Khmer Guruji Sagarrumagarmatha

Khmer Guruji Sagarrumagarmatha ការផ្សព្វផ្សាយនូវព្រះធម៌ដ៏​ពិសិដ្ឋរបស់ព្រះគ្រូ រូម៉ា ( GURUJI SAGARRUMAGARMATHA )

01/12/2025

ព្រះធម្មវិធីសមាធិបុរាណ - កូនសោបើទ្វារសន្តិភាព និងភាពរុងរឿង

ក្នុងសម័យកាលដែលការអភិវឌ្ឍន៍បច្ចេកវិទ្យាបានបោះជំហានយ៉ាងធំ និងជីវិតប្រញាប់ប្រញាល មមាញឹក មនុស្សលោកត្រូវប្រឈមមុខនឹងភាពផ្ទុយគ្នាមួយដ៏ធ្ងន់ធ្ងរ គឺ ៖ យើងបានតភ្ជាប់នឹងពិភពខាងក្រៅច្រើនជាងពេលណាៗទាំងអស់ ប៉ុន្តែយើងកាន់តែឃ្លាតឆ្ងាយពីខ្លួនឯង ។

តើធ្វើម្ដេច មនុស្ស អាចយកឈ្នះលើវិបត្តិ នាសម័យទំនើបទាំងឡាយ ហើយឈានចូលក្នុងជីវិតមួយ មានសន្តិភាព សុខសាន្ត សិរីមង្គល និងភាពរុងរឿង មានបានធូរធា ?

ចម្លើយគឺ ការប្រតិបត្តិសមាធិ តាមព្រះធម្មវិធីសមាធិបុរាណ លំហូរព្រះស័ព្ទ នៃព្រះជាម្ចាស់ (សំឡេង និងពន្លឺនៅខាងក្នុង) ដែល ព្រះគ្រូ សាគររូមាគាម៌ថ ជាទីសក្ការៈបានប្រទានឲ្យយើង ។

បើប្រតិបត្តិសមាធិតាមព្រះធម្មវិធីសមាធិបុរាណនេះ តើងយើងត្រូវបោះបង់ជំនឿ សាសនារបស់ខ្លួនទេ ? តើយើងត្រូវចូលសាសនាថ្មី ឬចូលជាសមាជិកអង្គភាពណាមួយទេ ? តើយើងត្រូវចំណាយលុយកាក់ ឬធនធានអ្វីទេ ?

ធ្វើម្ដេច សមាធិអាចជួយឲ្យយើងមានសេចក្ដីសុខ ជួយឲ្យប្រទេសមួយបានសន្តិភាព និងរុងរឿងបាន ?

ចម្លើយ​ទាំងឡាយ គឺមានក្នុងវីដេអូមួយនេះ សូមអញ្ជើញទស្សនាដោយសេចក្ដីជ្រះថ្លាបំផុត !

#សមាធិអភិស័ព្ទ #ព្រះគ្រូរូម៉ា #សមាធិ #មណ្ឌលសមាធិ #ផុតទុក្ខ #អាហារសុខភាព

30/11/2025

ចំពោះព្រះគ្រូ រូម៉ា ពលកម្ម មិនមែនជាភាពនឿយហត់នោះទេ ប៉ុន្តែគឺជាភាពរីករាយមួយ ជាការហ្វឹកហាត់ក្នុងដំណើរចម្រើនធម៌ ។ ដោយមានការធ្វើពលកម្ម ទើបអ្នកចម្រើនធម៌មិនស្ពឹកច្រអូស ហើយក្លាយទៅជារហ័សរហួន និងស្វាហាប់ជាង ។

ក្រោយម៉ោងការងារដោយព្យាយាម ព្រះគ្រូ រូម៉ា ច្រើននិមន្តចូលចង្ក្រាន ចំអិនអាហារឲ្យសិស្សគណ ។ បញ្ជីម្ហូបសាកាហាររបស់ព្រះគ្រូ រូម៉ា មានច្រើនមុខ សម្បូរបែប ។ ម្ហូបដែលព្រះអង្គចំអិនតែងតែមានសោភណភាព និងពោរពេញដោយសារធាតុចិញ្ចឹម ។

មើលមួយភ្លែត ហាក់បីដូចជាម្ហូបទាំងឡាយនេះ ងាយចំអិនណាស់ ប៉ុន្តែតាមពិតទៅ ដើម្បីអាចរៀនបាន ហើយធ្វើឲ្យបានឆ្ងាញ់ដូចព្រះគ្រូ រូម៉ា ធ្វើ ពិតជាមិនងាយស្រួលនោះទេ ដោយសារតែម្ហូបមួយមុខៗ ដែលព្រះអង្គធ្វើ សុទ្ធតែមានរូបមន្តពិសេសខុសៗ គ្នា ។

26/11/2025

ថ្ងៃនេះ ព្រះគ្រូ រូម៉ា ជាទីសក្ការៈបានប្រទាន វីដេអូមួយ ជាការបង្ហើបបន្តិចបន្តួច ឲ្យយើងយល់ដឹងបន្តិចពីភាពធំធេង នៃអាកាស ព្រមទាំងអត្តសញ្ញាណ នៃមិត្តតូចៗ របស់ព្រះអង្គ មាន សុនខ និងសេក ថាហេតុអ្វី ព្រះអង្គស្រឡាញ់ ថ្នាក់ថ្នមពួកគាត់ច្រើនម្ល៉េះ ។

សូមអញ្ជើញទស្សនា ដោយជ្រះថ្លា ដើម្បីទទួលបានពរប្រោះព្រំពីពួកព្រះអង្គ !

21/11/2025

ក្រោយវេលាចម្រើនសមាធិពេលព្រឹក ព្រះគ្រូ រូម៉ា ច្រើននិមន្តជុំវិញមណ្ឌលសមាធិ ដើម្បីមើលថែការងារ ។ ការងារទាំងឡាយក្នុងមណ្ឌលសមាធិ ពីតូច ដល់ធំ ព្រះអង្គតែងតែយកព្រះទ័យទុកដាក់ និងណែនាំឲ្យសិស្សជាបព្វជិតរបស់ព្រះអង្គ ។ ជាមួយនឹងព្រះមហាប្រាជ្ញាញាណដ៏មុតស្រួច នៃអង្គព្រះសត្យគ្រូ ព្រះគ្រូ រូម៉ាសង្កេតការងារទាំងឡាយ ស៊ីជម្រៅ ល្អិតល្អន់ ម៉ត់ចត់ និងច្បាស់លាស់ជាងនរណាៗ ទាំងអស់ ។ មានការងារជាច្រើន សិស្សគណកំពុងធ្វើ ហើយត្រូវជាប់គាំងត្រង់ណា ពេលចូលដល់ព្រះហស្តព្រះអង្គ អ្វីៗ ក៏បានរលូន និងឥតស្ទះ ។

#មណ្ឌលសមាធិ #ព្រះគ្រូរូម៉ា #សមាធិអភិស័ព្ទ #សមាធិ

17/11/2025

បុច្ឆា ៖ កម្លាំងប្រោះព្រំពីដួងនេត្រា ដែលព្រះសត្យគ្រូសម្លឹងមើលយើងខ្ញុំព្រះករុណា និងពីព្រះហស្ដព្រះអង្គប៉ះលើក្បាលយើងខ្ញុំព្រះករុណា មួយណាខ្លាំងក្លាជាង ? សូមព្រះគ្រូ ព្រះមេត្តាស្រាយចម្ងល់ !

វិសជ្ជនា ៖

ទាំងពីរ គឺមានអំណាចដ៏ខ្លាំងក្លា ! ប៉ុន្តែកែវភ្នែករបស់យើង កែវភ្នែកជាទ្វារ នៃដួងវិញ្ញាណ ជាទ្វារ នៃមេឃាចក្រវាឡ ជាទ្វារ នៃបេះដូង ដូច្នោះមានអំណាចខ្លាំងក្លាជាង ។

ដួងព្រះនេត្រា នៃអង្គព្រះសត្យគ្រូ ជាទ្វារ នៃសួគ៌ា នៃឃ្លាំងមហាប្រាជ្ញា ឃ្លាំងបុណ្យកុសល ឃ្លាំងឫទ្ធិមេឃាចក្រវាឡ ។ ព្រះអង្គគ្រាន់តែសម្លឹងមើលលោកអ្នកម្ដងទេ គឺគ្រប់គ្រាន់សម្រាប់លោកអ្នកចាយអស់មួយជីវិត ! #ព្រះគ្រូរូម៉ា #សមាធិ #ផុតទុក្ខ #វដ្ដសង្សារ #មណ្ឌលសមាធិ #សមាធិអភិស័ព្ទ

ទ្រព្យសម្បត្តិដ៏ធំបំផុតរបស់អ្នកបួសឬមនុស្សម្នាក់នៅលើពិភពនេះគឺជាអ្វី? នោះគឺជាប្រាជ្ញាញាណ ការអោនលំទោន និងសេចក្តីស្រលាញ់ គឺជ...
16/11/2025

ទ្រព្យសម្បត្តិដ៏ធំបំផុតរបស់អ្នកបួសឬមនុស្សម្នាក់នៅលើពិភពនេះគឺជាអ្វី? នោះគឺជាប្រាជ្ញាញាណ ការអោនលំទោន និងសេចក្តីស្រលាញ់ គឺជាទ្រព្យសម្បត្តិធំបំផុត គឺជាបុណ្យកុសលធំបំផុតក្នុងជីវិតរបស់អ្នកទាំងអស់គ្នា ចង់ជួយអ្នកណា គឺមិនមែនយើងមានលុយកាក មានសំភារះគ្រប់យ៉ាង ហើយអ្នកទាំងអស់គ្នានិយាយថាវាជាទ្រព្យសម្បត្តិរបស់អ្នកទាំងអស់គ្នា តែនោះគឺជាកម្មផល ដូច្នេះទ្រព្យដ៏ធំបំផុតនៅក្នុងជីវិតរបស់មនុស្សម្នាក់គឺជាសេចក្តីស្រលាញ់ គឺជាប្រាជ្ញាញាណយើង គឺជាទ្រព្យសម្បត្តិធំបំផុតក្នុងមួយជាតិជាមនុស្សរបស់ពួកយើង គឺជាអំណោយទុកសំរាប់អោយកូនចៅរបស់អ្នកទាំងអស់គ្នារឺក៏អោយអ្នកណានោះ ចង់ជូនដល់ឪពុកម្តាយ តើជាអំណោយអ្វី? នោះគឺជាសេចក្តីស្រលាញ់ និងជាកូនមួយរូបដែលដើរលើផ្លូវបួសរៀន សេចក្តីត្រាស់ដឹង ជាអំណោយមួយនេះ ប៉ុន្តែការថែទាំអ្នកទាំងអស់គ្នាគឺជាអំណោយមួយសំរាប់គ្រួសារ អោយឪពុកម្តាយរបស់យើង បងប្អូនរបស់យើង។

ទោះបីជាអ្នកទាំងអស់គ្នាអោយអ្វីក៏ដោយ ទ្រព្យសំភារះ អ្នកទាំងអស់គ្នាមិនអោយក៏ពួកគេមាន ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវអោយអ្វីមួយដែលពួកគេប្រើមិនអស់ជារៀងរហូត នោះគឺជាអ្វី?នោះគឺជាប្រាជ្ញាញាណ បុណ្យកុសលបួសរៀនរបស់អ្នកទាំងអស់គ្នា នៅលើមាគ៌ាជីវិតរបស់អ្នកទាំងអស់គ្នាដើរលើមាគ៌ាបួសរៀន ដើរលើមាគ៌ាជាអ្នកបួសរៀន នោះគឺជាអំណោយរបស់អ្នកទាំងអស់គ្នាជូនដល់ក្រុមគ្រួសារយើង អោយឪពុកម្តាយ រឺមិត្តភក្ត័របស់យើង។

ថ្ងៃកំណើតគឺជាថ្ងៃរបស់អ្នកម្តាយ ថ្ងៃដែលលំបាកវេទនាបំផុតរបស់អ្នកម្តាយ អញ្ចឹងហើយយើងជាកូន កុំយកការសប្បាយរបស់យើងមកដាក់នៅលើសេចក...
16/11/2025

ថ្ងៃកំណើតគឺជាថ្ងៃរបស់អ្នកម្តាយ ថ្ងៃដែលលំបាកវេទនាបំផុតរបស់អ្នកម្តាយ អញ្ចឹងហើយយើងជាកូន កុំយកការសប្បាយរបស់យើងមកដាក់នៅលើសេចក្តីឈឺចាប់របស់អ្នកម្តាយ ព្រះគ្រូដឹងច្បាស់ថា នៅលើពិភពលោកយើងនេះ អ្នកណាក៍អញ្ចឹង។

ថ្ងៃកំណើតរបស់យើង យើងហៅថាខួបកំណើត ធ្វើនំ ធ្វើខួបកំណើតយើង ...ល... ហើយសប្បាយតែខ្លួនយើង រួចក៏ភ្លេចទៅអ្នកនៅពីក្រោយខ្នងយើងជាអ្នកណា? គឺអ្នកណាដែលជាអ្នកដែលបង្កើតយើងចេញមកទីនេះ ម្នាក់នោះគឺជាមនុស្សដែលរងឈឺចាប់បំផុតរឺហៅថាថ្ងៃបង្កើតគឺជាថ្ងៃដែលឈឺចុកចាប់ គឺជាថ្ងៃមួយដែលលំបាកហើយក៏ជាថ្ងៃដែលរីករាយបំផុតរបស់អ្នកដែលជាឪពុកម្តាយគេដែលបានឃើញកូនចាប់កំណើតចេញមក។

ឥឡូវត្រូវធ្វើយ៉ាងណា? ថ្ងៃនោះគឺជាថ្ងៃដែលយើងត្រូវរំលឹក ទោះបីជាយ៉ាងណាក៏ត្រូវធ្វើអ្វីដែលនឹកដល់ឪពុកម្តាយរបស់យើងគឺជាសេចក្តីល្អប្រសើរបំផុត។

ព្រះគ្រូ រូម៉ា

21/10/2025

ព្រះគ្រូ សាគររូមាគាម៌ថ ព្រះមេត្តាចែករំលែកពីវិធីសមាធិឧបកិច្ច ដែលជាវិធីសមាធិអាលោកកសិណភាវនា (សមាធិពន្លឺ) សម្រាប់អ្នកដែលចង់រៀនសមាធិ ដើម្បីសេចក្ដីសុខសាន្តនៅខាងក្នុងចិត្ត ប៉ុន្តែមិនទាន់មាននិស្ស័យ ឬបុណ្យកុសលគ្រប់គ្រាន់ដើម្បីចូលមកនឹងព្រះធម្មវិធីសមាធិបុរាណ លំហូរព្រះស័ព្ទ នៃព្រះជាម្ចាស់ (សំឡេង និងពន្លឺនៅខាងក្នុង) ។

លោក​អ្នក​អាច​អង្គុយ​ក្នុង​ឥរិយាបថ​ណា​ក៏​បាន ឲ្យ​តែ​លោក​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​​ឯង​បាន​ធូរស្រាល សុខ​ស្រណុក ។ ក្រោយ​ពី​លោក​អ្នក​បាន​អង្គុយ​ចុះ​ហើយ ៖ ចូរ​បន្ធូរ​រាងកាយ ដៃ​ទាំង​ពីរ​អាច​ដាក់​ស្រាលៗ អញ្ចឹង ដាក់​លើ​ភ្លៅ ឬ​ដាក់​អញ្ចឹង​ក៏​បាន ។

បន្ទាប់​មក លោក​អ្នក​ទាញ​ការ​ផ្ចង់អារម្មណ៍​ទាំងឡាយ ហើយ​ផ្ចង់​នៅ​ទី​នេះ ភ្នែក​មហា​ប្រាជ្ញាញាណ គឺ​ចំណុច​ចំកណ្ដាល​ថ្ងាស កន្លែង​ដែល​យើង​បាន​បង្ហាញ​ឲ្យ​លោក​អ្នក ។ ប្រមូល​អារម្មណ៍​ចំ​កណ្ដាល​ថ្ងាស ។ ផ្ចង់​នៅ​ត្រង់​នេះ ។ ចាប់​ពី​ចំណុច​នេះ លោក​អ្នក​សម្លឹង​ទៅ​ខាង​មុខ ។

នៅ​ខាង​មុខ​នេះ លោក​អ្នក​នឹង​មាន​អារម្មណ៍​ថា​មាន​ផ្ទាំង​បញ្ចាំង​មួយ​ដ៏​ធំ ហើយ​មាន​អារម្មណ៍​ថា​សុខសាន្ត​បំផុត ។ ហើយ​ភាព​មហស្ចារ្យ នៃ​មេឃា​ចក្រវាឡ​នឹង​កើត​មាន ។

11/10/2025

ជីវិតអវិជ្ជារបស់មនុស្សលោកគឺអញ្ចឹងឯង ! កម្លាំងអវិជ្ជាបានបិទបាំងយើងគ្រប់រូប មិនត្រឹមតែមនុស្សលោកទេ គឺទាំងត្រៃលោកតែម្ដង ។ កម្លាំងអវិជ្ជនេះ គ្របដណ្ដប់លើសព្វសត្វលើភពផែនដី និងទូទាំងត្រៃលោកដ៏មហាធំធេង ។ ដូច្នោះហើយ យើងហៅនេះគឺកម្លាំងអវិជ្ជា !

ប្រសិនបើលោកអ្នកចង់រួចផុតពីនោះ យើងនឹងមានវិធីជួយលោកអ្នក ! ប្រសិនបើលោកអ្នកអនុញ្ញាត យើងនឹងកម្ទេចផ្ទាំងអវិជ្ជានេះ ទម្លុះវា យកលោកអ្នកចេញផុតពីភាពងងឹតដែលឃុំគ្រងជីវិតខ្លួន ហើយឈានទៅកាន់មាគ៌ាត្រាស់ដឹង ។ យើងនឹងជួយឲ្យលោកអ្នកស្ដារឡើងវិញនូវឫទ្ធិមហាប្រាជ្ញាញាណដែលមានស្រាប់នៅខាងក្នុងមនុស្សគ្រប់រូប ។ យើងមានឫទ្ធិអំណាចគ្រប់គ្រាន់ដើម្បីធ្វើការងារនេះ !

08/10/2025

ការប្រទានចិត្តសម្បទាមិនត្រូវការភាសាបរិយាយ ។ ប៉ុន្តែលោកអ្នកក៏ត្រូវការពេលវេលាពីរ បីម៉ោងដើម្បីទទួលការពន្យល់ពីរបៀបអង្គុយសមាធិក្នុងឥរិយាបថសាមញ្ញនាជីវិតប្រចាំថ្ងៃ ។ តាមរយៈនោះ លោកអ្នកនឹងស្គាល់បានអ្វីពិត អ្វីក្លែងក្លាយ អ្វីត្រូវ អ្វីខុស ហើយដឹងថាឥរិយាបថណាសមស្រប ហើយងាយប្រតិបត្តិជាង ជាពិសេសគឺចំពោះគ្រហស្ថ ។

លោកអ្នកគ្រាន់តែអង្គុយយ៉ាងណាឲ្យអារម្មណ៍ធូរស្រាលគឺជាការស្រេច ។ អ្នកតំណាងរបស់យើង នឹងណែនាំឲ្យលោកអ្នកយ៉ាងច្បាស់លាស់ ។

ចំពោះការប្រទានចិត្តសម្បទាវិញ យើងមិនពោលមួយពាក្យណាទេ ។ ទាំងសង្ខាងគឺរក្សាភាពស្ងៀមស្ងាត់ យើងគង់នៅទីនេះ លោកអ្នកអង្គុយនៅទីណាមួយ ស្ងៀមស្ងាត់ដូចគ្នា ។ ប៉ុន្តែលោកអ្នកនៅតែទទួលបានឫទ្ធិចិត្តសម្បទា ។

