មន្ទីរពេទ្យខេត្តកែប - Kep Provincial Hospital

  • Home
  • Cambodia
  • Kep
  • មន្ទីរពេទ្យខេត្តកែប - Kep Provincial Hospital

មន្ទីរពេទ្យខេត្តកែប - Kep Provincial Hospital មន្ទីរពេទ្យខេត្តកែប

ម៉ោង ១:៥០ នាទី រំលងអាធ្រាត ឈានចូលព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ក្រុមគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យខេត្តកែបបានបម្រើសេវ...
30/04/2026

ម៉ោង ១:៥០ នាទី រំលងអាធ្រាត ឈានចូលព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦

ក្រុមគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យខេត្តកែបបានបម្រើសេវាសម្រាលធម្មជាតិជូនស្ត្រីម្នាក់ ដោយទទួលបានទារកភេទស្រី ទម្ងន់២២០០ក្រាម ដែលស្ថានភាពទារកមានភាពមិនប្រក្រតីដោយមានសិរីរាង្គនៅខាងក្រៅស្បែកពោះ។

អាស្រ័យហេតុនេះ មន្ទីរពេទ្យខេត្តកែបសូមធ្វើការក្រើនរំឭកដល់ស្ត្រីដែលមានផ្ទៃពោះ សូមមកធ្វើការពិនិត្យផ្ទៃពោះមុនសម្រាលយ៉ាងតិច ៤ដង ដើម្បីតាមដានសុខភាពមាតា-ទារក ការលូតលាស់កូន និងទប់ស្កាត់ហានិភ័យដូចជាការរលូតកូន ការកើតមិនគ្រប់ខែ ឬពិការភាពពីកំណើត។ ការពិនិត្យទៀងទាត់ជួយឱ្យគ្រូពេទ្យរកឃើញភាពមិនប្រក្រតីទាន់ពេល និងផ្តល់ការណែនាំអំពីអាហារូបត្ថម្ភដើម្បីឱ្យកូនមានសុខភាពល្អ។

#ផ្នែកសម្ភពនិងរោគស្ត្រី
#មន្ទីរពេទ្យខេត្តកែប

ថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរ...
29/04/2026

ថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង រួមដំណើរដោយ លោក លោកស្រីដែលជាប្រតិភូនៃមន្ទីរពេទ្យព្រះអង្គឌួង បានចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពនៃការផ្ដល់សេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្តកែប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឱសថការី ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកែប។ គោលបំណងសំខាន់ការចុះអភិបាលគាំទ្រនេះ គឺដើម្បីពិនិត្យ និងពង្រឹងបច្ចេកទេសទៅដល់មន្ទីរពេទ្យខេត្តកែប ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដោយក្នុងនោះមានមន្ទីរពេទ្យព្រះអង្គឌួងជាសម្ព័ន្ធមេត្រីភាពក្នុងការជួយគាំទ្រមន្ទីរពេទ្យខេត្តកែប។
ក្នុងឱកាសនេះ លោកសាស្ត្រាចារ្យរង លូ លីឃាង និងក្រុមការងារ បានចុះពិនិត្យនៅតាមទីតាំងផ្ដល់សេវារបស់មន្ទីរពេទ្យ និងបានជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលខេត្ត ដើម្បីពិនិត្យមើលចំណុចខ្លាំងនិងចំណុចខ្វះខាតដែលត្រូវកែលម្អ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងការផ្ដល់សេវាសុខាភិបាល។
ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យរង លូ លីឃាង បានធ្វើការកោតសរសើរមន្ទីរពេទ្យខេត្តកែបមានបន្ទប់វះកាត់ស្អាត ហេដ្ឋារចនាសម្ព័ន្ធល្អ ហើយលោកសាស្ត្រាចារ្យរងក៏បានបន្ថែមទៀតថា នឹងព្យាយាមជួយជាសម្ភារបរិក្ខា និងបច្ចេកទេស តាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រមទាំងជួយពង្រឹងសមត្ថភាពគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យឲ្យកាន់តែប្រសើរឡើងថែមទៀត៕

#មន្ទីរពេទ្យខេត្តកែប
#មន្ទីរពេទ្យព្រះអង្គឌួង

ថ្ងៃទី២៥ និង ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យឆ្មបនៃមន្ទីរពេទ្យខេត្តកែបបានធ្វើការសម្រាលធម្មតាជូនស្ត្រីចំនួន០៤នាក់ ដ...
26/04/2026

ថ្ងៃទី២៥ និង ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យឆ្មបនៃមន្ទីរពេទ្យខេត្តកែបបានធ្វើការសម្រាលធម្មតាជូនស្ត្រីចំនួន០៤នាក់ ដែលមកទទួលសេវាសម្រាលនៅមន្ទីរពេទ្យខេត្តកែប៖
ករណីទី១:
🕛ម៉ោង ១២:២៥នាទី រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
🤱កូនទី១ ភេទប្រុស
ករណីទី២:
🕛ម៉ោង ២:០០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦
🤱កូនទី១ ភេទស្រី
⚖️ទំងន់ ៣១០០ក្រាម
ករណីទី៣:
🕛ម៉ោង ៣:៤០នាទី ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦
🤱កូនទី៥ ភេទស្រី
⚖️ទំងន់៣២០០ក្រាម
ករណីទី៤:
🕛ម៉ោង១៥:៣០នាទី រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦
🤱ភេទស្រី
⚖️ទំងន់ ៣៥០០ក្រាម

សូមស្វាគមន៍សមាជិកថ្មីនៃក្រុមគ្រួសារទាំង៤!
មន្ទីរពេទ្យខេត្តកែប សូមចូលរួមត្រេកអរ ព្រមទាំងជូនពរម៉ាក់ៗ និងបេប៊ី សូមមានសុខភាពល្អបរិបូរណ៍។

#ផ្នែកសម្ភពនិងរោគស្ត្រី
#បសស
#មន្ទីរពេទ្យខេត្តកែប

ថ្ងៃសុក្រ ០៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ផេង ហុល ប្រធាន...
24/04/2026

ថ្ងៃសុក្រ ០៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ផេង ហុល ប្រធានមន្ទីរពេទ្យខេត្តកែប បានដឹកនាំ មន្រ្តីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិកនៃមន្ទីរពេទ្យខេត្តកែប គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា🇰🇭

#មន្ទីរពេទ្យខេត្តកែប

 #មន្ទីរពេទ្យខេត្តកែប ថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦លោក ...
23/04/2026

#មន្ទីរពេទ្យខេត្តកែប
ថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦

លោក ច្រឹង ម៉េងស៊ាង ម្ចាស់ដេប៉ូខោទឹកនោម ប៉ាវប៉ាវ កម្ពុជាប្រចាំខេត្តតាកែវ រួមដំណើរដោយលោក ម៉ក់ មុត្រម៉ារ៉ាមី ប្រធានក្រុម បេះដូងយុវជនមនុស្សធម៌ ខេត្តកំពង់ឆ្នាំង BA សិប្បកម្មខ្មែរ និង លោក ឆឺត បានយកខោទឹកនោមចំនួន ៥០០ដុំតូច ដែលជាការឧបត្ថម្ភរបស់លោកអគ្គនាយកក្រុមហ៊ុនខោទឹកនោម ប៉ាវប៉ាវ កម្ពុជា (ណាយស៍ ផេភើ ខេមបូឌា Nice Paper Cambodia) ជូនដល់មន្ទីរពេទ្យខេត្តកែប ក្នុងថ្ងៃនេះដែរក៏មានការចូលរួមពីលោកវេជ្ជបណ្ឌិត ចាន់ សែ អនុប្រធានមន្ទីរពេទ្យខេត្តកែប និងលោកគ្រូអ្នកគ្រូផងដែរ។

លោកអនុប្រធានមន្ទីរពេទ្យខេត្តកែប បានថ្លែងអំណរគុណដល់ម្ចាស់ដេប៉ូខេត្តតាកែវក៏ដូចជាអគ្គនាយកក្រុមហ៊ុនខោទឹកនោម ប៉ាវ ប៉ាវ កម្ពុជា បានជួយឧបត្ថម្ភខោទឹកនោមជូនដល់មន្ទីរពេទ្យ និងសូមជូនពរក្រុមហ៊ុនឲ្យកាន់តែរីកចម្រើននិងអតិជនគាំទ្រកាន់តែច្រើន

Pao Pao Cambodia
បេះដូងមនុស្សធម៌ ប៉ាវប៉ាវ កម្ពុជា

📣សេចក្តីជូនដំណឹង📣មន្ទីរពេទ្យខេត្តកែប ត្រូវការជ្រើសរើសបុគ្គលិកបណ្ដែតដោយប្រើប្រាស់ថវិកាមន្ទីរពេទ្យ ដែលមានជំនាញដូចខាងក្រោមដ...
22/04/2026

📣សេចក្តីជូនដំណឹង📣

មន្ទីរពេទ្យខេត្តកែប ត្រូវការជ្រើសរើសបុគ្គលិកបណ្ដែតដោយប្រើប្រាស់ថវិកាមន្ទីរពេទ្យ ដែលមានជំនាញដូចខាងក្រោមដូចខាងក្រោម៖
១. គិលានបដ្ឋាក-យិកា : ចំនួន ០៣ នាក់
២. អ្នកបច្ចេកទេសមន្ទីរពិសោធន៍ : ចំនួន ០១ នាក់

បេក្ខជន-បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមមកទំនាក់ទំនងផ្ទាល់ នៅមន្ទីរពេទ្យខេត្តកែប រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃដំណឹងនេះរហូតដល់ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦៕

សូមអរគុណ 🙏

#មន្ទីរពេទ្យខេត្តកែប

វេលាម៉ោង ៤:០០ នាទី រសៀល ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ចាន់ សែ អនុប្រធានមន្ទីរពេទ្យខេត្តកែប និងក្រុមគ្រូព...
20/04/2026

វេលាម៉ោង ៤:០០ នាទី រសៀល ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ចាន់ សែ អនុប្រធានមន្ទីរពេទ្យខេត្តកែប និងក្រុមគ្រូពេទ្យវះកាត់នៃមន្ទីរពេទ្យខេត្តកែបបានធ្វើការវះកាត់សម្រាលមួយករណីជូនស្ត្រីម្នាក់មកពី ភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដោយទទួលបានកូនស្រី ទម្ងន់២៦០០ក្រាម។

រោគវិនិច្ឆ័យ ៖ Prolong pregnancy + Severe Oligohydramniose (កូនលើសខែ និង មានទឹកភ្លោះតិច)

មន្ទីរពេទ្យខេត្តកែប សូមជូនពរម៉ាក់ៗ និង បេប៊ី សូមមានសុខភាពល្អបរិបូរណ៍ និង សូមចូលរួមត្រេកអរដល់ក្រុមគ្រួសារដែលទទួលបានសមាជិកថ្មី។

🏥មន្ទីរពេទ្យខេត្តកែបក៏មានបម្រើសេវាជូនសមាជិក បសស ផងដែរ៕

#ផ្នែកសម្ភពនិងរោគស្ត្រី
#ផ្នែកវះកាត់
#បសស
#មន្ទីរពេទ្យខេត្ត

ក្រុមគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យខេត្តកែបបានបម្រើសេវាសម្រាលតាមធម្មជាតិជូនស្ត្រីចំនួន០២នាក់៖🤱ម៉ោង ៤:៥០នាទីរសៀល ថ្ងៃទី...
16/04/2026

ក្រុមគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យខេត្តកែបបានបម្រើសេវាសម្រាលតាមធម្មជាតិជូនស្ត្រីចំនួន០២នាក់៖

🤱ម៉ោង ៤:៥០នាទីរសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦
បានបម្រើសេវាសម្រាលតាមធម្មជាតិជូនស្ត្រីម្នាក់ដែលមកពីភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដោយទទួលបានទារកភេទស្រី ទម្ងន់3100g
🤱ម៉ោង ៦:០៥ នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦
បានបម្រើសេវាសម្រាលតាមធម្មជាតិជូនស្ត្រីម្នាក់ដែលមកពីភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដោយទទួលបានទារកភេទស្រី ទម្ងន់2900g
ជូនពរឆ្នាំថ្មី និងសូមស្វាគមន៍សមាជិកថ្មីនៅក្នុងក្រុមគ្រួសារទាំង២!
សូមចូលរួមត្រេកអរ ព្រមទាំងជូនពរម៉ាក់ៗ និងបេប៊ី សូមមានសុខភាពល្អបរិបូរណ៍។

ក្រៅពីនេះ មន្ទីរពេទ្យខេត្តកែបក៏មានបម្រើសេវាដទៃទៀតមានដូចជា៖
👉សេវាពិគ្រោះជំងឺក្រៅ
👉សេវាសម្រាកព្យាបាលជំងឺទូទៅ (មានបន្ទប់V.I.P)
👉សេវាសង្គ្រោះបន្ទាន់ និង របួស
👉សេវាវះកាត់
👉អមវេជ្ជសាស្ត្រ (មន្ទីរពិសោធន៍, ថតកាំរស្មីអុិច)
👉ព្យាបាលដោយចលនា
👉សេវាថែទាំភ្នែក
👉សេវាសុខភាពផ្សេងៗទៀត

🏥មន្ទីរពេទ្យខេត្តកែបក៏មានបម្រើសេវាជូនសមាជិក បសស ផងដែរ៕

#ផ្នែកសម្ភពនិងរោគស្ត្រី
#បសស
#មន្ទីរពេទ្យខេត្តកែប

ដើម្បីបម្រើសេវាសុខាភិបាលជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្តក្នុងខេត្តកែប នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណ...
15/04/2026

ដើម្បីបម្រើសេវាសុខាភិបាលជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្តក្នុងខេត្តកែប នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មន្ទីរពេទ្យខេត្តកែបបានប្រចាំនៅទៅតាំងឆ្នេរលេងទឹក សួនស្រឡាញ់ខេត្តកែប។

Hotline : 097 867 12 12។

សូមដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទាំងអស់ប្រកបដោយស្នាមញញឹម និងភាពសប្បាយរីករាយ។

#មន្ទីរពេទ្យខេត្តកែប

«សុវត្ថិភាពអ្នកជំងឺត្រូវមានចាប់តាំងពីថ្ងៃដំបូង!»_______________ម៉ោង ៦:០០ នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ក្រុមគ្រូពេទ...
15/04/2026

«សុវត្ថិភាពអ្នកជំងឺត្រូវមានចាប់តាំងពីថ្ងៃដំបូង!»
_______________
ម៉ោង ៦:០០ នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦

ក្រុមគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យខេត្តកែបបានបម្រើសេវាសម្រាលតាមធម្មជាតិជូនស្ត្រីម្នាក់ដែលមកពីភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប ដោយទទួលបានទារកភេទស្រី ទម្ងន់3700g។

ជូនពរឆ្នាំថ្មី និងសូមស្វាគមន៍សមាជិកថ្មីនៅក្នុងក្រុមគ្រួសារ!
សូមចូលរួមត្រេកអរ ព្រមទាំងជូនពរម៉ាក់ៗ និងបេប៊ី សូមមានសុខភាពល្អបរិបូរណ៍។

ក្រៅពីនេះ មន្ទីរពេទ្យខេត្តកែបក៏មានបម្រើសេវាដទៃទៀតមានដូចជា៖
👉សេវាពិគ្រោះជំងឺក្រៅ
👉សេវាសម្រាកព្យាបាលជំងឺទូទៅ (មានបន្ទប់V.I.P)
👉សេវាសង្គ្រោះបន្ទាន់ និង របួស
👉សេវាវះកាត់
👉អមវេជ្ជសាស្ត្រ (មន្ទីរពិសោធន៍, ថតកាំរស្មីអុិច)
👉ព្យាបាលដោយចលនា
👉សេវាថែទាំភ្នែក
👉សេវាសុខភាពផ្សេងៗទៀត

🏥មន្ទីរពេទ្យខេត្តកែបក៏មានបម្រើសេវាជូនសមាជិក បសស ផងដែរ៕

#ផ្នែកសម្ភពនិងរោគស្ត្រី
#បសស
#មន្ទីរពេទ្យខេត្តកែប

មន្ទីរពេទ្យខេត្តកែប បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីប្រសិទ្ធិពរជ័យ សិរីសួស្តី នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណ...
10/04/2026

មន្ទីរពេទ្យខេត្តកែប បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីប្រសិទ្ធិពរជ័យ សិរីសួស្តី នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស២០២៦

=========================

រសៀល ថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ មន្ត្រីនិងបុគ្គលិកមន្ទីរពេទ្យខេត្តកែប បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ដើម្បីប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

#សង្ក្រាន្តឆ្នាំថ្មី
#មន្ទីរពេទ្យខេត្តកែប

សារជូនពររបស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យខេត្តកែប ជូនចំពោះ លោក អ៊ឺង ប៊ុនសាង អនុប្រធានមន្ទីរសុខាភិ...
10/04/2026

សារជូនពររបស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យខេត្តកែប ជូនចំពោះ លោក អ៊ឺង ប៊ុនសាង អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២០៧០ គ.ស២០២៦ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងអាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍វិស័យសុខាភិបាល ឱ្យកាន់តែរីកចម្រើនជានិរន្តរ៍តទៅ។

#សង្ក្រាន្តឆ្នាំថ្មី
#មន្ទីរពេទ្យខេត្តកែប

Address

33A
Kep
22101

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យខេត្តកែប - Kep Provincial Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យខេត្តកែប - Kep Provincial Hospital:

Share

Category