
20/03/2025
👩🏻🔬 ជំងឺពងបែកមាត់ ( Stomatitis )
1/ មូលហេតុ និង កត្តាប្រឈម
🔸 ការបង្កររោគដោយមេរោគផ្សេងៗ ៖ បាក់តេរី វីរុស ផ្សិត
🔸 កង្វះអនាម័យមាត់ធ្មេញ
🔸 កង្វះវីតាមីន B12 B9 ជាតិដែក ជាតិស័ង្កសី
🔸 ស្រ្តេស stress
🔸 បម្រែបម្រួលអកម៉ូន
🔸 ការប៉ះទង្គិច ឬ កកិត ( Ex. ដាក់ប្រេសមាត់ធ្មេញ...)
🔸 ជក់បារី ផឹកស្រា និង ញ៉ាំអាហារមួយចំនួនដូចជា ៖
ហឹរពេក ក្តៅពេក
🔸 អ្នកមានប្រព័ន្ធកាពាររាងកាយចុះខ្សោយ
🔸 ទទួលទានទឹកមិនបានគ្រប់គ្រាន់
2/ រោគសញ្ញានិងអាការៈរោគសញ្ញា
🔹 មានដំបៅ ឬ ពងទឹកក្នុងមាត់ ឬ ឡើង សរៗក្នុងមាត់
🔹 ឡើងក្រហម ឬ ហើម
🔹 មានអារម្មណ៍ថាក្តៅៗ ផ្សារៗ ក្រហាយៗក្នុងប្រអប់មាត់
🔹 ពិបាកញ៉ាំអី សូម្បីតែនិយាយក៏ឈឺមាត់ដែរ
🔹 ហៀរទឹកមាត់
3/ ដំណោះស្រាយនៅផ្ទះមុនទៅជួបគ្រូពេទ្យ
🔸 បង្កើនអានាម័យមាត់ធ្មេញ ជាពិសេសប្រើច្រាស់ទន់ៗ
🔸 ខ្ពុលមាត់ជាមួយទឹកអំបិល ឬ ទឹកក្តៅឧណ្ឌៗបន្ថែម
🔸 តមអាហារក្តៅខ្លាំង ហឹរ ជូរ ផ្អាប់ មួយរយះពេល
🔸 បញ្ឈប់ការជក់បារី ផឹកស្រា
🔸 ទទួលទានទឹកអោយបានគ្រប់គ្រាន់
🔸 ទទួលទានអាហារទន់ៗសិន
🔸 សម្រាកអោយបានគ្រប់គ្រាន់
🔸 ហាត់ប្រាណ 30នាទី/ថ្ងៃអោយបានទៀងទាត់
** បើពងបែកមាត់នៅតែបន្តរលើសពី ២ សប្តាហ៍ ឬ
មានការឈឺចាប់ខ្លាំងគួរប្រញាប់ទៅជួបគ្រូពេទ្យ
ប្រភពៈ Niron Phamacy