We Care Mental Kompot

We Care Mental Kompot Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from We Care Mental Kompot, Mental Health Service, Krong Kampot.

06/09/2025

ហេតុអ្វីបានជាមនុស្សមួយចំនួនមានអារម្មណ៍ភ័យខ្លាចនៅពេលយប់ជាងពេលថ្ងៃ??
តើវាអាចជាជំងឺដែរទេ⁉️
-----,,,,,
ភាពភ័យខ្លាចមានទម្រង់ផ្សេងៗគ្នាទៅតាមមនុស្សនិងស្ថានការណ៍ដែលគេជួបប្រទះ។ អ្នកក្នុងនោះមានខ្លះភ័យខ្លាចចំពោះភាពងងឹត និងរាត្រីកាល។ ស្ដាប់ទៅហាក់មិនទំនងប៉ុន្មានទេ មែនអត់? ប៉ុន្តែវាកើតឡើងពិតប្រាកដចំពោះមនុស្សមួយចំនួនរួចទៅហើយ។ មូលហេតុនៅក្រោយរឿងនេះត្រូវបានគេពន្យល់យ៉ាងដូច្នេះ៖

⭕️ផ្លូវចិត្តទន់ខ្សោយ៖ មានមនុស្សខ្លះ តាំងពីពេលព្រឹកភ្ញាក់ឡើងផ្លូវចិត្តរបស់គេចេះតែមួហ្មងព្រមទាំងច្រណែននឹងរឿងមិនសមហេតុផល ហើយក៏បញ្ចូលទាំងការភ័យខ្លាចថែមទៀតនៅក្នុងការគិត។ លុះពេលយប់មកដល់អារម្មណ៍ងងុយគេង បូកផ្សំនឹងស្មារតីចាប់ផ្ដើមអន់ថយ ហើយរាងកាយមានថាមពលតិចតួចផងនោះ ធ្វើឲ្យស្មារតីកាន់តែខ្សោយទៅៗ រីឯការគិតអវិជ្ជមានកាន់តែរឹងមាំនិងខ្លាំងរហូតដល់អាចមានអារម្មណ៍ភ័យខ្លាចគ្រាន់តែនៅពេលមានសំឡេងរំខានតិចតួចប៉ុណ្ណោះ។
⭕️ខួរក្បាលរងការគំរាមកំហែងច្រើននៅពេលយប់៖ យោងតាមការសិក្សាមួយនិយាយថា ខួរក្បាលរងការគំរាមកំហែងនៅពេលយប់ជាងពេលព្រឹក។ វាគឺជាមុខងារដែលបង្កើតឡើងនៅក្នុងខួរក្បាលរបស់មនុស្សដែលមិនអាចផ្លាស់ប្តូរបាន។ ជាមួយនឹងភាពប្រែប្រួលនៃការគំរាមកំហែងកាន់តែខ្លាំងឡើង អ្វីគ្រប់យ៉ាងអាចមើលទៅគួរឱ្យខ្លាចជាងអ្វីដែលវា មានជាក់ស្ដែង។
⭕️ខួរក្បាលវិនិច្ឆ័យហេតុផលមិនបានគ្រប់ជ្រុងជ្រោយ៖ ប្រសិនបើមនុស្សខ្លាចអនាគត ឬអ្វីៗផ្សេងទៀត ពេលនោះខួរក្បាលនឹងចាប់ផ្ដើមស្វែងរកវិធីសាស្រ្តដោយស្វ័យប្រវត្តិដែលអាចជួយខ្លួនឯង។ ប៉ុន្តែដោយសារតែរាត្រីកាលតែងតែគ្មានពន្លឺល្អគ្រប់គ្រាន់ ដូច្នេះទោះខួរក្បាលមានហេតុផលយ៉ាងណា ចៀសមិនផុតពីការគិតតាមអ្វីដែលចិត្តនឹកឃើញភ្លាមៗ។ ជួនកាលគេក៏ស្រាប់តែមើលឃើញខ្មោច ឬអសុរកាយជាដើម។ នេះហើយជាហេតុផលមួយដែលអ្នកខ្លះមិនចង់ឲ្យមានពេលយប់មកជំនួសពេលថ្ងៃ។
⭕️បទពិសោធន៍អតីតកាលមិនល្អ៖ ប្រសិនបើនរណាម្នាក់ធ្លាប់មានបទពិសោធន៍មិនល្អពីមុនបានកើតឡើងចំពោះគេក្នុងទីងងឹត នោះកន្លែងងងឹតឬពេលយប់អាចរំឭកគេពីព្រឹត្តិការណ៍ដែលធ្លាប់កើតឡើង។ នៅពេលព្រឹត្តិការណ៍នេះលេចចេញក្នុងគំនិត គេនឹងមានអារម្មណ៍ភ័យខ្លាចជាងមុន។

ក្រៅពីហេតុផលធំៗ ទាំង ៤ នេះមនុស្សមួយចំនួនភ័យខ្លាចពេលយប់មកគ្របដណ្ដប់ក៏ព្រោះតែពួកគេមានរឿងដែលត្រូវគិតនៅពេលសម្រាកក្នុងពេលយប់ឡើង។ អ្នកខ្លះគិតគូរដល់អនាគត រហូតដល់ខ្លាចមិនចង់មានស្អែក។ អ្នកខ្លះភ័យខ្លាចដោយសារតែនៅម្នាក់ឯង។ អ្នកខ្លះទៀត ខ្លាចបាត់បង់អ្វីម្យ៉ាងដែលខ្លួនកំពុងមាននិងកំពុងស្រឡាញ់បំផុត។ ចំណែកអ្នកខ្លះវិញ ខ្លាចគ្រប់គ្រងជីវិតមិបានល្អជាដើម។ ទាំងនេះគឺជាភាពភ័យខ្លាចរបស់មនុស្ស ហើយជាទូទៅពួកគេតែងយកវាមកគិតនៅពេលយប់ស្ងាត់ រួចក៏ចាប់ផ្ដើមភ័យព្រួយតែម្នាក់ឯង។ មិនថាវាជាការភ័យខ្លាចយ៉ាងណាទេ មនុស្សម្នាក់ៗសុទ្ធធ្លាប់ឆ្លងកាត់ និងអាចនឹងជួបប្រទះវាក្នុងជីវិត។

💡សូមស្វះស្វែងរកការព្យាបាលជាមួយអ្នកជំនាញ ដើម្បីវាយតម្លៃស្ថានភាពរោគសញ្ញាឲ្យបានទាន់ពេល ▶️ការព្យាបាលមួយដែលមានការវាយតម្លៃត្រឹមត្រូវច្បាស់លាស់ដោយអ្នកជំនាញ នោះធ្វើឲ្យអ្នកជំងឺឆាប់ធូរស្បើយឡើងវិញ និង អាចជះផុតពីបញ្ហាធ្ងន់ធ្ងរផងដែរ។
🙏🏻សូមធ្វើការណាត់ទុក ✅ជៀសវាងការរងចាំ
#ណាត់ជួបគ្រូពេទ្យ #ប្រឹក្សាសុខភាពផ្លូវចិត្ត
Telegram: 087 744 913
⏰ម៉ោងពិគ្រោះ 9 ព្រឹក ដល់ 12 ថ្ងៃត្រង់ ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍
Link Telegram ចុចខាងក្រោមនេះ ដើម្បីប្រឹក្សា⤵️ https://t.me/wecarementalclinic
Join channel សំរាប់ពត័មានបន្ថែមចុចត្រង់នេះ⤵️
https://t.me/WECAREMENTAL
page សូមចុចខាងក្រោម
https://www.facebook.com/profile.php?id=100057099643866
ទីតាំង📍 ផ្ទះលេខ 143A ផ្លូវលេខ 09 ក្នុងបុរីពិភពថ្មីចំការដូង1 រាជធានីភ្នំពេញ https://maps.app.goo.gl/ei36hn9fcKP8miWr7
សូមទំនាក់ទំនងមកកាន់ផេកហ្វេសបុក យើងខ្ញុំផ្ទាល់ ឬតាមរយៈតេឡេក្រាម ដើម្បីធ្វើការណាត់ជួបទុកជាមុនជាមួយវេជ្ជបណ្ឌិត ឯកទេស បានដោយទំនុកចិត្ត នឹងភាពកក់ក្តៅ។

05/09/2025

🥺 នៅសុខៗសោះ ដកដង្ហើមផុតៗ បេះដូងលោតចង់គាំង ខ្លាចដាច់ខ្យល់ស្លាប់
អ្វីទៅជាជំងឺស្រឺត? #តើយើងអាចដឹងបានដោយរបៀបណាថាយើងអាចមានជំងឺស្រឺត?
❌ជំងឺស្រឺត ឬភ័យស្លន់ស្លោ ភ័យខ្លាចស្លាប់ គឺជាជំងឺម្យ៉ាងដែលសម្គាល់ដោយការកើតមានឡើងនូវអាការៈស្រឺត ភ្លាមៗដោយនឹកស្មានមិនដល់ ម្តងហើយម្តងទៀត ។ អាការៈស្រឺត មានន័យថាជាការធ្វើទុក្ខភ្លាមៗយ៉ាងខ្លាំងនូវ អាការៈដែលកើតមាននៅពេលដែលយើងមានអារម្មណ៍ ភ័យខ្លាច ឬព្រួយចិត្តខ្លាំងដូចជា បេះដូងលោតញាប់ ពិបាកដកដង្ហើម បែកញើស ផើតៗពោះជាដើម។
⭕នៅពេលយើងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ណាមួយ ជាធម្មតាយើងនឹងមាន អារម្មណ៍ភ័យខ្លាច ដែលធ្វើឲ្យខ្លួនយើងត្រៀមដើម្បីការពារខ្លួន ឬរត់គេចពីស្ថានភាពនោះ ។ ការឆ្លើយតបបែបនេះគឺជា ប្រតិកម្មធម្មតា ។ ប៉ុន្តែ សម្រាប់អ្នកមានជំងឺស្រឺតវិញ រាងកាយរបស់គាត់ ប្រតិកម្មតបនឹងការភ័យខ្លាចដោយឯងៗភ្លាមៗ ទោះជាមិនមានរឿងអ្វីដែលគាត់ត្រូវភ័យខ្លាចនៅពេលនោះក៏ដោយ។
⭕អ្នកជំងឺអាចមានការភ័យព្រួយថាខ្លួនអាចធ្វើទុក្ខស្រឺតទៀតហើយ គាត់អាចព្យាយាមមិនចេញទៅណា ឬគេចវេសពីសកម្មភាព ឬស្ថានភាពមួយចំនួនដែលគាត់គិតថាអាចបង្កឲ្យជំងឺគាត់ធ្វើទុក្ខ។ អ្នកជំងឺភាគច្រើនចំណាយពេលឃុំខ្លួនឯងនៅតែផ្ទះ ដោយសារការ ភ័យខ្លាចនេះ។ ពេលធ្វើទុក្ខម្តងៗ អ្នកជំងឺអាចប្រញាប់ទៅមន្ទីរពេទ្យដោយគិតថាខ្លួន មានជំងឺបេះដូង ឬជំងឺផ្លូវកាយធ្ងន់ធ្ងរ តែលទ្ឋផលពិនិត្យបង្ហាញថា គាត់គ្មានជំងឺបេះដូង ឬជំងឺផ្លូវកាយធ្ងន់ធ្ងរនោះទេ។
➡️រោគសញ្ញាផ្លូវចិត្តដែលមានពេលធ្វើទុក្ខម្តងៗ ភ័យខ្លាចថាត្រូវស្លាប់ ឬមានជំងឺផ្លូវកាយធ្ងន់ធ្ងរ - ភ័យខ្លាចថាទៅជាឆ្កួត - ភ័យខ្លាចថាបាត់បង់ការគ្រប់គ្រងលើខ្លួនឯង - រោគសញ្ញាផ្លូវចិត្តកំឡុងពេលធ្វើទុក្ខម្តងៗ . - បារម្ភពីជំងឺរបស់ខ្លួន - ព្យាយាមនៅតែផ្ទះ និងចង់មានអ្នកនៅក្បែរ ភ័យខ្លាចស្លាប់ជាដើម។
➡️រោគសញ្ញាផ្លូវកាយដែលមានពេលធ្វើទុក្ខម្តងៗ - តឹងទ្រូង ឬឈឺទ្រូង ពិបាកដកដង្ហើម អួលដើមក បេះដូង លោតញាប់ - ស្ពឹក ឬចាក់ឆៀបៗតាមម្រាមដៃម្រាមជើង ញ័រដៃ បែកញើស ឆេះឆួលមុខ ម្តងក្តៅម្តងត្រជាក់ វិលមុខ ចង់ក្អួតចង្អោរ ធីងធោងចង់ដួល។
ការព្យាបាលជំងឺសឺត
💊វិធីសាស្ត្រក្នុងការព្យាបាលសម្រាប់អ្នកជំងឺស្រឺត ➡️រួមមានការព្យាបាលតាមបែប ចិត្តសាស្ត្រ និងការព្យាបាលដោយប្រើប្រាស់ថ្នាំ។ មនុស្សម្នាក់ៗមិនដូចគ្នាទេ ហេតុនេះបើការព្យាបាលតាមរបៀបមួយ ឲ្យផលល្អចំពោះមនុស្សម្នាក់ វាមិនប្រាកដថាឱ្យផលល្អដូចគ្នាចំពោះ មនុស្សម្នាក់ទៀតនោះទេ។ យកល្អ អ្នកមានជំងឺស្រឺត គប្បីទៅទទួលការព្យាបាលពីអ្នកឯកទេសផ្លូវចិត្ត ។
💡សូមស្វះស្វែងរកការព្យាបាលជាមួយអ្នកជំនាញ ដើម្បីវាយតម្លៃស្ថានភាពរោគសញ្ញាឲ្យបានទាន់ពេល ▶️ការព្យាបាលមួយដែលមានការវាយតម្លៃត្រឹមត្រូវច្បាស់លាស់ដោយអ្នកជំនាញ នោះធ្វើឲ្យអ្នកជំងឺឆាប់ធូរស្បើយឡើងវិញ និង អាចជះផុតពីបញ្ហាធ្ងន់ធ្ងរផងដែរ។
🙏🏻សូមធ្វើការណាត់ទុក ✅ជាងវៀងការរងចាំ
#ណាត់ជួបគ្រូពេទ្យ #ប្រឹក្សាសុខភាពផ្លូវចិត្ត
Telegram: 087 744 913
⏰ម៉ោងពិគ្រោះ 9 ព្រឹក ដល់ 12 ថ្ងៃត្រង់ ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍
Link Telegram ចុចខាងក្រោមនេះ ដើម្បីប្រឹក្សា⤵️ https://t.me/wecarementalclinic
Join channel សំរាប់ពត័មានបន្ថែមចុចត្រង់នេះ⤵️
https://t.me/WECAREMENTAL
page សូមចុចខាងក្រោម
https://www.facebook.com/profile.php?id=100057099643866
ទីតាំង📍 ផ្ទះលេខ 143A ផ្លូវលេខ 09 ក្នុងបុរីពិភពថ្មីចំការដូង1 រាជធានីភ្នំពេញ https://maps.app.goo.gl/ei36hn9fcKP8miWr7
សូមទំនាក់ទំនងមកកាន់ផេកហ្វេសបុក យើងខ្ញុំផ្ទាល់ ឬតាមរយៈតេឡេក្រាម ដើម្បីធ្វើការណាត់ជួបទុកជាមុនជាមួយវេជ្ជបណ្ឌិត ឯកទេស បានដោយទំនុកចិត្ត នឹងភាពកក់ក្តៅ។

03/09/2025

គិតថាធូរហើយ ចុះមិចបានលាប់វិញ?
មានចម្ងល់ជាច្រើនដែលអ្នកជំងឺតែងតែសួរ និងចង់ដឹងថាមូលហេតុអ្វី?
អ្នកជំងឺដែលឧស្សាហ៍លាប់នៃជំងឺឡើងវិញ មកដឹងពីមូលហេតុទាំងអស់គ្នា,,,,
🤔តើមូលហេតុអ្វី ធ្វើឲ្យស្ថានភាពជំងឺរបស់អ្នកអាចលាប់ឡើងវិញ⁉️
---------,,,,,,
⭕️គិតថា កាលេបថ្នាំផ្លូវចិត្ត អាចធ្វើឱ្យគាត់ញៀន តិចលេបរហូតទៅ លេបមួយជីវិតទៅ គាត់អាចនឹងបានយល់ខុស គាត់ក៍បានបឈ្ឈប់ការព្យាបាលដោយខ្លួនឯង ដោយមិនបានធ្វើការណាត់ជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យបានដិតដល់ មុនពេលគាត់ឈប់លេបថ្នាំ។

⭕️បញ្ហាថវិការ ក៍ជាបញ្ហាធំមួយ
🔅ដែលគាត់គិតថា ការព្យាបាលបញ្ហាផ្លូវចិត្ត អាចនឹងចំនាយអស់ច្រើន ទាំងនេះគឺជារនាំង ដែលធ្វើឱ្យអ្នកជំងឺផ្លូវចិត្ត មិនព្រមទទួលយកការព្យាបាលបន្ត ទុករហូតដល់ស្ថានភាពជំងឺរបស់ខ្លួនធ្ងន់ធ្ងរ ក៍លាប់ឡើងវិញ។

⭕️អ្នកជំងឺបានធ្វើការព្យាបាល ប៉ុន្តែមិនបានគោរពតាមវេជ្ជះបញ្ជារបស់គ្រូពេទ្យ ។
🔅មានន័យថា គាត់ទទួលការព្យាបាលរួច គាត់បានធូរស្បើយ ពីជំងឺ គាត់បានឈប់ព្យាបាលដោយមិនមានការតាមដានបានត្រឹមត្រូវ អ្នកជំងឺបានផ្អាកថ្នាំ លេបដាច់ៗ ព្យាយាមសាកបន្ថយកំរិតថ្នាំដោយខ្លួនឯង រួចរើរឡើងវិញក៍ទៅទិញថ្នាំដោយមិនមានវេជ្ជះបញ្ជាពីគ្រូពេទ្យ។

⭕️អ្នកជំងឺចង់ឱ្យជាសះស្បើយលឿន
🔅មានន័យថា គាត់ចង់ឱ្យជាសះស្បើយឆាប់ ដោយការលេបថ្នាំ ក្នុងរយះពេលមួយខ្លី ហើយនៅពេលអត់ធូរស្បើយ គាត់ចាប់មានអារម្មណ៍មួយចង់ស្វែងរកពេទ្យផ្សេង »ដូរពេទ្យ ដែលធ្វើឱ្យសុខភាពផ្លូវចិត្តរបស់គាត់កាន់តែឬធ្ងន់ធ្ងរបន្ថែមទៀត តួរយ៉ាងការព្យាបាលត្រូវការពេល និងភាពអត់ធ្មត់ពីសាមុីខ្លួន និងក្រុមគ្រួសារផ្ទាល់ផងដែរ។

⭕️អត់មានការលើកទឹកចិត្តពីគ្រួសារ
🔅នៅពេលដែលអ្នកជំងឺកំពុងតែទទួលការព្យាបាល តែខាងគ្រួសារមិនបានយល់ច្បាស់ពីស្ថានភាពរបស់អ្នកជំងឺ ជាហេតុធ្វើឱ្យអ្នកជំងឺ បានបឈ្ឈប់ការព្យាបាល រួចក៍លាប់ឡើងវិញ ស្វែងរកការព្យាបាលជាថ្មី។

នៅពេលដែលលោកអ្នកបានយល់ច្បាស់ពីមូលហេតុបង្ក ក៍ដូចជាវិធីសាស្រ្ត ក្នុងការជួយខ្លួនឯង នោះពិតណាស់ សុខភាពផ្លូវចិត្តរបស់លោកអ្នកនឹងមានភាពល្អប្រសើរឡើងវិញបានឆាប់រហ័ស✅
💡សូមស្វះស្វែងរកការព្យាបាលជាមួយអ្នកជំនាញ ដើម្បីវាយតម្លៃស្ថានភាពរោគសញ្ញាឲ្យបានទាន់ពេល ▶️ការព្យាបាលមួយដែលមានការវាយតម្លៃត្រឹមត្រូវច្បាស់លាស់ដោយអ្នកជំនាញ នោះធ្វើឲ្យអ្នកជំងឺឆាប់ធូរស្បើយឡើងវិញ និង អាចជះផុតពីបញ្ហាធ្ងន់ធ្ងរផងដែរ។
🙏🏻សូមធ្វើការណាត់ទុក ✅ជាងវៀងការរងចាំ
#ណាត់ជួបគ្រូពេទ្យ #ប្រឹក្សាសុខភាពផ្លូវចិត្ត
Telegram: 087 744 913
⏰ម៉ោងពិគ្រោះ 9 ព្រឹក ដល់ 12 ថ្ងៃត្រង់ ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍
Link Telegram ចុចខាងក្រោមនេះ ដើម្បីប្រឹក្សា⤵️ https://t.me/wecarementalclinic
Join channel សំរាប់ពត័មានបន្ថែមចុចត្រង់នេះ⤵️
https://t.me/WECAREMENTAL
page សូមចុចខាងក្រោម
https://www.facebook.com/profile.php?id=100057099643866
ទីតាំង📍 ផ្ទះលេខ 143A ផ្លូវលេខ 09 ក្នុងបុរីពិភពថ្មីចំការដូង1 រាជធានីភ្នំពេញ https://maps.app.goo.gl/ei36hn9fcKP8miWr7
សូមទំនាក់ទំនងមកកាន់ផេកហ្វេសបុក យើងខ្ញុំផ្ទាល់ ឬតាមរយៈតេឡេក្រាម ដើម្បីធ្វើការណាត់ជួបទុកជាមុនជាមួយវេជ្ជបណ្ឌិត ឯកទេស បានដោយទំនុកចិត្ត នឹងភាពកក់ក្តៅ។

02/09/2025

📢ការស្តីបន្ទោសបានធ្វើឱ្យអ្នកមានសម្ពាធផ្លូវចិត្ត មិនក្លាហ៊ានក្នុងការធ្វើអ្វីមួយ អ្នកអាចធ្លាប់ជួបរឿងដែលមិននឹកស្មានដល់ពីមុន
❌ការគំរាមគំហែង
❌ការរំលឹកនៃរឿងដ៏ឈឺចាប់
❌អារម្មណ៍ខ្លាច ប្រុងប្រយត្ន័ខ្ពស់
❌មិនស្តី ស្ងៀមស្ងាត់តែឯង
❌មើលពិភពលោកជាកន្លែងគ្រោះថ្នាក់
⭕អតីតកាលបានលងបន្លាចអ្នកគ្រប់ពេល អ្នកមិនអាចបញ្ឈប់វាបានឡើង▶️គិតថាខ្លួនមិនបានការ រារែកមិនហ៊ានប្រឈម ,,,,

➡️ជំងឺបាក់ស្បាត ត្រូវ​បានគេ​ចាត់ទុកថា គឺជាប្រភេទជំងឺផ្លូវចិត្តមួយនៅក្នុងជំងឺថប់បារម្ភ ដោយ​រោគសញ្ញានៃជំងឺបាក់ស្បាតក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD) អាចមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតប្រចាំថ្ងៃរបស់អ្នក។ តាម​រយៈ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​សុខភាពផ្លូវ​ចិត្ត គេ​រកឃើញថា ជំងឺបាក់ស្បាត PTSD ត្រូវបានកំណត់ដោយព្រឹត្តិការណ៍ ឬរោគសញ្ញាចំនួនប្រាំ។

⭕ ការគំរាមកំហែងដល់អាយុជីវិត៖ ការគំរាមគំហែងនេះ​រួម​បញ្ចូល​ទាំង​ព្រឹត្តិការណ៍​គំរាម​កំហែង​អាយុ​ជីវិត​ដែលបានកើតឡើង។ ទោះ​ជា​វា​ពិត ឬ​មិន​ពិត វា​ពិត​ជា​កើត​ឡើង​លើ​ការ​យល់​ឃើញ​របស់​អ្នក​ដែល​បាន​ជួប​ប្រទះ ឬ​ឃើញ​ព្រឹត្តិការណ៍​ដែល​វា​អាច​កើត​ឡើង​ចំពោះ​ពួក​គេ​ម្ដង​ទៀត។ ការឃើញទិដ្ឋភាព នៃការ​គំរាម គំហែង ការស្លាប់របស់នរណាម្នាក់ វានឹងជាប់ដិតដាមចំពោះពួកគេ។

⭕ ការរំលឹកនៃរឿងដ៏ឈឺចាប់ ៖ វាគឺជាបញ្ហាដែលរំខានដល់មនុស្សម្នាក់ឱ្យ​មានអារម្មណ៍ដូចជាពួកគេស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតម្តងទៀត ដូចជាពួកគេកំពុងមើលភាពយន្ត ឬឃើញអំពីការធ្វើបាបនរណាម្នាក់ដោយវាលាតត្រដាងនៅចំពោះមុខពួកគេ ហើយនោះវាប្រៀបបានដូចការពិតជាក់ស្ដែងសម្រាប់ពួកគេ។

⭕ ជៀសវាងការរំលឹករឿងចាស់ម្ដងទៀត ៖ អ្នកដែលមានជំងឺ PTSD តែងតែធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីកុំឱ្យគិតដល់អំពីហេតុការណ៍ដ៏តក់ស្លុត ឬអារម្មណ៍ដែលទាក់ទងជាមួយរឿងរ៉ាវដែលធ្លាប់ធ្វើឱ្យគេឈឺចាប់។ ពួកគេ​អាច​គេច​ពី​ផ្លូវ​នានា ឬ​ពួកគេ​អាច​នឹង​បដិសេធ​មិន​បើក​បរ​ ប្រសិនបើ​ពួកគេ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ជាដើម។

⭕ ការផ្លាស់ប្តូរស្ថានភាពថប់បារម្ភ ៖ ជំងឺបាក់ស្បាត PTSD អាចទុកឱ្យមនុស្សមានអារម្មណ៍ខ្លាច ហើយរកមើលគ្រោះថ្នាក់ទុកមុន (ការប្រុងប្រយ័ត្នខ្ពស់)។ វាពិត​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍​ថប់​បារម្ភ​ជាង​មុន។ អ្នកមានជំងឺបាក់ស្បាតតែងមានអាប្បកិរិយាដោយធ្វើសកម្មភាពលោត ឬមើលស្មារបស់ពួកគេញឹកញាប់។ វាជាសញ្ញារាងកាយ នៃជំងឺ PTSD និងប្រតិកម្មទៅនឹងការកើនឡើងនៃការថប់បារម្ភរបស់រាងកាយពួកគេ។

⭕ ការផ្លាស់ប្តូរអារម្មណ៍ ឬការគិត ៖ អ្នកដែលមានជំងឺបាក់ស្បាត (PTSD) អាចមើលឃើញពិភពលោកថា ជាកន្លែងដ៏គ្រោះថ្នាក់បំផុត។ ហើយ​ដោយសារ​ពួកគេ​ផ្ដោត​លើ​ការ​ការពារ​ខ្លួន​សម្រាប់ខ្លួនឯង ​ជា​ញឹកញាប់​ពួកគេពិបាក​ក្នុង​ការ​ចេញ​ទៅ​ទីសាធារណៈ។ ជាធម្មតា វាអាចធ្វើឱ្យមានភាពឯកោ និងអាចនាំទៅរកការធ្លាក់ទឹកចិត្តបានផងដែរ។ ក្នុងករណីនេះ អ្នកជំងឺអាចនឹងប្រថុយប្រថាន ឬអាចនាំឱ្យប៉ះពាល់កាន់តែច្រើន នៃការរស់នៅប្រចាំថ្ងៃ៕

#ណាត់ជួបគ្រូពេទ្យ #ប្រឹក្សាសុខភាពផ្លូវចិត្ត
Telegram: 087 744 913
Link Telegram ចុចខាងក្រោមនេះ ដើម្បីប្រឹក្សា⤵️ https://t.me/wecarementalclinic
Join channel សំរាប់ពត័មានបន្ថែមចុចត្រង់នេះ⤵️
https://t.me/WECAREMENTAL
page សូមចុចខាងក្រោម
https://www.facebook.com/profile.php?id=100057099643866
ទីតាំង📍 ផ្ទះលេខ 143A ផ្លូវលេខ 09 ក្នុងបុរីពិភពថ្មីចំការដូង1 រាជធានីភ្នំពេញ https://maps.app.goo.gl/ei36hn9fcKP8miWr7
សូមទំនាក់ទំនងមកកាន់ផេកហ្វេសបុក យើងខ្ញុំផ្ទាល់ ឬតាមរយៈតេឡេក្រាម ដើម្បីធ្វើការណាត់ជួបទុកជាមុនជាមួយវេជ្ជបណ្ឌិត ឯកទេស បានដោយទំនុកចិត្ត នឹងភាពកក់ក្តៅ។

01/09/2025

ធ្លាប់គិតដែរខ្លះទេ ថាខ្លួនឯងអាចមានជំងឺថប់បារម្ភ សង្ស័យនេះសង្ស័យនោះ គិតថាខ្លួនឈឺនេះ ឈឺនោះ មិនល្ហែរល្ហើយចិត្ត ពិនិត្យរាងកាយរាល់តែខែ គ្មានអ្វីកត់សំគាល់ថា ខ្លួនមានបញ្ហារាងកាយសោះឡើយ តែរោគសញ្ញាធ្វើទុក្ខឥតល្ហែរចិត្ត
🧠ខ្ញុំចាប់មានអារម្មណ៍ ថាឆាប់ភ័យ ដកដកដង្ហើមផុតៗ បារម្ភជ្រុល នៅសុខៗក៏បេះដូងលោតញាប់ខុសធម្មតាមិនដឹងមូលហេតុ។ ខ្ញុំតែងតែមានអារម្មណ៍ភ័យព្រួយ នៅពេលដែលខ្ញុំមិនទាន់ បានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការបំពេញ ការងារ ឬធ្វើអ្វីមួយនៅថ្ងៃស្អែក។ ខ្ញុំតែងតែបារម្ភ ពីអ្វីដែលខ្ញុំបានធ្វើ ខ្លាចទទួលបានផលមិនបានល្អ។ ខ្ញុំតែងខ្លាចអ្នកដទៃអន់ចិត្តនឹងខ្ញុំ នៅពេលដែលខ្ញុំមិនអាចជួយគេបាននៅពេលគេមកសុំជំនួយម្តងៗ🥺
ប្រសិនបើអ្នកមានអារម្មណ៍ថា ➡️ដកដង្ហើមញាប់ ➡️ការដកដង្ហើមផុតៗ ➡️ឬដកដង្ហើមមិនដល់គ្នា ទាំងនេះអាចចាត់ទុកថា អ្នកអាចនឹងមានជំងឺផ្លូវចិត្ត។ ក្នុងនោះជំងឺផ្លូវចិត្តមួយចំនួនដូចជា ✅ជំងឺថប់បារម្ភ ✅ជំងឺខ្លាចទីប្រជុំជន ✅ជំងឺចាញ់ច្រាបគេ ✅ជំងឺស្រឺត ✅ជំងឺអូស៊ីឌីជាដើម អ្នកជំងឺ ភាគច្រើនសុទ្ធតែមានរោគសញ្ញាដកដង្ហើមញាប់នេះ ដែលធ្វើឱ្យមនុស្សភ័យយ៉ាងស្លន់ស្លោរ ព្រោះអ្នកជំងឺមានអារម្មណ៍ថាខ្លួនគ្មានខ្យល់ដកដង្ហើមគ្រប់គ្រាន់ នាំឱ្យគិតថា អាចនឹង ដាច់ខ្យល់ស្លាប់ ប៉ុន្តែរោគសញ្ញានេះ មិនបណ្តាលឱ្យអ្នកជំងឺស្លាប់នោះទេ។
🤔ក្រលេកមកវិញ តើការព្រួយបារម្ភ មិនឈប់ឈរនេះ អាចបណ្តាលឲ្យក្លាយជាជំងឺថប់បារម្ភដែរទេ?
❌ជំងឺ​ថប់បារម្ភ​​ > ដែលយើងចេះតែព្រួយ បារម្ភមិនល្ហែល្ហើយចិត្ត,,,
អ្នក​ដែល​មាន​ជំងឺ​នេះ​ គឺ​ច្រើន​តែ​ភ័យ​ខ្លាច​ថា​ ខ្លួន​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ព្យាបាល​បាន​ ទើប​ចំណាយ​ពេល​​វេលា​ និង​លុយ​កាក់​​លើ​ការ​ពិនិត្យ​សុខភាព​​ញឹក​ញាប់​ជ្រុល​​ទៅ​តាម​អារម្មណ៍​របស់​ខ្លួន​។

⭕ការ​ព្រួយ​បារម្ភ​អំពី​សុខភាព​​ គឺ​មិន​ដូច​គ្នា​ទៅ​នឹង​ជំងឺ​ថប់​បារម្ភ​នោះទេ។ ​វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ដែល​យើង​គិតគូរ​ដល់​​​សុខភាព​​ម្ដងម្កាល​។ ប៉ុន្តែ​ សម្រាប់​អ្នក​មាន​ជំងឺ​ថប់បារម្ភ​ខាង​សុខភាព​​វិញ​ ​ងាយ​នឹង​យល់​ឃើញ​ខុស​អំពី​រោគ​សញ្ញា​ធម្មតា​ ឬ​ស្រាល ថា​ជា​រឿង​ធ្ងន់ធ្ងរ​។ ​អ្នក​ជំងឺ​នេះ​ ជា​ទូទៅ​ មាន​រោគ​សញ្ញា​ដូច​ខាងក្រោម​៖⤵️

😷សញ្ញាបង្ហាញថាអ្នកមានជំងឺថប់បារម្ភ
➡️-​រោគ​សញ្ញា​ស្តែង​មាននៅ​លើ​រាង​កាយ​៖
បេះដូង​ដើរ​ញាប់​, ចង្វាក់​ដង្ហើម ខ្លី​ៗ, វិលមុខ​, ស្រវាំងភ្នែក​, រោយ​កញ្ចឹងក​, ស្ងួត​មាត់​, បែកញើស​ហួសប្រមាណ​, ត្រជាក់​ចុងដៃ ជើង​, រសេះរសោះ​, អស់កំលាំង​ល្ហិតល្ហៃ​,​ចុកចាប់ តឹង​ណែន​សាច់ដុំ​, ចង្អោរ ក្អួត​,​នោម​ញឹក​,​ឧស្សាហ៍​កោសខ្យល់​,​ស្រឺ​ត​,​ពិបាក​គេង គេង​មិន​លក់ ។
➡️-​រោគ​សញ្ញា​ស្តែង​លើ​ផ្លូវចិត្ត​៖
ព្រួយបារម្ភ ,​ភ័យ​ខ្លាច​គ្មាន​ហេតុផល​, ភ័យ​ខ្លាច​ស្លាប់​ដោយ​គាំងបេះដូង​, អន្ទះសា​ពិបាក​ក្នុង​ការ​រង់ចាំ​, ពិបាក​ក្នុង​ការ​ផ្ចង់អារម្មណ៍​, មិន​ហ៊ាន​ធ្វើ​ដំណើរ ឬ​នៅ​តែឯង ។
🔺️ភ័យខ្លាច​ថា​ខ្លួន​ឯង​ឈឺ​ ទោះ​គ្មាន​​រោគសញ្ញា
🔺️ទោះ​ជា​គ្រូពេទ្យ​បញ្ជាក់​ថា​ ​មិន​មាន​ជំងឺ​អ្វី​ក៏​ដោយ​​ ក៏​​​​នៅ​តែ​មាន​អារម្មណ៍​អន្ទះអន្ទែង​នៅ​មិន​សុខ​
🔺️ចេះ​តែ​​ស្វែងរក​ព័ត៌មាន​សុខភាព​លើ​ប្រព័ន្ធ​អន​ឡាញ​
🔺️​អាន​អត្ថបទ​ទាក់ទង​នឹង​ជំងឺ​ណាមួយ​ ​ហើយ​​ចាប់​ផ្ដើម​ព្រួយបារម្ភ​ថា​​ខ្លួន​កើត​ជំងឺ​នោះ​
❌ការ​ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព​កំពុងតែ​ជ្រៀតជ្រែក​ក្នុង​ជីវិត​ គ្រួសារ​ ការងារ​ ឬ​ចំណង់ចំណូលចិត្ត ក៏​ដូចជា​សកម្មភាព​ប្រចាំ​ថ្ងៃ​​។
🤒ជំងឺផ្លូវចិត្ត គឺជាជំងឺដែលពាក់ព័ន្ធផ្លូវចិត្តនិងមុខងារនៃខួរក្បាលរបស់បុគ្គលណាម្នាក់។ ជំងឺមួយនេះ​ កើតមានឡើងមិនរើសវ័យ រើសភេទ រើសវណ្ណៈទេ គ្រប់គ្នាអាចប្រឈមនឹងជំងឺផ្លូវចិត្ត ប្រសិនបើខ្វះខាតចំណេះដឹង ភាពរឹងមាំផ្លូវចិត្តគ្រប់គ្រាន់ ខ្វះខាតការយកចិត្តទុកដាក់ទៅលើផ្លូវចិត្តខ្លួនឯង និងខ្វះជំនួយពីក្រុមអ្នកជំនាញ។ ប៉ុន្តែមុននឹងឈានដល់មានជំងឺផ្លូវចិត្ត 🤒ជាទូទៅបុគ្គលមួយរូបបានឆ្លងកាត់ការមានបញ្ហាផ្លូវចិត្តជាមុនសិន។ មានបញ្ហាផ្លូវចិត្តរយៈពេលយូរ​ មិនបានព្យាបាលត្រឹមត្រូវទើបវិវត្តិទៅជាជំងឺផ្លូវចិត្ត។
ហេតុអ្វីខ្ញុំត្រូវបារម្ភយ៉ាងនេះ? តើខ្ញុំត្រូវព្រួយគ្រប់រឿងរហូតមែនទេ? ជីវិតនេះពិតជាពិបាកណាស់,,,,,
🔘ជាទូទៅ​ អ្នក​មាន​ជំងឺ​នេះ​ តែង​ជួប​ប្រទះ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ ដូចជា​ការ​ធ្លាក់​ទឹកចិត្ត​ រសាប់រសល់ និង​ស្រ្តេស​ជាដើម​។ ​ដូចនេះ​ហើយ​ ​មាន​តែ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​💊និង​ព្យាបាល​ផ្នែក​ចិត្ត​សាស្ត្រ​​ជាមួយអ្នកជំនាញប៉ុណ្ណោះ​ ដែល​អាច​ជួយ​យើង​ក្នុង​ការ​គ្រប់​គ្រង​ និង​បំភ្លេច​​ចោល​នូវ​ទុក្ខ​កង្វល់​ទាំងនោះ​​បាន​។
#សូមធ្វើការណាត់ទុក #ជៀសវាងការរងចាំ
Telegram: 087 744 913
⏰ម៉ោងពិគ្រោះ 9 ព្រឹក ដល់ 12 ថ្ងៃត្រង់ ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍
Link Telegram ចុចខាងក្រោមនេះ ដើម្បីប្រឹក្សា⤵️ https://t.me/wecarementalclinic
Join channel សំរាប់ពត័មានបន្ថែមចុចត្រង់នេះ⤵️
https://t.me/WECAREMENTAL
page សូមចុចខាងក្រោម
https://www.facebook.com/profile.php?id=100057099643866
ទីតាំង📍 ផ្ទះលេខ 143A ផ្លូវលេខ 09 ក្នុងបុរីពិភពថ្មីចំការដូង1 រាជធានីភ្នំពេញ https://maps.app.goo.gl/ei36hn9fcKP8miWr7
សូមទំនាក់ទំនងមកកាន់ផេកហ្វេសបុក យើងខ្ញុំផ្ទាល់ ឬតាមរយៈតេឡេក្រាម ដើម្បីធ្វើការណាត់ជួបទុកជាមុនជាមួយវេជ្ជបណ្ឌិត ឯកទេស បានដោយទំនុកចិត្ត នឹងភាពកក់ក្តៅ។

30/08/2025

🧠ជំងឺផ្លូវចិត្តអាចប៉ះពាល់ចំពោះទាំងស្រ្តី និងបុរស ប៉ុន្តែជំងឺមួយចំនួនកើតមានឡើងជាទូទៅលើស្រ្តីច្រើនជាង ហើយស្តែងចេញនូវសញ្ញាផ្សេងៗពីគ្នា។ ក្នុងការសិក្សាអំពីមូលហេតុនានា និងការជជែកវែកញ៉ែកអំពីកត្តាដែលបង្ករវាង កត្តាជីវសាស្រ្ត និងកត្តាចិត្តសាស្រ្ត ដែលបណ្តាលឲ្យកើតមានឡើងនូវជំងឺផ្លូវចិត្ត និងសុខភាពផ្លូវចិត្តក្នុងចំណោមស្រ្តី បុរសទាំងឡាយ ជាពិសេសការព្យាបាលជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល សម្រាប់បងៗជាស្ត្រី។
🤔ចំពោះ​មូលហេតុ​ដែល​ធ្វើឲ​ស្ត្រី​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ក្រោយ​ពេល​សម្រាល​កូន​រួច​ថ្មី​ថ្មោង=>
បណ្តាល​មក​ពី​កត្តា​សំខាន់ ២យ៉ាង គឺ​ផ្លូវចិត្ត និង​ជីវសាស្ត្រ ក្នុង​នោះ​រួម​មាន​ការ​ការ​ប្រែប្រួល​អ័រម៉ូន Estrogen, progesterone ​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ កូន​ធ្វើ​ទុក្ខ​សម្រាក​មិន​បាន​គ្រប់​គ្រាន់ សម្ពាធ​ក្នុង​ការ​មើលកូន មិន​មាន​អ្នក​ជំនួស​ដៃ​ជើង ឬ​ក៏​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​លែង​ផ្អែម​ល្ហែម​ដូច​មុន។
🤱ស្ត្រីភាគច្រើនជួប​អាការៈ​ធ្លាក់​ទឹក​ចិត្ត​តែ​ក្នុង​រយៈ​ ៣ខែ​ដំបូង​ប៉ុណ្ណោះ ដោយសារ​តែ​កូន​នៅ​តូច​ពេក ត្រូវ​មើល​ថែទាំ​កូន​ទាំង​យប់​ទាំង​ថ្ងៃ អ្នក​ខ្លះ​រក​តែ​ពេល​គេង​ក៏​មិន​បាន ញ៉ាំ​ក៏​មិន​ត្រង់​មាត់​ទៀត។
ប៉ុន្តែ​ចំពោះ​ស្រ្តីៗ ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ កុំ​នៅ​អូស​បន្លាយ​យូរ​អី លោកអ្នកអាចស្វែងរកសុំ​ជំនួយ​ពី​អ្នកផ្ទះ ពិសេស​​ស្វាមី ឬ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញចិត្តសាស្ត្រ ដើម្បី​ឲ្យ​ស្ថានភាព​ផ្លូវចិត្ត​ប្រសើរ​ឡើង​វិញ។ ម៉ាក់​ៗ​ដែល​សម្រាល​កូន​រួច​ងាយ​ប្រឈម​នឹង​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ណាស់ ដូចនេះ​ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ ស្វាមី​គួរ​តែ​ជួយ​សម្រាល​កិច្ចការ​ប្រពន្ធ​ខ្លះៗ ដូចជា ជួយ​មើល​កូន ធ្វើ​កិច្ចការ​ផ្ទះ​ខ្លះៗ ចៀស​វាង​ការ​ដាក់​បន្ទុក​បន្ថែម​ទៅ​ភរិយា។
▶️សញ្ញា​ធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល ដំណាក់កាលស្រាល៖
🤒ធ្លាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​នៅ​ដំណាក់​កាល​ស្រាល មាន​រយៈពេល​តែ ២-៣ ថ្ងៃ ​ទៅ​១ សប្តាហ៍ ឬ ២ខែ បន្ទាប់​ពី​សម្រាល​កូន​រួច។
– អារម្មណ៍​ងាយ​ប្រែប្រួល
– ថប់បារម្ភ
– សោកសៅ
– ឆាប់ខឹង
– មាន​អារម្មណ៍​ធុញថប់
– យំ
– កាត់​បន្ថយ​ការ​ផ្តោត​អារម្មណ៍
– មិន​ឃ្លាន
– គេង​មិន​លក់។
🥵សញ្ញាធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល ដំណាក់​កាលធ្ងន់ធ្ងរ៖
រោគ​សញ្ញា​ច្រើន​តែ​កើត​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ដំបូង​បន្ទាប់​ពី​សម្រាល​កូន ប៉ុន្តែ​អាច​ចាប់​ផ្តើម​មុន​ពេល​មាន​ផ្ទៃពោះ ឬ​ក្រោយ​មក រហូត​ដល់ ១ឆ្នាំ បន្ទាប់​ពី​សម្រាល​កូន
– ផ្លាស់​ប្តូរ​អារម្មណ៍​ធ្ងន់ធ្ងរ
– យំ​ខ្លាំង
– មិន​សូវ​ស្និទ្ធ​ស្នាល​ជាមួយ​កូន
– ដក​ខ្លួន​ពី​ក្រុម​គ្រួសារ និង​មិត្តភក្តិ
– បាត់​បង់​ចំណង់​អាហារ ឬ​ញ៉ាំ​ច្រើន​ខុស​ធម្មតា
– គេង​មិន​លក់ ឬ​គេង​ច្រើន​ជ្រុល
– គ្មានកម្លាំង
– កាត់​បន្ថយ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ដែល​ធ្លាប់​តែ​រីករាយ
– ឆាប់​ខឹង និង​ខឹង​ខ្លាំង
– អស់​សង្ឃឹម
– លទ្ធភាព​នៃ​ការ​គិត និង​ការ​សម្រេច​ចិត្ត​ថយ​ចុះ
– មាន​គំនិត​ធ្វើ​បាប​ខ្លួន​ឯង ឬកូន
– មានគំនិត​ដដែលៗ ​ចង់​ធ្វើ​អត្តឃាត។
🏥ប្រសិនបើអ្នក ឬអ្នកនៅជិតអ្នក មានបញ្ហាទាំងនេះ សូមកុំរង់ចាំយូរអី ត្រូវប្រញាប់ស្វែងរកការព្យាបាលភ្លាមៗ។ ការដែលអ្នកយល់ថាវាមិនមែនជា ពេលវេលាត្រឹមត្រូវក្នុងការស្វែងរកការព្យាបាល ឬមានអារម្មណ៍ថាអៀនខ្មាស់ ឬខ្លាច វាអាចជារឿងមិនត្រឹមត្រូវ ព្រោះថាការរកឃើញមូលហេតុកាន់តែឆាប់ នឹងជួយសង្គ្រោះអ្នកមានបញ្ហាផ្លូវចិត្តបានរហ័ស​ និងមានប្រសិទ្ធភាព។
#ណាត់ជួបគ្រូពេទ្យ #ប្រឹក្សាសុខភាពផ្លូវចិត្ត
Telegram: 087 744 913
⏰ម៉ោងពិគ្រោះ 8 ព្រឹក ដល់ 12 ថ្ងៃត្រង់ ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍
Link Telegram ចុចខាងក្រោមនេះ ដើម្បីប្រឹក្សា⤵️ https://t.me/wecarementalclinic
Join channel សំរាប់ពត័មានបន្ថែមចុចត្រង់នេះ⤵️
https://t.me/WECAREMENTAL
page សូមចុចខាងក្រោម
https://www.facebook.com/profile.php?id=100057099643866
ទីតាំង📍 ផ្ទះលេខ 143A ផ្លូវលេខ 09 ក្នុងបុរីពិភពថ្មីចំការដូង1 រាជធានីភ្នំពេញ https://maps.app.goo.gl/ei36hn9fcKP8miWr7
សូមទំនាក់ទំនងមកកាន់ផេកហ្វេសបុក យើងខ្ញុំផ្ទាល់ ឬតាមរយៈតេឡេក្រាម ដើម្បីធ្វើការណាត់ជួបទុកជាមុនជាមួយវេជ្ជបណ្ឌិត ឯកទេស បានដោយទំនុកចិត្ត នឹងភាពកក់ក្តៅ។

29/08/2025

ជំងឺវិកលចរិក គឺជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរមួយដែលអ្នកជំងឺមានអាកប្បកិរិយាមិនធម្មតាក្នុងសង្គម និង គាត់មិនអាចយល់ច្បាស់ ឬ មិនអាចបែងចែកដាច់ពីគ្នានូវអ្វីដែលជាពិភពពិត (real world) និង អ្វីដែលជាពិភពស្រមើរស្រមៃ (fantasy world) របស់គាត់ គឺមានន័យថាអ្នកជំងឺយកភាពស្រមើរស្រមៃរបស់គាត់ថាជាការពិត។ ក្នុងមួយជីវិតនៃមនុស្សម្នាក់ៗក្នុងពិភពលោក អត្រាដែល អាចកើតមានជំងឺនេះគឺមាន ប្រហែល ០.៨៧%។
❌សញ្ញាសំខាន់បំផុតរបស់អ្នកជំងឺ គឺទាក់ទងទៅនឹងវិបត្តិ ២ ធំៗគឺ៖
វិបត្តិដែលទាក់ទង និងការគិត (trouble thinking) ឬ ការយល់ខុសនៃគំនិត (false belief) និង វិបត្តិដែលទាក់ទង និងការទទួលយកនៃអរម្មណ៍ (false perception)។
1️⃣ -វិបត្តិដែលទាកទងនិងការគិតរួមមាន៖ អ្នកជំងឺមានការយល់ ខុសនៃគំនិត (delusion) គាត់គិត អំពីអ្វីដែលប្លែកៗដែល
មិនមែនជាការពិត ដូចជាអ្នកជំងឺយល់ថាគាត់ជាអាទិទេព ជា អ្នកតា គាត់អាចមានឥទ្ធិពលអាចបញ្ជារលើធម្មជាតិបាន មានគេ ចង់សំលាប់គាត់ គេចង់បំពុលគាត់ មានគេដាក់កម្មវិធីកុំព្យូទ័រក្នុងខួរក្បាលគាត់ដើម្បីចង់តាមដាន ឬ លួចយកចំណេះដឹងក្នុងខួរក្បាលគាត់ យល់ថាមានគេតាមស្រឡាញ់គាត់ យល់ថា ទូរទស្សន៍បញ្ចាំងពត៌មាន ដែលទាក់ទងនិងគំនិត របស់គាត់។ ល។ បញ្ហាទាំងនេះ អ្នកជំងឺគាត់យល់ថាអ្វីដែលគាត់គិត វាជាការពិតសំរាប់ខ្លួនគាត់ ដែលតាមការពិតជាក់ស្តែង មនុស្សធម្មតា អាចដឹងយ៉ាងច្បាស់ក្រឡែតថាវាមិនមែនជាការពិតទេ។

2️⃣ -វិបត្តិដែលទាក់ទងនិងការទទួលយកនៃអារម្មណ៍ (hallucination)៖ រួមមានអ្នកជំងឺបានឮសំឡេង ដែលមនុស្ស ធម្មតាមិនអាចស្តាប់ឮ អាចមើលឃើញអ្វីដែលគ្មាននរណាម្នាក់អាច មើលឃើញ អាចដឹងខ្លួនដែល គ្មាននណាអាចខ្លិននោះ ឬ អាចមានអារម្មណ៍ថាមានអ្វីមកប៉ះគាត់ ឬ អាចមានរស់ជាតិប្លែកដែលអ្នកដទៃមិនមានអារម្មណ៍ដូចគាត់។ ទន្ទឹមនិងរោគសញ្ញាខាងលើ អ្នកជំងឺបាត់បង់នូវទំនាក់ទំនងជាមួយបរិយាកាសខាងក្រៅ ជួនកាលសំងំលាក់ខ្លួនក្នុងផ្ទះតែម្នាក់ឯង មានការថយចុះយ៉ាងខ្លាំងនូវការបំពេញការងារប្រចាំថ្ងៃ បាត់ទំនាក់ទំនង ជាមួយអ្នកនៅជុំវិញខ្លួន និង បាត់បង់នូវអនាម័យខ្លួនប្រាណជាដើម។
🔘- អ្វីខ្លះជារោគសញ្ញានៃជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ?
ក្រុមគ្រួសារនឹងពិបាកសំគាល់ឲ្យឃើញតាំងតែពីដំបូងនូវអាការ:ចាប់ផ្តើមនៃជម្ងឺវិកលចរិត ប្រសិនបើពួកគេមិន បានយកចិត្តទុកដាក់លើអាការ:ទាំងនេះ។
រោគសញ្ញាវិកលចរិកមានដូចជា
➡️ អាកប្បកិរិយាចំឡែក កាច
➡️ បង្កឲ្យមានគ្រោះថ្នាក់ខ្លួនឯង ឬអ្នកដ៏ទៃ
➡️ និយាយច្រើន និយាយតែឯង និងស្តាប់មិនយល់
➡️ មិនគេង ពូនសម្ងំតែឯង ដើរឬរត់ចេញក្រៅផ្ទះ
➡️ ការថយចុះនូវសកម្មភាពប្រចាំថ្ងៃ​ ឬបាត់បង់ទាំងស្រុង
➡️ សង្ស័យច្រើន ទៅលើមនុស្សដែលរស់នៅជុំវិញពួកគេថាពួកគេប៉ុនប៉ងធ្វើអាក្រក់ទៅលើខ្លួន។
➡️ មានជំនឿខុសប្លែកពីធម្មតា អួតអាងខ្លួនឯង
➡️ លឺសម្លេង ឬមើលឃើញនូវអ្វីដែលអ្នកផងទាំងពួងនៅជុំវិញគេ មិនលឺ ឬមិនឃើញ។
ចំណាំរោគសញ្ញាខាងលើនេះជារោគសញ្ញាដែលលេចឡើងច្បាស់លាស់ទៅហើយដែលអ្នកណាៗក៏គង់នឹងដឹង បានដែរមិនចាំបាច់តែអ្នកជំនាញនោះទេ។ ដូច្នេះការសង្កេតឲ្យឃើញសញ្ញាជម្ងឺតាំងតែពីដំបូងមានសារ:សំខាន់បំផុតដែលការកាត់បន្ថយថវិកាពេលវេលា និងភាពរុំារ៉ៃរបស់អ្នកជម្ងឺ។

🔘 មូលហេតុនាំឲ្យកើតមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ
➡️ បញ្ញាគ្រួសារ សង្គម
➡️ អតុល្យភាពសារធាតុគីមីក្នុងប្រព័ន្ធប្រសាទកណ្តាល
➡️ ស្ថានភាពជម្ងឺផ្លូវកាយមួយចំនួន
➡️ ការសេពសុរា គ្រឿងញៀន
➡️ ផលប៉ះពាល់សារធាតុគីមីមួយចំនួន។ល។

💡សូមបងប្អូនមេត្តា ស្វះស្វែងយកសមាជិកក្រុមគ្រួសាររមកទទួលការព្យាបាលអោយបានទាន់ពេលវេលា ការមកទទួលការព្យបាល កាន់តែឆាប់ ធ្វើអោយអ្នកជំងឺកាន់តែទទួលបានការជាសះស្បើយ កាន់តែរហ័ស។ អត្រានៃការជាសះស្បើយមានកំរិតខ្ពស់ ប្រសិនបើអ្នកជងឺមកព្យាបាលទាន់ពេល និង ប្រសិនបើក្រុមគ្រួសារ និង សហគមន៍ជួយគាំទ្របានគ្រប់គ្រាន់។

🙏🏻សូមធ្វើការណាត់ទុក ✅ជាងវៀងការរងចាំ
Telegram: 087 744 913
⏰ម៉ោងពិគ្រោះ 9 ព្រឹក ដល់ 12 ថ្ងៃត្រង់ ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍
Link Telegram ចុចខាងក្រោមនេះ ដើម្បីប្រឹក្សា⤵️ https://t.me/wecarementalclinic
Join channel សំរាប់ពត័មានបន្ថែមចុចត្រង់នេះ⤵️
https://t.me/WECAREMENTAL
page សូមចុចខាងក្រោម
https://www.facebook.com/profile.php?id=100057099643866
ទីតាំង📍 ផ្ទះលេខ 143A ផ្លូវលេខ 09 ក្នុងបុរីពិភពថ្មីចំការដូង1 រាជធានីភ្នំពេញ https://maps.app.goo.gl/ei36hn9fcKP8miWr7

28/08/2025

ចម្ងល់កើតមានពេញ ខួរក្បាលរបស់ខ្ញុំ ហេតុអី បានពិនិត្យ ហើយមិនមានអ្វីគួរឱ្យបារម្ភសោះចឹង ចុះមិចបានចេះតែធ្វើទុក្ខ ហើយធ្វើទុក្ខទៀត មិនឈប់សោះ សញ្ញាមានតែរាងកាយទេ ចុះហេតុអីរកមូលហេតុមិនឃើញ?⁉️
🤔មិនចម្លែកទេ នៅពេលដែលលោកអ្នក មានបញ្ហាសុខភាពរាងកាយ ហើយស្វះស្វែងរកការព្យាបាល ប៉ុន្តែរឿងដែលចម្លែកនោះ គឺ លទ្ធផលក្រោយការពិនិត្យសុខភាពរាងកាយ ឃើញថាមិនមានជាបញ្ហាធ្ងន់ធ្ងរ លោកអ្នកនៅតែមិនអស់ចិត្ត ថាតើខ្ញុំកើតមានអ្វី ឬក៍ជំងឺអីឱ្យប្រាកដនោះ?
លោកអ្នកនៅតែឈឺនេះឈឺនោះមិនចេះចប់,,,,,សង្ស័យថាមានជំងឺធ្ងន់ធ្ងរ ប្រចាំកាយ ។

ឈឺផ្លូវចិត្ត បែទៅមើលរាងកាយ,,,,⁉️
…..,,,,,,
លោកអ្នកដឹងទេ រោគសញ្ញាធ្វើទុក្ខរាងកាយមួយចំនួន ដែលបង្ករឡើងដោយជំងឺផ្លូវចិត្ត បានធ្វើឱ្យរំខានដល់ការ រស់នៅ ការងារ ប្រចាំថ្ងៃ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនមានការចាប់អារម្មណ៍ និងធ្វើការវាយតម្លៃស្ថានភាពរោគសញ្ញានៃជំងឺរបស់លោកអ្នកមិនបានច្បាស់លាស់ ជាហេតុបន្តទុករហូតដល់ធ្ងន់ធ្ងរ ទំរាំតែដឹងអាចនឹងហួសពេល ។

⭕️ខាងក្រោមនេះ ជារោគសញ្ញានៃជំងឺផ្លូវចិត្ត ដែលតែងតែធ្វើទុក្ខលើបញ្ហារាងកាយរបស់លោកអ្នក⤵️

រោគសញ្ញាស្តែងមាននៅលើរាងកាយ
✅បេះដូងដើរញាប់ ចង្វាក់ដង្ហើមខ្លីៗ
✅វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក
✅ស្ងួតមាត់
✅បែកញើសហួសប្រមាណ
✅ត្រជាក់ចុងដៃ ជើង
✅រសេះរសោះ អស់កំលាំងល្ហិតល្ហៃ
✅ចុកចាប់ តឹងណែនសាច់ដុំ
✅ចង្អោរ ក្អួត
✅នោមញឹក
✅ឧស្សាហ៍កោសខ្យល់
✅ស្រឺត
✅ពិបាកគេង គេងមិនលក់

⭕️រោគសញ្ញាស្តែងមានលើផ្លូវចិត្ត

✅ព្រួយបារម្ភ ភ័យខ្លាចគ្មានហេតុផលភ័យខ្លាចស្លាប់ដោយគាំងបេះដូង
✅អន្ទះសារពិបាកក្នុងការរង់ចាំ
✅ពិបាកក្នុងការផ្ចង់អារម្មណ៍
✅មិនហ៊ានធ្វើដំណើរ ឬនៅតែឯង

💡សូមស្វះស្វែងរកការព្យាបាលជាមួយអ្នកជំនាញ ដើម្បីវាយតម្លៃស្ថានភាពរោគសញ្ញាឲ្យបានទាន់ពេល ▶️ការព្យាបាលមួយដែលមានការវាយតម្លៃត្រឹមត្រូវច្បាស់លាស់ដោយអ្នកជំនាញ នោះធ្វើឲ្យអ្នកជំងឺឆាប់ធូរស្បើយឡើងវិញ និង អាចជះផុតពីបញ្ហាធ្ងន់ធ្ងរផងដែរ។
#សូមធ្វើការណាត់ទុក #ជៀសវាងការរងចាំ
Telegram: 087 744 913
⏰ម៉ោងពិគ្រោះ 9 ព្រឹក ដល់ 12 ថ្ងៃត្រង់ ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍
Link Telegram ចុចខាងក្រោមនេះ ដើម្បីប្រឹក្សា⤵️ https://t.me/wecarementalclinic
Join channel សំរាប់ពត័មានបន្ថែមចុចត្រង់នេះ⤵️
https://t.me/WECAREMENTAL
page សូមចុចខាងក្រោម
https://www.facebook.com/profile.php?id=100057099643866
ទីតាំង📍 ផ្ទះលេខ 143A ផ្លូវលេខ 09 ក្នុងបុរីពិភពថ្មីចំការដូង1 រាជធានីភ្នំពេញ https://maps.app.goo.gl/ei36hn9fcKP8miWr7
សូមទំនាក់ទំនងមកកាន់ផេកហ្វេសបុក យើងខ្ញុំផ្ទាល់ ឬតាមរយៈតេឡេក្រាម ដើម្បីធ្វើការណាត់ជួបទុកជាមុនជាមួយវេជ្ជបណ្ឌិត ឯកទេស បានដោយទំនុកចិត្ត នឹងភាពកក់ក្តៅ។

27/08/2025

⭕️ការបាក់ស្បាត ឬ «ការបាត់បង់សេចក្ដីក្លាហាន» គេតែងលេចឮ​ក្នុងបរិបទបញ្ហាផ្លូវចិត្ត ។ ពាក្យនេះជារឿយៗត្រូវបានគេប្រើជាមធ្យោបាយ​មួយដើម្បីបកស្រាយអំពី​សុខភាព​ផ្លូវ​ចិត្ត។ ​

​⭕️ជួន​កាល​ការបាក់ស្បាតធ្ងន់ធ្ងរ គេនិយម​ហៅ​ថា​ «ជំងឺ​បាក់ស្បាត»។​ ជំងឺនេះបាន​បន្តជះឥទ្ធិពល​ដល់អ្នក​ទទួល​រងបទពិសោធអតីតកាល ហើយ​ក៏អាចបំបាក់ទឹកចិត្តពួកគេចំពោះការពិភាក្សា​អំពីប្រធាន​បទ​ដ៏រសើបណាមួយបានប៉ះពាល់នូវអារម្មណ៍របស់ពួកគាត់។
🥹បាក់ស្បាត​( PTSD) គឺជា​ការ​ប៉ះទង្គិច​ផ្លូវចិត្ដ​ដោយសារ​ការ​គំរាមកំហែង​ពី​បុគ្គល​ណាមួយ​មក​លើ​ខ្លួន ឬ​ដោយ​ជួប​ព្រឹត្ដិការណ៍​ធ្ងន់ធ្ងរ​ណាមួយ​ដែល​ពោរពេញ​ទៅ​ដោយ​​ភាព​តក់ស្លុត​រន្ធត់​ចិត្ត​។ ស្ថានភាព​នេះ​នៅ​តែ​ដក់​ជាប់​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​បណ្ដាល​ឱ្យ​សុខភាពផ្លូវចិត្ត របស់​អ្នកជំងឺ​មាន​សភាព​មិន​ប្រក្រតី​ជា​ច្រើន​ខែ​ឆ្នាំ និង​បន្ដ​ឱ្យ​អ្នកជំងឺ​ចេះ​តែ​មាន​អារម្មណ៍​ខ្លាច​ឆាប់​ភ័យ​ដោយ​គ្មាន​ហេតុផល ។

😰បុគ្គល​ដែល​មាន​ជំងឺ​បាក់ស្បាត​ បាន​លេច​ចេញ​នូវ​រោគ​សញ្ញា​បង្ហាញលើផ្លូវ​កាយ និង​បង្ហាញលើផ្លូវចិត្ដ​គឺ ៖
⭕-​រោគ​សញ្ញា​បង្ហាញផ្លូវចិត្ដ ៖ ឆាប់​ភ័យ ឆាប់​រន្ធត់​តក់ស្លុត​ធ្លាប់​ជា​មនុស្ស​ដែល​មាន​ភាព​ចង​ចាំ​ល្អ​បែរជា​មនុស្ស​ឆាប់​វង្វេង វង្វាន់ ឆាប់​ភ្លេច ឆាប់​ភ្ញាក់ផ្អើល ឆាប់​មួម៉ៅ​ឡេះឡះ ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ពី​សុភាព​រាបសា​ទៅ​ជា​ឆេវឆាវ​ឆាប់​ខឹង មាន​អារម្មណ៍​ស្ពឹក​ខ្លួន ដូច​ជា​ពិការ​មួយ​ចំហៀង​ខ្លួន មាន​អារម្មណ៍​ទុក្ខសោក ចេះ​តែ​កើតទុក្ខ​ដេក​ស្រមៃ​ឃើញ​រូបភាព ឬ​ព្រឹត្ដិការណ៍​អាក្រក់​នោះ​ស្រស់​ៗ​នៅ​នឹង​មុខ​ធ្វើ​ឱ្យ​មានការ​ភ័យ​ខ្លាច​មួយ​រំពេច ។
⭕រោគ​សញ្ញា​បង្ហាញផ្លូវ​កាយ ៖ ញ័រ​ដើមទ្រូង ញ័រ​ដៃជើង អស់កម្លាំង​ល្ហិតល្ហៃ ស្រវាំងភ្នែក​មើល​អ្វី​ឃើញ​មិន​ច្បាស់​(​ព្រាល​)​វិលមុខ គេង​មិន​លក់ ចេះ​តែ​ធី​ង​ធោ​ង​រសាប់រសល់ បែកញើស​ពេញ​ខ្លួន ត្រជាក់​ចុងដៃចុងជើង ឆ្អល់ពោះ ហូប​អ្វី​មិន​បាន ឈឺក្បាល ចុកចាប់​ពេញ​រាង​កាយ និង​ធ្វើ​ឱ្យ​អ្នកជំងឺ​អាច​ក្អួតចង្អោរ​ជាដើម ។
🤔ការ​ជួប​នូវ​ហេតុការណ៍​ធំ​ៗ​ដែល​នាំ​ឱ្យ​មាន​ភាព​តក់ស្លុត បង្ក​ឱ្យ​មាន​ជំងឺ​បាក់ស្បាត​
សូមកុំ​បណ្ដែតបណ្ដោយ​និង​ចេះ​តែ​សម្ងំ បៀមទុក្ខ​រឿង​អាក្រក់​ទាំងនោះ​តែ​ម្នាក់ឯង ព្រោះ​អាច​ឱ្យ​មាន​ជំងឺផ្លូវចិត្ដ​ឬ​កើត​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ។ លោក​អ្នក​គួរ​ប្រាប់​ទៅ​មិត្ដ ឬ​អ្នកជា​ទីស្រឡាញ់ ឬ​ក៏​អ្នកជំនាញ​ណាមួយ ដែល​គិត​ថា​ទទួល​បាន​យោបល់​ផ្ដល់​ជាដំនោះស្រាយ ចំពោះ​លោក​អ្នក​ដើម្បី​រំសាយ​រូបភាព​ខ្មៅ​ងងឹត​នោះ​បន្ដិច​ម្ដង​ៗ​កុំឱ្យ​ដក់​ជាប់​ក្នុង​អារម្មណ៍​តទៅ​ទៀត ៕
💡សូមស្វះស្វែងរកការព្យាបាលជាមួយអ្នកជំនាញ ដើម្បីវាយតម្លៃស្ថានភាពរោគសញ្ញាឲ្យបានទាន់ពេល ▶️ការព្យាបាលមួយដែលមានការវាយតម្លៃត្រឹមត្រូវច្បាស់លាស់ដោយអ្នកជំនាញ នោះធ្វើឲ្យអ្នកជំងឺឆាប់ធូរស្បើយឡើងវិញ និង អាចចៀសផុតពីបញ្ហាធ្ងន់ធ្ងរផងដែរ។
#សូមធ្វើការណាត់ទុក #ជៀសវាងការរងចាំ
Telegram: 087 744 913
⏰ម៉ោងពិគ្រោះ 9 ព្រឹក ដល់ 12 ថ្ងៃត្រង់ ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍
Link Telegram ចុចខាងក្រោមនេះ ដើម្បីប្រឹក្សា⤵️ https://t.me/wecarementalclinic
Join channel សំរាប់ពត័មានបន្ថែមចុចត្រង់នេះ⤵️
https://t.me/WECAREMENTAL
page សូមចុចខាងក្រោម
https://www.facebook.com/profile.php?id=100057099643866
ទីតាំង📍 ផ្ទះលេខ 143A ផ្លូវលេខ 09 ក្នុងបុរីពិភពថ្មីចំការដូង1 រាជធានីភ្នំពេញ https://maps.app.goo.gl/ei36hn9fcKP8miWr7

26/08/2025

ពិតណាស់ អ្នកកំពុងតែងឿយឆ្ងល់ថា ហេតុអ្វីខ្ញុំប្រែប្រួល ខ្ញុំខុសពីមុន តើឱ្យខ្ញុំផ្លាស់ប្តូរវាដោយរបៀបណា ? ខ្ញុំអាចមានបញ្ហាផ្លូវចិត្តហើយមែនទេ ? ខ្ញុំតែងតែសួរខ្លួនឯងគ្រប់ពេល ,,,,,
អ្នកមិនអាចបន្តគេចវេសអារម្មណ៍ដ៏ក្រៀមក្រំមួយនេះបានរហូតនោះឡើយ,,,,? បើអ្នកនៅតែជំនះ នោះអ្នកកាន់តែពិបាក ពីមួយថ្ងៃទៅមួយថ្ងៃ សូមបើកចិត្តទទួលយកការពិត ហើយស្វែងរកជំនួយដើម្បីភាពល្អប្រសើរសុខភាពផ្លូវចិត្តរបស់លោកអ្នក។
_____»»»»

តើអ្វីនឹងកើតឡើងបន្ត_បើសិនជាអ្នកមិនព្រមទទួលយកការពិត⁉️
គ្រប់យ៉ាងតែងមានវិធីដោះស្រាយ សួរថា តើយើងព្រមទទួលយកឬក៍អត់?
ភាពធ្ងន់ធ្ងរ នៃបញ្ហាផ្លូវចិត្ត អាចនាំយើងទៅរកភាពសោកស្តាយ សោកសៅ ខកបំណង ,,,,
🤔ទាំងនេះជារោគសញ្ញាដែលបង្ហាញថាអ្នកមានបញ្ហាផ្លូវចិត្ត
⭕តានតឹង ស្រ្តេសខ្លាំង មួរម៉ៅ
⭕ឆេវឆាវ កាច នឿយណាយ
⭕អស់សង្ឃឹម ចង់នៅម្នាក់ឯង
⭕ផ្តាច់ខ្លួនពីសង្គម ភ្លេចច្រើន
⭕ពិបាកផ្តោតអារម្មណ៍ ភ្លេចភ្លាំង
⭕គិតច្រើន ព្រួយបារម្ភជាប្រចាំ
⭕ពិបាកគេង គេងមិនស្ងប់
⭕ពិបាកចិត្ត ក្រៀមក្រំ ស្ងៀមស្ងាត់
⭕ចេះតែថប់ៗ ពិបាកដកដង្ហើម
⭕ត្រជាក់ចុងដៃចុងជើង
⭕បេះដូង​លោត​ញ៉ាប់
💡សូមស្វះស្វែងរកការព្យាបាលជាមួយអ្នកជំនាញ ដើម្បីវាយតម្លៃស្ថានភាពរោគសញ្ញាឲ្យបានទាន់ពេល ▶️ការព្យាបាលមួយដែលមានការវាយតម្លៃត្រឹមត្រូវច្បាស់លាស់ដោយអ្នកជំនាញ នោះធ្វើឲ្យអ្នកជំងឺឆាប់ធូរស្បើយឡើងវិញ និង អាចជះផុតពីបញ្ហាធ្ងន់ធ្ងរផងដែរ។
#សូមធ្វើការណាត់ទុក #ជៀសវាងការរងចាំ
Telegram: 087 744 913
⏰ម៉ោងពិគ្រោះ 9 ព្រឹក ដល់ 12 ថ្ងៃត្រង់ ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍
Link Telegram ចុចខាងក្រោមនេះ ដើម្បីប្រឹក្សា⤵️ https://t.me/wecarementalclinic
Join channel សំរាប់ពត័មានបន្ថែមចុចត្រង់នេះ⤵️
https://t.me/WECAREMENTAL
page សូមចុចខាងក្រោម
https://www.facebook.com/profile.php?id=100057099643866
ទីតាំង📍 ផ្ទះលេខ 143A ផ្លូវលេខ 09 ក្នុងបុរីពិភពថ្មីចំការដូង1 រាជធានីភ្នំពេញ https://maps.app.goo.gl/ei36hn9fcKP8miWr7
សូមទំនាក់ទំនងមកកាន់ផេកហ្វេសបុក យើងខ្ញុំផ្ទាល់ ឬតាមរយៈតេឡេក្រាម ដើម្បីធ្វើការណាត់ជួបទុកជាមុនជាមួយវេជ្ជបណ្ឌិត ឯកទេស បានដោយទំនុកចិត្ត នឹងភាពកក់ក្តៅ។

25/08/2025

ពិតណាស់សម្ពាធជីវិត បានធ្វើឱ្យអ្នកប្រែប្រួល អ្នកបានអត់ធ្មត់ទ្រាំរហូតជាយូរ អារម្មណ៍កាន់តែតានតឹងជាងពីមុន សូម្បីតែរឿងឥតប្រយោជន៍មួយចំនួនក៍អ្នកលះបង់ទឹកភ្នែកឬកម្លាំងកាយចិត្តទៅគិតឈឺក្បាលជាមួយដែរ។ ជួបកាលអ្នកលួចយំម្នាក់ឯង ដោយគ្មានអ្នកណាដឹង អ្នកបានលួចយំនៅក្នុងចិត្តអស់ពេលជាយូរ។ សម្ពាធផ្លូវចិត្តមួយនេះបានជះឥទ្ធិពល ធ្វើឱ្យអ្នកលេងចង់ធ្វើអ្វីទាំងអស់ ។
,,,,,,, អ្នកចាប់ផ្តើមគិតច្រើនជាងមុន អ្នកបារម្ភច្រើនជាងមុន គិតអ្វីលេងចេញ
អ្នកគិតថាថ្ងៃណាមួយ ផ្លូវចិត្តរបស់អ្នកនឹងមានបញ្ហា ,,,,
🤔កុំបន្តទៀតអី អ្នកអាចស្វែងរកជំនួយបាន ពីអ្នកនៅជុំវិញ អ្នកជំនាញប្រឹក្សាយោបល់
ដើម្បីឱ្យស្ថានភាពផ្លូវចិត្តរបស់អ្នកល្អប្រសើរឡើងវិញ ។
➡️ចំនុចដែលកត់សម្គាល់ថាអ្នកមានបញ្ហាផ្លូវចិត្ត
🔴រោគសញ្ញាស្តែងលើផ្លូវចិត្ត
✅»គិតច្រើនមិនអាចគ្រប់គ្រងបាន
✅»ការគេងថយចុះ ឬកើនឡើងខុសធម្មតា
✅»មិនចង់និយាយស្តី ឬស្ងៀមស្ងាត់
✅»ភ្លេចភ្លាំង ប្រែប្រួលរបបអាហារ
✅»សោកសៅ ក្រៀមក្រំ មួរម៉ៅ ឆាប់ខឹង
✅»ចង់នៅម្នាក់ឯង (ផ្តាច់ខ្លួនពីសង្គម)
✅»ពិបាកផ្តោតអារម្មណ៍ ថយចុះចំនាប់អារម្មណ៍
🔴រោគសញ្ញាស្តែងលើរាងកាយ
✅»អស់កំលាំង ល្ហិតល្ហៃ
✅»ថប់ៗ ពិបាកដកដង្ហើមខ្លាំង
✅»បេះដូងលោតញាប់ខុសធម្មតា
✅»ត្រជាក់ចុងដៃ ចុងជើង
✅»ឧស្សាហ៍ហត់ ថប់ៗ
✅»បែកញើសស្អិតខ្លួន
✅»ស្ពឹកស្រពន់រាងកាយ ចុងរោយសាច់ដុំ
✅»ចង់រាក ក្អួតចង្អោរ នោមញឹក
✅»ភ័យស្លន់ស្លោ ភ័យខ្លាចស្លាប់
✅» ព្រួយបារម្ភរឿងអ្វីមួយជ្រុល

🤔 ក្នុង​ករណី​ចាំបាច់ ការ​ទទួល​សេវា​ពិគ្រោះ​យោបល់​ផ្លូវចិត្ត (Counseling ឬ Psychotherapy) ពី​អ្នក​ឯកទេស​ផ្លូវចិត្ត​ដែល​មាន​ជំនាញ​ពិតប្រាកដ​កាន់តែ​ប្រសើរ​ថែម​ទៀត​ ព្រោះ​អ្នក​ឯកទេស​ពិគ្រោះ​យោបល់​ផ្លូវចិត្ត​មាន​ការ​យល់ដឹង​យ៉ាង​ប្រសើរ​ទៅលើ​ស្ថានភាព​ផ្លូវចិត្ត​របស់​បុគ្គល​នីមួយៗ។
😷ការ​ពិគ្រោះយោបល់​គឺជា​ឥរិយាបថ​នៃ​ការ​ជួយ​តាម​បែប​ចិត្តសាស្ត្រ ប្រកប​ដោយ​វិជ្ជាជីវ: និង​ក្បួន​ច្បាប់​ត្រឹមត្រូវ មាន​ចរិតលក្ខណៈ​វិទ្យាសាស្ត្រ និង​សង្គម​ផង​ដែរ។ អ្នក​ពិគ្រោះយោបល់​ឯកទេស​ចិត្តសាស្ត្រ និង​ជា​ចិត្តវិទូ​ដែល​ទទួល​ការ​សិក្សា​អំពី​ចិត្តសាស្ត្រ និង​ដំណើ​រវិវត្តន៍​ខាង​ផ្លូវចិត្ត​របស់​មនុស្ស តាំងពី​កើត​រហូត​ដល់​ចាស់។
💡ការ​ព្យាបាល​អ្នក​មាន​បញ្ហា​ផ្លូវចិត្ត​ស្ថិត​នៅក្នុង​ដំណាក់កាល​ដំបូងៗ តាមរយៈ​ការ​ពិគ្រោះយោបល់ មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ផ្លូវចិត្ត​យ៉ាង​មាន​ប្រសិទ្ធភាព។
🧠សរុបមក​ការ​ពិគ្រោះយោបល់​ផ្នែក​ផ្លូវចិត្ត ឬ អាច​និយាយ​បាន​ថា​ការ​អប់រំ​តាម​បែប​ចិត្តសាស្ត្រ មាន​សារៈសំខាន់​ជា​ចាំបាច់​ដែល​មនុស្ស​គ្រប់រូប​ត្រូវ​ដឹង និង​ស្វែងយល់​ឲ្យ​បាន​ច្រើន។ គួរ​ផ្លាស់ប្ដូរ​ការ​យល់​ឃើញ​ថា​ការ​ជួប​ជាមួយ​អ្នក​ឯកទេស​ពិគ្រោះយោបល់​ផ្លូវចិត្ត មាន​ន័យថា​អ្នក​នោះ​ជា​មនុស្ស​មិន​ប្រក្រតី​ខាង​ផ្លូវចិត្ត៕
#ណាត់ជួបគ្រូពេទ្យ #ប្រឹក្សាសុខភាពផ្លូវចិត្ត
Telegram: 087 744 913
⏰ម៉ោងពិគ្រោះ 9 ព្រឹក ដល់ 12 ថ្ងៃត្រង់ ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍
Link Telegram ចុចខាងក្រោមនេះ ដើម្បីប្រឹក្សា⤵️ https://t.me/wecarementalclinic
Join channel សំរាប់ពត័មានបន្ថែមចុចត្រង់នេះ⤵️
https://t.me/WECAREMENTAL
page សូមចុចខាងក្រោម
https://www.facebook.com/profile.php?id=100057099643866
ទីតាំង📍 ផ្ទះលេខ 143A ផ្លូវលេខ 09 ក្នុងបុរីពិភពថ្មីចំការដូង1 រាជធានីភ្នំពេញ https://maps.app.goo.gl/ei36hn9fcKP8miWr7
សូមទំនាក់ទំនងមកកាន់ផេកហ្វេសបុក យើងខ្ញុំផ្ទាល់ ឬតាមរយៈតេឡេក្រាម ដើម្បីធ្វើការណាត់ជួបទុកជាមុនជាមួយវេជ្ជបណ្ឌិត ឯកទេស បានដោយទំនុកចិត្ត នឹងភាពកក់ក្តៅ។

Address

Krong Kampot

Website

Alerts

Be the first to know and let us send you an email when We Care Mental Kompot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram