12/05/2025
🧑🍼ជំងឺកញ្ជ្រិល ស្រឡទែន ស្អូច និងអ៊ុតស្វាយ...
សំណួរដែលតែងតែទទួលបានពីអាណាព្យាបាលអ្នកជំងឺ៖
១. តើជំងឺនេះចម្លងតាមណាលោកគ្រូ?
-កញ្ជ្រិល (Measles) ចម្លងតាមតំណក់ទឹកតូចៗ និងតាមខ្យល់
-ស្រឡទែន (Mumps) ចម្លងតាមតំណក់ទឹកតូចៗ
-ស្អូច (Rubella) ចម្លងតាមតំណក់ទឹកតូចៗ
-អុតស្វាយ (Varicella or Chickenpox) ចម្លងតាមតំណក់ទឹកតូចៗ, តាមខ្យល់ និងតាមការប៉ះពាល់ផ្ទាល់
២. លោកគ្រូតើអាអូនត្រូវដាក់ខ្លួនដោយឡែក ឬផ្អាកទៅសាលាប៉ុន្មានថ្ងៃ?
-កញ្ជ្រិល (Measles) 4ថ្ងៃ ក្រោយចេញកន្ទួលក្រហម
-ស្រឡទែន (Mumps) 5ថ្ងៃ ក្រោយចេញការរលាកក្រពេញទឹកម៉ាត់ប៉ារូទីត (Parotitis) អាចសំគាល់បានដោយមានក្រហម និងហើមនៅខាងមុខនិងក្រោមគុម្ពត្រចៀក
-ស្អូច (Rubella) 5-7ថ្ងៃ ក្រោយចេញកន្ទួលក្រហម
-អុតស្វាយ (Varicella or Chickenpox) 1-2ថ្ងៃ មុនចេញកន្ទួលក្រហម រហូតដល់កន្ទួលឡើងជាក្រមរ
៣. រយៈពេលសង្ងំរបស់ជំងឺមុននឹងចេះសញ្ញាដំបូង (Incubation Period)៖
-កញ្ជ្រិល (Measles) 10-12ថ្ងៃ
-ស្រឡទែន (Mumps) 16-18ថ្ងៃ
-ស្អូច (Rubella) 16-18ថ្ងៃ
-អុតស្វាយ (Varicella or Chickenpox) 14-16ថ្ងៃ
*ចំណាំ៖ ជំងឺទាំង៤ដែលបានរៀបរាប់ខាងលើសុទ្ធតែអាចបង្ការបានដោយវ៉ាក់សាំង
ប្រភព: វេជ្ជបណ្ឌិតឯកទេសកុមារ ខូវ សុគុជ្ជរ៉ា