មន្ទីរពេទ្យបង្អែកខេត្តកំពត/ Kampot Referral Hospital

  • Home
  • Cambodia
  • Krong Kampot
  • មន្ទីរពេទ្យបង្អែកខេត្តកំពត/ Kampot Referral Hospital

មន្ទីរពេទ្យបង្អែកខេត្តកំពត/ Kampot Referral Hospital មន្ទីរពេទ្យបង្អែកខេត្តកំពត ជាមន្ទីរពេទ្យសាធារណៈ

08/09/2025
08/09/2025
មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នាព្រឹកថ្ងៃសុក្រ ១៣ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែ កញ្ញា ឆ្នា...
05/09/2025

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នាព្រឹកថ្ងៃសុក្រ ១៣ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្ដ បានចូលរួមសកម្មភាពទទួលអំណោយឈាម និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំ និង បុគ្គលិក ធនាគារអេស៊ីលីដាភីអិលស៊ី សាខាខេត្ដកំពត និង សាខាតាមស្រុក ដែលបានមកបរិច្ចាកឈាមដោយស្ម័គ្រចិត្ដ ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដកំពត ក្នុងគោលបំណងដើម្បី សង្រ្គោះជីវិត និង ចែករំលែកសេចក្ដីស្រលាញ់តាមរយៈការផ្ដល់ឈាម ។

15/06/2025

អបអរសាទរ ខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលេី​ប្រាសាទព្រះវិហារ​ ដល់​ប្រទេសកម្ពុជា។

១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២៥

Celebrating the 63rd anniversary of the International Court of Justice (ICJ) ruling, which found that the Preah Vihear Temple is situated in territory under the sovereignty of Cambodia.

June 15, 1962 - June 15, 2025

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ...
14/06/2025

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៥ លោកវេជ្ជបណ្ឌិត លន់ រតនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ដកំពត បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការយកសំណាកវិភាគ ទៅមន្ទីរពិសោធន៍ ជូនបុគ្គលិកផ្នែកសម្រាកពេទ្យ(IPD) ជាវគ្គទី ៣ ដើម្បីលើកកម្ពស់គុណភាពនៃការផ្ដល់សេវាព្យាបាល និង ថែទាំ នៅមន្ទីរពេទ្យបង្អែកខេត្ដកំពត ។

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ...
12/06/2025

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៥ លោកវេជ្ជបណ្ឌិត លន់ រតនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ដកំពត បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការយកសំណាកវិភាគ ទៅមន្ទីរពិសោធន៍ ជូនបុគ្គលិកផ្នែកសម្រាកពេទ្យ(IPD) ជាវគ្គទី២ ដើម្បីលើកកម្ពស់គុណភាពនៃការផ្ដល់សេវាព្យាបាល និង ថែទាំ នៅមន្ទីរពេទ្យបង្អែកខេត្ដកំពត ។

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០...
12/06/2025

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៥ លោកវេជ្ជបណ្ឌិត លន់ រតនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ដកំពត បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការយកសំណាកវិភាគ ទៅមន្ទីរពិសោធន៍ ជូនបុគ្គលិកផ្នែកសម្រាកពេទ្យ(IPD) ដើម្បីលើកកម្ពស់គុណភាពនៃការផ្ដល់សេវាព្យាបាល និង ថែទាំ នៅមន្ទីរពេទ្យបង្អែកខេត្ដកំពត ។

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២...
07/06/2025

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដមសាស្រ្ដាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដកំពត អមដំណើរដោយក្រុមការងារមកពីមន្ទីរពេទ្យព្រះអង្គឌួង បានចុះពិនិត្យវឌ្ឍនភាពការងារ និង សំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្ដកំពត ដើម្បីពង្រឹងសម្ពន័មេត្រីភាព រវាងមន្ទីរពេទ្យថ្នាក់ជាតិ និង មន្ទីរពេទ្យបង្អែកខេត្ដ ។ ឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តមនាយកមន្ទីរពេទ្យព្រះអង្គឌួង បានប្រគល់ជូននូវវិញ្ញាបនបត្របញ្ជាក់ការបណ្ដុះបណ្ដាលជូនក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ដដែលបានបញ្ជូនទៅបណ្ដុះបណ្ដាលនៅមន្ទីរពេទ្យព្រះអង្គឌួង៕

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ០២ ខែ មិថុនា...
03/06/2025

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្ដកំពត បានជួបសំណេះសំណាលក្រុមគ្រូពេទ្យ គិលានុដ្ឋាក និង ឆ្មប នៃមន្ទីរពេទ្យបង្អែកស្រុកឈូក ដែលបានបញ្ជូនមកបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជំនាញគ្លីនិក នៅមន្ទីរពេទ្យបង្អែកខេត្ដកំពត ។

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣​កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៩ ខែ...
30/05/2025

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣​កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្ដកំពត បានដឹកនាំ និង បើកវគ្គបណ្ដុះបណ្ដាល និង ផ្សព្វផ្សាយ លើកទី ៣ ស្ដីពី របៀបថែទាំ(Nursing process) និង ការប្រើប្រាស់លើឯកសារថ្មីរបស់គិលានុបដ្ឋាក និង ឆ្មប នៃមន្ទីរពេទ្យបង្អែកខេត្ដកំពត ដើម្បីពង្រឹងលើការផ្ដល់សេវា និង ការព្យាបាលថែទាំនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ដ។

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅរសៀលថ្ងៃពុធ ២​កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្ន...
29/05/2025

មន្ទីរពេទ្យបង្អែកខេត្ដកំពត៖ នៅរសៀលថ្ងៃពុធ ២​កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដកំពត បានបើកអង្គប្រជុំក្រុមការងារអភិវឌ្ឍ និង កែលម្អផ្នែកវះកាត់ ផ្នែកសង្រ្គោះបន្ទាន់ និង ប្រពន្ធ័បញ្ជូន របស់មន្ទីរសុខាភិបាលខេត្ដ ព្រមទាំងពិនិត្យមើលបទបង្ហាញលទ្ធផល ៤ ខែដើមឆ្នាំ២០២៥ របស់មន្ទីរពេទ្យបង្អែកខេត្ដកំពត និង មន្ទីរពេទ្យបង្អែកស្រុកឈូក ។

Address

Krong Kampot

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យបង្អែកខេត្តកំពត/ Kampot Referral Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យបង្អែកខេត្តកំពត/ Kampot Referral Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram