រ៉េត បូផាន់ RETH Bophan

រ៉េត បូផាន់ RETH Bophan Medical/Health

គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លា របស់យុវវ័យ
26/12/2024

គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លា របស់យុវវ័យ

I've just reached 500 followers! Thank you for continuing support. I could never have made it without each one of you. 🙏...
22/12/2024

I've just reached 500 followers! Thank you for continuing support. I could never have made it without each one of you. 🙏🤗🎉

ជំងឺ កញ្រ្ជឹល (Measles)
22/12/2024

ជំងឺ កញ្រ្ជឹល (Measles)

ក្រសួងសុខាភិបាល Ministry of Healthសេចក្តីជូនព័ត៌មាន ស្តីពីការកើនឡើងនូវជំងឺកញ្ជ្រឹលនៅតាមបណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណា...
22/12/2024

ក្រសួងសុខាភិបាល Ministry of Health
សេចក្តីជូនព័ត៌មាន ស្តីពីការកើនឡើងនូវជំងឺកញ្ជ្រឹលនៅតាមបណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា

ជម្ងឺរលាកបំពង់ក (Pharyngitis)
21/12/2024

ជម្ងឺរលាកបំពង់ក (Pharyngitis)

ការឡេីងកំដៅរឺ ក្តៅខ្លួនលេីកុមារ(Fever)1. អ្វីទៅហៅថាការក្តៅខ្លួន?ការក្តៅខ្លួនមាននយ័ថា ការឡេីងសីតុណ្ហភាពពីក្នុងខ្លួន ដោយកា...
21/12/2024

ការឡេីងកំដៅរឺ ក្តៅខ្លួនលេីកុមារ(Fever)

1. អ្វីទៅហៅថាការក្តៅខ្លួន?
ការក្តៅខ្លួនមាននយ័ថា ការឡេីងសីតុណ្ហភាពពីក្នុងខ្លួន ដោយការវាស់កំដៅលេីសពី 38អង្សាសេរ មិនមែនដេាយការស្ទាបនឹនបាតដៃទទេរនោះទេ។
គេអាចយកសីតុណ្ហភាព តាមឃ្លៀក តាមរន្ធត្រចៀក លេីថ្ងាស និងតាមរន្ធគូថ។

2. ហេតុអ្វីបានកូនខ្ញុំក្តៅខ្លួន?

ក្តៅខ្លួនក្នុងកូនក្មេង ជាទូទៅបណ្តាល មកពីការឆ្លងរោគ។
ការឆ្លងរោគអាចបង្ករមកពី៖
១. វីរុស(virus) ដូចក្នុងជំងឺ ផ្តាសសាយ រលាកទងសួត រាករូស និងជំងឺរលាកផ្លូវដង្ហេីមមួយចំនួន
២. បាត់តេរី ដូចក្នុងជំងឺ គ្រុណពោះវៀន រលាកសាច់សួត ជាដេីម
៣. គេសង្គេតឃេីញករណីខ្លះ ក្តៅខ្លួនក្រេាយចាក់វាក់សាំង និងមានមូលហេតុុផ្សេងទៀតជាច្រេីន។

3. ខ្ញុំគួរអេាយថ្នាំ បញ្ចុះកំដៅអេាយកូនខ្ញុំរឺ អត់?
ក្តៅខ្លួន បញ្ជាក់ពីសមត្ថភាពនៃប្រពន្ធ័ការពាររាងកាយក្មេង កំពង់វាយប្រយុទ្ធ ជាមួយមេរេាគ។ ជាទូទៅការឡេីងកំដៅ តែងតែមានរោគសញ្ញាផ្សេងទៀតមកជាមួយ។

ទោះបីការក្តៅខ្លួន អាចតាមដាន និងព្យាបាលនៅផ្ទះបាន ឱពុកម្តាយគួរតែយកកូន ទៅពិភាក្សារ និងអេាយគ្រូពេទ្យ ពិនិត្យ ជាពិសេសក្នងករណី :
- ក្មេងដែលមានអាយុក្រេាម ៣ខែហេីយក្តៅខ្លួន
- ក្មេងដែលមានអាយុ ចន្លោះ ៣ខែទៅ ៣ឆ្នាំ ហេីយក្តៅខ្លួនលេីសពី ៣ថ្ងៃរឺក៏ មិនញុំអាហារ រឺបៅដោះរឺក៏ មិនរវាសរវ៉ៃ គិតតែពីដេក
-ក្មេងទាំងឡាយណាដែល មានកំដៅលេីសពី ៣៨.៩អង្សាសេ
-ក្មេងទាំងឡាយណាដែលក្តៅខ្លួន ហេីយមានបញ្ហាសេីរស្បែក

4. ជំរេីសក្នុងការព្យាបាលក្មេងលេីងកំដៅ
ក. ការប្រេីប្រាស់ថ្នាំ

ការប្រេីប្រាស ប៉ារ៉ាសេតាមុល (paracetamol- acetaminophen) អាចអេាយរាងរាល់ ៦ ម៉េាងម្តង។
ការប្រេីប្រាស់ Ibuprofen រាងរាល់ ៦ទៅ៨ម៉េាងម្តង ប៉ុន្តែ មិនគួរប្រេីលេីក្មេងក្រេាមអាយុ ៦ខែទេ។
កំរិតថ្នាំ ត្រូវគណនាតាមគីឡូរបស់ក្មេង

ខ. ការបន្ថែមជាតិទឹក

ការលេីងកំដៅ ធ្វេីអេាយក្មេងបាត់បងជាតិទឹក បេះដូងដេីរញាប់ ដូច្នេះ កាលេីកលេីកទឹកចិត្តអេាយក្មេង ផឹកទឹក ទឹកដោះគោ និងអារហារជាតិទឹកផ្សេងទៀតជាការចាំបាច់
ត្រូវចងចាំថាក្មេងក្តៅខ្លួន តែងតែមិនចង់ញុំអាហារ និងអស់កំលាំង

គ. ការជូតខ្លួន នឹងក្រណាត់សេីម ជាពិសេសនៅក្រេាមឃ្លៀកអាចជួយបន្ថយកំដៅ តែមិនមានប្រសិទ្ធិភាព ដូចការប្រេីប្រាស់ថ្នាំទេ
សូមបញ្ជាក់ថា ទឹកចូលស្រេាមសួត ដេាយការជូតខ្លួន និងងូតទឹកពេលក្តៅខ្លួន មិនអាចកេីតឡេីងទេ៕

 #ជំងឺរលាកទងសួតក្អក ផ្តាសាយជារោគសញ្ញានៃជម្ងឺរលាកទងសួត។ ជម្ងឺនេះកាចសាហាវបើមិនបានព្យាបាលជាបន្ទាន់ទេ អាចបណ្ដាលឲ្យអ្នកជម្ងឺស...
21/12/2024

#ជំងឺរលាកទងសួត

ក្អក ផ្តាសាយជារោគសញ្ញានៃជម្ងឺរលាកទងសួត។ ជម្ងឺនេះកាចសាហាវបើមិនបានព្យាបាលជាបន្ទាន់ទេ អាចបណ្ដាលឲ្យអ្នកជម្ងឺស្លាប់បាន។ សមាជិកគ្រួសារ ជាពិសេសកុមារអាចចៀសផុតពីជម្ងឺរលាកទងសួតបាន បើសមាជិកគ្រួសារទាំងអស់យល់ដឹងពីវិធីបង្ការ ព្យាបាល ថែរក្សាអ្នកជម្ងឺរលាកទងសួតនេះ។ ការយល់ដឹងទាំងនេះនឹងជួយកាត់បន្ថយការចំណាយរបស់អ្នក ទៅលើការព្យាបាលសមាជិកគ្រួសារ ដែលមានជម្ងឺនេះ ជាពិសេសទារក និងកុមារ។

***អ្នកត្រូវអនុវត្តតាមពាក្យស្លោក “ការពារប្រសើរជាងព្យាបាល”។

រោគសញ្ញា​ ជម្ងឺរលាកទងសួតមានរោគសញ្ញាដូចខាងក្រោម៖​
- ក្អក ផ្ដាសាយ​​​​​​​ឆាប់ហត់។
- ដកដង្ហើមញាប់ជាងធម្មតា (កុមារមានចំនួនដង្ហើម៥០ដង ឬលើសពីនេះក្នុងមួយនាទី ចំពោះទារកអាយុតិច. ជាង២ខែ មានចំនួនដង្ហើម ៦០ដងក្នុងមួយនាទី)។
- ផ្នែកចុងដង្ហើមផតចូល នៅពេលដកដង្ហើមចូល (ពេលធម្មតាត្រូវប៉ោងឡើង)។
ពេលដកដង្ហើមឮសូរ។
- មិនឃ្លានអ្វីទាំងអស់ (លែងបៅ)។
​ - មិនសូវបៅ​ និងមិនព្រមហូប

គ្រោះថ្នាក់ និង ការបញ្ជូន​ បើអ្នកពិនិត្យឃើញកុមារមានជម្ងឺក្អក ផ្ដាសាយ និងរលាកទងសួតមានសញ្ញាគ្រោះថ្នាក់ដូចខាងក្រោម អ្នកត្រូវបញ្ជូនគេទៅមណ្ឌលសុខភាពជាបន្ទាន់។ កុមារដែលមានជម្ងឺក្អក៖
- ក្អកកាន់តែខ្លាំង
- ចាប់ផ្ដើមដកដង្ហើមកាន់តែពិបាក
- មិនចង់ហូបអ្វីទាំងអស់ បើទារកវិញ វាឈប់បៅដោះម្ដាយ។
- កុមារមានជម្ងឺរលាកទងសួត៖
ដកដង្ហើមញាប់ៗ
- ចុងដង្ហើមផតចូលក្នុង កាលណាអ្នកជម្ងឺខំដកដង្ហើម
- ដកដង្ហើមពិបាក ហើយឮសូរ
- មិនឃ្លានសោះ។

***គ្រោះថ្នាក់​ :​ មនុស្សភាគច្រើនតែងតែកើតជម្ងឺក្អក ផ្តាសាយ។ អ្នកខ្លះក៏ជាទៅដោយឯកឯងៗ ផ្ទុយទៅវិញអ្នកខ្លះកាន់តែធ្ងន់ធ្ងរទៅៗ ឈានទៅដល់ជម្ងឺរលាកទងសួត ជាពិសេសកុមារ។
រលាកទងសួតជាជម្ងឺមួយកំពុងតែសម្លាប់កុមារពី២ទៅ ៣លាននាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក (តួលេខនេះពុំបានរាប់បញ្ចូលចំនួនកុមារស្លាប់ ១លាននាក់ទៀតដោយជម្ងឺរលាកទងសួតបណ្តាលមកពីកញ្ជ្រឹល និងខាន់ស្លា ដែលជាជម្ងឺមានថ្នាំសម្រាប់ចាក់ការពារផង)។

ជំនួយសង្គ្រោះបឋម ​ :​ បើកុមារម្នាក់មានជម្ងឺក្អក ផ្ដាសាយ អ្នកត្រូវធ្វើដូចខាងក្រោម៖
- ឲ្យផឹកទឹកច្រើនជាងធម្មតាក្រោយពេលបាយ។
- ធ្វើយ៉ាងណារក្សាកម្ដៅក្នុងខ្លួនអ្នកជម្ងឺឲ្យនៅក្ដៅឧណ្ហៗជាដរាប(តែមិនមែនក្ដៅពេកទេ)។
​ - សម្អាតរន្ធច្រមុះ (បើទារក អ្នកត្រូវដាក់ទឹកក្នុងមាត់អ្នក រួចបឺតរន្ធច្រមុះ) ព្រោះច្រមុះណែន ស្ទះធ្វើឲ្យពិបាកដកដង្ហើម ឬបៅ។
- ដាក់ខ្នើយកល់ក្រោមខ្នងកុមារឲ្យខ្ពស់បន្តិច នៅពេលវាដេកដើម្បីស្រួលដកដង្ហើម។
- កុំឲ្យអ្នកជម្ងឺនៅជិតផ្សែងភ្លើង ឬផ្សែងបារី។

វិធីបង្ការ​ គ្រួសារទាំងឡាយអាចជួយការពារកុមារឲ្យចៀសវាងផុតពីជម្ងឺរលាកទងសួតបានដោយ៖
- បំបៅដោះទារកឲ្យបានយ៉ាងតិច៦ខែ (ឲ្យតែទឹកដោះម្ដាយ គ្មានអាហារផ្សេងទៀតទេ) ហើយបន្តកា. របំបៅឲ្យបាន២ឆ្នាំយ៉ាងតិច។
- បន្ថែមអាហារឲ្យកុមារចាប់ពីអាយុ ៦ខែឡើងទៅ។
- រើទឹកដែលបានមកពីប្រភពទឹកស្អាត។
- ត្រូវនាំកុមារទៅចាក់ថ្នាំការពារមុនអាយុបាន១ខួប។
- ត្រូវមានអនាម័យជានិច្ច។
- ខ្លួនទារកត្រូវក្តៅឧណ្ហៗជានិច្ច ពិសេសទារកអាយុតិចជាង២ខែ។ ត្រូវប្ដូរសម្លៀកបំពាក់ និងកំណាត់រុំពោះជានិច្ច។
- នៅពេលយប់ ចៀសវាងការមុជទឹក ឬទុកឲ្យកុមារទទឹកខ្លួនយូរ។
- កុំឲ្យកុមារនៅជិតផ្សែង។ ត្រូវរស់នៅកន្លែងដែលមានខ្យល់បរិសុទ្ធ។

*** កុំប្រើថ្នាំក្អក ឬ ស៊ីរ៉ូ វាថ្លៃ ហើយមានគ្រោះថ្នាក់ផង។ ត្រូវប្រើឱសថណាដែលផ្តល់ដោយវេជ្ជបណ្ឌិត

*** ជម្ងឺរលាកទងសួតអាចធ្វើឲ្យស្លាប់បាន។ កុមារត្រូវការចាំបាច់ នូវការពិនិត្យ​ និង​ ព្យាបាលពីគ្រូពេទ្យអោយបានត្រឹមត្រូវ

«ហាមកោសខ្យល់អោយក្មេងដាច់ខាត» (មនុស្សធំក៏មិនគួរកោសខ្យល់ រឺជប់ខ្យល់ដូចគ្នា)យើងសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរពេលកូនឈឺ មិនស្រួល...
21/12/2024

«ហាមកោសខ្យល់អោយក្មេងដាច់ខាត» (មនុស្សធំក៏មិនគួរកោសខ្យល់ រឺជប់ខ្យល់ដូចគ្នា)
យើងសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរពេលកូនឈឺ មិនស្រួលខ្លួន រឺក្តៅខ្លួន តែចាប់កូនកោសខ្យល់មិនថាតូចឬធំទេ ដែរការកោសខ្យល់នេះផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដល់ក្មេងយ៉ាងខ្លាំង។
-ការកោសខ្យល់ផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដូចជា:
១» ដោយសារការកកិតស្បែក និងសាច់ដុំធ្វើអោយកំដៅក្មេងរិតតែក្តៅខ្លាំងឡើងថែមទៀត នាំអោយក្មេងប្រឈមនឹងការប្រកាច់
២» ពេលក្មេងឈឺ ក្តៅខ្លួន ធ្វើអោយក្មេងបាត់បង់ជាតិទឹក និងជាតិស្ករ ហើយបើយើងកោសខ្យល់ថែមទៀតនាំអោយកាន់តែបាត់បង់ជាតិទឹក និងជាតិស្ករ នាំអោយក្មេងកាន់តែអស់កម្លាំង ឬអាចសន្លប់
៣» ការកោសខ្យល់ខ្លាំងៗ អាចនាំអោយខូចខាតសាច់ដុំ បែកសាច់ដុំ ធ្វើអោយកំទេចសាច់ដុំទាំងនោះទៅកកស្ទះនៅតំរងនោម(ខ្មែរយើងហៅក្រលៀន) នាំអោយខូចតំរងនោម
៤» អាចនាំមានជំងឺរលាកស្បែក និងសាច់ដុំ ...............
ការកោសខ្យល់ប្រៀបដូចជាការធ្វើទារុណកម្មមួយទៅលើក្មេង មិនត្រឹមតែមិនបានប្រយោជន៍ ថែមទាំងនាំគ្រោះថ្នាក់ដល់ក្មេងទៀត។ រួមគ្នាលុបបំបាត់ទំលាប់ណាដែលខុសឆ្គងរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីប្រយោជន៍ពួកយើងទាំងអស់គ្នា។
ការផ្តាំផ្ញើ «ពេលឈឺគួរទៅពិគ្រោះនឹងពេទ្យជំនាញ»

Credit: វេជ្ជ.ហ៊ាង រតនា

ឪពុកម្ដាយគ្រប់រូបគួរប្រុងប្រយ័ត្នពីចំណុចនេះ   elbow
10/02/2023

ឪពុកម្ដាយគ្រប់រូបគួរប្រុងប្រយ័ត្នពីចំណុចនេះ

elbow

28/01/2023
ស្វែងយល់ពីបញ្ហាដែរបណ្តាលអោយឈឺពោះត្រង់ចំនុចនីមួយៗ
31/10/2022

ស្វែងយល់ពីបញ្ហាដែរបណ្តាលអោយឈឺពោះត្រង់ចំនុចនីមួយៗ

Address

Kampot

Alerts

Be the first to know and let us send you an email when រ៉េត បូផាន់ RETH Bophan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to រ៉េត បូផាន់ RETH Bophan:

Share