សុខភាព

សុខភាព Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សុខភាព, Health/Medical/ Pharmaceuticals, Pailin.

19/04/2021
19/04/2021

"COVID-19 and the cardiovascular system: implications for risk assessment, diagnosis, and treatment options"

21/02/2021
20/01/2021

មូលហេតុកូនក្អែរ និងវិធីសាស្ត្រដោះស្រាយ!

ក្អែរទឹកដោះជាបញ្ហាដែលតែងតែកើតមានលើទារក និងកុមារតូចៗ ហើយក៏ជាកង្វល់របស់ឪពុកម្តាយភាគច្រើន។ ជាទូទៅគេច្រើនសង្កេតឃើញនៅសប្តាហ៍ទី ២ ទៅទី ៣ ក្រោយកើត កាន់តែខ្លាំងឡើងនៅពេលកុមារមានអាយុ ៤ ទៅ ៥ខែ ហើយភាគច្រើនបាត់ទៅវិញនៅរវាង ៩ ទៅ ១២ខែ។

មូលហេតុចម្បងៗ ដែលធ្វើឲ្យក្អែរទឹកដោះរួមមាន៖
- ការឲ្យបៅលើសចំនួន
- ការបំបៅមិនបានត្រឹមត្រូវ ធ្វើឲ្យក្មេងលេបខ្យល់ចូលក្នុងពោះច្រើន
- យំខ្លាំង ឬពេលក្អក

វិធីជួយទារកក្នុងការ កាត់បន្ថយ ឬកុំឲ្យមានការក្អែរទឹកដោះមានដូចខាងក្រោម៖
- បំបៅដោះកូន (តាមការសិក្សាការបំបៅដោះពិតជាអាចកាត់បន្ថយការក្អែបានច្រើន ជាងក្មេងដែលបៅទឹកដោះគោ)។
- លើកបញ្ឈរកូន ១០ ទៅ ១៥នាទី ក្រោយពេលបៅហើយ
- បំបៅញឹកញាប់ តែកាត់បន្ថយបរិមាណទឹកដោះ
- ពន្យារពេលម៉ោងសម្រាប់លេងឲ្យបានយូរ បន្ទាប់ពីបៅ
- ជៀសវាងការស្លៀកខោទឹកនោម ឬសម្លៀកបំពាក់រឹបតឹងពេក
- ផ្លាស់ប្តូររបបអាហារមួយចំនួនសម្រាប់អ្នកម្តាយបំបៅដោះកូន (ជៀសវាងការបរិភោគអាហារមានជាតិជូរដូចជា ក្រូចឆ្មា ក្រូច ប៉េងប៉ោះ ។ល។ អាហារមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ សូកូឡា ។ល។ ម្រេច និងអាហារមានជាតិខ្លាញ់ច្រើន)
- ប្តូរក្បាលដោះ ប្រសិនបើក្មេងបៅទឹកដោះគោ

ភាគច្រើននៃការក្អែរទឹកដោះ មិនមែនមកពីជំងឺទេ ហើយកុមារដ៏មានការលូតលាស់ និងឡើងគីឡូជាធម្មតា។ ប្រសិនបើមាតាបិតា អាចអនុវត្តតាមវិធានការខាងលើ មិនត្រឹមតែជួយឲ្យកុមារគេចផុតពីការក្អែទឹកដោះប៉ុណ្ណោះទេ តែក៏អាចជួយកុមារកុំឲ្យមានបញ្ហាទល់ខ្យល់ និងចុកឆ្អល់ពោះបានផងដែរ។

ប្រភពអត្ថបទ៖ មន្ទីរពេទ្យកាល់ម៉ែត

18/01/2021

What should you do if a growling dog comes toward you?
[English Below...]
វាជាការសំខាន់ដែលត្រូវចងចាំថាមិនមែនឆ្កែទាំងអស់សុទ្ធតែមានជំងឺឆ្កែឆ្កួតទេ ប៉ុន្តែដើម្បីឱ្យមានសុវត្ថិភាពពីហានិភ័យនៃជំងឺឆ្កែឆ្កួត វាជាការប្រសើរណាស់ដែលយើងត្រូវដឹងពីវិធីដើម្បីជៀសវាងឆ្កែខាំ។
តើអ្នកគួរធ្វើយ៉ាងម៉េចប្រសិនបើឆ្កែព្រូស រឺគ្រហ៊ឹមដាក់អ្នក?
ចូរអ្នកឈរនៅស្ងៀមដូចដើមឈើ។
សូមកុំស្រែក។
រក្សាភាពស្ងប់ស្ងាត់ ហើយព្យាយាមមិនអើពើនឹងឆ្កែ។
It is important to remember that not all dogs have rabies, but to stay safe from the risk of rabies it is a good idea to know how to avoid dog bites.
What should you do if a growling dog comes toward you?
Stand still like a tree.
Do not scream.
Stay calm and try to ignore the dog.




#ជំងឺឆ្កែឆ្កួត
#វិធីបង្ការជំងឺឆ្កែឆ្កួត
#អង្គការសង្គ្រោះសត្វ
#បេសកកម្មបង្ការជំងឺឆ្កែឆ្កួត

12/01/2021
10/01/2021

★ពេទ្យ ព្រមានថា ផឹកតែគជ់ អាចកើតជំងឺរ៉ាំរ៉ៃ និងគ្រោះថ្នាក់ធ្ងន់ៗច្រើន
★នៅស្រុកខ្មែរយើង មាន​កុមារ និងយុវវ័យ​ជាច្រើន ចចូលចិត្តផឹកតែគជ់ ប៉ុន្ដែ​ពុំដឹង​ពី​ផលប៉ះពាល់​នៃ​ការ​ផឹកភេសជ្ជៈ​នេះទេ។ ចំណែក​នៅសិង្ហបុរី​វិញ តែគជ់ ក៏​និយម​​ខ្លាំងណាស់ដែរ រហូត​ខាង​មន្ទីរពេទ្យ​​ Mount Alvernia Hospital អះអាង​ថា ​ភេសជ្ជៈ​នេះ អាចបណ្ដាល​ឲ្យ​កើត​ជំងឺ​រ៉ាំរ៉ៃ ប៉ះពាល់បេះដូង ដាច់សរសៃឈាម​ខួរក្បាល និង​បង្ក​ជា​ហានិយភ័យ​ជំងឺធ្ងន់ៗ​មួយ​ចំនួន​ទៀត។

ក្នុងការចេញផ្សាយ​របស់​មន្ទីរពេទ្យ បាន​ព្រមាន​ពលរដ្ឋ​សិង្ហបុរី ​ពី​តែគជ់​ដែលមាន​បរិមាណ​ស្ករ​ច្រើន។ សម្រាប់​ការ​ប្រៀបធៀប​តែគជ់ ៧​ប្រភេទ មន្ទីរពេទ្យ​រកឃើញ​ថា តែទឹកដោះគោ​ដែលប្រើ​ស្ករត្នោត ជាមួយ​គ្រាប់គជ់ (Brown Sugar Milk Tea With Pearls) ជាភេសជ្ជៈ​បង្ក​ហានិភ័យ​ដល់​សុខភាព​ជាងគេ។ វាមាន​ផ្ទុកស្ករ ចំនួន ១៨,៥​ស្លាបព្រា​កាហ្វេ។

មន្ទីរពេទ្យ ព្រមានថា ស្ករ ទឹកដោះគោ និងក្រែម​គ្មាន​សមាសធាតុ​ទឹកដោះគោ (Non-dairy Creamer) ពិតជា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ។ ក្នុង​នោះ ក្រែម​គ្មាន​សមាសធាតុ​ទឹកដោះគោ មាន​ផ្ទុក​ខ្លាញ់ Trans Fat ក្នុង​ទម្រង់​ជាប្រេងដូង Hydrogenated Palm Oil។ ​ឯ​ពពុះទឹកដោះគោ ក៏មាន​កាឡូរី​ខ្ពស់ដែរ គឺរហូត​ដល់ ២០៣​កាឡូរី និង​ពពុះ Cheese មាន ១៨០​កាឡូរី។ មន្ទីរពេទ្យ​បញ្ជាក់​ថា ប្រេងនេះ បង្កឲ្យ​កើតជំងឺ​បេះដូង និង​ដាច់សរសៃឈាម​ខួរក្បាល។

ជាមួយ​គ្នានេះ មន្ទីរពេទ្យ រកឃើញ​ថា តែបៃតង និង​តែខ្មៅ ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម រលាកសន្លាក់ និង​មហារីក។

ដើម្បី​បង្ការ​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ មន្ទីរពេទ្យ​ណែនាំ​ឲ្យ​កាត់​បន្ថយ​ការផឹក​ភេសជ្ជៈ​ផ្អែម ដោយ​អតិថិជន​ត្រូវ​ជ្រើសរើស​ហាង ដែល​អាច​កែប្រែ​កម្រិត​ជាតិ​ស្ករ​ក្នុង​ភេសជ្ជៈ និង​កាត់បន្ថយ​រសជាតិ​ផ្អែម​បន្ដិចម្ដងៗ។

ដោយ Dr.គីង ច័ន្ទវាសនា​
ត្រួតពិនិត្យដោយ Dr.ជីព ចិត្ត

Like Page គ្រូពេទ្យក្មេង Young Doctor នេះ↑ ដើម្បីបានថ្មីៗទៀត👌💯❤️

08/01/2021

អ្វីទៅជាជំងឺតេតាណូស?

តេតាណូស (Tétanos) គឺជាជំងឺមួយកើតឡើងដោយសារជាតិពុលរបស់ Bactérie Clostridium tetani ទៅភ្ជាប់កោសិការប្រព័ន្ធប្រសាទ ហើយបណ្តាលអោយមានការកន្ត្រាក់សាច់ដុំ ចាប់ផ្តើមដំបូងនៅលើសាច់ដុំផ្ទៃមុខ សាច់ដុំក បណ្តាលអោយមានការឈឺចាប់ ពិបាកហារមាត់ ពិបាកលេបទឹកមាត់ និងចំណីអាហារ ដែលតែងតែចូលមកផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែតយើងជាញឹកញាប់។

ជំងឺតេតាណូសអាចកើតឡើងចំពោះមនុស្សយើងគ្រប់វ័យ និងទៅលើសត្វពាហនៈផងដែរ។ តែបើកើតលើកូនក្មេងទើបនឹងកើតយើងច្រើនហៅថាជំងឺស្កន់ជាន់។ ដោយសារមិនបានការចាក់ថ្នាំបង្ការ ឬចាក់មិនបានគ្រប់គ្រាន់(Vaccination incomplète) ឬមិនបានចាក់ រំលឹកឡើងវិញ(Absence de rappel) និងការខ្វះអនាម័យធ្វើអោយជំងឺតេតាណូសកើតមានឡើងជាញឹកញាប់ហើយធ្ងន់ធ្ងរ ដែលបណ្តាលអោយអ្នកជំងឺស្លាប់។

១) ភ្នាក់ងារបង្ករោគ៖
មេរោគនៃជំងឺតេតាណូសឈ្មោះក្លូសទ្រីឌីយ្យូមតេតានី (Clostridium tetani ou Bacillus tetani ou Bacille de Nicolaïer) គឺជាបាក់ស៊ីក្រាំបូកមានចលនារស់នៅដោយមិនត្រូវការខ្យល់អុកស៊ីសែន។
មេរោគតេតាណូសរស់នៅក្នុងដី ក្នុងលាមកសត្វរស់នៅក្នុងប្រដាប់រំលាយអាហាររបស់ មនុស្ស និងសត្វពាហនៈដែលស៊ីស្មៅជាអាហារ។

មេរោគតេតាណូសមានទ្រង់ទ្រាយ២៖
- ទី១រូបរាងជាបាក់ស៊ី (forme végétative) ដែលយើងអាចសំលាប់ពួកវាបានដោយសារថ្នាំផ្សះ ដោយសារកំដៅ ដោយសារថ្នាំសំលាប់មេរោគជាពិសេសពពួកអាល់កាឡាំង។
- ទី២រូបរាងជាស្ព័រ (forme sporulée ) ដែលរស់នៅបានយូរឆ្នាំដែលធន់នឹងកំដៅ និងទឹកថ្នាំសំលាប់មេរោគ។
មេរោគតេតាណូសបញ្ចេញជាតិពុល២យ៉ាងទៅលើប្រព័ន្ធប្រសាទគឺ Tétanospasmine ធ្វើដំណើរតាមចរន្តឈាមនិងទឹករងៃរួចទៅភ្ជាប់និងកោសិកាប្រព័ន្ធប្រសាទរីឯ Tétanolysine ជួយសម្រួលការកើនឡើងនៃមេរោគតេតាណូស។
មេរោគនៃជំងឺតេតាណូសចូលមកក្នុងខ្លួនមនុស្សយើងតាមរយៈរបួស ដំបៅ សត្វខាំ បើទោះបីបួសនោះតិចតួចក្តី។

២) រយៈពេលបង្ករោគ៖
ចាប់តាំងពីពេលមេរោគតេណូសចូលក្នុងខ្លួនយើង តាមរយៈមុខរបួសដោយប្រការណាមួយរហូតដល់ចេញរោគសញ្ញាតេតាណូស មានរយៈពេលជាមធ្យមប្រហែលពី១០ថ្ងៃទៅ១៥ថ្ងៃ។ តែរោគសញ្ញាអាចនឹងកើតឡើងពីរយពេលតិចជាង២៤ម៉ោង ដល់ ២១ថ្ងៃ។ កាលណារោគសញ្ញាកាន់តែឆាប់កើតឡើងជំងឺតេតាណូសកាន់តែធ្ងន់ធ្ងរ។

៣) រោគសញ្ញានៃជំងឺតេតាណូសមាន៖
- ការកន្រ្ទាក់សាច់ដុំនៅលើផ្ទៃមុខធ្វើអោយ៖ ពិបាកហាមាត់((Trismus) មុខដូចស្វាសើច (rire sadonique) ពិបាកលេបទឹកមាត់ ឬចំណីអាហារ និងធ្វើអោយឈ្លក់(Dysphagie avec risque de fausse route)។
- ការកន្រ្ទាក់សាច់ដុំ និងសាច់ដុំខ្នងធ្វើអោយ៖ ក្បាលទាញមកក្រោយឆ្អឹងខ្នងកោង ផតមកមុខ (opisthotonos)។
- ការកន្រ្ទាក់សាច់ដុំនៅអវយវៈលើធ្វើអោយដៃបត់ចូលហើយរឹង។
- ការកន្រ្ទាក់សាច់ដុំនៅអវយវក្រោមធ្វើអោយជើងលាតសន្ធឹងត្រង់ហើយរឹង។
- ការកន្រ្ទាក់សាច់ដុំទ្រូងនិងសន្ទះទ្រូងធ្វើអោយអ្នកជំងឺពិបាកដកដង្ហើម។
- រោគសញ្ញាផ្សេងទៀតមានឡើងឈាម បេះដូងដើរញាប់ បែកញើសខ្លាំង ក្តៅខ្លួន។ ក្នុងករណីធ្ងន់ធ្ងរខ្លាំងបេះដូងដើរយឺត និងសម្ពាធឈាមចុះ។
- មានការកន្រ្ទាក់សាច់ដុំជាប់និងមានការឈឺចាប់ខ្លាំង។ ការកន្រ្ទាក់សាច់ដុំនេះខ្លាំងឡើងៗ នៅពេលលឺសំឡេង ពេលត្រូវពន្លឺ ឬនៅពេលគ្រូពេទ្យពិនិត្យ។

៤) វិធានការការពារ៖
ជំងឺតេតាណូសគឺជាជំងឺមួយដែលយើងទាំងអស់គ្នាអាចការពារបាន៖
- ចាក់ថ្នាំបង្ការតេតាណូស(Vaccination antitétanique) អោយបានគ្រប់គ្រាន់ និងចាក់រំលឹកឡើងវិញ។
- ក្នុងករណីមានរបួសដោយប្រការណាមួយយើង៖
• ត្រូវលាងសំអាតមុខរបួសដោយទឹកស្អាត ទឹកថ្នាំសម្លាប់មេរោគ។
• ត្រូវចាក់ Sérum antitétanique (SAT) ត្រូវចាក់ Vaccin antitétanique (VAT)។

“ជំងឺតេតាណូសតែងតែកើតឡើងចំពោះអ្នកមិនបានចាក់ថ្នាំការពារតេតាណូស អ្នកចាក់មិនបានគ្រប់គ្រាន់ អ្នកចាក់បានគ្រប់គ្រាន់តែមិនបានចាក់រំលឹកឡើងវិញ នៅពេលមានរបួសដោយប្រការណាមួយ។ ដើម្បីការពារជំងឺតេតាណូសសូមបងប្អូន ទៅចាក់ថ្នាំបង្ការនៅតាមមន្ទីពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតអស់លោកអ្នក។”

Address

Pailin

Website

Alerts

Be the first to know and let us send you an email when សុខភាព posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram