Happy Pharmacy

Happy Pharmacy Supplements/Healthy and Beauty

24/11/2023

#យល់ដឹងអំពីAlbumin_Blood_Test 🧪🧪🧪

✍ Albumin Blood Test: គឺជាការធ្វើតេស្តវាស់កម្រិតបរិមាណទៅលើសារធាតុ Albumin នៅក្នុងឈាម។

💡 Albumin: គឺជាសារធាតុប្រភេទប្រូតេអ៉ីនមួយដែលត្រូវបានបង្កើតឡើងដោយកោសិកាថ្លើមរបស់សារពាង្គកាយ។ Albumin មាននាទីជួយរក្សាជាតិទឹកនៅក្នុងលំហូរឈាមដោយមិនអោយជ្រាបចូលទៅកាន់ជាលិកានានា។ ក្រៅពីនេះវាក៏មាននាទីដឹកជញ្ជូនសារធាតុជាច្រើនអោយធ្វើដំណើរឆ្លងកាត់រាងកាយ ដែលរួមមានដូចជា សារធាតុអរម៉ូន, សារធាតុវីតាមីន នឹងអង់ស៊ីមជាដើម។ ក្នុងករណីកម្រិតរបស់ Albumin ស្ថិតក្នុងភាពទាបអាចជាការចង្អុលបង្ហាញពីបញ្ហាទៅលើថ្លើម នឹងតម្រងនោមផងដែរ។

👉 ប្រភេទនឹងចំណាត់ថ្នាក់នៃ Albumins

1. Albumins ដែលមាននៅក្នុងរាងកាយសត្វ ចែកជា 6 ថ្នាក់ក្រុមដោយ Phylogeny.

2. Albumins ដ៏ទៃទៀត
» Ovalbumin: ជាប្រតេអ៉ីនដែលស្តុកទុកនៅក្នុងពងពណ៌ស (Albumen). វាជាប្រភេទ Serpin.
» Lactalbumin ឬហៅថា White Protein: ជាប្រូតេអ៉ីននៅក្នុងទឹកដោះគោ។ វាជា Beta-Lactoglobulin
» ក្នុងគ្រាប់រុក្ខជាតិមួយចំនួនដូចជា H**p “2S albumins”

🟢 ការប្រើប្រាស់របស់ Albumin Blood Test
=> ABT ជាប្រភេទមួយនៃការធ្វើតេស្តទៅលើមុខនាទីនៃកោសិកាថ្លើម (Liver Function Tests). LFT ជាការធ្វើតេស្តឈាមដែលវាស់ពីកម្រិតភាពខុសគ្នារវាងអង់ស៊ីម នឹង ប្រូតេអ៉ីននៅក្នុងថ្លើម ក៏ដូចជា Albumin ផងដែរ។

=> ABT ក៏ជាផ្នែកមួយនៃក្រុម Metabolic ជាតេស្តដែលវាស់ពីសារធាតុជាច្រើននៅក្នុងឈាម ដែលសារធាតុទាំងនោះរួមមាន សារធាតុអេឡិចត្រូលីត្រ (Electrolytes), សារធាតុស្ករ ឬ គ្លុយកូស (Glucose) នឹង ប្រូតេអ៉ីនប្រភេទ Albumin។

🧪 កម្រិត (Levels) នៃ Albumin ក្នុងឈាម
=> កម្រិតទូទៅ
Normal Range: 3.4 - 5.4 g/dL

* Hypoalbuminemia: Low Albumin (កម្រិតចុះទាប) ស្ថិតក្រោមកម្រិត < 3.4 g/dL អាចកត្តាបង្កដូចជាៈ
+ ជំងឺតម្រងនោម
+ ជំងឺថ្លើម (រលាកថ្លើម, ក្រិនថ្លើមដែលបង្កជាទាចទឹក)
=> ការថយចុះកំហាប់ Albumin ក្នុងឈមអាចបណ្តាលមកពីនៅពេលដែលរាងកាយមិនអាចទទួល ឬ ស្រូបយកគ្រប់គ្រាន់នូវពពួកសារធាតុចិញ្ចឹម ដូចជា:
• ក្រោយការវះកាត់សម្រកទំងន់
• ជំងឺ Crohn’s Disease (ការរលាកនៃផ្លូវរំលាយអាហារ)
• របបអាហារមានជាតិប្រតេអ៉ីនតិចពេក
• Celiac Disease
• Whipple Disease

* Hyperalbuminemia: High Albumin (កម្រិតឡើងខ្ពស់) ស្ថិតលើកម្រិត > 5.4 g/dL អាចកត្តាបង្កដូចជាៈ
+ កង្វះជាតិទឹក (Dehydration)
+ របបអាហារមានជាតិប្រូតេអ៉ីនខ្ពស់ជ្រុល
+ ចងរឹតដៃទប់ឈាមយូរពេលពេកពេលបូមយកឈាម
+ ផឹកទឹកច្រើនជ្រុល (Water Intoxication)
+ ការរលាក (Burn)
+ Wilson Disease (ជំងឺដែលមានការលើសទង់ដែងខ្លាំងនៅក្នុងរាងកាយ)

🔴 សញ្ញាណនៃតម្រូវការធ្វើតេស្តទៅលើ Albumin Test
> អាការៈទៅលើជំងឺថ្លើមរួមមានដូចជា:
- ខាន់លឿង (Jaundice)
- អស់កម្លាំង (Fatigue)
- ស្រកទម្ងន់
- លែងឃ្លានអាហារ
- ទឹកនោមមានពណ៌ដិត
- លាមកមានពណ៌ស្លេក

> អាការៈទៅលើជំងឺតម្រងនោមរួមមានដូចជា:
- ហើមនៅជុំវិញតំបន់ផ្នែកពោះ
- នោមច្រើនដង ជាពិសេសនៅពេលយប់
- ទឹកនោមមានឈាម ឬ ពណ៌កាហ្វេ
- ចង្អោរ
- រមាស់ស្បែក

⬇️ Test ដ៏ទៃដែលធ្វើក្នុងពេលដំណើរការ Albumin Test
+ Total Protein
+ Prealbumin
+ Globulins
+ Urine protein Electrophoresis
+ Serum protein Electrophoresis
+ CRP test
+ Alpha-1 acid
+ Glycoproteins
+ Ferritin
+ Ceruloplasmin

រក្សាសិទ្ធិដោយ៖ Medical Pharma
❌❌ ហាមចម្លងយកទៅចែកចាយដោយគ្មានការអនុញ្ញាតិពីម្ចាស់ផេកជាដាច់ខាត

27/05/2021
27/05/2021
26/05/2021

ជម្ងឺឆ្កែឆ្គួតមិនបន្ទាន់ តែមិនអាចបណ្ដោយ។

ជម្ងឺឆ្កែឆ្គួតបង្កឡើងដោយវីរុសRabies Virus ដែលអាចចម្លងមកកាន់មនុស្សតាមរយៈការខាំរបស់សត្វដែលផ្ទុកវីរុសនេះជាពិសេសឆ្កែ និងឆ្មា ព្រមទាំងទឹកមាត់របស់សត្វទាំងនោះប៉ះមកលើ ភ្នែក ផ្ទៃដែលរបួសជាដើម។ បន្ទាប់ពីត្រូវបានឆ្កែ ឬសត្វដែលផ្ទុកវីរុសនេះខាំ វីរុសនឹងធ្វើការតំឡើងខ្លួនឲ្យច្រើននៅតំបន់បរិមណ្ឌលប្រសាទ (Peripheral Nervous system) ហើយធ្វើដំណើរតាមណឺរ៉ូន (Neuron) ក្នុងល្បឿន 12-22 mm ក្នុងមួយថ្ងៃ ទៅក្នុងមជ្ឍមណ្ឌលប្រសាទ (Central Nervous System) នៅពេលដែលវីរុសនេះធ្វើដំណើរដល់ខួរឆ្អឺងខ្នង (មជ្ឈមណ្ឌលប្រសាទ) វានឹងធ្វើដំណើរយ៉ាងលឿនក្នុងល្បឿន 200-400mm ក្នុងមួយថ្ងៃ ទៅក្នុងខួរក្បាល (មជ្ឈមណ្ឌលប្រសាទ) ដែលពេលនោះយើងដែលអ្នកជម្ងឺមានភាគរយតិចមែនទែនដែលអាចរស់រានមានជីវិត។ នៅពេលដល់ដំណាក់កាលមួយគាត់ប្រែទៅជាខ្លាចទឹក ខ្លាចខ្យល់ មានអាកប្បកិរិយាកាច ដូចជាឆ្កែឆ្គួត ជាដំណាក់កាលមួយដែលយើងត្រូវត្រៀមចិត្ត។

តែវាមិនអាក្រក់ដល់ថ្នាក់នេះពេកទេ បើយើងចេះការពារ។ បន្ទាប់ពីត្រូវឆ្កែ ឆ្មា ឬសត្វដែលអ្នកមិនស្គាល់អត្តសញ្ញាណខាំមកលើអ្នក៖
• ត្រូវលាងរបួសឲ្យស្អាត ប្រើសាប៊ូដុំ(Soap) ក៏បាន អាល់កុល(Ethanol 70%)ក៏បាន ថ្នាំក្រហម​(Iodine 10%)ក៏បាន។
• អ្នកមិនបាច់ប្រញ្ញាប់ប្រញាល់ពេកទេ បើខាំពេលយប់ ចាំពេលព្រឹក អ្នកអាចស្វែងការពិភាក្សាជាមួយគ្រូពេទ្យ ឬរកការចាក់ថ្នាំដើម្បីសម្លាប់វីរុសនេះតែម្ដង (Human Rabie Immunoglobulin) នៅតាមមន្ទីរពេទ្យនានា។
• សម្រាប់អ្នកដែលចូលចិត្តសត្វគួរតែចាក់វ៉ាក់សាំងការពារទុកជាមុន។

រៀបរៀងដោយ៖ We-Pharm.
ឯកសារយោង៖
Subhas Chandra Parija, Text book of Microbiology &Immunology, 2nd edition, Chapter 64.

26/05/2021

ម្សិលមិញក្រុមការងារWe-Pharmបានចេញអត្តបទដែលលើកឡើងថាTylenol,AspirinនិងIbuprofenមិនមានសមត្ថិភាពប្រឆាំងឬសំលាប់កូវីត១៩នោះទេ។
ហើយថ្ងៃនេះដែល We-Pharm នឹងបកស្រាយថាហេតុអ្វី? តើពួកមេរោគមានអ្វីខ្លះ?
យោងតាម National center for biology information បាននិយាយថាពួកមេរោគឬពួកអតិសុខុមប្រាណ ដែលអាចបង្កទុកទោសដល់ខ្លួនយើបានឬហៅថាPathogen មាន៤ប្រភេទធំៗដែលមាន
ការព្យាបាលដោយប្រើឱសថខុសៗគ្នាផងដែរ។
មេរោគទាំងអស់នេះរួមមាន៖
• Bacteria (បាក់តេរី) បង្ក រលាកបំពង់ក, ជម្ងឺរបេង, គ្រុនពោះវៀន, រលាកសួត។ល។
• Virus (វីរុស)បង្ក ជម្ងឺរឺម, គ្រុនឈាម, គ្រុនឈីក ជម្ងឺអេសដ៍និងជាពិសេសគឺ >>ជម្ងឺកូវីត១៩

26/05/2021

សូមប្រយ័ត្ន បើអ្នកលក់ថាអាល់កុលនេះសុទ្ធ ១០០%។

នៅលើទីផ្សារអាល់កុលភាគច្រើន គឺ ៧០% ៧៥% ៩៧% បើគេប្រាប់ថានេះជាអាល់កុលសុទ្ធ១០០%ចូលពិចារណា។

អាល់កុលដែលអាចសម្លាប់មេរោគបានល្អគឺត្រូវស្ថិតនៅក្នុងកំហាប់ពី៦០% ទៅ៩០% តែល្អបំផុតគឺ៧០% ព្រោះត្រូវការវត្តមានទឹកដើម្បីសម្រួលដល់ការបំបែកប្រូតេអីនរបស់មេរោគ និងរយៈពេលដើម្បីសមរម្យមួយសម្រាប់សម្លាប់វា ជាទូទៅ ៣០វិនាទីគឺអាចសម្លាប់មេរោគភាគច្រើន ដូច្នេះទាមទារឲ្យអាល់កុលមិនត្រូវហើរទៅលឿនពេកទេ អាល់កុលកំហាប់កាន់តែខ្ពស់ហើរកាន់តែលឿន។

យោងតាមពិសោធន៍មួយទទួលបានលទ្ធផលថា អេតាណុល កំហាប់ពី ៦២% ទៅ ៨០% អាចសម្លាប់មេរោគកូវីដបានក្នុងរយៈពេល ១៥វិនាទី ប៉ុន្តែអាល់កុលនៅកំហាប់ ៩៥%អាចឲ្យវីរុសនេះនៅរស់វិញ។

អាល់កុលមានច្រើនប្រភេទ តែអ្វីដែលជាបញ្ហាគឺរវាង មេតាណុល អេតាណុល ដែលមេតាណុលមានសមត្ថភាពសម្លាប់មេរោគខ្សោយជាងគេ ហើយអាចពុល ដូច្នេះមុនទិញអាល់កុលត្រូវរកប្រភពច្បាស់លាស់ ឧទាហរណ៍គួរទិញតាមឱសថស្ថានព្រោះមានការគ្រប់គ្រងត្រឹមត្រូវជាងខាងក្រៅ។

ពួកយើង We-Pharm ជានិស្សិតឱសថសាស្ត្រ នៅទីនេះដើម្បីសុខភាពអ្នកទាំងអស់គ្នា។

រៀបរៀងដោយ :​ We-Pharm

៣កុំ៣ការពារ

ឯកសារយោង៖
1. Meyers C, Kass R, Goldenberg D, Milici J, Alam S, Robison R. Ethanol and isopropanol inactivation of human coronavirus on hard surfaces. J Hosp Infect [Internet]. 2021 [cited 2021 Apr 14];107:45–9. Available from: https://www.ncbi.nlm.nih.gov/pmc/articles/PMC7521917/
2. CDC. Rational Approach | Disinfection & Sterilization Guidelines | Guidelines Library | Infection Control [Internet]. CDC. 2016 [cited 2021 Apr 14]. Available from: https://www.cdc.gov/infectioncontrol/guidelines/disinfection/disinfection-methods/chemical.html

26/05/2021
26/05/2021
26/05/2021
16/03/2021
15/03/2021
08/03/2021
28/02/2021
22/02/2021

Covid-19 Update: រកឃើញករណីឆ្លងថ្មីចំនួន ៣៥នាក់ទៀត ក្នុងនោះ
- ករណីឆ្លងសហគមន៍ ៣១នាក់
- អ្នកដំណើរពីបរទេស ០៤នាក់

គិតត្រឹមព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១

💫ចំនួនអ្នកឆ្លងសរុប ៥៦៨នាក់
💫ចំនួនអ្នកជាសះស្បើយ ៤៧៥នាក់
💫កំពុងសម្រាកព្យាបាល ៩៣នាក់

បញ្ជីឈ្មោះទីកន្លែងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ (បានបិទរួចហើយ)

Address

Baray District, Kampong Thmar Market
Kompong Thmar

Telephone

+85592684299

Website

Alerts

Be the first to know and let us send you an email when Happy Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram