មន្ទីរពេទ្យបង្អែក ស្អាង

  • Home
  • Cambodia
  • Kandal
  • មន្ទីរពេទ្យបង្អែក ស្អាង

មន្ទីរពេទ្យបង្អែក ស្អាង Saang Referral Hospital

 #វីរុសអេបូឡា_Ebola_Virus 💥🚨⚠️
23/05/2026

#វីរុសអេបូឡា_Ebola_Virus 💥🚨⚠️

*របៀបគណនា BMI = ទំងន់ ÷ (កំពស់ x កំពស់) 😊**BMI ពាក្យពេញ = Body Mass Index = សន្ទស្សន៍ម៉ាសរាងកាយ
23/05/2026

*របៀបគណនា BMI = ទំងន់ ÷ (កំពស់ x កំពស់) 😊

**BMI ពាក្យពេញ = Body Mass Index = សន្ទស្សន៍ម៉ាសរាងកាយ

 #ផ្លែព្រីង
22/05/2026

#ផ្លែព្រីង

ជំងឺគ្រុនឈាមលើមនុស្សពេញវ័យ!ជំងឺគ្រុនឈាមជាទូទៅតែងតែកើតមាននៅលើកុមារ តែបច្ចុប្បន្ននេះនៅកម្ពុជាក៏មានករណីខ្លះ ជំងឺនេះកើតមាននៅ...
21/05/2026

ជំងឺគ្រុនឈាមលើមនុស្សពេញវ័យ!

ជំងឺគ្រុនឈាមជាទូទៅតែងតែកើតមាននៅលើកុមារ តែបច្ចុប្បន្ននេះនៅកម្ពុជាក៏មានករណីខ្លះ ជំងឺនេះកើតមាននៅលើមនុស្សពេញវ័យដូចគ្នា។
យើងសង្កេតឃើញថា ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា ដោយហេតុថារដូវភ្លៀងជាអំណោយផលដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ។

ក) រោគសញ្ញា៖
- ក្តៅខ្លួនខ្លាំង
- ឈឺក្បាល
- ឈឺសន្លាក់ដៃជើង និងសាច់ដុំ
- ក្អួតចង្អោរ
- ស្នាមអុចក្រហមលើស្បែក

ខ) ការវិវត្តន៍នៃជំងឺ និងផលវិបាក៖
១. ជាទូទៅរយៈពេលពី ៣ ទៅ ៤ថ្ងៃបន្ទាប់ពីមានរោគសញ្ញាដំបូង អ្នកជំងឺអាចស្តែងចេញនៅរោគសញ្ញាផ្សេងៗដូចជា៖
- ការហូរឈាមនៅក្នុងភ្នែក(Hémorragie Conjonctivale)
- ហូរឈាមតាមច្រមុះ
- ស្នាមជាំនៅលើស្បែក
ជំងឺនេះនឹងជាទៅវិញនៅចន្លោះ ១០ ទៅ ១៤ ថ្ងៃ ឬអាចយូរជាងនេះ។

២. ជំងឺគ្រុនឈាមមួយចំនួនអាចវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលបណ្តាលមកពីការហូរឈាមតាមសរីរាង្គនានា (ប្រព័ន្ធរំលាយអាហារ ស្បែក និងក្នុងខួរក្បាល) ហើយដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។

គ) ការកំណត់រោគវិនិច្ឆ័យ៖
ការកំណត់រោគវិនិច្ឆ័យត្រូវបានធ្វើឡើងដោយៈ
១. ការកំណត់រកពពួក Antigen NS1 នៅក្នុងឈាមអ្នកជំងឺ តែពពួក Antigen នេះនឹងបាត់ទៅវិញនៅថ្ងៃទី ៤ ឬទី៥ បន្ទាប់ពីការចេញរោគសញ្ញា។
២. ការកំណត់រកពពួក Antibody (IgM, IgG) ដែលនៅក្នុងឈាមអ្នកជំងឺ ហើយការកំណត់ពពួក Antibody នេះគឺអាចអោយយើងដឹងពីស្ថានភាពជំងឺដែលទើបនឹងកើត ឬកើតមកមួយរយៈពេលហើយ
៣. ការរាប់មេរោគ គ្រុនឈាមតាមរយៈ PCR (Polymerase chain reaction) គឺអាចកំណត់ដោយសុក្រឹត្យអំពីវត្តមានរបស់មេរោគគ្រុនឈាមដែលមាននៅក្នុងខ្លួនយើង តែតេស្តប្រភេទនេះនឹងត្រូវប្រើប្រាស់តែសំរាប់ការសិក្សាប៉ុណ្ណោះ។

ឃ) ការព្យាបាល៖
មកទល់ពេលបច្ចុប្បន្ននេះ នៅលើសកលលោកមិនទាន់មានការព្យាបាលអោយចំ ចំពោះជំងឺគ្រុនឈាមនេះនៅឡើយទេ។ ការព្យាបាល គឺត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ជំងឺនេះ កុំអោយវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត។

ចំពោះវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនឈាម ត្រូវបានអនុញ្ញាតអោយប្រើប្រាស់កាលពីពេលថ្មីៗនេះ ដោយអង្គការសុខភាពពិភពលោក តែទោះជាយ៉ាងណា ការចរាចរណ៍នៃប្រភេទវ៉ាក់សាំងនេះនៅមានកម្រិតទាបនៅឡើយ។

ង) វិធីបង្ការ៖
យើងអាចការពារពីការឆ្លងជំងឺនេះដោយៈ
- លុបបំបាត់ជម្រកមូស
- ការពារពីមូស(ខ្លា)ខាំ (ពេលព្រឹក និងពេលព្រលប់):
+ គេងក្នុងមុង (ទាំងថ្ងៃ ទាំងយប់)
+ ស្លៀកសំលៀកបំពាក់ជិតៗ (មានពណ៌ចាំង)
+ ចៀសវាងនៅក្នុងទីងងឹត
+ ប្រើផលិតផលការពារមូស (លាបលើស្បែក)។

«ចំពោះអ្នកជំងឺដែលមានអាការៈដូចបានរៀបរាប់ខាងលើ គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺនេះ ហើយការធ្វើរោគវិនិច្ឆ័យនោះ ត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគគ្រុនឈាមនេះនៅក្នុងឈាមអ្នកជំងឺ។»

#មន្ទីរពេទ្យកាល់ម៉ែត

ទោះបីជាផ្សិតពុលមួយចំនួន ក្នុងចំណោមផ្សិតពុល ៧០-៨០ប្រភេទ ពិតជាអាច​ធ្វើឲ្យយើងស្លាប់បាន បន្ទាប់ពីទទួលទានរួច តែផ្សិតទាំងនេះភា...
21/05/2026

ទោះបីជាផ្សិតពុលមួយចំនួន ក្នុងចំណោមផ្សិតពុល ៧០-៨០ប្រភេទ ពិតជាអាច​ធ្វើឲ្យយើងស្លាប់បាន បន្ទាប់ពីទទួលទានរួច តែផ្សិតទាំងនេះភាគច្រើនមាន​លក្ខណៈ​ស្រដៀង​នឹង ប្រភេទ​ផ្សិត​ដែល​អាច​បរិភោគ​បាន។

ដើម្បីឲ្យប្រិយមិត្តមិត្តអ្នកអាន កាន់តែច្បាស់ជាងមុន​ ខាងក្រោមនេះ នឹងប្រាប់ថាផ្សិតទាំងនេះ​​ ពិតជាធ្វើឲ្យយើងស្លាប់បានពិតមែន ឬយ៉ាងណា?

