មន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រកាកោង

  • Home
  • Cambodia
  • Kompong Prâsat
  • មន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រកាកោង

មន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រកាកោង To help all people

25/01/2026
24/01/2026

ជំងឺ​នីប៉ាហ៍ គឺជាជំងឺបង្កឡេីងដោយវីរុស​ដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លាប់បាន​ ។ វីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលេីសត្វប្រចៀវ​ និងសត្វច្រឹង​ និងអាចឆ្លងមកមនុស្ស និងជ្រូក​ ។
វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់​ តាមរយៈ​ទឹក​សរីរាង្គ​មនុស្ស​ ។ អ្នកឆ្លងជំងឺនេះ​ មានអត្រាស្លាប់​ចន្លោះពី​ 40%–70% ។
ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំនៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង កេីតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ​្ឌា​។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេស​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និងសឹង្ហបុរី​ ផងដែរ​ ជាពិសេសគឺនៅប្រទេស​ ម៉ាឡេស៊ី​ ក្នុងឆ្នាំ​១៩៩៩​ ដែល​បណ្ដាល​ឲ្យ​ឈឺ​៣០០នាក់​ ក្នុងនោះ១០០នាក់បានស្លាប់​ ។ មនុស្សអាចឆ្លងមេរោគ​នីប៉ាន៍តាមរយៈ​ ការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ​ ច្រឹង​ ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ​ ។
កាត់បន្ថយការឆ្លងមេរោគតាមរយៈ​ លាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក​ ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ​ ច្រឹង ឬជ្រូកឈឺ​ ចៀសវាងការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានមេរោគ Nipah។
អ្នកដែលមានជំងឺ Nipah ជាធម្មតាឈឺរយៈពេល 3 ទៅ 14 ថ្ងៃដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម។ ក្រោយមកនៃការឆ្លងមេរោគ មនុស្សមួយចំនួនអាចជួបប្រទះនឹងការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការភាន់ច្រឡំ ងងុយដេក ប្រកាច់​ ។ អ្នកដែលមានរោគសញ្ញាទាំងនេះអាចសន្លប់ក្នុងរយៈពេល 24-48 ម៉ោង។
សូមបញ្ជក់ៈ​ រហូតដល់ពេលនេះ​ ប្រទេសកម្ពុជាមិនដែលរកឃេីញ​ ជំងឺ​ នីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ តែ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ កំពុងយកចិត្តដាក់ធ្វេីការតាមដាន​ និងត្រៀមលក្ខណៈឆ្លេីយតបនឹងការរាត្បាតជំងឺនេះជាប់ជានិច្ច​ ។
ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥​ ឬ​ ០១២៤៨៨៩៨១​ ដោយ​មិន​គិតថ្លៃ​ ។

19/01/2026
09/01/2026

អបអរសាទរ ការដាក់ឱ្យអនុវត្តជាផ្លូវការមគ្គុទេ្ទសក៍ព្យាបាលគ្លីនិក សម្រាប់វេជ្ជសាស្រ្តទូទៅ សល្យសាស្រ្ត វេជ្ជសាស្រ្តកុមារ សម្ពពនិងរោគស្រ្តី និងទន្តសាស្រ្ត

តំណភ្ជាប់ទាញយកឯកសារ គេហទំព័រក្រសួងសុខាភិបាល ៖ https://moh.gov.kh/kh/documents/document

21/11/2025
12/11/2025

សុខភាព គឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់អ្នក។ ចូរប្រើបណ្ណសមធម៌សុខាភិបាលទាំងអស់គ្នា ដើម្បីទទួលបាននូវសេវាសុខាភិបាលប្រកបដោយគុណភាព និងទាន់ពេលវេលា ហើយយកបណ្ណនេះមកតាមខ្លួនគ្រប់ពេលអ្នកទៅរកសេវាសុខាភិបាល។ ព័ត៌មានបន្ថែម សូមសាកសួរពេទ្យ ឬអាជ្ញាធរជិតអ្មក ឬធ្វើទំនាក់ទំនងទៅកាន់ទូរសព្ទលេខ ១២៧៣។

សូមប្រើបណ្ណមូលនិធិសមធម៌សុខាភិបាលទាំងអស់គ្នា រាល់ពេលទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព!

#មូលនិធិសមធម៌សុខាភិបាល_ផ្តល់ភាពកក់ក្តៅ

11/11/2025
សកម្មភាពពិគ្រោះជំងឺមុនវះកាត់ ដែលដំណើរការនៅថ្ងៃទី០៨ និងទី០៩ ខែតុលា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានីហ៊ុនសែនរកាកោង ដ...
07/10/2025

សកម្មភាពពិគ្រោះជំងឺមុនវះកាត់ ដែលដំណើរការនៅថ្ងៃទី០៨ និងទី០៩ ខែតុលា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានីហ៊ុនសែនរកាកោង ដោយចាប់ផ្ដើមពីម៉ោង ០៩:០០នាទីព្រឹក ដល់ម៉ោង ១៥:០០នាទីរសៀល សម្រាប់អ្នកមានជំងឺដូចជា:
-ក្លនលូន
-ទឹកដក់ក្នុងពងស្វាស
-ដុំគីសផ្សេងៗ
សូមបងប្អូនដែលមានបញ្ហាដូចខាងលើ សូមមកពិគ្រោះដើម្បីទទួលបានសេវាវះកាត់ដោយឥតគិតថ្លៃ សូមអគុណ។

Address

Kandal Province
Kompong Prâsat
885

Telephone

012334078

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រកាកោង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រកាកោង:

Share

Category