
18/06/2025
អបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្ម
សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
ទូលព្រះបង្គំជាខ្ញុំសូមក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា សូមព្រះអង្គប្រកបដោយព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាអោយសម្បូរសប្បាយ ថ្កុំថ្កើងរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ
ទូលព្រះបង្គំជាខ្ញុំ គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន ឆាយ វ៉ាង Sakkin Cambodia សម្តែងថ្វាយនូវព្រះសព្ទសាធុការពរបវរសួស្តីមហាប្រសើរថ្វាយ សូមព្រះអង្គមានព្រះរាជសុខភាពបរិបូណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ។