09/12/2025
(Patient’s Story/English Below)
បុរសវ័យ ៣៦ឆ្នាំម្នាក់ មកពីខេត្តកោះកុង បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ា ឃៀលត្រឹមរយៈពេល២ថ្ងៃ បន្ទាប់ពីធ្វើការវះកាត់ដោយការចោះ(Laparoscopic)🏨។ ដំបូងឡើយអ្នកជំងឺមានអាការៈ ឈឺពោះ រួចបានទៅព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង និងទទួលបានថ្នាំមិនស្គាល់ឈ្មោះមកទទួលទានព្យាបាល។ ដោយពុំមានការធូរស្បើយ និងមានការព្រួយបារម្ភបន្ថែមទៀតនោះ គាត់ក៏បានសម្រេចចិត្តមកមន្ទីរពេទ្យយើងខ្ញុំតែម្ដង ដោយមានការណែនាំពីបងប្អូនជិតខាងដែលធ្លាប់អញ្ចើញមកព្យាបាលនៅទីនេះ។🚑
ក្រោយមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យយើងខ្ញុំបានធ្វើការត្រួតពិនិត្យរាងកាយ រួចបានធ្វើរោគវិនិច្ឆ័យឃើញថាជា #ជំងឺរលាកខ្នែងពោះវៀនស្រួចស្រាវ (Acute Appendicitis)។ ដើម្បីជៀសវាងការបែករលួយ ដែលអាចបណ្តាលឲ្យមានការរលាកស្រោមពោះនោះ ក្រុមគ្រូពេទ្យយើងបានពន្យល់ និងធ្វើការសម្រេចចិត្តអោយអ្នកជំងឺធ្វើការវះកាត់ភ្លាមៗតែម្ដង ដែលធ្វើការវះកាត់ដោយការចោះ(Laparoscopic)។🔬
ការវះកាត់ទទួលបានជោគជ័យ ហើយអ្នកជំងឺត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយរយៈ។ គួរអោយដឹងផងដែរថាអ្នកជំងឺបានទទួលថ្នាំអង់ទីប៊ីយោទិចជាថ្នាំសម្លាប់មេរោគ ត្រឹមតែ១ដូសគត់មុនការវះកាត់ និងថ្នាំបំបាត់ការឈឺចាប់ក្នុងរយៈពេលខ្លីក្រោយការវះកាត់ ដែលវាល្អសម្រាប់សុខភាពអ្នកជំងឺ។ ហើយបន្ទាប់ពីអ្នកជំងឺបានដឹងខ្លួនពីថ្នាំសន្លប់ អ្នកជំងឺអាចបរិភោគទឹកបានដោយមានសុវត្ថិភាព និងបន្តទទួលទានអាហារទន់ៗនៅថ្ងៃបន្ទាប់។ គាត់បានជាសះស្បើយមកវិញ និងអាចត្រឡប់ទៅផ្ទះវិញក្នុងរយៈពេលត្រឹមតែ ២ថ្ងៃក្រោយការវះកាត់។✨
ទន្ទឹមនឹងនេះ អ្នកជំងឺមិនត្រឹមតែទទួលបានការព្យាបាលបានយ៉ាងល្អនោះទេ ហើយគួរអោយដឹងផងដែរថា អ្នកជំងឺបានទទួលការធ្វើរោគវិនិច្ឆ័យនៅទីនេះបានត្រឹមត្រូវ ហើយអ្នកជំងឺក៏មកព្យាបាលទាន់ពេលវេលា ដែលជួយបញ្ចៀសនូវការរលាកធ្ងន់ធ្ងរជាងនេះ។ ហើយគាត់ក៏ទទួលបានអត្ថប្រយោជន៍ពី ការវះកាត់ដោយការចោះ(Laparoscopic) ដែលជួយឲ្យជាសះស្បើយលឿន និងចេញពីមន្ទីរពេទ្យបានឆាប់រហ័សផងដែរ។✨
អត្ថប្រយោជន៍នៃវះកាត់ដោយការចោះ (Laparoscopic)៖
👉 រយៈពេលស្នាក់នៅមន្ទីរពេទ្យខ្លី (ជាទូទៅពីមួយទៅពីរថ្ងៃ)
👉 ការឈឺក្រោយវះកាត់តិច
👉 អាចត្រលប់ទៅធ្វើការ និងជីវិតប្រចាំថ្ងៃបានឆាប់រហ័ស
👉 ឈាមហូរតិច
👉 កាត់បន្ថយហានិភ័យឆ្លងមេរោគ
👉 កាត់បន្ថយហានិភ័យនៃការស្អិតពោះវៀនទៅថ្ងៃមុខ Adhesion និង Ileus
👉 មានស្នាមរបួសតូច
👉 កាត់បន្ថយថ្លៃព្យាបាល និងការចំណាយផ្សេងៗ (ប្រើអង់ទីប៊ីយោទិចតិច និងសម្រាលការឈឺចាប់បានលឿន)
📍ករណីនេះបង្ហាញពីសារៈសំខាន់នៃការស្វែងរកការព្យាបាលទាន់ពេលវេលានៅមន្ទីរពេទ្យដែលមានជំនាញវិជ្ជាជីវៈ និងប្រសិទ្ធភាពនៃបច្ចេកទេសវះកាត់បែបទំនើបដូចជាការវះកាត់ដោយការចោះ (laparoscopic) ដែលធានាបាននូវការជាសះស្បើយប្រកបដោយសុវត្ថិភាព និងឆាប់រហ័សសម្រាប់អ្នកជំងឺ។
🏨មន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ា ឃៀល ជាជម្រើសទីមួយសម្រាប់លោកអ្នក និងជាទីទុកចិត្ត។🙏✨
++++++++
A 36-year-old man from Koh Kong province came to Sonja Kill Memorial Hospital and stayed for only two days after undergoing a laparoscopic appendectomy🏨. Initially, he experienced abdominal pain and sought treatment at a private clinic, where he received unidentified medication. As his symptoms did not improve and he became more worried, he decided to come directly to our hospital, following the recommendation of neighbors who had previously been treated here.🚑
Upon arrival, our medical team performed a physical examination and diagnosed him with acute appendicitis. To prevent possible rupture of the appendix, which could lead to peritonitis, our doctors immediately explained the situation to the patient and proceeded with a laparoscopic surgery. 🔬
The operation was successful, and the patient was admitted for a short recovery period. It is important to note that he received only one dose of antibiotics before surgery and a short course of pain medication afterward, which is beneficial for his recovery and overall health. Once he fully regained consciousness after anesthesia, he was able to drink water safely and started eating soft food the following day. He made a full recovery and was able to return home just two days after surgery.✨
In addition to receiving high-quality care, the patient also benefited from accurate diagnosis and timely treatment, which helped prevent more severe complications. He also gained the advantages of laparoscopic surgery, which promotes faster recovery and shorter hospital stays.✨
Benefits of Laparoscopic Surgery:
• Short hospital stay (usually 1–2 days)
• Less postoperative pain
• Faster return to work and daily activities
• Minimal blood loss
• Reduced risk of infection
• Lower chance of future bowel adhesions or ileus
• Smaller scars
• Reduced medical costs and other expenses (less antibiotic use and quicker pain relief)
📍This case highlights the importance of seeking timely treatment at a professional medical facility and the effectiveness of modern surgical techniques like laparoscopic surgery, which ensure safe and rapid recovery for patients.
🏨Sonja Kill Memorial Hospital remains your first choice and a place you can trust for quality healthcare.🙏✨
🎯សំរាប់ព័ត៌មានបន្ថែម/For More Information:
☎️Call: 077 666 752 / 010 853 680
📩Visit our Official page: Sonja Kill Memorial Hospital
#កំពត #ព្រះសីហនុ