1️⃣ផ្សិតមួកមរណៈ (អាម៉ានីតា ហ្វាឡូអ៊ីត) – Death Cap (Amanita phalloides)
💢ផ្សិត​មួក​មរណៈ​ត្រូវ​បានរកឃើញនៅទូទាំងទ្វីបអឺរ៉ុប ហើយប្រហាក់ប្រហែល​នឹង​ផ្សិត​ចំបើង ​ដែល​អាច​បរិភោគ​បាន និង​ផ្សិតតសេសារ។ វាធន់នឹងកម្ដៅ នឹងមានសមត្ថភាព​បំផ្លាញ​កោសិកា​រាងកាយបានយ៉ាងលឿន។ ក្នុងរយៈពេល ៦ទៅ ១២ ម៉ោងបន្ទាប់ពីទទួលទាន យើងនឹង​ឈឺពោះ​ខ្លាំង ក្អួត និង​រាគ​ចេញ​ឈាម ដែលបណ្តាលឱ្យបាត់បង់ជាតិទឹកយ៉ាងឆាប់រហ័សពីជាលិកា និងការស្រេកទឹកខ្លាំង។ វានឹងប៉ះពាល់ដល់ថ្លើម ក្រលៀន ប្រសៃប្រសាទផ្នែកកណ្ដាល រួមទាំងទាស់នោម និងធ្លាក់ចុះជាតិស្ករទៀតផង ដែលបណ្ដាលឲ្យសន្លប់ ឬស្លាប់បាន។ ចំពោះអ្នកដែលធ្លាប់ពុលរហូតស្លាប់មាន ប៉ុប ក្លេមេន ទី៧ (Pope Clement VII) នៅឆ្នាំ ១៥៣៤ និងអធិរាជរ៉ូម៉ាំង ក្លូឌីស (Claudius) ក្នុងសតវត្សទី ៥៤។

2️⃣ខូណូសៃប៊ី ហ្វីឡារីស (Conocybe filaris)
💢ខូណូសៃប៊ី ហ្វីឡារីស មើលទៅជាផ្សិតស្លូតធម្មតាទេ សម្បូរនៅតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យ។ វាមានសារធាតុពុល ម៉ៃកូ ដូចគ្នាទៅនឹងផ្សិតមួកមរណៈ។ ខូណូសៃប៊ី ហ្វីឡារីស អាចធ្វើឲ្យ​ស្លាប់​បើ​បរិភោគ។ ការចាប់ផ្តើមនៃរោគសញ្ញានៃក្រពះពោះវៀនច្រើនតែកើតឡើង ៦-២៤ ម៉ោងបន្ទាប់ពីការទទួលទានផ្សិត នាំឱ្យមានការធ្វើរោគវិនិច្ឆ័យខុសថាពុលអាហារ ឬ គ្រុនពោះវៀនទៅវិញ។ អ្នកជំងឺ​អាច​នឹង​ធូរស្បើយ​ឡើងវិញ ដោយ​គ្រាន់តែ​ទទួលរង​នូវ​ការគំរាមកំហែង​ដល់​អាយុជីវិត​ឡើងវិញ​នៃ​បញ្ហា​ក្រពះ​ពោះវៀន រួម​ជាមួយនឹង​ជំងឺ​ខ្សោយ​ថ្លើម និង​តម្រងនោម​។

3️⃣ផ្សិតមួកសំណាញ់ប្រភេទ ខតទីណារាស – Webcaps (Cortinarius species)
💢ផ្សិតទាំងនេះមានសារធាតុពុលដែលគេស្គាល់ថាជា អូរ៉េលឡានីន (orellanin) ដែលដំបូងឡើយបណ្តាលឱ្យមានរោគសញ្ញាស្រដៀងទៅនឹងជំងឺផ្តាសាយទូទៅ។ ប៉ុន្តែចំណាយពេល ២ថ្ងៃ​ទៅ ៣អាទិត្យ​ ទើបឃើញរោគសញ្ញាដែលធ្វើឲ្យពេទ្យវិនិច្ឆ័យរោគខុស។ ជាតិពុលនេះ​ នឹងធ្វើឲ្យខូចក្រលៀន និងស្លាប់បាន បើព្យាបាលមិនបានត្រឹមត្រូវ។ ក្នុងឆ្នាំ ២០០៨ អ្នកនិពន្ធជនជាតិអង់គ្លេស នីកូឡាស អ៊ីវ៉ាន់ (Nicholas Evans) បានយកផ្សិតធ្វើម្ហូបឲ្យគ្រួសាររបស់គាត់ ដែលបណ្តាលឱ្យពួកគេចូលមន្ទីរពេទ្យចំនួន ៤ នាក់ ហើយគាត់ ប្រពន្ធគាត់ ប្អូនថ្លៃ ត្រូវដូរក្រលៀនទាំងអស់គ្នា។

4️⃣ផ្សិត មួកលលាដ៍ក្បាលសរទរដូវ (ហ្គាលឺរីណា ម៉ាហ្គីណាតា) – Autumn Skullcap (Galerina marginata)
💢ផ្សិតនេះ គឺជាផ្សិតដែលរលួយពីឈើដែលមានអាម៉ាតូស៊ីនដូចគ្នាទៅនឹងផ្សិតមួកមរណៈ។ ជាទូទៅវាមាននៅទូទាំងអឌ្ឍគោលខាងជើង និងផ្នែកខ្លះនៃប្រទេសអូស្ត្រាលី។ វាបណ្តាលឱ្យរាគ ក្អួត ការថយចុះកម្តៅ និងការខូចខាតថ្លើម ហើយអាចបណ្តាលឱ្យស្លាប់ប្រសិនបើមិនព្យាបាល។

5️⃣ផ្សិតសម្លាប់ទេវតាប្រភេទ អាម៉ានីតា – Destroying Angels (Amanita species)
💢ផ្សិតសម្លាប់ទេវតា​ ត្រូវបានគេច្រឡំបរិភោគជាច្រើនដោយសារវាស្រដៀងផ្សិតហូបបាន។ អាម៉ានីតា ប៊ីស្ព៉ូរីហ្គឺរ៉ា (Amanita bisporigera) ត្រូវបានគេចាត់ទុកថាជាផ្សិតដែលមានជាតិពុលបំផុតនៅអាមេរិកខាងជើង។ វាបង្ហាញរោគសញ្ញាបន្ទាប់ពី ៥-២៤ម៉ោង មានដូចជា ក្អួត ភ្លេចភ្លាំង ប្រកាច់ រាគ ខ្សោយថ្លើម និងតម្រងនោមដល់ថ្នាក់បាត់បង់ជីវិត ។

6️⃣ផ្សិត ផូដូស្ត្រូម៉ា ខននូ-ដាមែ – Podostroma cornu-damae
💢ផ្សិតដ៏កម្រនេះមានដើមកំណើតនៅអាស៊ី ហើយបានធ្វើឲ្យមនុស្សមួយចំនួនស្លាប់នៅក្នុងប្រទេសជប៉ុន និងកូរ៉េ។ វាមានរូបរាងដូចផ្លែឈើ​ ដែលផ្ទុកជាតិពុលខ្លាំងដែលគេហៅថា ត្រៃកូស៊ីស៊ីន ម៉ៃកូតូស៊ីន (trichothecene mycotoxins) ហើយអាចបណ្តាលឱ្យខូចនៃសរីរាង្គជាច្រើននៅក្នុងរាងកាយអ្នក។ ការពុលផ្សិតនេះមានរោគសញ្ញា៖ ឈឺពោះ របកស្បែក ជ្រុះសក់ សម្ពាធឈាមខ្សោយ ខូចក្រលៀន និងស្លាប់ក្នុងករណីព្យបាលមិនទាន់ពេល។

7️⃣ផ្សិតមរណៈតូចច្រឡឹង (ឡេពីអូតាប្រ៊ុ នណេអូកាណាតា) – Deadly Dapperling (Lepiota brunneoincarnata)
💢រូបរាងតូចច្រលឹងនេះ អាចផ្ទុកអាម៉ាតូស៊ីនដែលជាជាតិពុល។ ការទទួលទានផ្សិតនេះ ធ្វើឲ្យពុលថ្លើមធ្ងន់ធ្ងរ ហើយអាចមានផលវិបាកដ៍សាហាវ ប្រសិនបើការព្យាបាលមិនបានភ្លាមៗទេ៕

ដកស្រង់ពី: គេហទំព័រ កម្ពុជាថ្មី (11/05/2022)

🐸សត្វគីង្គក់មានផ្ទុកជាតិពុលម្យ៉ាងដែលហៅថា ប៊ុយហ្វូតុកស៊ីន (Bufotoxin) ដែលស្ថិតនៅក្នុងក្រពេញលើស្បែក និងពងរបស់វា។ ជាតិពុលនេ...
20/05/2026

🐸សត្វគីង្គក់មានផ្ទុកជាតិពុលម្យ៉ាងដែលហៅថា ប៊ុយហ្វូតុកស៊ីន (Bufotoxin) ដែលស្ថិតនៅក្នុងក្រពេញលើស្បែក និងពងរបស់វា។ ជាតិពុលនេះអាចបង្កគ្រោះថ្នាក់ខ្លាំងដល់ជីវិតមនុស្ស និងសត្វចិញ្ចឹម ប្រសិនបើញ៉ាំវាដោយមិនបានសម្អាតឲ្យបានត្រឹមត្រូវ ឬប៉ះពាល់ចំភ្នែកនិងរបួស។

⚠️ខាងក្រោមនេះជាផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពដែលបង្កឡើងដោយជាតិពុលសត្វគីង្គក់៖
១. ផលប៉ះពាល់លើប្រព័ន្ធរំលាយអាហារ (ក្រោយពេលញ៉ាំ)
‼️ប្រសិនបើញ៉ាំសាច់ ពង ឬស្បែកគីង្គក់ដែលមានផ្ទុកជាតិពុល វានឹងស្តែងចេញរោគសញ្ញាក្នុងរយៈពេល ៣០ នាទី ទៅ ២ ម៉ោង ដូចជា៖
• ចង្អោរ និងក្អួតខ្លាំង
• ឈឺពោះ និងរាករូស
• ហៀរទឹកមាត់មិនឈប់
២. ផលប៉ះពាល់លើប្រព័ន្ធបេះដូង (គ្រោះថ្នាក់បំផុត)
‼️ជាតិពុលប៊ុយហ្វូតុកស៊ីន មានសកម្មភាពដូចឱសថបេះដូងកម្រិតខ្លាំង ដែលអាចធ្វើឲ្យ៖
• ចង្វាក់បេះដូងដើរខុសប្រក្រតី (ដើរញាប់ពេក ឬយឺតពេក)
• សម្ពាធឈាមឡើងខ្ពស់ភ្លាមៗ ឬធ្លាក់ចុះខ្លាំង
• គាំងបេះដូង ដែលអាចបណ្តាលឲ្យបាត់បង់ជីវិតបានយ៉ាងរហ័ស។
៣. ផលប៉ះពាល់លើប្រព័ន្ធប្រសាទ
‼️ជាតិពុលជ្រាបចូលទៅក្នុងឈាមអាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធប្រសាទ រួមមាន៖
• វិលមុខ ស្រវាំងភ្នែក និងវង្វេងវង្វាន់
• សាច់ដុំកន្ត្រាក់ ឬទន់ដៃជើង
• ប្រកាច់ និងបាត់បង់ស្មារតី (សន្លប់)
៤. ផលប៉ះពាល់លើស្បែក និងភ្នែក (ការប៉ះពាល់ផ្ទាល់)
• ចំពោះភ្នែក៖ ប្រសិនបើទឹកពិសរបស់វាខ្ទាតចូលភ្នែក វានឹងបណ្តាលឲ្យរលាកភ្នែកខ្លាំង ផ្សា ឡើងក្រហម និងអាចឈានដល់ងងឹតភ្នែកបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍ បើលាងសម្អាតមិនទាន់ពេល។
• ចំពោះស្បែក៖ បើប៉ះចំស្បែកមានដំបៅ ឬរបួស វានឹងធ្វើឲ្យរលាក រមាស់ និងផ្សាខ្លាំង

⚠️ប្រសិនបើមានការសង្ស័យថាពុលគីង្គក់ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់។ កុំព្យាយាមផ្សំថ្នាំបុរាណ ឬពន្យារពេលឡើយ ព្រោះជាតិពុលនេះសាហាវ និងអាចសម្លាប់មនុស្សបានក្នុងរយៈពេលពីរបីម៉ោងប៉ុណ្ណោះ។

⚠️ប្រសិនបើទឹកពិសខ្ទាតចូលភ្នែក ត្រូវប្រញាប់លាងភ្នែកជាមួយទឹកស្អាតឲ្យបានច្រើនភ្លាមៗ រួចទៅជួបគ្រូពេទ្យ។

ctto

ភាពជាមេដឹកនាំ មិនអាចរៀនតែ​នៅសាលា ឬសាកលវិទ្យាល័យប៉ុណ្ណោះទេ គឺធ្វេីបានតាមរយៈបទពិសោធន៍ ភាពចាស់ទុំ និងការប្តេជ្ញាខ្ពស់ផ្ទាល់...
19/05/2026

ភាពជាមេដឹកនាំ មិនអាចរៀនតែ​នៅសាលា ឬសាកលវិទ្យាល័យប៉ុណ្ណោះទេ គឺធ្វេីបានតាមរយៈបទពិសោធន៍ ភាពចាស់ទុំ និងការប្តេជ្ញាខ្ពស់ផ្ទាល់ខ្លួន។

អ្នកដឹកនាំ មានន័យថា៖
• មានជំនាញទំនាក់ទំនង និងយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញ
• សកម្មធ្វើការលើសពីកាតព្វកិច្ច
• ក្លាហានក្នុងការទទួលយកហានិភ័យ និងហ៊ានប្រឈមនឹងបរាជ័យ ដើម្បីជាមេរៀនកែលម្អ
• មានភាពទន់ភ្លន់ សុភាពរាបសារ និងអត់ធ្មត់
• ដាក់អាទិភាពលើផលប្រយោជន៍សាធារណៈ ធំជាងផលប្រយោជន៍បុគ្គល។

ភាពជាមេដឹកនាំ មិនមែនគ្រាន់ជាតំណែងទេ
វាជាកាតព្វកិច្ច ដែលផ្អែកលើគុណតម្លៃ និងការប្តេជ្ញាចិត្តក្នុងការបម្រើអ្នកជុំវិញ។

« មេដឹកនាំ គឺបម្រើ មុននឹងដឹកនាំ »

ប្រសាសន៍ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

~~•~~•~~•~~•~~•~~•~~•~~•~~•

មន្ទីរពេទ្យបង្អែកស្អាង , ព្រឹក 19-ឧសភា-2026

1️⃣តើជំងឺអេបូឡា (Ebola) គឺជាអ្វី?​ជំងឺអេបូឡា គឺជាជំងឺឆ្លងកាចសាហាវមួយប្រភេទដែលបង្កឡើងដោយ វីរុសអេបូឡា (Ebola virus)។ វាបណ្...
18/05/2026

1️⃣តើជំងឺអេបូឡា (Ebola) គឺជាអ្វី?
​ជំងឺអេបូឡា គឺជាជំងឺឆ្លងកាចសាហាវមួយប្រភេទដែលបង្កឡើងដោយ វីរុសអេបូឡា (Ebola virus)។ វាបណ្តាលឱ្យមានជំងឺគ្រុនក្តៅខ្លាំង និងហូរឈាម (ខាងក្នុង និងខាងក្រៅរាងកាយ) ដែលអាចគ្រោះថ្នាក់ដល់ជីវិត បើសិនជាមិនបានព្យាបាលទាន់ពេលវេលា។

2️⃣វីរុសនេះឆ្លងតាមរបៀបណា?
​វីរុសអេបូឡា មិនឆ្លងតាមខ្យល់ ដូចផ្តាសាយនោះទេ! វាឆ្លងតាមរយៈ៖
​*ការប៉ះពាល់ផ្ទាល់ ជាមួយឈាម អង្គធាតុរាវ ឬទឹកដមពីរាងកាយ (ទឹកមាត់ ញើស ទឹកនោម លាមក ក្អួត) របស់អ្នកជំងឺ។
​*ការប៉ះពាល់វត្ថុដែលប្រឡាក់មេរោគ ដូចជា សម្លៀកបំពាក់ មុងកន្ទេល ឬម្ជុលចាក់ថ្នាំដែលប្រើប្រាស់រួច។
​*ការប៉ះពាល់សត្វព្រៃដែលផ្ទុកមេរោគ (រស់ ឬងាប់) ដូចជា ប្រចៀវស៊ីផ្លែឈើ សត្វស្វា ឬសត្វឈ្លូស។

​3️⃣រោគសញ្ញាសំខាន់ៗដែលត្រូវកត់សម្គាល់⚠️
​រោគសញ្ញាអាចលេចឡើងចាប់ពី ២ ទៅ ២១ ថ្ងៃ បន្ទាប់ពីឆ្លងមេរោគ៖
​*គ្រុនក្តៅខ្លាំងភ្លាមៗ និងអស់កម្លាំងខ្លាំង
​*ឈឺសាច់ដុំ និងឈឺក្បាលខ្លាំង
​*ឈឺក និងក្អក
*​រាគ ក្អួត និងមានកន្ទួលលើស្បែក

🚨សញ្ញាធ្ងន់ធ្ងរ៖ មានការធ្លាក់ឈាម ឬហូរឈាម (ដូចជា ហូរឈាមអញ្ចាញធ្មេញ ធ្លាក់ឈាមតាមលាមក ឬនោម)។

​4️⃣វិធានការការពារខ្លួនអ្នក និងក្រុមគ្រួសារ 🛡️
​រហូតមកដល់ពេលនេះ វិធីការពារដែលល្អបំផុតគឺការរស់នៅមានអនាម័យ៖
​✨លាងដៃឱ្យបានញឹកញាប់៖ ប្រើប្រាស់សាប៊ូ និងទឹកស្អាត ឬអាល់កុលជែល។
​✨ចៀសវាងការប៉ះពាល់៖ កុំប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានសញ្ញាសង្ស័យ ឬវត្ថុប្រើប្រាស់របស់អ្នកជំងឺ។
​✨បរិភោគអាហារឆ្អិនល្អ៖ ចម្អិនសាច់សត្វឱ្យបានឆ្អិនល្អជានិច្ច និងចៀសវាងការបរិភោគសាច់សត្វព្រៃ។
​✨កុំប៉ះពាល់សាកសព៖ ក្នុងករណីមានអ្នកស្លាប់ដោយសារជំងឺនេះ ត្រូវទុកឱ្យក្រុមជំនាញសុខាភិបាលជាអ្នកចាត់ចែងតាមបច្ចេកទេស។

​📝សារដាស់តឿន៖ ប្រសិនបើបងប្អូន ឬសមាជិកគ្រួសារមានរោគសញ្ញាសង្ស័យ (ជាពិសេសអ្នកដែលមានប្រវត្តិធ្វើដំណើរមកពីតំបន់ដែលមានការផ្ទុះអាសន្ន) សូមប្រញាប់ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យដែលនៅជិតបំផុត ឬទំនាក់ទំនងទៅលេខទូរស័ព្ទអាសន្នរបស់ក្រសួងសុខាភិបាល (១១៥) ដើម្បីទទួលបានការពិគ្រោះយោបល់ភ្លាមៗ។

អត្ថបទ: លោកវេជ្ជ. អុីម គីមលី
ប្រធានផ្នែកពិគ្រោះជំងឺក្រៅ

#មន្ទីរពេទ្យបង្អែកស្អាង
​ #សុខភាពលោកអ្នក #ការពារប្រសើរជាងព្យាបាល #យល់ដឹងពីជំងឺអេបូឡា

សេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងជំងឺអេបូឡា (Ebola)​ ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ ១១៥
18/05/2026

សេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងជំងឺអេបូឡា (Ebola)​ ។

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ ១១៥

ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ~~•~~•~~•~~•~~•~~•~~•~~•សកម្មភាពផ្នែកទទួលជំងឺចូលដំបូងរបស់មន្ទីរពេ...
18/05/2026

ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០

~~•~~•~~•~~•~~•~~•~~•~~•

សកម្មភាពផ្នែកទទួលជំងឺចូលដំបូងរបស់មន្ទីរពេទ្យបង្អែកស្អាង នៅព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦

ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកស្អាង កំពុងតែព្យាយាមរៀបចំផ្លាស់ប្តូរ កែលម្អបន្ថែមជាបន្តបន្ទាប់នូវរាល់កំហុសឆ្គង និងចំណុចខ្វះខាតដែលកើតមានដោយអចេតនា ហើយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកទទួលសេវា នឹងផ្តល់ជាមតិរិះគន់ដើម្បីស្ថាបនា តាមរយៈប្រអប់សំបុត្រ ការស្កេន QR Code បញ្ចេញមតិកែលម្អ ដែលដាក់តាមទីតាំងនានា ការខមិនក្នុងផុសនានា រឺក៍ឆាតមកកាន់ផេកហ្វេសប៊ុកផ្ទាល់ របស់មន្ទីរពេទ្យ។

លេខទូរស័ព្វទាន់ហេតុការណ៍ HOTLINE📲
012 909 455 / 070 325 698

 #វីរុសអេបូឡា_Ebola_Virus 😷 🦠
17/05/2026

#វីរុសអេបូឡា_Ebola_Virus 😷 🦠

Address

ស្រុកស្អាង ខេត្ត កណ្ដាល
Kandal
855

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យបង្អែក ស្អាង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category