ឱសថស្ថាន សុខ វិសាល កំពង់ថ្ម

ឱសថស្ថាន សុខ វិសាល កំពង់ថ្ម 017304508

08/05/2026

👉ថាំមី ថាម" (Tummy Time) សំដៅលើសកម្មភាព ដាក់ទារកអោយដេកផ្កាប់មុខ នៅពេលទារកភ្ញាក់ ដើម្បីពង្រឹងសាច់ដុំក, ស្មា និងខ្នង។
👉ចំណុចសំខាន់ៗនៃ Tummy Time៖គោលបំណង: ជួយឱ្យកូនតូច👶ហាត់ដកដង្ហើមបានល្អ ពង្រឹងសាច់ដុំកញ្ចឹងក និងស្មា។
👉សកម្មភាព: ដាក់ទារកឱ្យដេកផ្កាប់នៅលើផ្ទៃរាបស្មើ (ដូចជាកម្រាលពូក) នៅពេលកូនភ្ញាក់ និងមានមនុស្សធំនៅជិតចាំមើលថែ។
👉អត្ថប្រយោជន៍: កាត់បន្ថយហានិភ័យនៃការកំប៉ិតក្បាលខាងក្រោយ និងជួយឱ្យកូនឆាប់ចេះអង្គុយ ឬលូន។
#ទីតាំងឱសថស្ថានសុខវិសាល017304508

07/05/2026

✅Nevus simplex (Stork bite) ពណ៌​ក្រហម​ៗនៅ​លេី​ស្បែក​ទារក​ ជាពិសេស​នៅ​តំបន់​ ផ្ទៃមុខ ត្របក​ភ្នែក​,​ ថ្ងាស​ និង​នៅ​ជិត​កញ្ចឹង​ក​ នៅលើខ្លួន...
✅គឺបណ្ដាល​មក​ពី​សរសៃ​ឈាម​មិន​ទាន់​លូតលាស់​ពេញ​លេញ​។​
✅សភាព​របស់​ស្បែក​ គឺ​ មានពណ៌ក្រហម តែធម្មតា​, ស្មើ​សាច់​, មិន​មានដុំ​រឹង​ និង​ មិនឈឺ​ចាប់​។​
✅អាច​រលុបបាត់​ទៅ​វិញ​ពី​ចន្លោះ​អាយុ​ ១-២ឆ្នាំ​
⚠️ប្រសិន​បេី​កកន្លែង​ក្រហមនោះឡេីង​ហេីម​ ឡេីង​ដុំ ឡេីង​រឹង រឺរីក​មាឌ​ធំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​! ប្តូរ​ពណ៌​ ពេលយើងប៉ះ​រឺស្ទាបនៅតំបន់នោះ កូន​ស្រាប់តែឈឺ​ហើយយំ គឺ​ត្រូវ​យក​កូន​ទៅ​មន្ទីរពេទ្យ​ឯកទេសកុមារ❤️👶
#ឱសថស្ថានសុខវិសាលកំពង់ថ្មកំពង់ធំ017304508

គ្រីស្តាល់អ៊ុយរ៉ាត (Urate Crystals) • វាគឺជាជាតិអំបិលនៃអាស៊ីតអ៊ុយរិក (Uric acid) ដែលមាននៅក្នុងទឹកនោម។ នៅពេលទឹកនោមខាប់ខ្ល...
01/05/2026

គ្រីស្តាល់អ៊ុយរ៉ាត (Urate Crystals)
• វាគឺជាជាតិអំបិលនៃអាស៊ីតអ៊ុយរិក (Uric acid) ដែលមាននៅក្នុងទឹកនោម។ នៅពេលទឹកនោមខាប់ខ្លាំង ជាតិអំបិលទាំងនេះនឹងបង្កើតជាគ្រីស្តាល់ ដែលបន្សល់ទុកស្នាមពណ៌ផ្កាឈូក ឬពណ៌ទឹកក្រូចនៅលើកន្ទប។
• វាច្រើនតែកើតមានចំពោះទារកទើបកើតក្នុងសប្តាហ៍ដំបូង (ជាពិសេសក្នុងរយៈពេល ៣-៤ ថ្ងៃដំបូង) ខណៈពេលដែលការបៅដោះម្តាយមិនទាន់បានច្រើន ឬម្តាយមិនទាន់មានទឹកដោះគ្រប់គ្រាន់។
តើគួរធ្វើដូចម្តេច?
ជាទូទៅ វាមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរទេ ប៉ុន្តែវាជាសញ្ញាបង្ហាញថាទារកអាច ខ្វះជាតិទឹក។ អ្វីដែលអ្នកគួរធ្វើគឺ៖
1. បង្កើនការបំបៅ៖ ព្យាយាមឱ្យកូនបៅដោះ ឬបៅទឹកដោះគោឱ្យបានញឹកញាប់ជាងមុន។
2. តាមដានកន្ទប៖ តាមដានថាតើចំនួនកន្ទបដែលសើម (បត់ជើងតូច) មានការកើនឡើងដែរឬទេ។ ជាធម្មតា ទារកគួរតែបត់ជើងតូចយ៉ាងហោចណាស់ ៦ ដងក្នុងមួយថ្ងៃ បន្ទាប់ពីអាយុបាន ៥ ថ្ងៃ។
3. សង្កេតអាការៈ៖ ប្រសិនបើអាការៈនេះនៅតែបន្តកើតមានលើសពី ៣ ថ្ងៃ ឬកូនហាក់ដូចជាខ្សោយ និងមិនព្រមបៅ អ្នកគួរតែនាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យ។
ចំណុចដែលត្រូវប្រុងប្រយ័ត្ន៖
ប្រសិនបើស្នាមនោះមានពណ៌ក្រហមស្រស់ និងមើលទៅដូចជាឈាមរាវៗ (មិនមែនជាម្សៅគ្រីស្តាល់) ឬប្រសិនបើកូនមានអាការៈក្តៅខ្លួន រាក ឬក្អួត សូមប្រញាប់នាំកូនទៅជួបគ្រូពេទ្យឯកទេសភ្លាមៗ។

ជំងឺសេមាន់លើប្រដាប់ភេទបុរស និង ស្ត្រី( Condylome)1. ជាជំងឺកាមរោគមួយប្រភេទដែលកើតឡើងនៅលេីប្រដាប់ភេទ បង្ករដោយវីរុស HPV(Huma...
04/02/2026

ជំងឺសេមាន់លើប្រដាប់ភេទបុរស និង ស្ត្រី( Condylome)

1. ជាជំងឺកាមរោគមួយប្រភេទដែលកើតឡើង
នៅលេីប្រដាប់ភេទ បង្ករដោយវីរុស HPV(Human Pailloma Vinus)
* HPV មានប្រហែល 100 ក្រុមហើយ
បង្កជំងឺដល់មនុស្ស 3យ៉ាង
- ជម្ងឺសិរមាន់
- ឫសដៃជើង
- ជម្ងឺមហារីកមាត់ស្បូន
2. តើវីរុស HPV ឆ្លងតាមរយះអ្វីខ្លះ?
ឆ្លងតាមរយះ
- ឆ្លងតាមការររួមភេទជាមួយអ្នកជំងឺ
សេរមាន់ ឬអ្នកផ្ទុកមេរោគHPVដោយ
មិនបានការពារ
- ការប៉ះពាល់ប្រដាប់ភេទអ្នកជំងឺ ឬអ្នក
ផ្ទុកមេរោគHPV
- ឆ្លងពីម្តាយទៅកូននៅពេលសំរាល
- តាមរយះការប៉ះពាល់ផ្ទាល់ ដូចជា
កំរាលពូកកន្សែងពោះគោដែលមានប្រ
ឡាក់ HPV ឡាមកោរោម ឬសំភារះ
ផ្សេងៗ​ ដែលមានប្រឡាក់ HPV
3. តើរោគសញ្ញាជម្ងឺសេរមាន់ អាចកើតឡើង
នៅកន្លែងណាខ្លះ?
- ប្រដាប់បន្តពូជបុរស និង ជំវិញប្រដាប់
បន្តពូជស្រ្ដី
- មាត់ស្បូន អណ្តាត មាត់ និងបំពង់ក
- តំបន់ជំវិញរន្ធគូទ
4. រោគសញ្ញានៃជំងឺសេរមាន់មានអ្វី ខ្លះ?
+ ដំបៅរីក ដុំសាច់ពកដូចសេរមាន់ ឬដូចផ្កាស្ពៃខាត់ណា
5. ផល់វិបាកនៃជំងឺសេរមាន់មានអ្វីខ្លះ?
- រំខានដល់ការរួមភេទ
- ងាយឆ្លងជំងឺតាមរោគផ្សេងៗ
​ - ដុះរាលដាលច្រើនឡើងៗ
-​ ប៉ះពាល់ដល់បញ្ហាផ្លូវចិត្តអ្នកជំងឺ
- ធ្វើឲ្យដៃគូបាត់បង់ភាពស្និតស្នាល
- បាត់ទំនុកចិត្តរវាងប្តី្រពន្ធ
6. តើត្រូវព្យាបាលជម្ងឺសេរមាន់យ៉ាងដូចម្តេច?
- ការព្យាបាលដោយប្រើថ្នាំលាបអោយ
ជ្រុះ
- ការធ្វើ Cryotherapy
- ការប្រើកាំរស្មី ឡាស៊ែ
- ការវះកាត់ក្នុងករណីដំបៅរីកធំខ្លាំង
7. តើត្រូវការពារជម្ដឺសរមាន់ដោយវិធីណាខ្លះ?
- ប្រើប្រាស់ស្រោមអនាម័យ
- មានដៃគូតែមួយ
- ចាក់ថ្នាំបង្កា HPV4 ឬ Vaccine
Gardasil
8. តើអ្នកណាខ្លះអាចចាក់ថ្នាំបង្កាបាន?
*យើងអាចផ្តល់ថ្នាំ Vaccine បានទៅដល់
មនុស្សទាំងស្រីនិងប្រុស
- អាយុពី 9-15ឆ្នាំ : 2dose
( 0.6month)
- អាយុលើស15ឆ្នាំ : 3dose
( 0.2.6month)
9. Vaccine HPV & Grossesse ?
*ហាមចាក់ចំពោះស្ត្រីមានផ្ទៃពោះ

30/01/2026

#វីរុសរ៉ូតា

💊 ឈ្មោះថ្នាំ​ និង​ ប្រភេទថ្នាំ​:​ Niclosamide 500mg​ ជាគ្រាប់ទំពារ✅ ការព្យាបាល:👉 ទំលាក់ តេញ៉ា✅ ការប្រេីប្រាស់​:👉 មនុស្សធ...
18/01/2026

💊 ឈ្មោះថ្នាំ​ និង​ ប្រភេទថ្នាំ​:​ Niclosamide 500mg​ ជាគ្រាប់ទំពារ

✅ ការព្យាបាល:
👉 ទំលាក់ តេញ៉ា

✅ ការប្រេីប្រាស់​:
👉 មនុស្សធំ៖ ២ ក្រាមជាកម្រិតតែមួយ( ញ៉ំាម្តងទាំង ៤គ្រាប់) បន្ទាប់ពីអាហារពេលព្រឹក។
👉 កុមារក្រោម២ ឆ្នាំ៖ ៥០០ មីលីក្រាម( ញ៉ំា ១គ្រាប់)
👉 កុមារ ២-៦ ឆ្នាំ: ១ក្រាម( ញ៉ំាម្តង ២គ្រាប់)
👉 មនុស្សពេញវ័យ៖ ១ ក្រាម(២ គ្រាប់) ក្រោយអាហារពេលព្រឹកនិង ១ ក្រាម(២ គ្រាប់) ក្នុងមួយម៉ោងក្រោយ
👉 កុមារអាយុ ក្រោម២ ឆ្នាំ៖ ២៥០ មីលីក្រាម( កន្លះគ្រាប់) ក្រោយអាហារពេលព្រឹកនិង ២៥០ មីលីក្រាម(កន្លះ គ្រាប់) ក្នុងមួយម៉ោងក្រោយ។

❗ផលរំខានដែលកេីតមានតិចតួច:
👉 រោគសញ្ញាប្រតិកម្មឱសថ: កន្ទួលរមាស់ ស្បែកឡើងក្រហម

🚫 ការប្រុងប្រយត្ន័​:
👉 ស្ត្រីមានផ្ទៃពោះ និង កំពុងបំបៅកូន
👉 ហាមប្រើជាមួយគ្រឿងស្រវឹង។

07/01/2026

👉សញ្ញាគ្រោះថ្នាក់ពេលពពោះ🤰

👉ចែករំលែកពី Skincare Ingredient មួយចំនួនដែលអាចប្រើទៅធ្វើអោយមានផលប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះ📣សម្រាប់ ស្ត្រីមានផ្ទៃពោះ មាន ...
27/12/2025

👉ចែករំលែកពី Skincare Ingredient មួយចំនួនដែលអាចប្រើទៅធ្វើអោយមានផលប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះ

📣សម្រាប់ ស្ត្រីមានផ្ទៃពោះ មាន Skincare Ingredients មួយចំនួនគួរតែចៀសវាង ព្រោះវាអាចមានហានិភ័យដល់ទារកក្នុងផ្ទៃ ឬបង្កផលប៉ះពាល់ដល់សុខភាពបាន។ ខាងក្រោមគឺជាសារធាតុដែលស្ត្រីមានផ្ទៃពោះគួរតែចៀសវាង 👇👇👇

❌ Ingredients ដែលគួរតែចៀសវាង

1️⃣ Retinoids / Vitamin A derivatives
• Retinol
• Retinyl Palmitate
• Retinal
• Tretinoin
• Adapalene
• Isotretinoin
📌 ហានិភ័យខ្ពស់ អាចប៉ះពាល់ដល់ការលូតលាស់របស់ទារក
➡️ ត្រូវចៀសវាងដាច់ខាត



2️⃣ Hydroquinone
• ប្រើសំរាប់ព្យាបាលស្នាមខ្មៅ ជាំ/Melasma
📌 ស្រូបចូលស្បែកបានលឿនងាយបង្កហានិភ៍យ
➡️ មិនណែនាំសម្រាប់អ្នកមានផ្ទៃពោះ



3️⃣ Salicylic Acid (BHA) កម្រិតខ្ពស់
• Especially >2%
• Chemical peel
📌 កម្រិតទាបក្នុង Cleanser អាចអនុញ្ញាត តែគួរប្រុងប្រយ័ត្ននិងប្រឹក្សាអោយបានត្រឹមត្រូវជាមួយអ្នកជំនាញរឺវេជ្ជបណ្ឌិត

➡️ សូមកុំប្រើផលិតផលដែលមានផ្ទុកសារធាតុដូចរៀបរាប់នេះនៅក្នុងកំរិតខ្លាំងហើយទុកអោយវាធ្វើការនៅលើស្បែកយូរព្រោះវាអាចធ្វើអោយប៉ះពាល់



4️⃣ Chemical Sunscreen មួយចំនួន
• Oxybenzone
• Octinoxate
📌 អាចរំខានអ័រម៉ូន
➡️ ជ្រើស Physical/Mineral Sunscreen ជំនួស (Zinc Oxide, Titanium Dioxide)



5️⃣ Essential Oils ខ្លាំងៗ
• Rosemary oil
• Clary sage
• Peppermint (high dose)
• Tea tree (concentratedកំរិតខ្ពស់)
📌 អាចបង្កការរលាក និងរំខានអ័រម៉ូន
➡️ គួរប្រើដោយប្រុងប្រយ័ត្ន ឬជៀសវាងសិនបើអាច



6️⃣ Formaldehyde & សាធាតុរក្សាទុក Preservatives ខ្លះៗ
• Formaldehyde
• DMDM Hydantoin
• Quaternium-15
📌 អាចបង្កការរលាក និងមានហានិភ័យដល់សុខភាព
➡️ មិនសមស្របសម្រាប់អ្នកមានផ្ទៃពោះ



7️⃣ Phthalates & Parabens (ផលិតផលខ្លះៗ)
• DBP, DEP
• Parabens កម្រិតខ្ពស់
📌 អាចប៉ះពាល់អ័រម៉ូន
➡️ គួរជ្រើសផលិតផល “Paraben-free”



✅ Ingredients ដែលសុវត្ថិភាពជាង (ជម្រើសល្អ)
• Hyaluronic Acid
• Glycerin
• Niacinamide
• Azelaic Acid
• Vitamin C (Ascorbic Acid)
• Centella Asiatica
• Ceramides



📌 ចំណុចគួរចងចាំ
• ពិនិត្យ Ingredient List មុនទិញ
• បើមិនច្បាស់រឺមិនស្គាល់ពីផលិតផលច្បាស់ទេ➜ អាចពិគ្រោះជាមួយវេជ្ជបណ្ឌិត រឺ អ្នកជំនាញសិន
• “ពាក្យថាផ្សំពីធម្មជាតិ” មិនមានន័យថា Safe 100% ទេសំរាប់ស្ត្រីមានផ្ទៃពោះ។

——

ស្ថានភាពនៅឯបាត់ដំបងពេលនេះកំពុងតែជ្រួលច្របល់ដោយសារ ចោរសៀមឈ្លានពានបានរំលោភមកកាន់តែជ្រៅចូលមកដែនអធិបតេយ្យភាពរបស់យើង ហើយដែលអា...
24/12/2025

ស្ថានភាពនៅឯបាត់ដំបងពេលនេះកំពុងតែជ្រួលច្របល់ដោយសារ ចោរសៀមឈ្លានពានបានរំលោភមកកាន់តែជ្រៅចូលមកដែនអធិបតេយ្យភាពរបស់យើង ហើយដែលអាចនិយាយបានថាកាន់តែខិតចូលទៅកាន់សភាវៈសង្រ្គាមមែនទែនហើយ។
ដោយសារលទ្ធភាពរបស់យើងមិនអាចទប់ទល់ជាមួយនឹងអាវុធទំនើបរបស់សៀមបាន ជាពិសេសគឺយន្តហោះប្រយុទ្ធ F16 Grippen & T-50TH ឬ ដូច្នេះហើយខ្ញុំសូមជូននូវអត្ថបទជាសេចក្តីណែនាំមួយ ទាក់ទងនឹងវិធីសាស្រ្តការពារខ្លួន។ អ្វីដែលសំខាន់ជាងគេ និងដំបូងបំផុតគឺ តាំងសតិ កុំជ្រួលច្របល់។ ការថែរក្សា សុវត្ថិភាពផ្លូវចិត្ត ក្នុងកំឡុងពេលមានអាសន្ន ឬការវាយប្រហារតាមអាកាស គឺមានសារៈសំខាន់មិនចាញ់សុវត្ថិភាពរាងកាយឡើយ។ ការរក្សាស្មារតីឱ្យនឹងធឹង ជួយឱ្យអ្នកអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងជួយដល់មនុស្សជុំវិញខ្លួនបាន។

ការរស់រានមានជីវិតពីការវាយប្រហារតាមអាកាសដោយយន្តហោះចម្បាំង ទាមទារឱ្យមានការសម្រេចចិត្តឆាប់រហ័សបំផុត ព្រោះយន្តហោះទាំងនេះមានល្បឿនលឿនជាងសំឡេង។ ខាងក្រោមនេះគឺជាការណែនាំអំពីរបៀបការពារខ្លួន និងស្វែងរកសុវត្ថិភាព៖

១. សកម្មភាពបន្ទាន់៖ រយៈពេល ៥ វិនាទីដំបូង
ប្រសិនបើអ្នកឮសំឡេងផ្ទុះ ឬសំឡេងយន្តហោះយ៉ាងខ្លាំង កុំព្យាយាមងើបមើល។ ត្រូវអនុវត្តដូចខាងក្រោម៖
• ដេកផ្កាប់មុខទៅដី៖ ក្រាបខ្លួនឱ្យទាបបំផុតតាមដែលអាចធ្វើទៅបាន។ រលកធាតុអាកាស (Blast wave) ពីគ្រាប់បែកនឹងរុញច្រានទៅលើ និងទៅក្រៅ ដូច្នេះការដេកផ្ទាល់នឹងដីជួយកាត់បន្ថយសម្ពាធមកលើរាងកាយ។
• ខ្ទប់ក្បាល និងក៖ ប្រើដៃទាំងពីរខ្ទប់ក្បាល និងក ដើម្បីការពារពីកម្ទេចកម្ទីដែលហោះមក។
• ហើបមាត់បន្តិច៖ ការធ្វើបែបនេះជួយឱ្យសម្ពាធក្នុងត្រចៀក និងសួតរបស់អ្នកមានតុល្យភាពជាមួយសម្ពាធខាងក្រៅ ការពារកុំឱ្យដាច់ក្រដាសត្រចៀក ឬរបួសសួត។
• កុំផ្អែកនឹងជញ្ជាំង៖ រំញ័រពីការផ្ទុះអាចធ្វើឱ្យបាក់ឆ្អឹង ឬរបួសក្នុង ប្រសិនបើអ្នកផ្អែកខ្នងនឹងជញ្ជាំងអគារដែលរងការប៉ះទង្គិច។

២. ការស្វែងរកជម្រកដែលមានសុវត្ថិភាព
ប្រសិនបើអ្នកមានពេលពីរបីនាទីមុនការវាយប្រហារមកដល់៖
• ប្រសិនបើនៅក្នុងអគារ ត្រូវរកបន្ទប់ដែលនៅចំកណ្តាលគេ ដែលមានជញ្ជាំងយ៉ាងតិច ២ ជាន់រាំងចន្លោះអ្នក និងខាងក្រៅអគារ (ដូចជាបន្ទប់ទឹក ឬច្រករបៀង)។
• ចៀសឆ្ងាយពីកញ្ចក់៖ បង្អួចកញ្ចក់គឺជាគ្រោះថ្នាក់បំផុត។ កម្លាំងផ្ទុះនឹងធ្វើឱ្យកញ្ចក់បែកខ្ចាត់ខ្ចាយក្លាយជាអំបែងមុតស្រួច។
• ជម្រកក្រោមដី៖ បន្ទប់ក្រោមដី ឬចំណតរថយន្តក្រោមដីគឺជាកន្លែងដែលមានសុវត្ថិភាពបំផុត។ ប៉ុន្តែត្រូវចៀសវាងអគារចាស់ៗដែលអាចបាក់ស្រុតសង្កត់អ្នក។
• ប្រសិនបើនៅខាងក្រៅ៖ ស្វែងរកប្រឡាយ រណ្តៅ ឬរចនាសម្ព័ន្ធបេតុងក្រាស់ៗ។ កុំ លាក់ខ្លួនក្រោមឡាន ឬជិតស្ថានីយ៍ប្រេងឥន្ធនៈ។

៣. ចៀសវាងតំបន់ដែលមានហានិភ័យខ្ពស់
យន្តហោះប្រយុទ្ធរបស់សៀម គឺពេលនេះវាយប្រហារលើគោលដៅជាក់លាក់។ អ្នកគួរនៅឱ្យឆ្ងាយពី៖
• មូលដ្ឋានយោធានានា នៅឲ្យឆ្ងាយពីរង្វង់ ៥គ.ម និងកន្លែងរ៉ាដាផ្កាយរណប
ប៉ុន្តែបើស្ថិតទៅដល់សភាវៈសង្រ្គាមពិតប្រាកដហើយ សូមនៅឲ្យឆ្ងាយផងដែរពី៖
• ហេដ្ឋារចនាសម្ព័ន្ធ៖ ស្ពានធំៗ, រោងចក្រអគ្គិសនី, និងអង់តែនទូរគមនាគមន៍។
• អគាររដ្ឋាភិបាល៖ ក្រសួង ឬទីស្នាក់ការនគរបាល។
• ផ្លូវជាតិធំៗ៖ ដែលយោធាអាចប្រើប្រាស់សម្រាប់ដឹកជញ្ជូន។

៤. ការជម្លៀសខ្លួនជាយុទ្ធសាស្ត្រ
• ធ្វើចលនានៅពេលស្ងប់ស្ងាត់៖ ការវាយប្រហារច្រើនតែមកជាដំណាក់កាល។ ប្រើពេលដែលស្ងាត់ដើម្បីផ្លាស់ទីទៅតំបន់ជនបទ ឬតំបន់ដែលមានសុវត្ថិភាពជាង។
• កុំប្រើភ្លើងនៅពេលយប់៖ ប្រសិនបើអ្នកស្ថិតក្នុងតំបន់សង្គ្រាម កុំប្រើពិល ឬបើកភ្លើងផ្ទះចោល ព្រោះយន្តហោះចម្បាំងមានឧបករណ៍ចាប់កម្ដៅ និងកាមេរ៉ាសំដៅគោលដៅដែលអាចមើលឃើញពន្លឺពីចម្ងាយ។

៥. ការជួយគាំទ្រគ្នាទៅវិញទៅមក (Community Support)
• កុំនៅម្នាក់ឯង៖ ប្រសិនបើអាច គួរនៅជាមួយក្រុមគ្រួសារ ឬអ្នកជិតខាង។ ការនិយាយគ្នា និងការដឹងថាមានអ្នកផ្សេងនៅជាមួយ ជួយកាត់បន្ថយសម្ពាធផ្លូវចិត្តបានយ៉ាងច្រើន។
• ការចែករំលែក៖ ការចែករំលែកអាហារ ទឹក ឬសូម្បីតែពាក្យលើកទឹកចិត្តដល់អ្នកដទៃ នឹងជួយឱ្យអ្នកមានអារម្មណ៍ថាខ្លួនមានតម្លៃ និងមានកម្លាំងចិត្តតស៊ូ។

24/12/2025

សំរាប់កុមារកេីតជំងឺទឹកនោមផ្អែមប្រភេទទី១

1- ចាក់អាំងស៊ុយលីនជាប្រចាំ

2- ធ្វេីលំហាត់ប្រាណខ្ជាប់ខ្ជួន

3- ទទួលចំណីអាហារដែលគួរ

4- ជោះជាតិស្ករ និង តាមដានជាប្រចាំជាមួយវេជ្ជបណ្ឌិត

Address

Https://maps. App. Goo. Gl/mVfoRrjwV6eeQWEy 7
Kompong Thom

Telephone

+85517304508

Website

Alerts

Be the first to know and let us send you an email when ឱសថស្ថាន សុខ វិសាល កំពង់ថ្ម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ឱសថស្ថាន សុខ វិសាល កំពង់ថ្ម:

Share