ឯកទេសថែរក្សាសុខភាព-Health Care

ឯកទេសថែរក្សាសុខភាព-Health Care Health care (លក់​ឧបករណ៍​វាស់​សម្ពាធ​ឈាម​)

07/01/2025

👉ដាច់សសៃឈាមខួរក្បាលនឹងជម្ងឺទឹកនោមផ្អែមលែងជាការបារម្មណ៏របស់លោកអ្នកទៀតហើយ👍👉ម៉ាស៊ីន​វាស់ឈាម​សម្ពាធឈាម​និយាយ​លទ្ធផលជា​ភាសាខ្មែរ🇰🇭​ដែរជា​ផលិផល​នឹង​បច្ចេកវិទ្យា​របស់ប្រទេស​អាឡឺម៉ង់​🇩🇪ធានា​ជូន​រយៈពេល​6​ខែ​😲📌មានម៉ាសុីនវ៉ាស់សម្ពាធឈាមមួយនៅក្នុងផ្ទះដូចមានគ្រូពេទ្យប្រចាំកាយ🤗💁ម៉ាសុីនវ៉ាស់សម្ពាធឈាមនិយាយលទ្ធផលភាសាខ្មែរតម្លៃត្រឹមតែ20$​ទិញ​1ថែម4 👇-------------------------------------------—ម៉ាសុីនវ៉ាស់សម្ពាធឈាមនិយាយភាសាខ្មែរតម្លៃ 20$ រួមមាន:👉ម៉ាសុីនវ៉ាស់សម្ពាធឈាមមួយ👉បង់រុំដៃមួយ👉ថែមខ្សែ USB👉ថែមថ្ម 4គ្រាប់👉ថែមសៀវភៅណែនាំមួយក្បាល👉ហ្វ្រីដឹកជញ្ជូនទូទាំងប្រទេស--------------------------------------------📍ម៉ាសុីនអាចនិយាយប្រាប់លទ្ឋផលជាភាសាខ្មែរ📍អាចប្រើប្រាស់ថ្មក៏បាន ខ្សែសាកជាមួយ Power Bank ឬឌុយភ្លើង📍អេក្រង់ LED បង្ហាញលេខបានធំ និង ច្បាស់ល្អ------------------------------------------🔖 មានការធានារហូតទៅដល់6ខែពេញ📍 ផ្ញើជូន25ខេត្តក្រុងមានសេវាដឹកជញ្ចូន 25ខេត្តក្រុងដោយមិនគិតថ្លៃ📦📱 លេខទូរស័ព្ទ​ទំនាក់ទំនង​ 📞 017 69 97 92 📱090 22 75 60 ☎️ 070 60 32 93📱តេឡេក្រាម (017 6699 792, 090 227 560)

👉ដាច់សសៃឈាមខួរក្បាលនឹងជម្ងឺទឹកនោមផ្អែមលែងជាការបារម្មណ៏របស់លោកអ្នកទៀតហើយ👍👉ម៉ាស៊ីន​វាស់ឈាម​សម្ពាធឈាម​និយាយ​លទ្ធផលជា​ភាសាខ្...
05/01/2025

👉ដាច់សសៃឈាមខួរក្បាលនឹងជម្ងឺទឹកនោមផ្អែមលែងជាការបារម្មណ៏របស់លោកអ្នកទៀតហើយ👍
👉ម៉ាស៊ីន​វាស់ឈាម​សម្ពាធឈាម​និយាយ​លទ្ធផលជា​ភាសាខ្មែរ🇰🇭​ដែរជា​ផលិផល​នឹង​បច្ចេកវិទ្យា​របស់ប្រទេស​អាឡឺម៉ង់​🇩🇪ធានា​ជូន​រយៈពេល​6​ខែ​😲
📌មានម៉ាសុីនវ៉ាស់សម្ពាធឈាមមួយនៅក្នុងផ្ទះដូចមានគ្រូពេទ្យប្រចាំកាយ🤗
💁ម៉ាសុីនវ៉ាស់សម្ពាធឈាមនិយាយលទ្ធផលភាសាខ្មែរតម្លៃត្រឹមតែ20$​ទិញ​1ថែម4 👇
-------------------------------------------—
ម៉ាសុីនវ៉ាស់សម្ពាធឈាមនិយាយភាសាខ្មែរតម្លៃ 20$ រួមមាន:
👉ម៉ាសុីនវ៉ាស់សម្ពាធឈាមមួយ
👉បង់រុំដៃមួយ
👉ថែមខ្សែ USB
👉ថែមថ្ម 4គ្រាប់
👉ថែមសៀវភៅណែនាំមួយក្បាល
👉ហ្វ្រីដឹកជញ្ជូនទូទាំងប្រទេស
--------------------------------------------📍ម៉ាសុីនអាចនិយាយប្រាប់លទ្ឋផលជាភាសាខ្មែរ
📍អាចប្រើប្រាស់ថ្មក៏បាន ខ្សែសាកជាមួយ Power Bank ឬឌុយភ្លើង
📍អេក្រង់ LED បង្ហាញលេខបានធំ និង ច្បាស់ល្អ
------------------------------------------
🔖 មានការធានារហូតទៅដល់6ខែពេញ
📍 ផ្ញើជូន25ខេត្តក្រុង
មានសេវាដឹកជញ្ចូន 25ខេត្តក្រុងដោយមិនគិតថ្លៃ📦
📱 លេខទូរស័ព្ទ​ទំនាក់ទំនង​ 📞 017 69 97 92 📱090 22 75 60 ☎️ 070 60 32 93
📱តេឡេក្រាម (017 6699 792, 090 227 560)

កត្តាអ្វីខ្លះដែលធ្វើអោយទារកឈ្លក់ទឹកដោះ?ទារកដែលប្រឈមនឹងការឈ្លក់អាចជា៖   - ទារកដែលកើតមិនគ្រប់ខែ ឬទំងន់មិនគ្រប់   - ទារកដែល...
03/01/2025

កត្តាអ្វីខ្លះដែលធ្វើអោយទារកឈ្លក់ទឹកដោះ?

ទារកដែលប្រឈមនឹងការឈ្លក់អាចជា៖
- ទារកដែលកើតមិនគ្រប់ខែ ឬទំងន់មិនគ្រប់
- ទារកដែលមានបញ្ហាបេះដូង
- ទារកដែលមានភាពមិនប្រក្រតីពីកំណើតដូចជាឆែបមាត់ ឬក្រអូមមាត់
- ទារកដែលក្អែរញឹកញាប់
- ក្រៅពីនេះក៏មានការរៀបចំស្ថានភាពទារកអោយបៅ ឬការបំបៅមិនបានត្រឹមត្រូវ

សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ប្រសិនបើកូនលោកអ្នកនៅតែមានអាការៈឈ្លក់ញឹកញាប់។ សូមចងចាំថា“ទឹកដោះម្តាយគឺជាជំរើសអាហារដ៏មានសុវត្ថិភាពតែមួយគត់ចំពោះទារកដែលទើបនឹងកើត”។

ស្វែងយល់អំពីការឈ្លក់ទឹកដោះរបស់ទារក!ការបំបៅដោះគឺជាមធ្យោបាយផ្តល់អាហារតែមួយគត់ចំពោះទារក។ ទារកទើបនឹងកើតអាចប្រឈមនឹងការឈ្លក់ប្...
17/12/2024

ស្វែងយល់អំពីការឈ្លក់ទឹកដោះរបស់ទារក!

ការបំបៅដោះគឺជាមធ្យោបាយផ្តល់អាហារតែមួយគត់ចំពោះទារក។ ទារកទើបនឹងកើតអាចប្រឈមនឹងការឈ្លក់ប្រសិនបើការបំបៅមិនបានត្រឹមត្រូវ។

១) អ្វីទៅជាការឈ្លក់ទឹកដោះ?
ជាការលេបចូលទឹកដោះដោយចៃដន្យទៅក្នុងសួត។ ការឈ្លក់នេះទៀតសោតអាចបង្កអោយមានផលប៉ះពាល់ដល់សុខភាពទារកយ៉ាងខ្លាំង។

២) កត្តាអ្វីខ្លះដែលធ្វើអោយទារកឈ្លក់?
ទារកដែលប្រឈមនឹងការឈ្លក់អាចជា៖
- ទារកដែលកើតមិនគ្រប់ខែ ឬទំងន់មិនគ្រប់
- ទារកដែលមានបញ្ហាបេះដូង
- ទារកដែលមានភាពមិនប្រក្រតីពីកំណើតដូចជាឆែបមាត់ ឬក្រអូមមាត់
- ទារកដែលក្អែរញឹកញាប់
- ក្រៅពីនេះក៏មានការរៀបចំស្ថានភាពទារកអោយបៅ ឬការបំបៅមិនបានត្រឹមត្រូវ

៣) តើមានផលវិបាកអ្វីខ្លះ ប្រសិនបើទារកឈ្លក់ទឹកដោះ?
- អាចបង្កអោយមានរលាកផ្លូវដង្ហើម ឬរលាកសាច់សួតពីស្រាលដល់ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតក៏មាន
- ទារកអាចមានបញ្ហាកង្វះជាតិទឹក ឬអាហារូបត្ថម្ភ
- ទារកអាចនឹងមិនសូវឡើងទំងន់

៤) តើមានសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថាទារកមានឈ្លក់ទឹកដោះ?
ជាទូទៅរោគសញ្ញាស្តែងចេញ ទៅតាមភាពញឹកញាប់នៃការឈ្លក់ និងបរិមាណឬប្រភេទទឹកដោះដែលបានឈ្លក់។
រោគសញ្ញាអាចមាន៖
- លែងចង់បៅ ឬងាកចេញ
- ប្តូរពណ៌សំបុរពីក្រហម ទៅជាស្វាយ ឬខ្មៅ
- ពិបាកដកដង្ហើម ដង្ហក់ ឬឈប់ដកដង្ហើម
- ក្អក ពេលកំពុងបៅ ឬក្រោយបៅ
- ក្រៅពីនេះអាចមានជារលាកសួតរ៉ាំរ៉ៃ ឬញឹកញាប់

៥) តើធ្វើដូចម្តេចកុំអោយទារកឈ្លក់ទឹកដោះ?
ការឈ្លក់ដែលប្រឈមនឹងគ្រោះថ្នាក់ គឺភាគច្រើនដោយការបំបៅទឹកដោះគោ។
- ត្រូវបំបៅទារកដោយដាក់មាត់ទារកអោយស៊ប់នឹងក្បាលដោះ។
- រៀបចំស្ថានភាពទារកអោយបានត្រឹមត្រូវដោយ លើកទារកបញ្ឆិតអោយបានប្រហែល ៣០ដឺក្រេពីផ្ទៃរាប រាល់ពេលបំបៅ។
- ក្រោយពេលបំបៅលើកទារកផ្អោបលើខ្លួន និងស្មា ដោយអង្អែលខ្នងតិចៗអោយបានយ៉ាងតិច៣០ទៅ៦០នាទី មុននឹងដាក់អោយទារកគេងលើផ្ទៃរាបស្មើវិញ។
- ប្រសិនបើទារកក្អែរញឹកញាប់ សូមព្យាយាមបំបៅទារកតិចៗ តែញយដង។

សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ប្រសិនបើកូនលោកអ្នកនៅតែមានអាការៈឈ្លក់ញឹកញាប់។ សូមចងចាំថា“ទឹកដោះម្តាយគឺជាជំរើសអាហារដ៏មានសុវត្ថិភាពតែមួយគត់ចំពោះទារកដែលទើបនឹងកើត”។

#មន្ទីរពេទ្យកាល់ម៉ែត

ការព្យាបាលជំងឺដុំមហារីកថ្លើម សម័យទំនើប !(HCC: Hepatic Cellular Carcinoma)ក) ការយល់ដឹងទូទៅ៖ប្រភេទជំងឺដុំមហារីកសាច់ថ្លើម (...
13/12/2024

ការព្យាបាលជំងឺដុំមហារីកថ្លើម សម័យទំនើប !
(HCC: Hepatic Cellular Carcinoma)

ក) ការយល់ដឹងទូទៅ៖
ប្រភេទជំងឺដុំមហារីកសាច់ថ្លើម (HCC) គឺជាប្រភេទជំងឺថ្លើមដែលក្រុមការងារវេជ្ជបណ្ឌិតឯកទេសយើងខ្ញុំតែងតែបានជួបប្រទះ និងទទួលព្យាបាលអ្នកជំងឺជាញឹកញាប់នៅក្នុងផ្នែកឯកទេសជំងឺថ្លើមនៃមន្ទីរពេទ្យកាល់ម៉ែត។
បើទោះបីសព្វថ្ងៃនេះយើងមានវិធីសាស្រ្តទំនើបៗ ហើយមានថ្នាំដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលជំងឺយ៉ាងណាក៏ដោយ ក៏ជំងឺមួយនេះគឺនៅតែមានភាពកាចសាហាវ ហើយក៏មានភាពលំបាកនៅក្នុងការថែទាំព្យាបាលចំពោះអ្នកជំងឺ និងបានកំពុងតែសម្លាប់ជីវិតមនុស្សជាច្រើនលើពិភពលោកក្នុងមួយឆ្នាំៗ។

ខ)មូលហេតុ៖
ដុំមហារីកសាច់ថ្លើម ភាគច្រើនគឺបណ្តាលមកពីការរលាកសាច់ថ្លើមរ៉ាំរៃ (Chronic Hepatitis)។ ដោយសារមេរោគរលាកថ្លើមប្រភេទ សេ ប្រភេទ បេ និងការពិសាគ្រឿងស្រវឹងច្រើនហើយរយៈពេលយូរជាដើម ហើយវិវត្តន៍ទៅជាថ្លើមក្រិន និងដំណាក់កាលចុងក្រោយគឺការលេចចេញនៃដុំមហារីក នៅលើសាច់ថ្លើមដែលគ្រិននោះ (80-90%)។

មូលហេតុខ្លះៗបន្ថែមទៀតមាន៖
- សត្វល្អិតម្យ៉ាងរស់តាមដងទន្លេមេគង្គលើ ម្តុំខេត្តក្រចេះ និងស្ទឹងត្រែង (liver fluke) អាចឆ្លងមកមនុស្សដោយការទទួលទានខ្ចៅ ខ្យង ឬត្រីដែលមានពង ឬកូនសត្វល្អិតប៉ារ៉ាស៊ីតនេះហើយចំអិនមិនឆ្អិនល្អ។
- ការបរិភោគអាហារផ្អាប់យូរ មានដុះផ្សិត Beta Aflatoxin ជាប្រចាំ អាចបណ្តាលឲ្យកើតមហារីកថ្លើម មានអត្រាខ្ពស់ជាង មេរោគរលាកថ្លើម បេ និង សេ រួមបញ្ចូលគ្នាទៅទៀត។

ចំណាំ៖ ដុំមហារីកថ្លើមក៏អាចមាននៅលើអ្នកជំងឺដែលមិនទាន់មានបញ្ហាក្រិនថ្លើមផងដែរ (១០% ទៅ ២០%) ជាពិសេសគឺអ្នកជំងឺដែលមានផ្ទុកមេរោគរលាកថ្លើមប្រភេទ បេ រ៉ាំរៃ (chronic hepatitis B )។

គ) រោគសញ្ញា៖
រោគសញ្ញាដែលអាចអោយយើងដឹងអំពីជំងឺមួយនេះគឺមានដូចជា:
- មានការឈឺចុកចាប់នៅផ្នែកខាងស្តាំនៃពោះ
- ថ្លើមរីកធំ (ដោយការពិនិត្យរបស់វេជ្ជបណ្ឌិត)
- អ្នកជំងឺភាគច្រើនមានមកជាមួយរោគសញ្ញានៃជំងឺគ្រិនថ្លើម (លឿងភ្នែក និងស្បែក ទាចទឹកក្នុងស្រោមពោះ ហើមជើង...)
- មានពេលខ្លះអ្នកជំងឺបានរកឃើញដុំសាច់មហារីកថ្លើមនេះដោយការពិនិត្យមើលអេកូពោះ (Medical checkup)...។

ឃ) ការធ្វើរោគវិនិច្ឆ័យ៖
យើងអាចធ្វើឡើងបានតាមរយៈ
- ការសាកសួរអំពីប្រវត្តិរបស់ជំងឺ
- ការពិនិត្យរបស់វេជ្ជបណ្ឌិត (Physical examination)
- ការធ្វើអេកូពោះរកមើលដុំសាច់ថ្លើម
- ការពិនិត្យឈាមមើលជាតិ AFP ដែលជា Tumors marker
- ការចាក់យកសាច់ថ្លើមទៅវិភាគ (Hepatic biopsy)
- ការធ្វើស្កាន់នែពោះដោយចាក់ថ្នាំ (Injection abdominal CT scan) ។

ង)ការព្យាបាល៖
វិធីសាស្ត្រនៃការព្យាបាលមានដូចជា ការវះកាត់, ការចាក់បញ្ចូលជាតិអាល់កុល ការដុតកំទេចដោយកំដៅ Radio frequency និង សារជាតិគីមី (Chemo embolisation) ដើម្បីកំទិចដុំសាច់មហារីកនេះ និងការប្រើប្រាស់ថ្នាំដើម្បីជួយពន្យារការលូតលាស់របស់ដុំសាច់នេះ។ គោលបំណងសំខាន់របស់ការព្យាបាលទាំងអស់នេះ គឺដើម្បីលើកកម្ពស់ការស់នៅរបស់អ្នកជំងឺ និងពន្យារពេលនៃការរស់នៅរបស់អ្នកជំងឺឲ្យបានកាន់តែយូរបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន។

*** ចំណាំ : ការព្យាបាលដែលល្អបំផុតសម្រាប់អ្នកជំងឺគឺចំពោះដុំដែលមានទំហំទៅជាងពីរសង់ទីម៉ែត្រ (ប្រសិនបើយើងអាចរុករកបានទាន់ពេលវេលា) ។

បច្ចុប្បន្ននេះមានការព្យាបាលទំនើបថ្មីមានដូចជា៖
១. ការព្យាបាលដោយថ្នាំឆ្លាតកំទេចហ្សែន អាចពន្យារជីវិតអ្នកជំងឺបានយូរដល់២ឆ្នាំភាគច្រើន ហើយគុណភាពជីវិតរបស់អ្នកជំងឺប្រសើរជាងការមិនព្យាបាលឆ្ងាយណាស់។ អ្នកជំងឺភាគច្រើនរស់នៅដូចមនុស្សធម្មតា មិនមានការឈឺចាប់អ្វីទាំងអស់។

២. មហារីកថ្លើមដំណាក់កាលដំបូងៗ ការព្យាបាលដោយវះកាត់ប្តូរថ្លើមថ្មី បន្ទាប់មកបន្តការព្យាបាលដោយថ្នាំឆ្លាត រយៈពេល២ឆ្នាំ អ្នកជំងឺរស់បានលើសពី៥ឆ្នាំ ៥០%។

បញ្ជាក់៖ ការប្រើប្រាស់ថ្នាំគីមីចាក់តាមសរសៃ (Chemotherapy) និងការបាញ់កាំរស្មី (Radiotherapy) ទៅលើដុំសាច់មហារីកនេះ គឺមិនមានចម្លើយល្អជាវិជ្ជមាននោះទេសម្រាប់ប្រភេទនៃដុំមហារីកមួយនេះ។ ជំងឺមហារីកថ្លើមមិនអាចបង្ការបាន100%ទេ។

“ដំបូន្មានរបស់ក្រុមការងារវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត គឺមានតែការបង្ការ និងការពារតែមួយគត់ដែលជាវិធីល្អបំផុតសម្រាប់គ្រប់អ្នកជំងឺ។ ការព្យាបាលមេរោគរលាកថ្លើមប្រភេទ បេ និង សេ ឲ្យបានត្រឹមត្រូវ និងប្រាកដប្រជា មុនពេលវិវត្តទៅដល់ដំណាក់កាលក្រិនថ្លើមនេះ ការចាក់ថ្នាំបង្ការការពារមេរោគរលាកថ្លើមប្រភេទ បេ ពីដំបូងទី និងជៀសវាងការពិសាគ្រឿងស្រវឹងរយៈពេលយូរជាដើម គឺជាវិធានការដ៏ប្រសើរ

12/12/2024

តោះពុកម៉ែបងប្អូនមកពិនិត្យសម្ពាធឈាមពេលព្រឹកទាំងអស់គ្នា❤️

"លាងឈាម"៩៥% អ្នកលាងឈាម ជាមនុស្សប្រុស🕺ស្រី💃ដែលចូលចិត្តពិសាគ្រឿងស្រវឹង (ស្រា ស្រាបៀរ) ជក់បារី ។ ជួបជុំគ្នាផឹកសប្បាយណាស់ កន...
10/12/2024

"លាងឈាម"
៩៥% អ្នកលាងឈាម ជាមនុស្សប្រុស🕺ស្រី💃ដែលចូលចិត្តពិសាគ្រឿងស្រវឹង (ស្រា ស្រាបៀរ) ជក់បារី ។ ជួបជុំគ្នាផឹកសប្បាយណាស់ កន្លះកេសម្នាក់ឯង "ធម្មតា" មិនទាន់ឈឺ មិនទាន់អីទេ ។ អ្នកខ្លះផឹកសឹងរាល់ថ្ងៃ កំលាំងនៅមាន តែដល់វ័យចាស់បន្តិចទៅ ក្រពះ ថ្លើម លំពែង ក្រលៀន (តម្រងនោម) ក៏ចាប់ផ្ដើមខូច ។ មានលុយច្រើនមិនអីទេ អាចរស់បានយូរបន្តិច ។ ជាទូទៅ អ្នកផឹកមិនមានពេលហាត់ប្រាណនោះទេ ព្រោះពួកគាត់រវល់ផឹក

07/12/2024

អគុណ​ច្រើន​បងប្រុស​❤️️☺🙏

ចំណេះដឹងខ្លីៗ ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ!១) អ្វីទៅជាជំងឺមហារីកពោះវៀនធំ?ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមួយដែលគេតែងតែ...
06/12/2024

ចំណេះដឹងខ្លីៗ ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ!

១) អ្វីទៅជាជំងឺមហារីកពោះវៀនធំ?
ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមួយដែលគេតែងតែជួបប្រទះជាញឹកញាប់ទៅលើមនុស្សដែលមាន អាយុលើសពី៥០ឆ្នាំ។
កត្តាជាច្រើនដែលបង្កអោយមានជំងឺមហារីកពោះវៀនធំរួមមាន៖
- ការបរិភោគសាច់ច្រើន
- អាយុលើសពី៥០ឆ្នាំ
- ផឹកស្រា
- ជក់បារី
- និងការប្រែប្រួលនៃហ្សែន

ជំងឺមហារីកពោះវៀនធំដែលបង្កមកពីការប្រែប្រួលនៃហ្សែន គឺអាចចំលងទៅអោយសមាជិកជំនាន់ក្រោយ ដែលធ្វើអោយជំងឺនេះក្លាយជាជំងឺតំណពូជ។

២) តើធ្វើយ៉ាងណាទើបដឹងថាអ្នកជំងឺមានជំងឺមហារីកពោះវៀនធំដោយសារហ្សែន?
ជាទូទៅ ការធ្វើរោគវិនិច្ឆ័យ គឺគេធ្វើការវិភាគរកបម្រែបម្រួលរបស់ហ្សែន។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់នៃជំងឺមហារីកពោះវៀនធំត្រូវតែធ្វើការវិភាគទៅលើហ្សែនទាំងអស់នោះទេ។ កត្តាមួយចំនួនអាចអោយយើងសង្ស័យថាអ្នកជំងឺមហារីកពោះវៀនដែលបណ្តាលមកពីបម្រែបម្រួលហ្សែន ដែលកត្តានោះរួមមាន៖
- អ្នកជំងឺមានបងប្អូន ឬឳពុកម្តាយបង្កើតមានមហារីកពោះវៀនធំ (យ៉ាងតិច២នាក់)
- អ្នកជំងឺមានអាយុតិចជាង ៦០ឆ្នាំ
- ការឆ្លុះពោះវៀនឃើញថាអ្នកជំងឺមានចំនួនដុំសាច់ (ប៉ូលីព) ច្រើនជាង ១០០ ក្នុងពេលឆ្លុះពោះវៀន។

៣) នៅពេលដែលជំងឺមហារីកពោះវៀនដែលបង្កមកពីហ្សែនត្រូវបានរកឃើញ តើកត្តាអ្វីខ្លះដែលគ្រួសារអ្នកជំងឺចាំបាច់ត្រូវធ្វើ?
យើងដឹងហើយថា ជំងឺមហារីកពោះវៀនធំដែលបណ្តាលមកពីហ្សែន គឺជាជំងឺតំណពូជ ដូចនេះនៅពេលដែលរោគវិនិច្ឆ័យបានបញ្ជាក់ថាហ្សែនជាមូលហេតុបង្កអោយមានជំងឺមហារីក គ្រួសារអ្នកជំងឺចាំបាច់ត្រូវតែធ្វើការតាមដាន និងបង្ការដើម្បីរកអោយឃើញជំងឺនេះ នៅដំណាក់កាលដំបូងដើម្បីអោយការព្យាបាលមានប្រសិទ្ធភាពខ្ពស់។

៤) តើការតាមដានត្រូវធ្វើឡើងតាមវិធីណា?
វិធីតែមួយគត់ដែលអាចធ្វើអោយយើងអាចរកឃើញជំងឺមហារីកពោះវៀនធំនៅដំណាក់កាលដំបូង និងបង្ការជំងឺនេះបានគឺការឆ្លុះពោះវៀន។ ដោយសារការប្រឈមមុខខ្ពស់ទៅនឹងការកើតមហារីកពោះវៀន ដូចនេះគ្រួសាររបស់អ្នកជំងឺទាំងអស់ ត្រូវតម្រូវអោយធ្វើការឆ្លុះពោះវៀន ១ទៅ២ឆ្នាំម្តង នៅពេលដែលពួកគេមានអាយុចាប់ពី២០ឆ្នាំឡើងទៅ អ្នកជំងឺអាចតម្រូវអោយមានការឆ្លុះក្រពះ និងការតាមដានជំងឺមហារីកស្បូនបន្ថែមក្នុងករណីចាំបាច់។ បើមិនមានការតាមដានអោយបានដិតដល់នោះទេ អ្នកជំងឺអាចនឹងប្រឈមមុខក្នុងការធ្វើរោគវិនិច្ឆ័យយឺតយ៉ាវដែលអាចធ្វើអោយការព្យាបាល គ្មានប្រសិទ្ធភាព (មិនអាចជាសះស្បើយ)។

៥) តើការព្យាបាលជំងឺមហារីកពោះវៀនដែលបណ្តាលមកពីហ្សែន គេធ្វើដូចម្តេច?
ជាទូទៅរបៀបនៃការព្យាបាលជំងឺមហារីកពោះវៀន គេធ្វើដូចគ្នាទៅនឹងជំងឺមហារីកពោះវៀន ដែលបណ្តាលមកពីមូលហេតុផ្សេងទៀតៈ
- ការវះកាត់ជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងករណីជំងឺនេះមិនទាន់មានការរីករាលដាល
- ក្នុងករណីជំងឺមានការរីករាលដាលទៅសរីរាង្គផ្សេងទៀត គឺគេត្រូវព្យាបាលដោយថ្នាំគីមី។ ក្នុងករណីនេះការព្យាបាលមិនអាចជាសះស្បើយឡើយ។
- ការឆ្លុះពោះវៀនជាវិធីសាស្ត្រមួយដែលអាចព្យាបាល និងបង្ការជំងឺមហារីកពោះវៀនបាន។ ការឆ្លុះពោះវៀនអាចអោយយើងកាត់យកចេញនូវដុំសាច់តូចៗដែលបម្រុង និងក្លាយជាជំងឺមហារីក បើដុំសាច់តូចៗទាំងអស់ត្រូវបានយកចេញអ្នកជំងឺអាចជៀសផុតពីជំងឺមហារីកពោះវៀនបាន។

ដូចនេះបើលោកអ្នកមានបងប្អូន និងគ្រួសារមានជំងឺមហារីកពោះវៀនធំ សូមបងប្អូនមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិគ្រោះ និងស្វែងរកវិធីការពារកុំអោយមានការយឺតយ៉ាវក្នុងការព្យាបាលដែលអាចអោយមានគ្រោះថ្នាក់ដល់ជីវិត។

រោគសញ្ញានៃជំងឺស្អិតស្បូន!ជំងឺស្អិតស្បូនជាមូលហេតុធ្វើអោយស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈាមរដូវតិច ដែលបណ្តា...
04/12/2024

រោគសញ្ញានៃជំងឺស្អិតស្បូន!

ជំងឺស្អិតស្បូនជាមូលហេតុធ្វើអោយស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈាមរដូវតិច ដែលបណ្តាលមកពីភ្នាសក្នុងស្បូនស្អិតជាប់គ្នាស្ទើរតែទាំងអស់។

ក) មូលហេតុ៖
- ជំងឺនេះកើតមកពីការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ (Endometritis)
- ស្ត្រីធ្លាប់ធ្វើការរំលូតកូនជាញឹកញាប់ (Frequency abortion)
- ស្ត្រីមានរលាកអាងត្រគាក (Pelvic inflammatory)

ខ) រោគសញ្ញានៃជំងឺស្អិតស្បូនមាន៖
- ស្ត្រីមានរដូវតិចតួចក្នុងករណីភ្នាសក្នុងស្បូនស្អិតខ្លះនៅផ្នែកណាមួយ
- ស្ត្រីពុំមានរដូវទាំងវ័យក្មេងក្នុងករណីភ្នាសក្នុងស្បូនស្អិតទាំងស្រុង
- ស្ត្រីមានផ្ទៃពោះឧស្សាហ៍រលូតនៅត្រីមាសទី១
- ស្ត្រីធ្លាប់មានរោគសញ្ញាឈឺចាប់ក្នុងអាងត្រគាករ៉ាំរ៉ៃពីមុនមក
- ស្ត្រីធ្លាប់មានជំងឺរលាកដៃស្បូន
- ស្ត្រីធ្លាប់មានប្រវត្តិធ្លាក់ស និងក្លាយរោគ ដោយធ្លាក់ស និងមានធុំក្លិន។

គ) ការព្យាបាល៖
ក្រោយពីការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ដោយដឹងថាស្ត្រីមានជំងឺស្អិតស្បូន យើងអាចព្យាបាលយ៉ាងមានប្រសិទ្ធិភាពដោយឧបករណ៍ឆ្លុះស្បូន (Hysterocopy diagnosis) ហើយព្យាបាលដោយការវះកាត់តាមរយៈ ម៉ាស៊ីនឆ្លុះស្បូននេះនៅភ្នាសក្នុងរបស់ស្បូន (Hysteroscopy operative) នៅពេលនោះស្បូនស្ត្រីអាចវិវត្តមក សភាពធម្មតាវិញ និងអាចមានកូន ដោយលែងរលូតទៅថ្ងៃក្រោយ។

“ស្ត្រីទាំងឡាយដែលមានរោគសញ្ញាដូចខាងលើ សូមមេត្តាអញ្ជើញមកជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេស និងជំនាញរោគស្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះ និងរករោគវិនិច្ឆ័យច្បាស់លាស់ ដែលឈានដល់ការព្យាបាល ជំនួយដោយឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប (Hysteroscopy for diagnosis and operative procedure) ដែលមានប្រសិទ្ធិភាព សុវត្ថិភាពខ្ពស់

គេសង្កេតឃើញថា គ្រួសារខ្លះមានសមាជិកកើតជំងឺទឹកនោមផ្អែមច្រើនគ្នាតើជំងឺទឹកនោមផ្អែមជាជំងឺឆ្លងឬ?ក- ពិតខ- មិនពិតសូមបងប្អូនចូលរួ...
02/12/2024

គេសង្កេតឃើញថា គ្រួសារខ្លះមានសមាជិកកើតជំងឺទឹកនោមផ្អែមច្រើនគ្នា
តើជំងឺទឹកនោមផ្អែមជាជំងឺឆ្លងឬ?

ក- ពិត
ខ- មិនពិត

សូមបងប្អូនចូលរួមឆ្លើយទាំងអស់គ្នាតាមរយៈ Comment ដោយជ្រើសរើសចម្លើយណាមួយដែលគិតថាត្រឹមត្រូវ។
Please Like & Share!

Address

Khum Chbar Ampou

Telephone

+85517699792

Website

Alerts

Be the first to know and let us send you an email when ឯកទេសថែរក្សាសុខភាព-Health Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ឯកទេសថែរក្សាសុខភាព-Health Care:

Share