល ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ (Angioplasty with stent)។
– ការព្យាបាលដោយថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជាត្រឹមត្រូវ។
៨) វិធីការពារ៖
– ហាត់ប្រាណឲ្យបានទៀងទាត់ ៣០នាទីក្នុង១ថ្ងៃ, ៥ថ្ងៃក្នុង១សប្តាហ៍
– ឈប់ពិសារបារី
– កាត់បន្ថយគ្រឿងស្រវឹងឲ្យបានច្រើនបំផុត
– ជៀសវាងអាហារប្រៃហួសប្រមាណ
– កាត់បន្ថយអាហារសំបូរជាតិខ្លាញ់, សាច់
– កាត់បន្ថយស្ថានភាពតានតឹងអារម្មណ៍ (Stress)
– គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អប្រសិនបើលើសឈាម
– គ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវប្រសិនបើលើសជាតិស្ករ ទៅតាមបទបញ្ជារបស់គ្រូពេទ្យ
– រក្សាទម្ងន់ឲ្យបានសមស្រប កុំឲ្យលើសទម្ងន់
– ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានទៀងទាត់។

វិធីសាស្ត្រក្នុងការថែររក្សាសុខភាពតម្រងនោមអោយបានត្រឹមតម្រងនោម(Kidneys) ជាសរីរាង្គគូរ(ឆ្វេងនិងស្តាំ) ដែលមានរាងដូចទៅនឹងគ្រា...
28/12/2023

វិធីសាស្ត្រក្នុងការថែររក្សាសុខភាពតម្រងនោមអោយបានត្រឹមតម្រងនោម(Kidneys) ជាសរីរាង្គគូរ(ឆ្វេងនិងស្តាំ) ដែលមានរាងដូចទៅនឹងគ្រាប់សណ្តែក ស្ថិតនៅចន្លោះសងខាងនៃឆ្អឹងកង និងស្ថិតនៅក្រោមឆ្អឹងប្រអប់ទ្រូង។

ក) តម្រងនោមមានមុខងារសំខាន់ៗដូចជា៖
– ជាទម្រង់ចំរោះជាតិពុល និង កាកសំណល់ពីក្នុងឈាមហើយបញ្ចេញចោលតាមទឹកនោម
– ធានាលំនឹងសារជាតិទឹក និងអេឡិចត្រូលីតក្នុងសារពាង្គកាយ
– ផលិត អ័រម៉ូន (Rennin, Erythropoietin) អង់ស៊ីម និងជាតិវិតាមីនមួយចំនួន ដែលចូលរួមដល់ការគ្រប់គ្រង សម្ពាធឈាម ផលិតគ្រាប់ឈាមក្រហម និងធានាដល់ការលូតលាស់និងភាពរឹងមាំនៃឆ្អឹង។

ខ) ដោយសារតួនាទីដ៏សំខាន់មិនអាចខ្លះបានបែបនេះហើយ ទើបយើងគួរយល់ដឹងពី វិធីថែររក្សាសុខភាពតម្រងនោមរបស់យើង តាមរយៈ៖

១- ពិសាទឹកឲ្យបានគ្រប់គ្រាន់ពី ២,៥លីត្រ ទៅ ៣លីត្រក្នុងមួយថ្ងៃ ដើម្បីទប់ទល់នឹងការបាត់បង់ជាតិទឹក កាត់បន្ថយនិងការពាររលាកផ្លូវទឹកនោម និង គ្រួសតម្រងនោម។

២- ពិសារអាហារដែលមានប្រយោជន៍ចំពោះសុខភាព ដូចជា បន្លែ និងផ្លែឈើស្រស់។ កាត់បន្ថយការបរិភោគ
អាហារផ្អែមពេក ឬក៏ប្រៃ ដើម្បីការពារនិងគ្រប់គ្រងការលើសកំរិតជាតិស្ករក្នុងឈាម និងការឡើងសម្ពាធឈាម។

៣- ធ្វើលំហាត់ប្រាណជាប់ជាប្រចាំដើម្បីធានាបាននូវទំរង់រាងកាយមួយសមស្រប។

៤- ជៀសវាងការពិសារបារី និងស្រា ព្រោះអាចធ្វើអោយខូចខាតសរសៃរឈាម និងប៉ះពាល់សុខភាពតម្រងនោម

៥- ជៀសវាងការប្រើប្រាស់ថ្នាំ ដែលគ្មានប្រភពច្បាស់លាស់ និងគ្មានវេជ្ជបញ្ជាត្រឹមត្រូវ

៦- កាត់បន្ថយការស្រ្តេស និងសម្រាកឲ្យបានគ្រប់គ្រាន់

៧- ពិនិត្យ និងតាមដានអោយបានទៀងទាត់នូវសុខភាពនិង មុខងារតម្រងនោមជាមួយគ្រូពេទ្យឯកទេស
និងជាពិសេសចំពោះលោកអ្នកដែលមានជំងឺលើសឈាម ឬទឹកនោមផ្អែម ព្រោះថាជំងឺទាំងនេះជាមូលហេតុចំបង
ដែលអាបណ្តាលអោយទៅជាជំងឺខ្សោយតម្រងនោមរាំរ៉ៃ ប្រសិនបើមិនមានការព្យាបាលមួយត្រឹមត្រូវ និងជាក់លាក់។

រោគសញ្ញានៃជម្ងឺតម្រងនោម
13/09/2023

រោគសញ្ញានៃជម្ងឺតម្រងនោម

Address

Kampot, Street #3
Kampot
070510

Website

Alerts

Be the first to know and let us send you an email when ចំនេះដឹង វិជ្ជសាស្ត្រ/Medical knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram