ឱសថស្ថាន មាននិមលឃែរ

ឱសថស្ថាន មាននិមលឃែរ Sell ​​all kinds medical equipment

23/04/2025
22/04/2025
13/04/2025
តើសុរាផ្តល់ផលអាក្រក់អ្វីខ្លះដល់សុខភាពខួរក្បាល និងប្រព័ន្ធប្រសាទ?ការទទួលទានគ្រឿងស្រវឹងហួសប្រមាណគឺជាបញ្ហាសុខភាពសាធារណៈចំបង...
18/03/2025

តើសុរាផ្តល់ផលអាក្រក់អ្វីខ្លះដល់សុខភាពខួរក្បាល និងប្រព័ន្ធប្រសាទ?

ការទទួលទានគ្រឿងស្រវឹងហួសប្រមាណគឺជាបញ្ហាសុខភាពសាធារណៈចំបងមួយនៅទូទាំងសាកលលោក ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍ។ វាជាមូលហេតុចម្បងនៃជំងឺធ្ងន់ធ្ងរមួយចំនួនដែលតម្រូវអោយសំរាន្តពេទ្យ និងនាំអោយខាតបង់ដល់សេដ្ធកិច្ចគ្រួសារ និងសង្គមជាតិ។
ការប្រើប្រាស់គ្រឿងស្រវឹងអាចបង្ករជាផលវិបាកស្រួចស្រាវ និងរ៉ាំរ៉ៃលើរចនាសម្ព័ន្ធ និងមុខងាររបស់ខួរក្បាល។

១ តើជាតិអាល់កុលអាចប៉ះពាល់ទៅលើកោសិកាខួរក្បាលដោយរបៀបណា?

ពេលមនុស្សម្នាក់ទទួលទានគ្រឿងស្រវឹង កោសិកាខួរក្បាលអាចរងផលប៉ះពាល់ដោយផ្ទាល់ទោះវាហាក់ធ្វើអោយអ្នកទទួលទានមានអារម្មណ៏ល្ហែល្ហើយមួយគ្រា តែវា បណ្តាលអោយកោសិកាខួរក្បាល យើងដំណើរការក្នុងស្ថានភាពយឺតជាងធម្មតា បន្ទាប់មកអាចប៉ះពាល់ដល់កោសិកាខាងគំហើញ ( ស្រវាំងភ្នែក) និយាយត្រដិត ដំណើរទ្រេតទ្រោត និងអាចរហូតដល់បាត់បង់ស្មារតី។
ការទទួលទានជាប្រចាំនឹងអាចធ្វើអោយអន់ថយមុខងាររបស់កោសិកាខួរក្បាល រាប់តាំងពីការភ្លេចភ្លាំង រហូតវង្វេងវង្វាន់ស្មារតី។

២ តើសារជាតិអាល់កុលអាចបង្ករជាជំងឺប្រព័ន្ធប្រសាទអ្វីខ្លះ?

ប្រហែល 70% នៃអ្នកទទួលទានគ្រឿងស្រវឹងជាប្រចាំគឺប្រឈមនឹងបញ្ហាខួរក្បាលធ្ងន់ធ្ងរ
- ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ( Stroke)
-ជំងឺខ្សោយការចងចាំ ឬជំងឺវង្វេង
-ស្វិតទំហំខួរក្បាល
-អាចជំរុញ ឬអាចបង្កអោយមានបញ្ហាសុខភាពផ្លូវចិត្ត
-ថយចុះប្រសិទ្ធភាពនៃបំណិនការងារ ការសម្របសម្រួល និងការគ្រប់គ្រងខ្លួនឯង
-រំខានការសំរាន្ត និងការសម្រេចចិត្ត
-ខូចខាតដំណើរការមេតាបូលិករបស់កោសិការប្រព័ន្ធប្រសាទ
ក្រៅពីនេះការប្រើប្រាស់គ្រឿងស្រវឹងក៏អាចអោយប្រឈមនឹងជំងឺប្រកាច់ ជំងឺឆ្លងក្នុងខួរក្បាល និងគ្រោះថ្នាក់ក្បាលដោយការដួលប៉ះទង្គិច។

៣ តើយើងអាចព្យាបាលបញ្ហាខួរក្បាលដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងបានដោយរបៀបណា?

ជាបថមគឺការបញ្ឈប់ការទទួលទានគ្រឿងស្រវឹងគ្រប់បែបយ៉ាងទាំងអស់ ដើម្បីទប់ស្កាត់ការវិវត្តន៏ទៅមុខរបស់ការខូចខាតកោសិកាខួរក្បាល។
ត្រូវជួបគ្រូពេទ្យជំនាញដែលអាចផ្តល់ការប្រឹក្សាយោបល់ និងណែនាំពីវិធីសាស្រ្តក្នុងការបញ្ឈប់ និងជូនការព្យាបាលដោយឱសថក្នុងករណីចាំបាច់។

សូមការពារខ្លួនអ្នកពីពិការភាព ក៏ដូចជាពីការចុះខ្សោយនៃបញ្ញាស្មារតីដោយកុំទទួលទានគ្រឿងស្រវឹង។
#មន្ទីរពេទ្យកាល់ម៉ែត

18/03/2025
ជំងឺមហារីកសុដន់៖ រោគសញ្ញា កត្តាហានិភ័យ និងវិធីបង្ការ!ជំងឺមហារីកសុដន់ គឺជាបញ្ហាសុខភាពធ្ងន់ធ្ងរដែលកើតឡើងដោយសារកោសិកានៅក្នុ...
08/03/2025

ជំងឺមហារីកសុដន់៖ រោគសញ្ញា កត្តាហានិភ័យ និងវិធីបង្ការ!

ជំងឺមហារីកសុដន់ គឺជាបញ្ហាសុខភាពធ្ងន់ធ្ងរដែលកើតឡើងដោយសារកោសិកានៅក្នុងសុដន់មានការប្រែប្រួលខុសធម្មតា។

តាមការសិក្សាជាច្រើនបានបង្ហាញថា ស្ត្រីម្នាក់ក្នុងចំណោម ៨នាក់ អាចកើតជំងឺនេះក្នុងជីវិតរបស់ពួកគេ។ ជំងឺនេះអាចរាលដាលទៅផ្នែកផ្សេងៗនៃរាងកាយ ប្រសិនបើមិនត្រូវបានព្យាបាលទាន់ពេលវេលា។

ប្រភេទនៃជំងឺមហារីកសុដន់
១. មហារីកដែលកើតពីបំពង់ទឹកដោះ (Ductal Carcinoma)
- ជាប្រភេទដែលកើតឡើងនៅក្នុងបំពង់ទឹកដោះ ដែលជាផ្លូវដឹកជញ្ជូនទឹកដោះ។
- ប្រភេទនេះគឺជាប្រភេទដែលជួបប្រទះញឹកញាប់បំផុត (ប្រហែល ៨០% នៃករណីមហារីកសុដន់)។

២. មហារីកដែលកើតពីកោសិកានៃកន្លែងផលិតទឹកដោះ (Lobular Carcinoma)
- ជាប្រភេទដែលកើតឡើងនៅក្នុងកោសិកាផលិតទឹកដោះ។
- ប្រភេទនេះអាចពិបាកកំណត់អត្តសញ្ញាណជាងប្រភេទដទៃទៀត ព្រោះវាមិនតែងតែបង្កើតជាដុំ។

កត្តាហានិភ័យនៃជំងឺមហារីកសុដន់
១. ប្រវត្តិក្រុមគ្រួសារ
- ប្រសិនបើមានសមាជិកក្រុមគ្រួសារ (ដូចជា ម្តាយ បងស្រី ឬប្អូនស្រី) ដែលមានជំងឺនេះ ហានិភ័យនឹងកើនឡើង។
- កត្តាហ្សែន (ដូចជា BRCA1 និង BRCA2) អាចបង្កើនហានិភ័យយ៉ាងខ្លាំង។

២. លើសទំងន់ ឬធាត់
- អ្នកដែលមានលើសទំងន់ ជាពិសេសបន្ទាប់ពីអស់រដូវ អាចប្រឈមមុខនឹងហានិភ័យខ្ពស់។

៣. របបអាហារ
- ការបរិភោគអាហារដែលសំបូរជាតិខ្លាញ់ និងការខ្វះអាហារមានជាតិពីរ៉ោន អាចបង្កើនហានិភ័យ។

៤. ការប្រើគ្រឿងស្រវឹង
- ការផឹកគ្រឿងស្រវឹងច្រើន អាចបង្កើនហានិភ័យនៃការកើតជំងឺមហារីកសុដន់។

៥. ការប្រើអ័រម៉ូន
- ការប្រើថ្នាំអ័រម៉ូនរយៈពេលយូរ (លើសពី ១០ឆ្នាំ) អាចបង្កើនហានិភ័យ។

៦. កត្តាផ្សេងៗ
- មិនមានកូន ឬមានកូនដំបូងនៅអាយុច្រើនជាង ៣០ ឆ្នាំ។
- មិនបំបៅដោះកូន។
- មានរដូវដំបូងមុនអាយុ ១២ ឆ្នាំ ឬអស់រដូវក្រោយអាយុ ៥៥ ឆ្នាំ។

រោគសញ្ញានៃជំងឺមហារីកសុដន់
១. ការប្រែប្រួលទំហំ និងរាងសុដន់។
២. ការឈឺចាប់នៅសុដន់។
៣. ស្បែកសុដន់ប្រែប្រួល (ក្រហម ហើម ឬមានរាងដូចសំបកក្រូច)។
៤. ការចេញឈាម ឬទឹករងៃពីក្បាលសុដន់។
៥. ការមានដុំស្អិតនៅក្នុងសុដន់។
៦. ក្បាលសុដន់លឹបចូលក្នុង។
៧. ការហើមនៃកូនកណ្តុរក្រោមក្លៀក។

វិធីធ្វើរោគវិនិច្ឆ័យ
១. ការពិនិត្យសុដន់ដោយខ្លួនឯង៖ ការពិនិត្យសុដន់ជាប្រចាំដើម្បីស្វែងរកដុំសង្ស័យ។
២. ការថតរូបសុដន់ (Mammography)៖ ការថតរូបដោយប្រើកាំរស្មី X-ray ដើម្បីពិនិត្យមើលកោសិកាខុសធម្មតា។
៣. ការពិនិត្យដោយប្រើអេកូ (Ultrasound)៖ ការពិនិត្យដោយប្រើរលកសំលេងដើម្បីវិភាគរចនាសម្ព័ន្ធសុដន់។
៤. ការច្របាច់យកជាតិសាច់ (Biopsy)៖ ការយកជាតិសាច់ពីដុំសង្ស័យទៅពិនិត្យ។
៥. ការថតរូបដោយប្រើម៉ាស៊ីន MRI ឬ CT Scan៖ ការថតរូបដោយប្រើបច្ចេកវិទ្យាទំនើប។

វិធីបង្ការជំងឺមហារីកសុដន់
១. ការពិនិត្យសុដន់ជាប្រចាំ៖ ចាប់ពីអាយុ ៣៥ ឆ្នាំឡើង។
២. រក្សាទំងន់ឱ្យនៅស្តង់ដា៖ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
៣. កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងការជក់បារី។
៤. កាត់បន្ថយការប្រើអ័រម៉ូនរយៈពេលយូរ។
៥. បំបៅដោះកូន៖ បំបៅដោះកូនរយៈពេលពី ១.៥ ទៅ ២ឆ្នាំ។

អ្វីដែលត្រូវធ្វើប្រសិនបើមានរោគសញ្ញា៖
ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងលើ សូមទាក់ទងគ្រូពេទ្យភ្លាមៗ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា។
#មន្ទីរពេទ្យកាល់ម៉ែត

កត្តាប្រឈមអ្វីខ្លះ ដែលបណ្តាលអោយឈឺចង្កេះ?អាការៈឈឺចង្កេះ គឺជារោគសញ្ញាមួយដែលកើតមានឡើងជាញឹកញាប់ និងទូទៅមិនមានសភាពធ្ងន់ធ្ងរទេ...
03/03/2025

កត្តាប្រឈមអ្វីខ្លះ ដែលបណ្តាលអោយឈឺចង្កេះ?

អាការៈឈឺចង្កេះ គឺជារោគសញ្ញាមួយដែលកើតមានឡើងជាញឹកញាប់ និងទូទៅមិនមានសភាពធ្ងន់ធ្ងរទេ តែជាមូលហេតុចម្បងដែលធ្វើអោយអ្នកជំងឺភាគច្រើនធ្វើការងារមិនបាន ឫរំខានញឹកញាប់កិច្ចការប្រចាំថ្ងៃ។ ការឈឺចង្កេះអាចកើតលើមនុស្សគ្រប់វ័យ ហើយភាគច្រើននៅក្នុងអាយុចន្លោះពី ៤៥ ទៅ ៥០ ឆ្នាំ។ ប្រសិនបើយើងមិនបានធ្វើការព្យាបាលអោយបានត្រឹមត្រូវនោះទេ បញ្ហាឈឺចង្កេះនេះ នឹងអាចវិវត្តន៍ទៅជាជំងឺរ៉ាំរ៉ៃ ឬធ្ងន់ធ្ងរ។

ក) កត្តាប្រឈមមុខនឹងបញ្ហាឈឺចង្កេះមានដូចជា៖
- អ្នកធ្វើការងារដោយប្រើកំលាំងកាយខ្លាំងដូចជា លីសែងរបស់ធ្ងន់ៗ
- អ្នកធ្វើការងារដែលអង្គុយ ឬឈរដោយប្រើរយៈពេលយូរ
- ស្ត្រីមានផ្ទៃពោះ មនុស្សធាត់ មនុស្សចាស់ជរា
- អ្នកដែលពុំសូវបានហាត់ប្រាណជាប្រចាំ
- ស្ត្រីដែលចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗ

ខ) មានមូលហេតុជាច្រើនដែលបណ្តាលអោយឈឺចង្កេះរួមមាន៖
- វិបត្តិសាច់ដុំ សរសៃពួរតឆ្អឹងត្រង់សន្លាក់
- ការសឹកសន្លាក់ឆ្អឹង ឬដោយសារការពុកឆ្អឹងចង្កេះ
- ការរលាកសន្លាក់ឆ្អឹង និងឆ្អឹងចង្កេះ
- ភាពចុះខ្សោយ និងការលូនមកក្រៅនៃទ្រនាប់ឆ្អឹង
- ការបាក់បែកឆ្អឹងចង្កេះដែលបណ្តាលមកពីគ្រោះថ្នាក់ ប៉ះទង្គិច ធ្លាក់ពីទីខ្ពស់ និងរអិលជាដើម
- ការគាប ឬសង្កត់ទៅលើសរសៃប្រព័ន្ធប្រសាទ
- ជំងឺមហារីក ។ល។

*បញ្ជាក់៖ មូលហេតុភាគច្រើនបណ្ដាលមកពីការលូនមកក្រៅនៃទ្រនាប់ឆ្អឹង ហើយប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស និងព្យាបាលឲ្យបានត្រឹមត្រូវ វាអាចផ្ដល់ផលវិបាកដូចជា ពិការជើង វិបត្តិបន្ទោរបង់ និងការឈឺចាប់ខ្លាំងរហូតមិនអាចធ្វើការបាន។

«សូមកុំទុកអោយបញ្ហាឈឺចង្កេះនេះរំខានដល់ការរស់នៅរបស់លោកអ្នកតទៅទៀត ដោយសូមឆាប់មកពិនិត្យជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរទៅថ្ងៃក្រោយ។»
#មន្ទីរពេទ្យកាល់ម៉ែត

បញ្ហាឈឺចង្កេះ ដែលយើងតែងជួបញឹកញាប់!អាការៈឈឺចង្កេះ គឺជារោគសញ្ញាមួយដែលកើតមានឡើងជាញឹកញាប់ និងទូទៅមិនមានសភាពធ្ងន់ធ្ងរទេ តែជាម...
03/01/2025

បញ្ហាឈឺចង្កេះ ដែលយើងតែងជួបញឹកញាប់!

អាការៈឈឺចង្កេះ គឺជារោគសញ្ញាមួយដែលកើតមានឡើងជាញឹកញាប់ និងទូទៅមិនមានសភាពធ្ងន់ធ្ងរទេ តែជាមូលហេតុចម្បងដែលធ្វើអោយអ្នកជំងឺភាគច្រើនធ្វើការងារមិនបាន ឫរំខានញឹកញាប់កិច្ចការប្រចាំថ្ងៃ។ ការឈឺចង្កេះអាចកើតលើមនុស្សគ្រប់វ័យ ហើយភាគច្រើននៅក្នុងអាយុចន្លោះពី ៤៥ ទៅ ៥០ ឆ្នាំ។ ប្រសិនបើយើងមិនបានធ្វើការព្យាបាលអោយបានត្រឹមត្រូវនោះទេ បញ្ហាឈឺចង្កេះនេះ នឹងអាចវិវត្តន៍ទៅជាជំងឺរ៉ាំរ៉ៃ ឬធ្ងន់ធ្ងរ។

ក) មានមូលហេតុជាច្រើនដែលបណ្តាលអោយឈឺចង្កេះរួមមាន៖
- វិបត្តិសាច់ដុំ សរសៃពួរតឆ្អឹងត្រង់សន្លាក់
- ការសឹកសន្លាក់ឆ្អឹង ឬដោយសារការពុកឆ្អឹងចង្កេះ
- ការរលាកសន្លាក់ឆ្អឹង និងឆ្អឹងចង្កេះ
- ភាពចុះខ្សោយ និងការលូនមកក្រៅនៃទ្រនាប់ឆ្អឹង
- ការបាក់បែកឆ្អឹងចង្កេះដែលបណ្តាលមកពីគ្រោះថ្នាក់ ប៉ះទង្គិច ធ្លាក់ពីទីខ្ពស់ និងរអិលជាដើម
- ការគាប ឬសង្កត់ទៅលើសរសៃប្រព័ន្ធប្រសាទ
- ជំងឺមហារីក ។ល។

*បញ្ជាក់៖ មូលហេតុភាគច្រើនបណ្ដាលមកពីការលូនមកក្រៅនៃទ្រនាប់ឆ្អឹង ហើយប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស និងព្យាបាលឲ្យបានត្រឹមត្រូវ វាអាចផ្ដល់ផលវិបាកដូចជា ពិការជើង វិបត្តិបន្ទោរបង់ និងការឈឺចាប់ខ្លាំងរហូតមិនអាចធ្វើការបាន។

ខ) កត្តាប្រឈមមុខនឹងបញ្ហាឈឺចង្កេះមានដូចជា៖
- អ្នកធ្វើការងារដោយប្រើកំលាំងកាយខ្លាំងដូចជា លីសែងរបស់ធ្ងន់ៗ
- អ្នកធ្វើការងារដែលអង្គុយ ឬឈរដោយប្រើរយៈពេលយូរ
- ស្ត្រីមានផ្ទៃពោះ មនុស្សធាត់ មនុស្សចាស់ជរា
- អ្នកដែលពុំសូវបានហាត់ប្រាណជាប្រចាំ
- ស្ត្រីដែលចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗ

គ) ការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែកលើ៖
- ការសាកសួរពីរោគសញ្ញា និងការពិនិត្យមើលអ្នកជំងឺ
- ការពិនិត្យមើលឈាមមួយចំនួនទៅតាមប្រភេទជំងឺ
- ការថតឆ្លុះឆ្អឹងខ្នងដោយម៉ាស៊ីន កាំរស្មីអ៊ិច អ៊ឹមអរអាយ ស្កាន់នែរ (X-Ray, MRI, Scanner) ជាដើម។

ឃ) ការព្យាបាល៖
ការព្យាបាលគឺអាស្រ័យទៅលើការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងការពិភាក្សាជាមួយគ្រូពេទ្យទៅតាមជំនាញឯកទេសពិតប្រាកដ ព្រមទាំងមានឧបករណ៍ពិនិត្យទំនើបដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការជឿទុកចិត្ត។
ការព្យាបាលគឺទៅតាមប្រភេទជំងឺមានដូចជា៖
- ការព្យាបាលដោយប្រើប្រាស់ថ្នាំ
- ការវះកាត់
- ការព្យាបាលដោយចលនា
- ការសម្រាកពីការងារទៅតាមសភាពធ្ងន់ធ្ងរនៃជំងឺ
- ការអប់រំពីរបៀបរស់នៅដែលល្អសម្រាប់អ្នកមានបញ្ហាឈឺចង្កេះ

«សូមកុំទុកអោយបញ្ហាឈឺចង្កេះនេះរំខានដល់ការរស់នៅរបស់លោកអ្នកតទៅទៀត ដោយសូមឆាប់មកពិនិត្យជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរទៅថ្ងៃក្រោយ។»
#ប្រភពមន្ទីរពេទ្យកាល់ម៉ែត្រ

ព្រឹត្តិការណ៍ “សាទរកម្ពុជា” ដែលគ្រោង នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ ដ៏ធំប្រចាំឆ្នាំន...
31/12/2024

ព្រឹត្តិការណ៍ “សាទរកម្ពុជា” ដែលគ្រោង នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ ដ៏ធំប្រចាំឆ្នាំនេះ ដើម្បីអបអរសាទរដល់ប្រទេសកម្ពុជាក្នុងស្មារតីខ្មែរ តែមួយ។

• មកចូលរួមសប្បាយរីករាយទាំងអស់គ្នា ទទួលយកបទពិសោធន៍ថ្មី ប្លែកភ្នែក ប្លែកអារម្មណ៍ ជាមួយការសម្តែងទស្សនីយភាពវប្បធម៌ ព្យុហយាត្រា ឬកីឡា ការប្រគំតន្រ្តី ជាមួយការតុបតែងសម្លៀកបំពាក់ និង គ្រឿងរចនាកាយ រួមជាមួយការច្នៃប្រឌិតបង្កើតយានក្បួនដង្ហែ ពោងបង្ហោះ និងការតុបតែងរចនា ឬគ្រឿងលម្អ ជាមួយពណ៌ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជា ការបង្ហាញទេពកោសល្យសិល្បៈ ឬការច្នៃប្រឌិត ដ៏សម្បូរបែបរបស់កម្ពុជា។

_______________🙏🎉💐🇰🇭❤️💐🎉🙏________________ #សាទរកម្ពុជា 🇰🇭
31/12/2024

_______________🙏🎉💐🇰🇭❤️💐🎉🙏________________
#សាទរកម្ពុជា 🇰🇭

Address

Kompong Chhang

Telephone

+85569977767

Website

Alerts

Be the first to know and let us send you an email when ឱសថស្ថាន មាននិមលឃែរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ឱសថស្ថាន មាននិមលឃែរ:

Share