
18/08/2025
🇰🇭🙏បេសកកម្ម ជួយកៀរគរថវិកា ដើម្បីទិញសម្ភារៈ និងស្បៀងអាហារជូនទៅកាន់វីរៈកងទ័ពជួរមុខនៅខេត្តព្រះវិហារ ថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២៥🇰🇭🇰🇭🇰🇭។
🇰🇭ដោយគ្រាន់តែទិញអាវមួយតម្លៃ១០$ (ថ្លៃដើម៥$) នោះបងប្អូននឹងអាចរួមចំណែកជួយដោយផ្ទាល់ជាមួយមូលនិធិ វី អា វ័ន ធីម។
*អត្ថន័យអាវ
🇰🇭១.អាវពណ៌ស បង្ហាញពីទឹកចិត្តខ្មែរដ៏ល្អផូរផង់ ទឹកចិត្តស្មោះសនៃប្រជាជនដែលជាជាតិសាសន៍មួយដ៏ចំណាស់នៅអាស៊ី ក្នុងនោះក៏មានអ្នកម្នាក់ផងដែរ។
🇰🇭២.រូបអង្គរពីមុខ បង្ហាញពីស្នាដៃដ៏អស្ចារ្យតែមួយគត់ក្នុងលោករបស់បុព្វបុរសខ្មែរ ដែលជាអត្តសញ្ញាណ និងព្រលឹងជាតិ ព្រមទាំងជាសម្បត្តិរបស់ពិភពលោក។
🇰🇭៣.Cambodia loves peace បង្ហាញទៅកាន់ពិភពលោកថា កម្ពុជាស្រឡាញ់សន្តិភា កម្ពុជាជាមិត្តរបស់ប្រជាជននៅលើសាកលលោក ហើយបច្ចុប្បន្ន យើងកំពុងត្រូវបានចោរសៀមឈ្លានពានទឹកដី។
🇰🇭៤.រូបប្រាសាទព្រវិហារ បង្ហាញពីស្នាដៃរបស់ដូនតាខ្មែរដ៏ល្អឥតខ្ចោះនៅលើកំពូលភ្នំដងរែកដ៏សែនខ្ពស់ស្កឹមស្កៃ បានទទួលស្គាល់ជាសម្បត្តិរបស់ពិភពលោក ហើយត្រូវបានជនអប្បិយកំពុងបំផ្លាញ។
🇰🇭៥.រូបប្រាសាទអង្គរ និងឃ្លាដ៏មានអត្ថន័យ បង្ហាញថា យើងរស់ក្រោមស្មារតីអង្គរ សម្លេងមួយ គោលដៅមួយ (One Voice One Goal) «យើងត្រូវតែរស់ដើម្បីកម្ពុជា» ជាសាររំលឹកដាស់ស្មារតីដល់ពលរដ្ឋគ្រប់រូបឱ្យចងចាំជានិច្ចថា គ្រប់ការគិត និងសកម្មភាពទាំងអស់របស់យើង គឺត្រូវរក្សានូវឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ។
🇰🇭៦.រូបវីរៈកងទ័ព អង្គុយឱបផែនទីខ្មែរ បង្ហាញថា ស៊ូស្លាប់ដើម្បីជាតិ ការពារទឹកដីមិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ(1mm)
🇰🇭៧.រូបឡូហ្គូមូលនិធិវី អា វ័ន ធីម បង្ហាញពីបេសកកម្មទាំងបីដែលយើងបានធ្វើមកជាប្រចាំគឺ អប់រំ សុខភាព បរិស្ថាន។