Believe Pharma

Believe Pharma Quality, effective,and good services

12/10/2023
21/09/2021

រីករាយថ្ងៃកាន់បិណ្ឌ
សូមរក្សាគំលាត
៣​កុំ​ ៣ការពារ

លោកអ្នកអាចរកបាននៅ​ Believe Pharma តាមរយះលេខ​ទូរសព្ទ័ ឬ​តេឡេក្រាម​ Telegram 0767668886/016264274 យេីងរីក​រាយ​នឹង ទទួលប្រឹ...
28/08/2021

លោកអ្នកអាចរកបាននៅ​ Believe Pharma តាមរយះលេខ​ទូរសព្ទ័ ឬ​តេឡេក្រាម​ Telegram 0767668886/016264274 យេីងរីក​រាយ​នឹង ទទួលប្រឹក្សាដល់បង​ ប្អូនទាំងអស់។ សូមអរគុណ

វ៉ាក់សាំងការពារមហារីកមាត់ស្បូន សំរាប់ក្មេងស្រីចាប់ពីអាយុ 9 ឆ្នាំឡើង (ក្មេងស្រីអាយុ៩ ដល់១៥ឆ្នាំចាក់តែ2ដង តែបើលើស១៥ ឆ្នាំច...
20/08/2021

វ៉ាក់សាំងការពារមហារីកមាត់ស្បូន សំរាប់ក្មេងស្រីចាប់ពីអាយុ 9 ឆ្នាំឡើង (ក្មេងស្រីអាយុ៩ ដល់១៥ឆ្នាំចាក់តែ2ដង តែបើលើស១៥ ឆ្នាំចាក់៣ដង) ការពារប្រសើរជាងការព្យាបាលពីជំងឺកាចសាហាវនេះ។

06/08/2021

សូមអនុវត្តតាមគោលការណ៏ណែនាំរបស់ក្រសួងសុខាភិបាល

31/07/2021

ព័ត៌មានសំខាន់ៗ​ជុំ​វិញ​វ៉ាក់សាំងអាមេរិក Johnson&Johnson យើង​គួរ​ដឹង:

ស្ថាន​ទូត​អាមេរិក​បាន​ប្រកាស​​ផ្ដល់​វ៉ាក់សាំង Johnson&Johnson ចំនួន​ជាង​មួយ​លាន​ដូស ដល់​ប្រជាជន​កម្ពុជា តាម​រយៈ​យន្តការ COVAX អង្គការ​សុខភាព​ពិភពលោក និង​អង្គការ UNICEF។ វ៉ាក់សាំង Johnson&Johnson នឹង​មក​ដល់​កម្ពុជា​យើង​នៅ​ព្រឹក​​ថ្ងៃ​ទី​៣០ ខែ​កក្កដា ចំនួន ៥០ម៉ឺន​ដូស ហើយ​ពាក់​កណ្ដាល​ទៀត​អាច​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី០២ ខែ​សីហា។

ព័ត៌មាន​ជុំ​វិញ​វ៉ាក់សាំង Johnson&Johnson យើង​គួរ​ដឹង

១. តើ​អ្នក​ណា​ខ្លះ​អាច ឬ​មិន​អាច​ចាក់​វ៉ាក់សាំង​នេះ?

តាម​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC)ឲ្យ​ដឹង​ថា គោល​ការណ៍​នៃ​វ៉ាក់សាំង Johnson&Johnson អាច​ចាក់​បាន​ចំពោះ​មនុស្ស​អាយុ​ចាប់​ពី​១៨​ឆ្នាំ ឡើង​ទៅ ហើយ​អ្នក​ដែល​មិន​គួរ​ចាក់​វ៉ាក់សាំង​នេះ​គឺ​អ្នក​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ ឬ​អាលែកហ្ស៊ី​ភ្លាម​ៗ​ទៅ​នឹង​គ្រឿង​ផ្សំ​ណា​មួយ​របស់​វ៉ាក់សាំង។ អាលែកហ្សី​ភ្លាម​ៗ មាន​ន័យ​ថា ក្រោយ​ប៉ះពាល់​នឹង​វ៉ាក់សាំង​បាន ៤​ម៉ោង យើង​ចាប់​ផ្ដើម​ឡើង​ហើម ឡើង​ក្រហម រមាស់ និង​ពិបាក​ដក​ដង្ហើម​ជាដើម។

បន្ថែម​ពី​លើ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បញ្ជាក់​ឲ្យ​ដឹង​ថា វ៉ាក់សាំង Johnson&Johnson អាច​ចាក់​បាន​ចំពោះ​ស្ត្រី​ដែល​កំពុង​បំបៅ​ដោះ​កូន​ដោយ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ និង​ជំរុញ​ឲ្យ​ស្ត្រី​ដែល​ចាក់​វ៉ាក់សាំង​នេះ​ហើយ បន្ត​បំបៅ​ដោះ​កូន​ធម្មតា។

២. តើ​វ៉ាក់សាំង Johnson&Johnson មាន​សុវត្ថិភាព​ដែរ​ទេ?

ក្រុមអ្នកជំនាញប្រឹក្សាយុទ្ធសាស្ត្រ (SAGE) បាន​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​ពី​ទិន្នន័យ គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​កូវីដ ១៩​នេះ និង​ណែនាំ​ឲ្យ​ប្រើ​តែ​ចំពោះ​មនុស្ស​ចាប់​ពី​អាយុ ១៨​ឆ្នាំ​ឡើង​ប៉ុណ្ណោះ។ វ៉ាក់សាំង Johnson&Johnson នេះ​ដែរ ក៏​ត្រូវ​បាន​វាយ​តម្លៃ​ពី​ទីភ្នាក់ងារ​ថ្នាំ​អឺរ៉ុប (EMA) និង​រដ្ឋបាល​ចំណី​អាហារ និង​ថ្នាំ​អាមេរិក (FDA) ផង​ដែរ។

៣. ​វ៉ាក់សាំង Johnson&Johnson មាន​ប្រសិទ្ធភាព​ប៉ុនណា?

១ដូស​នៃ​វ៉ាក់សាំង Johnson&Johnson ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​សាក​ល្បង​ព្យាបាល​ថា​មាន​ប្រសិទ្ធភាព ៦៦.៩% ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ ២៨ថ្ងៃ​បន្ទាប់​ពី​ចាក់​ថ្នាំ​វ៉ាក់សាំង Johnson&Johnson រកឃើញថា មាន​ប្រសិទ្ធភាព ៨៥.៤% ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ និង៩៣.១%ប្រឆាំង​នឹង​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ។

៤. ​វ៉ាក់សាំង Johnson&Johnson មាន​ចំណុច​អ្វី​ខុស​ប្លែក​ពី​វ៉ាក់សាំង​ដទៃ?

វ៉ាក់សាំង Johnson&Johnson ប្លែក​ពី​វ៉ាក់សាំង​កូវីដ ១៩​ ដទៃ ត្រង់​ថា វ៉ាក់សាំង​នេះ តម្រូវ​ឲ្យ​យើង​ចាក់​តែ ១​ដូស​តែ​ប៉ុណ្ណោះ ខុស​ពី​វ៉ាក់សាំង​ដទៃ​ដែល​តម្រូវ​ឲ្យ​ចាក់ ២​ដូស​ទើប​គ្រប់​គ្រាន់។ ទិន្នន័យ​ដែល​របស់​Jassen បង្ហាញ​ថា វ៉ាក់សាំង Johson&Johnson អាច​បង្រៀន​ប្រព័ន្ធ​ភាព​ស៊ាំ​គ្រប់​គ្រាន់ ដើម្បី​ទទួល​ស្គាល់ និង​ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្លង​នៃ​វីរុស​កូរ៉ូណា​នា​ពេល​អនាគត​បាន ទោះ​បី​ជា​មិន​ចាក់ ២ដូស ឬ​ដូស​ជំនួយ​ឡើយ។

៥. វ៉ាក់សាំង Johnson&Johnson អាច​ការពារ​វីរុស​បំប្លែង​ថ្មី​កូវីដ ១៩​ដែរ​ឬ​ទេ?

មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​នៅ​ឡើយ​ទេ​ចំពោះ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ​ប្រឆាំង​នឹង​វីរុស​បំប្លែង​កូវីដ ១៩។ ហេតុ​ដូច​នេះ ហើយ​យើង​គួរ​បន្ត​ពាក់​ម៉ាស លាង​ដៃ​ឲ្យ​ញឹកញាប់និង​រក្សា​គម្លាត បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បាន​ខ្ជាប់ខ្ជួន​ដោយ​ខ្លួន​ឯង​បន្ថែម។​

Source: Hello Krupet

សូមជៀសផុតពីជំងឺ​ កូវីដ​ ១៩​ ទាំងអស់គ្នា​ ៣​កុំ​ ៣​ការពារ
18/07/2021

សូមជៀសផុតពីជំងឺ​ កូវីដ​ ១៩​ ទាំងអស់គ្នា​ ៣​កុំ​ ៣​ការពារ

31/03/2021
31/03/2021
លោកជំទាវ ឱ វណ្ណឌីន បង្ហាញ១៤ចំណុច ចំពោះបុគ្គលមិនអាចចាក់វ៉ាក់សាំងកូវីដ១៩១៖ មានអាយុក្រោម ១៨ឆ្នាំ និង៦០ឆ្នាំឡើង២៖ មានអាការៈក...
09/02/2021

លោកជំទាវ ឱ វណ្ណឌីន បង្ហាញ១៤ចំណុច ចំពោះបុគ្គលមិនអាចចាក់វ៉ាក់សាំងកូវីដ១៩

១៖ មានអាយុក្រោម ១៨ឆ្នាំ និង៦០ឆ្នាំឡើង
២៖ មានអាការៈក្ដៅខ្លួន
៣៖ មានជំងឺផ្លូវដង្ហើម (Acute respiratory disease) និងជំងឺហឺត(Asthma)
៤៖ មានជំងឺរុំារ៉ៃធ្ងន់ធ្ងរ ឬមានជំងឺរុំារ៉ៃឧស្សាហ៍ធ្វើទុក
៥៖ មានជំងឺអាឡែកស៊ី (Allergic) ដូចជា៖ ប្រតិកម្មអាឡែកស៊ី ជំងឺប្រទាលត្រអាក (Angioedema)
៦៖ មានប្រវត្តិប្រតិកម្មជាមួយនឹងវ៉ាក់សាំង៖ តាមការឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩នេះ មានសារធាតុផ្សំ (វីរុស កូវីដ-១៩ ដែលបានសម្លាប់រួច WIV04 និងសារធាតុផ្សំ៖ សូដូ្យមអុកស៊ីត “Sodium Oxide” ឌីសូដ្យូមហ៊ីដ្រូហ្សែនផូស្វាត “Sodium Dihydrogen phosphate” អាលុយមីញ៉ូមអីដ្រូហ្សែន “Aluminium Hydrogen”) ដូចនេះអ្នកដែល មានប្រតិកម្មជាមួយវ៉ាក់សាំង ឬបុគ្គលដែលមានប្រតិកម្មធ្ងន់ធ្ងរ ពេលចាក់ម្ជុលលើកទីមួយ ឬបុគ្គលមានចេញអាការៈប្រតិកម្មផ្នែកប្រព័ន្ឋប្រសាទ មិនត្រូវចាក់វ៉ាក់សាំងម្ដងទៀតនោះទេ។
៧៖ អ្នកមានជំងឺថ្លើម និងតម្រងនោមធ្ងន់ធ្ងរ មានជំងឺលើសឈាម ដែលប្រើថ្នាំគ្រប់គ្រងលែងបានមានជំងឺទឹកនោមផ្អែម និងអ្នកមានជំងឺដុះសាច់មហារីក។
៨៖ ស្រី្តមានផ្ទៃពោះ និងស្រ្តីក្នុងរយៈពេលបំបៅដោះ ឬស្រ្តីមានផែនការពរពោះក្នុងរយៈពេល៣ខែ។
៩៖ អ្នកមានជំងឺប្រកាច់ (កន្រ្តាក់) មានជំងឺឆ្កួតជ្រូក(ស្កន់) មានជំងឺសរសៃប្រសាទ ឬជំងឺរលាកស្រោមខួរ ឬមានជំងឺដំណរពូជ និងអ្នកជំងឺស្កន់ ដែលមិនអាចគ្រប់គ្រងបាន ឬអ្នកដែលមានបញ្ហាប្រព័ន្ឋសរសៃប្រសាទ ឬមានប្រវត្តិជំងឺសរសៃប្រសាទ “Guillain-Barre Syndrome” ជាដើម។
១០៖ អ្នកដែលពិនិត្យឃើញមានជំងឺកង្វះភាពផ្សាំពីកំណើត (Immune deficiency) អ្នកជំងឺឆ្លង HIV អ្នកមានជំងឺមហារីកកូនកណ្ដុរ (Lymphoma) អ្នកមានជំងឺឈាមស ឬមានជំងឺភាពស៊ាំ (Autoimmune)។
១១៖ អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងនឹងជំងឺមហារីកដុំសាច់ (ថ្នាំគីមី បញ្ចាំងកាំរស្មី...)។
១២៖ អ្នកមានប្រវត្តិឆ្លងជំងឺកូវីដ-១៩។
១៣៖ អ្នកដែលត្រូវបានគ្រូពេទ្យព្យាបាល ឬបុគ្គលិកចាក់វ៉ាក់សាំងបញ្ជាក់ថាមិនគួរចាក់វ៉ាក់សាំង។
១៤៖ បុគ្គលដែលមិនស្ម័គ្រចិត្តចាក់វ៉ាក់សាំង។

23/12/2020
30/11/2020
29/11/2020

មន្ទីរសម្រាកព្យាបាល កំពង់ជ្រៃដែលមានអស័យដ្ឋាននៅ ភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំងខេត្ត តាកែវ ត្រូវការជ្រើសរើសបុគ្គលិកគិលានុបដ្ឋាក ០២នាក់
អត្ថប្រយោជន៍ដែលបុគ្គលិកនឹងទទួលបាន៖
ប្រាក់ខែចរចា (សមរម្យ)
អាហារពីរពេល និងកន្លែងស្នាក់នៅសមរម្យ
ភោគលាភបន្ថែមម៉ោង និងលើកទឹកចិត្តនានា
ការសំរាកប្រចាំឆ្នាំ និងបុណ្យជាតិនានា
កញ្ចប់ព្យាបាល និងថែទាំបុគ្គលិកផ្ទាល់ពេលមានជម្ងឺ
.......
បេក្ខជនដែលចាប់អារម្មណ៍ សូមផ្ញើរCVទំនាក់ទំនងមកលេខទូរសព្ទ៖ 076 7668886 ឬ Telegram 0767668886
អរគុណ

16/11/2020

Address

Daeum Trang Village, Anlong Romiet Commune, Kandal Stueng District, Kandal Province
Kandal
08351

Opening Hours

Monday 06:30 - 20:30
Tuesday 06:30 - 20:30
Wednesday 06:30 - 20:30
Thursday 06:30 - 20:30
Friday 06:30 - 20:30
Saturday 06:30 - 20:30
Sunday 06:30 - 20:30

Telephone

+855767668886

Website

Alerts

Be the first to know and let us send you an email when Believe Pharma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Believe Pharma:

Videos

Share