24/10/2023
💊💊ក្រុមថ្នាំផ្សះ ដែលមិនគួរប្រើសម្រាប់កុមារ💊💊
1. ក្រុម Cyclin💊
- ថ្នាំ៖ Tetracycline, Doxycycline, Minocyclin
- គ្រោះថ្នាក់៖ ប៉ះពាល់ដល់ឆ្អឹងនិងធ្មេញរបស់កុមារ បង្កឱ្យមានដូរពណ៏ធ្មេញខុសធម្មតា និងមិនរឹងមាំ ,ការថយចុះលូតលាស់ឆ្អឹង។
- មិនប្រើសម្រាប់កុមារអាយុក្រោម 8 ឆ្នាំ
2. ក្រុម Quinolon💊
- ថ្នាំ៖ Ciprofloxacin, Ofloxacin, Levofloxacin, Moxifloxacin
- គ្រោះថ្នាក់: បណ្តាលឱ្យប៉ះពាល់ដល់ការលូតលាស់ឆ្អឹងខ្ចី រលាកសរសៃពួរនិងសរសៃពួរ achiles tendon បើប្រើក្នុងពេលវែង។
- មិនប្រើសម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ
3. ក្រុម Phenicol💊
- ថ្នាំ៖ Cloramphenicol
- គ្រោះថ្នាក់: បណ្តាលឱ្យប៉ះពាល់ខួរឆ្អឹង, រលាកសសៃអុបទិក(ភ្នែក) និងធ្ងន់ធ្ងរ មាន grey baby syndrome
- កុំប្រើសម្រាប់ទារកនិងកុមារអាយុក្រោម ៦ ខែ។
4. ក្រុម Lincosamid💊
- ថ្នាំ៖ Lincomycin , Clindamycin
- គ្រោះថ្នាក់: បណ្តាលឱ្យមានជំងឺ Pseudomembranous Collitis(រលាកពោះវៀនធំ antibiotic-associated colitis)
- មិនប្រើសម្រាប់ក្មេងអាយុក្រោម ២ ឆ្នាំ
5. ក្រុម Aminoglycosid💊
- ថ្នាំ៖ Streptomycin, neomycin, kanamycin, amikacin, gentamycin, tobramycin
- គ្រោះថ្នាក់: បណ្តាលឱ្យមានការពុលតម្រងនោមនិងសោតវិញ្ញាណដែលនាំឱ្យថ្លង់។
-មិនប្រើសម្រាប់ ទារក newborn baby
6. ក្រុម Sulfamid💊
- ថ្នាំ៖ Sulfaguanidin, Sulfadiazin, Sulfasalazin, Sulfamethoxazol.
- គ្រោះថ្នាក់៖ បណ្តាលឱ្យចង្អោរក្អួត រាគ ប៉ះពាល់ប្រព័ន្ធផលិតឈាម អាឡែកហ្សី ហានិភ័យកើតជាដុំគ្រួស ឬ អាចកើតទឹកនោមផ្អែមចំពោះកុមារ។
- កុំប្រើសម្រាប់ទារក newborn