ក្រោយពីបានទទួលចិត្តសម្បទា លោកអ្នកនឹងទទួលបានអារម្មណ៍ថារវៀងការអង្គុយសមាធិជាមួយនឹងព្រះសត្យគ្រូ និងអង្គុយសមាធិតែម្នាក់ឯងវាខុសគ្នាយ៉ាងណា ។

04/10/2025

សមាធិ​ជា​សិរីមង្គល​ដែល​ធំ​បំផុត​ក្នុង​ជីវិត​យើង ។ សមាធិ​នាំ​មក​បុណ្យ​កុសល ព្រមទាំង​ថាមពល​សុខសាន្ត​ ដ៏​មាន​តម្លៃ​បំផុត ។ ពេល​ដែល​ចិត្ត​បាន​សុខ យើង​ប្រកប​ការងារ​អ្វី​ក៏​បាន​រលូន ។

ពេល​ដែល​យើង​មាន​ថាមពល​សុខសាន្ត និង​ចិត្ត​ភ្លឺ​ថ្លា រាល់​ការ​គិតគូរ ឬ​សកម្មភាព​ក៏​ងាយ​នឹង​បាន​សម្រេច ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ខ្វះ​ភាព​ភ្លឺ​ស្វាង និង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដោយ​ខ្វះ​មហា​ប្រាជ្ញា យើង​នឹង​ត្រូវ​បរាជ័យ បាត់បង់​ទាំង​ដើម ទាំង​ចុង ។

ពេល​យើង​សមាធិ និង​មាន​ភាព​ភ្លឺ​ស្វាង​ហើយ យើង​នឹង​មាន​សេចក្ដី​សម្រេច​ចិត្ត​ស្រឡះ និង​សម្រេច​បាន​ផល​ជា​ទី​គាប់ចិត្ត ។

នេះ​ជា​ផល​ប្រយោជន៍​ជាក់ស្ដែង​របស់​ការ​ចម្រើន​សមាធិ​តាម​រយៈ​ព្រះធម្មវិធី​សមាធិ​បុរាណ លំហូរ​ព្រះស័ព្ទ​ នៃ​ព្រះជាម្ចាស់ ជា​មួយ​នឹង​ឫទ្ធិ​ចិត្ត​សម្បទា ដែល​យើង​បាន​ប្រគល់​ជូន​លោក​អ្នក ។

29/09/2025

លោកអ្នកគប្បីខិតខំរក្សាភាពធូរធារបស់ខ្លួន ហើយបើកចំហបេះដូង ដើម្បីទទួលព្រះអំណោយទានពីព្រះពុទ្ធ ព្រះពោធិសត្វ !

ទោះបីយើងមានបានដល់ថ្នាក់ណាក៏ដោយ ពេលស្លាប់ទៅ ក៏បាតដៃទទេដែរ មិនអាចយកអ្វីតាមខ្លួនបានឡើយ ក្រៅពីបុណ្យ និងបាបរបស់ខ្លួន ។

ព្រះពុទ្ធ ព្រះពោធិសត្វ ប្រទានឲ្យយើងសម្ភារៈ យើងគួរតែរក្សា និងប្រើប្រាស់វាឲ្យមានផលប្រយោជន៍ សមហេតុសមផល ។

យើងក៏ធ្វើការ ក៏មានចិត្តលោភ ចង់បាន ប៉ុន្តែលោភដើម្បីបង្កើតគុណតម្លៃបន្ថែម ដើម្បីទំនាក់ទំនង ដើម្បីធ្វើអំពើល្អ នាំមកផលប្រយោជន៍ជូនសព្វសត្វ ជាពិសេសគឺជូនអ្នកដែលអភព្វ ពុំមានបុណ្យកុសលដូចយើង !

Address

Ksom Village, Banteay Dek Commune, Kien Svay District
Kandal
081001

Alerts

Be the first to know and let us send you an email when Khmer Guruji Sagarrumagarmatha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Khmer Guruji Sagarrumagarmatha:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram