មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital CALMETTE Hospital is a tertiary hospital.

CALMETTE Hospital is a tertiary hospital with the three principal missions: quality of care, health professional education and research. Hospital offers varied specialized services related to emergency care, interventional and surgical cardiology, neurosurgery, orthopedics, urology, cancer surgery, maternity with neonate intensive care and general medicine including hepato-gastro-enterology, cance

r, neurology, pulmonary diseases, diabetes- endocrinology, nephrology- hemodialysis, infectious diseases, and rehabilitation.

រោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទក្រៅ!ជំងឺប្រព័ន្ធប្រសាទក្រៅ ស្ដែងឡើងក្នុងរូបភាពច្រើនបែប ដែលអ្នកជំងឺ និងគ្រូពេទ្យក្រៅពីជំនាញខ...
27/04/2026

រោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទក្រៅ!

ជំងឺប្រព័ន្ធប្រសាទក្រៅ ស្ដែងឡើងក្នុងរូបភាពច្រើនបែប ដែលអ្នកជំងឺ និងគ្រូពេទ្យក្រៅពីជំនាញខាងប្រព័ន្ធប្រសាទ អាចមិនបានគិតដល់ និងងាយមើលរំលង។ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងៗដ៏ទៃទៀត ដែលនាំអ្នកជំងឺជាច្រើនអាចត្រូវចំណាយថវិកា និងពេលវេលាច្រើន ដើម្បីរកមូលហេតុ និងវិធីសាស្ត្រព្យាបាល តែមិនទទួលបានលទ្ធផលគាប់ប្រសើរ។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ មានអ្នកជំងឺជាច្រើនបានមកទទួលការពិនិត្យអេឡិចត្រូណឺរូមីញ៉ូក្រាម (ENMG) ដែលក្រុមការងារជំនាញរកឃើញថាមានប៉ះពាល់ទៅនឹងជំងឺប្រព័ន្ធប្រសាទក្រៅ។

រោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទក្រៅមានដូចជា៖
- ចុះខ្សោយកម្លាំងសាច់ដុំ ឬស្វិតសាច់ដុំ
- ឈឺ ចុករោយ តាមសាច់ដុំ
- ស្ពឹក ស្រពន់
- ទទួលអារម្មណ៍ថាក្ដៅ ឬក្រហាយ
- មានអារម្មណ៍ថាដូចជាមានស្រមោចវារ ឬម្ជុលចាក់
រោគសញ្ញាទាំងនេះអាចកើតមាននៅលើដៃ ឬជើង ឬពេញទាំងដងខ្លួន

«ប្រសិនបើលោក លោកស្រីមានអាការៈដូចជម្រាបខាងលើ លោក លោកស្រីអាចមកទទួល សេវាពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញជំងឺប្រព័ន្ធប្រសាទ ដែលមានបទពិសោធន៍ខ្ពស់ច្រើនឆ្នាំក្នុងការងារ និងដោយមានជំនួយការពិនិត្យពិគ្រោះតាមរយៈម៉ាស៊ីនអេឡិចត្រូណឺរូមីញ៉ូក្រាម ដែលជាឧបករណ៍ វេជ្ជសាស្ត្រស្វែងរកជំងឺប្រព័ន្ធប្រសាទ និងវិបត្តិសាច់ដុំបានឆាប់រហ័ស ច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅមន្ទីរពេទ្យកាល់ម៉ែត។»
#មន្ទីរពេទ្យកាល់ម៉ែត

តើពិតឬទេ? ការទទួលទានអាហារប្រៃខ្លាំង អាហារផ្អាប់ និងសាច់កែច្នៃ បង្កើនហានិភ័យមហារីកក្រពះក. ពិតខ. មិនពិតសូមបងប្អូនចូលរួមឆ្ល...
26/04/2026

តើពិតឬទេ? ការទទួលទានអាហារប្រៃខ្លាំង អាហារផ្អាប់ និងសាច់កែច្នៃ បង្កើនហានិភ័យមហារីកក្រពះ

ក. ពិត
ខ. មិនពិត

សូមបងប្អូនចូលរួមឆ្លើយទាំងអស់គ្នាតាមរយៈ Comment ដោយជ្រើសរើសចម្លើយណាមួយដែលគិតថាត្រឹមត្រូវ។
Please Like & Share!

25/04/2026

តើអ្វីទៅជាជំងឺដេកស្រមុកគាំងដង្ហើម? (Obstructive Sleep Apnea)

ជំងឺដេកស្រមុកគាំងដង្ហើម ដែលមានការចាប់អារម្មណ៍ខ្ពស់ពីមជ្ឈដ្ឋានទូទៅ គឺជាជំងឺដែលមានផលប៉ះពាល់ដល់សុខភាព តែក៏មានប្រសិទ្ធភាពខ្ពស់នៃការព្យាបាលផងដែរ។
១) រោគសញ្ញា
- ងងុយពេលថ្ងៃ
- ស្រមុក គាំងដង្ហើម
- ហត់ស្ទះដង្ហើម ពេលដំណេកយប់
- នោមយប់ច្រើនដង
- បែកញើសយប់ ឬឈឺក្បាល
២) រោគវិនិច្ឆ័យ
- ភ្ជាប់ឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យដែលអាចឲ្យអ្នកជំងឺសម្រាកនៅផ្ទះបាន។
- មានករណីធ្ងន់ធ្ងរ ការភ្ជាប់ឧបករណ៍ធ្វើរោគវិនិច្ឆ័យនៅក្នុងមន្ទីរពេទ្យ។
៣) ការព្យាបាល:
- ហាត់ប្រាណ ហាត់កីឡា
- ដំណេកផ្អៀង ដំណេកគ្រប់គ្រាន់
- ឧបករណ៍សម្រានយប់។
"ប្រសិនបើ លោកអ្នកមានអាការ: ដូចរៀបរាប់ខាងលើ សូមអញ្ជើញមកពិគ្រោះ និងណាត់ជាមួយវេជ្ជបណ្ឌិតជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាល។"

#មន្ទីរពេទ្យកាល់ម៉ែត

ផ្នែកមន្ទីរពិសោធន៍នៃមន្ទីរពេទ្យកាល់ម៉ែតតែងតែបន្តការបង្កើនសមត្ថភាព និងពង្រីកវិសាលភាព   តេស្តដែលអាចធ្វើបាន ដោយតែងតែនាំមកជា...
24/04/2026

ផ្នែកមន្ទីរពិសោធន៍នៃមន្ទីរពេទ្យកាល់ម៉ែតតែងតែបន្តការបង្កើនសមត្ថភាព និងពង្រីកវិសាលភាព តេស្តដែលអាចធ្វើបាន ដោយតែងតែនាំមកជាមួយនូវបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងផ្តល់ជូននូវលទ្ធផលមន្ទីរពិសោធន៍មានគុណភាព ត្រឹមត្រូវ ឆាប់រហ័ស និងទាន់ពេលវេលា។

នៅថ្ងែទី២០ ខែមេសា ឆ្នាំ២០២៦ នេះ មន្ទីរពេទ្យកាល់ម៉ែតបានបំពាក់នូវម៉ាស៊ីនវិភាគ Abbott Alinity ci-series ជូនទៅផ្នែកមន្ទីរពិសោធន៍បន្ថែមលើម៉ាស៊ីនវិភាគសំណាកស្វ័យប្រវត្តិដែលមានស្រាប់នៅក្នុងផ្នែកមន្ទីរពិសោធន៍។

ផ្នែកមន្ទីរពិសោធន៍នៃមន្ទីរពេទ្យកាល់ម៉ែត អ៊ុយនីតេសេរ៉ូសាស្រ្តមានផ្តល់ជូននូវការធ្វើតេស្តដូចខាងក្រោម៖
១- តេស្ត Tumor markers (AFP, ACE, β-2microglobuline, CA125, CA19-9, CA15-3, PSA)
២- តេស្តបង្ហាញពីការរលាកសន្លាក់ (Anti-CCP, Rheumatoid Factor)
៣- តេស្តបង្ហាញពីបញ្ហាបេះដូង (Troponin-I, NT-proBNP)
៤- តេស្តបង្ហាញពី Allergy (Total IgE )
៥- តេស្តបង្ហាញពីវត្តមានជំងឺឆ្លងផ្សេងៗដូចជា ជំងឺគ្រុនឈាម Hepatitis B, Hepatitis C, HIV, Syphilis, Toxoplasmosis, Rubella, Cytomegalovirus, Herpes Simplex virus, Procalcitonin
៦- តេស្តរកកំរិតអ័រម៉ូន (β-HCG, LH, FSH, Estradiol, Prolactin, Progesterone, Testosterone)
៧- តេស្តនៃភាពស្លេកស្លំាង និងមេតាប៉ូលីស (Cortisol, Ferritin, Folate, Vitamin B12)
៨- តេស្តរកអ័រម៉ូនក្រពេញ Thyroid (FT3, FT4, TSH, Anti-Tg, Anti-TPO, Anti-TSHR, Thyroglobulin)
៩- តេស្តរកកំរិតថ្នាំក្នុងឈាមដូចជា Amikacin, Vancomycin, Cyclosporine, Methotrexate, Digoxin
១០- តេស្តបង្ហាញហានិភ័យនៃការដាច់សរសៃឈាម (Homocysteine)
១១- តេស្តរកបរិមាណអង់ទីហ្សែន HBsAg (HBsAg quantitative)
១២- តេស្តពិនិត្យទារកទើបនឹងកើត (G6PD & TSH Newborn screening test)

មន្ទីរពិសោធន៍នៃមន្ទីរពេទ្យកាល់ម៉ែត តែងតែខិតខំប្រឹងប្រែង និងបន្តបង្កើនសមត្ថភាពក្នុងការធ្វើតេស្តមន្ទីរពិសោធន៍អោយទទួលបានលទ្ធផលប្រកបដោយគុណភាព និងប្រសិទ្ធភាព ហើយថែមទាំងពង្រីកវិសាលភាពតេស្តមន្ទីរពិសោធន៍ អោយកាន់តែសំបូរបែបបន្ថែមទៀត ដើម្បីចូលរួមចំណែកការធ្វើនវានុវត្តន៍ខាងផ្នែកបច្ចេកទេស និងការផ្តល់ជូនសេវាព្យាបាលថែទាំជូនដល់អ្នកជំងឺ ប្រកបដោយឧត្តមភាពខ្ពស់។

#មន្ទីរពេទ្យកាល់ម៉ែត

ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ឈុន ស៊ីរ៉ុន ដែលកំពុងសម្រាក...
24/04/2026

ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ឈុន ស៊ីរ៉ុន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត

ព្រឹកថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានអញ្ជើញចូលសួរសុខទុក្ខសុខភាព ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន លេខាធិការគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល នៅមន្ទីរពេទ្យកាល់ម៉ែត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងបានជម្រាបជូនអំពីការ បន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ក្នុងការព្យាបាល ថែទាំ សុខភាពឲ្យបានល្អប្រសើរពីក្រុមគ្រូពេទ្យគ្រប់ជំនាញរបស់មន្ទីរពេទ្យកាល់ម៉ែត។

ជាចុងក្រោយឯកឧត្តមសាស្ត្រាចារ្យបានគោរពជូនពរ ឯកឧត្តមបណ្ឌិត ឲ្យឆាប់មានសុខភាពល្អ និងកម្លាំងពលំមាំមួនឡើងវិញ។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ឈុន ស៊ីរ៉ុន ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គនាយកមន្ទីពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត ព្រមទាំងបុគ្គលិកមន្ទីពេទ្យគ្រប់រូប និងបានកោតសរសើរអស់ពីដួងចិត្ត ដល់ការខិតខំប្រឹងប្រែងយកអស់ពីសមត្ថភាពក្នុងការព្យាបាល និងថែទាំអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវផងដែរ ជាពិសេសសមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ជាមួយនឹងបច្ចេកទេស វះកាត់ ពិនិត្យព្យាបាលប្រកបដោយវិជ្ជាជីវៈវេជ្ជសាស្ត្រខ្ពស់ របស់វេជ្ជបណ្ឌិតឯកទេស ដែលបានជួយដោះស្រាយបញ្ហាសុខភាពរបស់ឯកឧត្តមបណ្ឌិតទទួលបានជោគជ័យ។

#មន្ទីរពេទ្យកាល់ម៉ែត

តើរោគសញ្ញានៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ( Stroke ) មានអ្វីខ្លះ?រោគសញ្ញាសំខាន់ៗមាន៖  - ពិបាកនិយាយភ្លាមៗ ឬនិយាយមិនបាន -...
23/04/2026

តើរោគសញ្ញានៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ( Stroke ) មានអ្វីខ្លះ?

រោគសញ្ញាសំខាន់ៗមាន៖
- ពិបាកនិយាយភ្លាមៗ ឬនិយាយមិនបាន
- ទន់ដៃ ជើង មួយចំហៀងភ្លាមៗ (ពាក្យខ្មែរយើងថាស្លាប់មួយចំហៀងខ្លួន)
- វៀចមុខភ្លាមៗ

សូមបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យអោយបានលឿនភ្លាមៗ( ក្រោម ៤ ម៉ោង ) ដើម្បីទទួលការព្យាបាលទំនើបចុងក្រោយ ដែលអាចជួយអោយអត្រាជាសះស្បើយមានកំរិតខ្ពស់ ពិសេសករណីស្ទះសរសៃឈាមខួរក្បាល។
ថ្នាក់សរសៃរឈាមខួរក្បាលបំផ្លាញអនាគតអ្នក ឬក៏ក្រុមគ្រួសារអ្នក។

#មន្ទីរពេទ្យកាល់ម៉ែត

ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោកជំទាវ បានដឹកនាំប្រតិភូមន្ទីរពេទ្យកាល់ម៉ែត អញ្ជើញចូលរួមដ...
23/04/2026

ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោកជំទាវ បានដឹកនាំប្រតិភូមន្ទីរពេទ្យកាល់ម៉ែត អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោកសាស្រ្តាចារ្យមហាបរិញ្ញា សៀង ថារិទ្ធ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានដឹកនាំប្រតិភូមន្ទីរពេទ្យកាល់ម៉ែត អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោកសាស្រ្តាចារ្យមហាបរិញ្ញា សៀង ថារិទ្ធ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ០១:០៣ នាទីរំលងអាធ្រាត្រ ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខ ដោយសេចក្ដីសោកស្ដាយអាឡោះអាល័យជាទីបំផុត ជាមួយលោកស្រី សុខ សូលីដា ព្រមទាំងក្រុមគ្រួសារ ព្រោះថាការបាត់បង់លោកសាស្រ្តាចារ្យមហាបរិញ្ញា សៀង ថារិទ្ធ គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ដ៏ប្រពៃមួយរូប ដែលពោរពេញដោយគុណូបការៈដ៏ធំធេង និងជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ភរិយា កូនៗ និងចៅៗ។ ជាពិសេសមរណភាពរបស់លោកសាស្រ្តាចារ្យ គឺជាការបាត់បង់នូវបញ្ញាវ័ន្តដ៏មានតម្លៃរបស់វិស័យសុខាភិបាល ក៏ដូចជាសាស្ត្រាចារ្យបង្ហាត់បង្រៀននិស្សិត និងការជួយបណ្តុះបណ្តាលចែករំលែកបទពិសោធន៍ ការសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ និងសកម្មភាពសប្បុរសធម៌ជួយសង្គមនានាច្រើនរាប់មិនអស់។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកសាស្រ្តាចារ្យមហាបរិញ្ញា សៀង ថារិទ្ធ បានចាប់ បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

#មន្ទីរពេទ្យកាល់ម៉ែត

ការវះកាត់ធ្មេញថ្គាមទាល់ខាងក្រោម!ធ្មេញថ្គាមទាល់ ឬធ្មេញថ្គាមធំទី៣ ជាធ្មេញដែលដុះក្រោយគេ ស្ថិតនៅក្នុងចន្លោះអាយុពី១៨ ទៅ២០ឆ្នា...
22/04/2026

ការវះកាត់ធ្មេញថ្គាមទាល់ខាងក្រោម!

ធ្មេញថ្គាមទាល់ ឬធ្មេញថ្គាមធំទី៣ ជាធ្មេញដែលដុះក្រោយគេ ស្ថិតនៅក្នុងចន្លោះអាយុពី១៨ ទៅ២០ឆ្នាំ។ ធ្មេញថ្គាមទាល់មានចំនួន៤ គឺខាងលើ២ និងខាងក្រោម២ ហើយជាញឹកញាប់ យើងសង្កេតឃើញថា ធ្មេញថ្គាមទាល់ខាងក្រោមភាគច្រើនដុះផ្អៀង ឬកប់មួយផ្នែក ឬកប់ទាំងមូលនៅក្នុងឆ្អឹង ដែលប្រឈមនឹងការវះកាត់យកចេញ។

១) ហេតុអ្វីត្រូវធ្វើការវះកាត់ថ្គាមទាល់?
តាមរយៈ NICE guideline (National Institute For Health and Clinical Excellence) ការវះកាត់ថ្គាមទាល់ធ្វើឡើងក្នុងករណីដូចខាងក្រោម៖
- ការរលាកអញ្ចាញ ឬហើមសាច់ដែលគ្របលើធ្មេញថ្គាមទាល់ញឹកញាប់
- ធ្មេញថ្គាមទាល់ដែលពុកផុយមិនអាចប៉ះបាន
- ធ្មេញថ្គាមទាល់ដែលបង្ករោគនៅចុងរឹសធ្មេញ
- ធ្មេញថ្គាមទាល់ដែលធ្វើអោយថ្គាមធំទី២ពុក ឬបង្កជំងឺរលាកជាលិការជុំវិញធ្មេញដែលមានជំរៅលើសពី ៥ម.ម
- ធ្មេញថ្គាមទាល់ដែលបង្កជាគីសធ្មេញ ឬដុំសាច់ផ្សេងៗ
- មុនពេលពត់តម្រង់ធ្មេញ ឬវះកាត់កែតម្រូវឆ្អឹងថ្គាម
- ធ្មេញថ្គាមទាល់ដែលស្ថិតនៅតំបន់ឆ្អឹងបាក់បែក
- ការវះកាត់ថ្គាមទាល់ចេញមុនពេលអ្នកជំងឺព្យាបាលសុខភាពមួយចំនួនដូចជាៈ
+ មុនពេលបាញ់កាំរស្មីដើម្បីព្យាបាលជំងឺមហារីកតំបន់ក និងក្បាល
+ មុនពេលវះកាត់ផ្លាស់ប្តូរសរីរាង្គ
+ មុនពេលព្យាបាលដោយថ្នាំគីមី
+ មុនពេលការព្យាបាលដោយថ្នាំ Biphosphonate

២) តើត្រូវធ្វើដូចម្តេចដើម្បីទទួលបានការវះកាត់ថ្គាមទាល់អោយមានសុវត្ថិភាព?
ត្រូវធ្វើការប្រឹក្សាជាមួយទន្តបណ្ឌិតដែលមានជំនាញច្បាស់ ព្រោះគ្រូពេទ្យធ្មេញអាចធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទៅតាមស្ថានភាពអ្នកជំងឺដោយពឹងផ្អែកលើ
- ការដឹងពីប្រវត្តិសុខភាពទូទៅរបស់អ្នកជំងឺ
- ការពិនិត្យលើសុខភាពមាត់ធ្មេញទូទៅ
- ការពិនិត្យក្រៅមាត់ លើផ្ទៃមុខ
- ការពិនិត្យក្នុងមាត់
- ការថតឆ្លុះជាមួយបច្ចេកវិទ្យាទំនើប ដូចជា Panoramic X-ray, CBCT ឬ CT Scan ជាដើម ក្នុងករណីស្មុគស្មាញ
- បច្ចេកទេសក្នុងការវះកាត់ដ៏ត្រឹមត្រូវ និងឧបករណ៍មានអនាម័យ
- ការប្រើប្រាស់ថ្នាំក្រោយការវះកាត់
- ការគ្រប់គ្រងផលវិបាកផ្សេងៗ មុន កំឡុងពេល និងក្រោយការវះកាត់

៣) តើពេលណាគួរតែធ្វើការវះកាត់ថ្គាមទាល់?
ជាទូទៅ ប្រសិនបើទន្តបណ្ឌិតពិនិត្យឃើញថា ធ្មេញថ្គាមទាល់ត្រូវការវះកាត់យកចេញ ពេលវេលាដ៏សាកសមបំផុត គឺពេលអ្នកជំងឺនៅវ័យក្មេង ព្រោះថា
- ងាយស្រួលយកចេញ ព្រោះមនុស្សចាស់មានកំហាប់ឆ្អឹងក្រាស់
- ឆាប់ជាសះស្បើយ និងជួបនូវគុណវិបត្តិតិចតួច
- ដើម្បីជៀសវាងផលវិបាកផ្សេងៗ បង្កឡើងដោយថ្គាមទាល់

៤) តើក្នុងករណីអ្នកជំងឺមានការភ័យខ្លាចខ្លាំង តើគួរធ្វើដូចម្តេច?
ជាមួយបច្ចេកទេសរីកចំរើន យើងអាចធ្វើការដាក់ថ្នាំសណ្តំ (អោយដឹងខ្លួន ឬមិនអោយដឹងខ្លួន) មុនពេលវះកាត់ ហើយអាចយកធ្មេញថ្គាមទាល់ចេញទាំងអស់ (៤ធ្មេញ) ក្នុងពេលតែមួយបាន ក្នុងពេលវះកាត់តែមួយលើក។

«សូមមេត្តាមកជួបក្រុមទន្តបណ្ឌិតជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានប្រឹក្សា និងពិភាក្សាអំពីជម្រើសនៃការព្យាបាលស្របទៅតាមស្ថានភាពអ្នកជំងឺម្នាក់ៗ។»

#មន្ទីរពេទ្យកាល់ម៉ែត

ព័ត៌មានចាំបាច់ដែលអ្នកជំងឺគួរដឹង មុនទទួលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលដោយ “ការឆ្លុះក្រពះ”!ការឆ្លុះ ឬសុងក្រពះ គឺជាមធ្យោបាយ...
21/04/2026

ព័ត៌មានចាំបាច់ដែលអ្នកជំងឺគួរដឹង មុនទទួលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលដោយ “ការឆ្លុះក្រពះ”!

ការឆ្លុះ ឬសុងក្រពះ គឺជាមធ្យោបាយមួយសម្រាប់ការធ្វើរោគវិនិច្ឆ័យ ក៏ដូចជាព្យាបាលទៅលើភាពមិនប្រក្រតីនៃប្រដាប់រំលាយអាហារផ្នែកខាងលើដូចជា បំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។
ដើម្បីអោយអ្នកទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីដំណើរការនៃការឆ្លុះក្រពះនេះ ពួកយើងស្នើសុំអោយអ្នក អានឯកសារនេះដោយយកចិត្តទុកដាក់។ ក្រុមគ្រូពេទ្យនឹងរង់ចាំផ្តល់ព័ត៌មានបន្ថែមទៀតសម្រាប់អ្នក បើសិនជាអ្នកមិនសូវយល់ត្រង់ចំណុចណាមួយ និងមានចម្ងល់ផ្សេងៗក្រៅពីនេះ។

ក) ហេតុអ្វីបានជាអ្នកត្រូវធ្វើការឆ្លុះក្រពះ?
បច្ចុប្បន្ននេះ “ការឆ្លុះក្រពះ” នៅតែជាមធ្យោបាយល្អ និងច្បាស់ជាងគេបំផុត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទៅលើជំងឺផ្សេងៗនៃបំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។

ខ) តើយើងគួរតែត្រៀមខ្លួនដូចម្តេច មុនការឆ្លុះក្រពះ?
អ្នកត្រូវអត់អាហារយ៉ាងតិច ៦ម៉ោងមុនការឆ្លុះក្រពះ។

គ) តើការឆ្លុះក្រពះដំណើរការទៅយ៉ាងដូចម្តេច?
អ្នកនឹងត្រូវបានដាក់អោយសម្រាកនៅលើគ្រែ ហើយយើងនឹងដាក់ឧបករណ៍ទន់មួយ ហៅថា “អង់ដូស្កុប” រាងដូចទុយោ ដែលភ្ជាប់នឹងកាមេរ៉ា ចូលទៅក្នុងមាត់របស់អ្នក ដើម្បីពិនិត្យមើល បំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។

ឃ) តើការឆ្លុះក្រពះមានការលំបាកដែរឬទេ ?
ការឆ្លុះក្រពះ ដោយថ្នាំសណ្តំ មិនមានការលំបាកទេ ។ អ្នកជំងឺគេងលក់ក្នុងពេលដំណើការនៃការឆ្លុះ ។ គាត់មិនមានអារម្មណ៍ដឹងថាគាត់បានឆ្លុះរួចផង។

ង) តើមានផលវិបាកអ្វីខ្លះកើតឡើង កំឡុងពេល ឬក្រោយការឆ្លុះក្រពះ?
គ្រប់សកម្មភាព ឬអន្តរាគមន៍វេជ្ជសាស្រ្ត ទៅលើរាងកាយរបស់មនុស្ស បើទោះជាស្ថិតក្រោមលក្ខខ័ណ្ឌល្អបំផុតនៃ
សមត្ថភាពគ្រូពេទ្យ និងបើទោះជាអនុវត្តក្រោមលក្ខខ័ណ្ឌសុវត្ថិភាព ដែលស្របនឹងទិន្នន័យវិទ្យាសាស្រ្តបច្ចុប្បន្ន យ៉ាងណាក៏ដោយ ភាគរយនៃការកើតជាផលវិបាកនៅតែមាន ប៉ុន្តែក្នុងអត្រាទាបបំផុត។

សម្រាប់ការឆ្លុះក្រពះ ផលវិបាកដែលអាចកើតឡើងគឺកម្រខ្លាំង ផលវិបាកទាំងនោះរួមមាន៖
- ការរងរបួស ឬការរហែកភ្នាសជញ្ជាំងប្រដាប់រំលាយអាហារ ដែលតម្រូវអោយធ្វើការវះកាត់ (លទ្ធផលអាស្រ័យតាមករណីនីមួយៗ)។
- នៅក្នុងករណីកម្របំផុត ការហូរឈាមមិនបាត់ ក៏អាចតម្រូវអោយមានការវះកាត់ដូចគ្នា។ ក្នុងករណីខ្លះ អ្នកជំងឺអាចនឹងត្រូវការការបញ្ចូលឈាម។
- ផលវិបាកផ្សេងៗទៀតអាចកើតមានដែរ តែកម្រខ្លាំង ដូចជា វិបត្តិបេះដូង និងសរសៃឈាម វិបត្តិដង្ហើម និងការឆ្លងរោគជាដើម។
- ផលវិបាកទាំងនេះអាចកើតឡើង អាស្រ័យទៅតាមកត្តាផ្សេងៗ ដូចជាជំងឺប្រចាំកាយ ប្រវត្តិជំងឺពីមុន រឺក៏ការផឹកថ្នាំដែលមានផលប៉ះពាល់មួយចំនួន។

“ក្រុមការងារឯកទេសជំនាញផ្នែកថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត ស្វាគមន៍ និងត្រៀមរួចជាស្រេច ផ្តល់ជូនបន្ថែមអំពីព័ត៌មានលំអិតអំពីបញ្ហាទាំងនេះ ជូនដល់អ្នកជំងឺគ្រប់រូប នៅមន្ទីរពេទ្យកាល់ម៉ែតដោយផ្ទាល់។”

#មន្ទីរពេទ្យកាល់ម៉ែត

ការទទួលនិងការដឹកនាំបែបតម្រង់ទិស(Orientation) សម្រាប់និស្សិតកម្មសិក្សាផ្នែកគិលានុបដ្ឋាក ឆ្នាំទី៣ និងទី៤ ដែលមកពីសាលាបច្ចេក...
20/04/2026

ការទទួលនិងការដឹកនាំបែបតម្រង់ទិស(Orientation) សម្រាប់និស្សិតកម្មសិក្សាផ្នែកគិលានុបដ្ឋាក ឆ្នាំទី៣ និងទី៤ ដែលមកពីសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

នាព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ នេះ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត, លោក ជា សុភក្រ្តមុនីរ័ត្ន ប្រធានក្រុមការងារបណ្ដុះបណ្ដាលនៃមន្ទីរពេទ្យកាល់ម៉ែត អមដោយលោក សៀង សុធា ទីប្រឹក្សាការិយាល័យបច្ចេកទេសជួយកិច្ចការងារថែទាំ រួមជាមួយក្រុមការងារបណ្ដុះបណ្ដាលនៃមន្ទីរពេទ្យកាល់ម៉ែត បានរៀបចំបើកវគ្គស្តីអំពីកម្មវិធីតម្រង់ទិស(Orientation) និងទទួលនិស្សិតកម្មសិក្សាផ្នែកគិលានុបដ្ឋាកចំនួន ៥៥នាក់នៅសាលប្រជុំធំជាន់ទី៥ អគារប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យកាល់ម៉ែត។

គោលបំណងសំខាន់ៗនៃការតម្រង់ទិស (Orientation) រួមមាន៖
១) ស្វែងយល់ពីមន្ទីរពេទ្យ៖ ណែនាំអំពីទីតាំង លំហូរនៃអ្នកជំងឺ និងរចនាសម្ព័ន្ធដឹកនាំ ដើម្បីឱ្យនិស្សិតងាយស្រួលក្នុងការស្គាល់និងកំណត់ចំណាំ។
២) ការពង្រឹងលើវិន័យ៖ បង្ហាញពីបទបញ្ជាផ្ទៃក្នុងយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវការអនុវត្តការងារប្រកបដោយរបៀបរៀបរយ និងប្រកបដោយសុវត្ថិភាពជូនអ្នកជំងឺ។
៣) ក្រមសីលធម៌វិជ្ជាជីវៈ៖ ការបណ្ដុះស្មារតីទទួលខុសត្រូវ និងការអនុវត្តឱ្យស្របតាមស្ដង់ដារបច្ចេកទេសថែទាំវេជ្ជសាស្ត្រនិងដែនកំណត់វិជ្ជាជីវៈថែទាំ។

ក្រុមការងារថែទាំមានការសង្ឃឹមជឿជាក់មុតមាំថា តាមរយៈការចុះកម្មសិក្សានៅក្នុងមន្ទីរពេទ្យកាល់ម៉ែត និស្សិតទាំងអស់នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងដ៏មានតម្លៃ ដើម្បីក្លាយជាគិលានុបដ្ឋាក-យិកា ដែលមានសមត្ថភាព និងក្រមសីលធម៌ខ្ពស់នាពេលអនាគតស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល។

#មន្ទីរពេទ្យកាល់ម៉ែត

តើជំងឺរបេងជាជំងឺឆ្លង ឬជាជំងឺតំណរពូជ?១) ជំងឺតំណរពូជ២) ជំងឺឆ្លងសូមបងប្អូនចូលរួមឆ្លើយទាំងអស់គ្នាតាមរយៈ Comment ដោយជ្រើសរើសច...
19/04/2026

តើជំងឺរបេងជាជំងឺឆ្លង ឬជាជំងឺតំណរពូជ?

១) ជំងឺតំណរពូជ
២) ជំងឺឆ្លង

សូមបងប្អូនចូលរួមឆ្លើយទាំងអស់គ្នាតាមរយៈ Comment ដោយជ្រើសរើសចម្លើយណាមួយដែលគិតថាត្រឹមត្រូវ។
Please Like & Share!
#មន្ទីរពេទ្យកាល់ម៉ែត

ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យ និងថ្នាក់ដឹកនាំ មន្ត្រីរាជការបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត ផ្ញ...
18/04/2026

ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យ និងថ្នាក់ដឹកនាំ មន្ត្រីរាជការបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត ផ្ញេីសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

Address

No. 3, Monivong Bvld, Sangkat Sras Chok, Khan Daun Penh, Kingdom Of Cambodia
Phnom Penh
120210

Website

https://t.me/calmette_hospital

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital:

Share