មន្ទីរពេទ្យខេត្តកំពង់ស្ពឺ Kampong Speu Hospital

  • Home
  • Cambodia
  • Kompong Speu
  • មន្ទីរពេទ្យខេត្តកំពង់ស្ពឺ Kampong Speu Hospital

មន្ទីរពេទ្យខេត្តកំពង់ស្ពឺ Kampong Speu Hospital ដើម្បីសុខភាពប្រជាជន ពិសេសប្រជាជនខេត្តកំពង់ស្ពឺ

ថ្ងៃសុក្រ​ ទី២៧​ ខែមីនា ឆ្នាំ២០២៦------------លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្ត និងថ្នាក់ដឹកនាំមន្ទីរពេទ្...
28/03/2026

ថ្ងៃសុក្រ​ ទី២៧​ ខែមីនា ឆ្នាំ២០២៦
------------
លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្ត និងថ្នាក់ដឹកនាំមន្ទីរពេទ្យ​ ប​ន្ទាប់ពីបញ្ចប់ម៉ោងការងាររដ្ឋបាល​ ក៏បានឆ្លៀតពេលអញ្ជើញទៅសួរសុខទុក្ខ​ លោក​ អុី​ ឆៃហៀង​ ជាបុគ្គលិកនៃមន្ទីរពេទ្យខេត្តបម្រើការងារនៅផ្នែកឱសថ កំពុងសម្រាកព្យាបាលជំងឺនៅឯគេហដ្ឋាន។
លោកប្រធាន តែងតែគិតគូរដល់សុខទុក្ខបុគ្គលិក មន្ត្រីជានិច្ច​ សូមជូនពរដល់លោក​ អុី​ ឆៃហៀង​ ឱ្យមានសុខភាពល្អ ឆាប់ជាសះស្បេីយ​។

នាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល សហការជាមួយគ្រូឧទ្ទេសពីអង្គការ PATH ធនាគារពិភពលោក​ មន្ត្រីបង្គោលនៃមន្ទីរពេទ្យខេត្តក...
28/03/2026

នាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល សហការជាមួយគ្រូឧទ្ទេសពីអង្គការ PATH ធនាគារពិភពលោក​ មន្ត្រីបង្គោលនៃមន្ទីរពេទ្យខេត្តកំពង់ស្ពឺ​ និងមន្រ្តីបង្គោលនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានរៀបចំការចុះបង្វឹក និងអនុវត្តផ្ទាល់ ស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។

ក្រោយពីការចុះត្រួតពិនិត្យ និងការបង្វឹកអនុវត្តផ្ទាល់ ក្រុមការងារបានផ្តល់ព័ត៌មានត្រឡប់នូវចំនុចខ្វះខាតមួយចំនួន ដែលធ្វើឱ្យមន្ត្រី បុគ្គលិកមន្ទីរពេទ្យខេត្តយកចិត្តទុកដាក់ចូលរួមកែលម្អទាំងអស់គ្នាដើម្បីអោយការគ្រប់គ្រងនៃការចម្លងរោគនៅក្នុងមន្ទីរពេទ្យឱ្យកាន់តែល្អប្រសើរថែមទៀត។
កម្មវិធីប្រព្រឹត្តឡើងចំនួន ២ថ្ងៃ នៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៦

ថ្ងៃសុក្រ​ ៩កេីត​ ខែផល្គុន​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស.​២៥៦៩​ ត្រូវនឹងថ្ងៃទី​២៧ ខែមីនា​ ឆ្នាំ២០២៦================លោកវេជ្ជ...
27/03/2026

ថ្ងៃសុក្រ​ ៩កេីត​ ខែផល្គុន​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស.​២៥៦៩​ ត្រូវនឹងថ្ងៃទី​២៧ ខែមីនា​ ឆ្នាំ២០២៦
================
លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្ត និងលោកវេជ្ជបណ្ឌិត អុឹម រស្មី ប្រធានបច្ចេកទេស បានធ្វើGrand visit តាមផ្នែក ផ្តោតសំខាន់ទៅលេីបច្ចេកទេស​ ការព្យាបាល​ និងអនាម័យ(IPC) ព្រមទាំងមានការសួរសុខទុក្ខ ប្រជាពលរដ្ឋដែលបានមកទទួលសេវានៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺផងដែរ។

ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦------------លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្ត និងថ្នាក់ដឹកនាំ បានអញ្ជើញទ...
24/03/2026

ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦
------------
លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្ត និងថ្នាក់ដឹកនាំ បានអញ្ជើញទៅសួរសុខទុក្ខលោកស្រី ឈួន ចាន់អយ ជាបុគ្គលិកនៃមន្ទីរពេទ្យខេត្តបម្រើការងារនៅផ្នែកឱសថ កំពុងសម្រាកលំហែមាតុភាពនៅឯគេហដ្ឋាន។
លោកប្រធាន តែងតែគិតគូរដល់សុខទុក្ខបុគ្គលិក មន្ត្រីរាជការនៃមន្ទីរពេទ្យខេត្តគ្រប់ៗគ្នា និងសូមជូនពរដល់លោកស្រី និងកូនអោយមានសុខភាពល្អ សុខដុមរមនាក្នុងក្រុមគ្រួសារ។

ថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦======មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ព...
22/03/2026

ថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦
======
មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានបើកវគ្គសិក្ខាសាលាលើកទី២ស្តីពី សុវត្ថិភាពនៃការសណ្តំកុមារ និងការសង្គ្រោះបន្ទាន់កុមារអំឡុងពេលសណ្តំវះកាត់
ដែលរៀបចំឡើងដោយ សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា ដោយមានការចូលរួមពី លោកសាស្រ្តាចារ្យជំនួយ ទេព សុខា ប្រធានផ្នែកសល្យគារ និងសណ្តំនៃមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិតឯកទេស ជិន សៅលី ជំនួយការផ្នែកសល្យគារ និងសណ្តំនៃមន្ទីរពេទ្យកុមារជាតិ លោកស្រី ស៊ន ថាច ប្រធានផ្នែករដ្ឋបាលមន្ទីរពេទ្យខេត្ត លោកវេជ្ជបណ្ឌិតឯកទេស សោម អារុណ ប្រធានផ្នែកសល្យសាស្ត្រនៃមន្ទីរពេទ្យខេត្ត ព្រមទាំងសិក្ខាកាមដែលចូលរួមចំនួន ៤២នាក់។

🔹. គោលបំណងវគ្គសិក្ខាសាលា
ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ក្នុងការថែទាំអ្នកជំងឺកុមារលើកកម្ពស់សុវត្ថិភាពក្នុងអំឡុងពេលវះកាត់ និងក្រោយវះកាត់បង្កើនជំនាញក្នុងការឆ្លើយតបស្ថានការណ៍បន្ទាន់ (resuscitation និង crisis management)

🔹. សិក្ខាសាលាបានចាប់ផ្តើមដោយរលូន និងពោពេញដោយក្តីរីករាយ និងកក់ក្តៅបំផុត ក្រោមការសម្របសម្រួលដោយលោកប្រធានមន្ទីរពេទ្យខេត្តកំពង់ស្ពឺ លោកសាស្រ្តាចារ្យ ទេព សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកនាយកមន្ទីរពេទ្យម្តងហើយម្តងទៀតដោយភ្ជាប់ជាមួយស្នាមញញឹម ។
នៅចុងបញ្ចប់វគ្គបណ្តុះបណ្តាលនោះក៏មានការជូននូវវិញ្ញាបនបត្រ ដល់សិក្ខាកាមផងដែរ។

នៅថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦==========ឯកឧត្តមសាស្រា្តចារ្យ...
18/03/2026

នៅថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦
==========
ឯកឧត្តមសាស្រា្តចារ្យ​ ថុង​ សុខហ៊ាន​ រដ្ឋលេខាធិការ​ ក្រសួងសុខាភិបាល​ បានអញ្ជេីញចុះអភិបាលការបម្រើសេវាសុខភាពនៅមន្ទីរពេទ្យខេត្ត​ ក្នុងឱកាសនោះឯកឧត្តមបានអញ្ជើញចូលរួមប្រជុំបច្ចេកទេសពេលព្រឹក ជាមួយថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត និងបុគ្គលិកនៃមន្ទីរពេទ្យទាំងអស់ ជាពិសេសឯកឧត្តមបានផ្តល់អនុសាសន៍ជាច្រើនដើម្បីពង្រឹងបច្ចេកទេសឱ្យកាន់តែល្អប្រសើរឡើង ឆ្លៀតពេលនោះដែរឯកឧត្តមបានអញ្ជើញចុះពិនិត្យផ្ទាល់ព្រមទាំងកែលម្អតាមផ្នែកសំខាន់ៗដូចជាផ្នែកបែងចែក និងពិគ្រោះជំងឺក្រៅ ផ្នែកវះកាត់ ផ្នែកសម្ភព និងរោគស្រ្តី ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកជំងឺធ្ងន់ ផ្នែកជំងឺកុមារ និងផ្នែកមន្ទីរពិសោធន៍។
ចុងបញ្ចប់ឯកឧត្ដមបានសរសើរពីការបម្រើសេវាក្នុងមន្ទីរពេទ្យ​បានល្អ​ និងផ្តល់ព័ត៌មានត្រឡប់ នូវចំនុចខ្វះខាតមួយចំនួនដើម្បីឱ្យបុគ្គលិក មន្ត្រីចូលរួមកែលម្អសេវាក្នុងមន្ទីរពេទ្យអោយកាន់តែមានគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ថ្ងៃសក្រ​ ៣រោច​ ខែផល្គុន​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស.​២៥៦៩​ ត្រូវនឹងថ្ងៃទី​៦​ ខែមីនា​ ឆ្នាំ២០២៦================លោកវេជ្ជបណ...
06/03/2026

ថ្ងៃសក្រ​ ៣រោច​ ខែផល្គុន​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស.​២៥៦៩​ ត្រូវនឹងថ្ងៃទី​៦​ ខែមីនា​ ឆ្នាំ២០២៦
================
លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្ត និងលោកវេជ្ជបណ្ឌិត អុឹម រស្មី ប្រធានបច្ចេកទេស បានធ្វើGrand visit តាមផ្នែក ព្រមទាំងមានការសាកសួរសុខទុក្ខ និងភាពពេញចិត្ត ឬមិនពេញចិត្ត ពីប្រជាពលរដ្ឋដែលបានមកទទួលសេវានៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺផងដែរ៕

រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ បានទទួលសម្ភារៈមន្ទីរពិសោធន៍ពីក្រុមការងារក្រសួងសុខាភិបាលសម្រាប់បម...
05/03/2026

រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ បានទទួលសម្ភារៈមន្ទីរពិសោធន៍ពីក្រុមការងារក្រសួងសុខាភិបាលសម្រាប់បម្រើសេវាឱ្យកាន់តែមានគុណភាពជូនប្រជាពលរដ្ឋ។
យើងខ្ញុំទាំងអស់គ្នាជាបុគ្គលិក មន្ត្រីរាជការមន្ទីរពេទ្យខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាលដែលតែងតែយកចិត្តទុកដាក់គិតគូជួយដល់មន្ទីរពេទ្យថ្នាក់ក្រោមជាតិ🙏❤️🇰🇭

ថ្ងៃព្រហស្បតិ៍​ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥​ ខែមីនា ឆ្នាំ២០២៦ =========លោកវេជ្ជបណ្ឌិត ឡុង...
05/03/2026

ថ្ងៃព្រហស្បតិ៍​ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥​ ខែមីនា ឆ្នាំ២០២៦
=========
លោកវេជ្ជបណ្ឌិត ឡុង​ វិសិដ្ឋ​ ប្រធានមន្ទីរពេទ្យខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ។

ដោយមានការចូលរួមពី​ ថ្នាក់ដឹកនាំមន្ទីរពេទ្យ​ ប្រធានផ្នែកទាំងអស់​ និងមន្ត្រីបុគ្គលិក​ ដែលជានារីនៃមន្ទីរពេទ្យខេត្តទាំងអស់
ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៥ ឆ្នាំនេះ ដើម្បីអបអរសាទរពីវឌ្ឍនភាព និងសមិទ្ធផលលើគ្រប់វិស័យរបស់ស្រ្តី ក៏ដូចជាការលេីកម្ពស់ស្រ្តីក្នុងសង្គម។
ក្នុងកម្មពិធីនោះផងដែរលោកប្រធានបានចែកជូននូវកាដូរអនុស្សាវរីយ៍ដល់បុគ្គលិកជាស្រ្តីចំនួន៩៦រូបផងដែរ។

លោកប្រធានមន្ទីរពេទ្យក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ បន្តខិតខំបំពេញការងារបម្រើសេវាសុខាភិបាលប្រកបដោយ សាមគ្គីភាព ដោយមានការប្រាស្រ័យទាក់ទងគ្នាបានល្អ ចេះជួយគ្នាទៅវិញទៅមក នៅក្នុងកន្លែងធ្វើការ​ និងសូមជូនពរដល់មន្ត្រី បុគ្គលិកយេីងទាំងអស់​ អោយទទួលបាននៅ សុខភាពល្អ​ សេចក្តីសុខ កិត្តិយស ទទួលទានមានបាន​(ទ្រព្យសម្បត្តិ) និងជ័យជំនះគ្រប់ភារកិច្ច។

ថ្ងៃសុក្រ​ ១១កេីត​ ខែផល្គុន​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស.២៥៦៩​ ត្រូវនឹងថ្ងៃទី២៧​ ខែកុម្ភ:​ ឆ្នាំ២០២៦​ ==========​បន្ទាប់ពី...
27/02/2026

ថ្ងៃសុក្រ​ ១១កេីត​ ខែផល្គុន​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស.២៥៦៩​ ត្រូវនឹងថ្ងៃទី២៧​ ខែកុម្ភ:​ ឆ្នាំ២០២៦​
==========
​បន្ទាប់ពីប្រជុំរាយការណ៍​ និងដោះស្រាយបញ្ហាតាមផ្នែក​ លោកវេជ្ជបណ្ឌិត​ ឡុង​ វិសិដ្ឋ​ ប្រធានមន្ទីរពេទ្យខេត្ត​ និងលោកវេជ្ជបណ្ឌិត​ អុឹម​ រស្មី​ ប្រធានផ្នែកបច្ចេកទេស​ បានអញ្ជេីញចុះពិនិត្យការបម្រេីសេវាសុខាភិបាលជូនប្រជាពលរដ្ឋ​អោយកាន់តែប្រសើរឡើង❤️🇰🇭

នាថ្ងៃអង្គារ​ ៨កេីត​ ខែផល្គុន​ ឆ្នាំម្សាញ់​ សប្តស័ក​ ពុទ្ធសករាជ​ ២៥៦៩​ ត្រូវនឹងថ្ងៃទី២៤​ ខែកុម្ភ:​ ឆ្នាំ២០២៦============...
26/02/2026

នាថ្ងៃអង្គារ​ ៨កេីត​ ខែផល្គុន​ ឆ្នាំម្សាញ់​ សប្តស័ក​ ពុទ្ធសករាជ​ ២៥៦៩​ ត្រូវនឹងថ្ងៃទី២៤​ ខែកុម្ភ:​ ឆ្នាំ២០២៦
==================
សូមចូលរួមអបអរសាទរ ដល់មន្ត្រីរាជការមន្ទីរពេទ្យខេត្ត បានទទួលបំពាក់មេដាយការងារក្នុងសន្និបាទបូកសរុបការងារសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ​ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល🙏❤️🇰🇭

នាថ្ងៃទី២៤​ ខែកុម្ភ:​ ឆ្នាំ២០២៦សូមចូលរួមអបអរសាទរ ដល់មន្ត្រីរាជការមន្ទីរខេត្តពេទ្យខេត្តកំពង់ស្ពឺ​ បានទទួលបំពាក់មេដាយការងា...
26/02/2026

នាថ្ងៃទី២៤​ ខែកុម្ភ:​ ឆ្នាំ២០២៦
សូមចូលរួមអបអរសាទរ ដល់មន្ត្រីរាជការមន្ទីរខេត្តពេទ្យខេត្តកំពង់ស្ពឺ​ បានទទួលបំពាក់មេដាយការងារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ​ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល🙏❤️🇰🇭

Address

National Road N 4 , Ang Serey, Rokar Thom, Chbar Mon
Kompong Speu
05020

Telephone

012767307

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យខេត្តកំពង់ស្ពឺ Kampong Speu Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យខេត្តកំពង់ស្ពឺ Kampong Speu Hospital:

Share