Techo Santepheap National Hospital

Techo Santepheap National Hospital Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Techo Santepheap National Hospital, Hospital, Phnom Penh.

ទំព័រ​ផ្លូវការ​​របស់​មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​
Offical Page of Techo Santepheap National Hospital
Hotline: 087 781 119
Email: tsnh.hospital@gmail.com
Website: https://tsnh.gov.kh

យយល់ដឹងពីជំងឺលើសសម្ពាធឈាម អំណានលើឧបករណ៍វាស់សម្ពាធឈាម​ សម្រាប់​បងប្អូន​តាមដាន​សម្ពាធ​ឈាម​ដោយ​ខ្លួនឯង​នៅផ្ទះ​។ ករណី​មាន​សញ...
18/08/2025

យយល់ដឹងពីជំងឺលើសសម្ពាធឈាម អំណានលើឧបករណ៍វាស់សម្ពាធឈាម​ សម្រាប់​បងប្អូន​តាមដាន​សម្ពាធ​ឈាម​ដោយ​ខ្លួនឯង​នៅផ្ទះ​។ ករណី​មាន​សញ្ញា​គួរ​បារម្ភ​ សូម​អញ្ជើញ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។

យល់ដឹងពីសញ្ញានៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូកBE FAST
18/08/2025

យល់ដឹងពីសញ្ញានៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក
BE FAST

មន្ទីរពេទ្យ​​ជាតិ​ តេជោ​សន្តិភាពបានរៀបចំវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច និងការប្រាស្រ័យទាក់ទងក្នុងបរិបទសុខាភិបាល។————————...
15/08/2025

មន្ទីរពេទ្យ​​ជាតិ​ តេជោ​សន្តិភាពបានរៀបចំវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច និងការប្រាស្រ័យទាក់ទងក្នុងបរិបទសុខាភិបាល។
————————
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព៖ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពីលោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព លោកវេជ្ជបណ្ឌិត តាំង បូណា នាយករងមន្ទីរពេទ្យបានអញ្ជេីញចូលរួមជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច និងការប្រាស្រ័យទាក់ទងក្នុងបរិបទសុខាភិបាល។ វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​រៀបចំ​ និង​បណ្ដុះបណ្ដាល​ដោយ​​ផ្នែក​ថែទាំ​ នៃ​មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង៖
១. បង្កើនចំណេះដឹង និងជំនាញផ្នែកបដិសណ្ឋារកិច្ចសម្រាប់មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងបុគ្គលិកមិនមែនសុខាភិបាល។
២. បង្កើនសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយអ្នកជំងឺ សាច់ញាតិ និងក្រុមការងារដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល។
សូមបញ្ជាក់ផងដែលថាវគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងចំនួន២ថ្ងៃ ដែលផ្តល់នូវការគ្របដណ្តប់ដល់បុគ្គលិកទាំងអស់ដោយគិតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ចំនួន២វេន និងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ចំនួន២វេន។
វគ្គបណ្ដុះបណ្ដាលនេះបានឆ្លុះបញ្ចាំងសកម្មភាពផ្នែកទ្រឹស្ដី ការបង្ហាញអនុវត្តដោយផ្ទាល់ (Demonstration) សម្ដែង(Role Play) និងកិច្ចពិភាក្សាចែករំលែកចំណេះដឹងបន្ត។

មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្មវិធីអ្នកស្ម័គ្រចិត្តអូស្រ្តាលី (Australian Volunte...
12/08/2025

មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្មវិធីអ្នកស្ម័គ្រចិត្តអូស្រ្តាលី (Australian Volunteers Program) ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តាលី ដេីម្បី​កៀងគរ​អ្នកជំនាញ​បច្ចេកទេស​សុខាភិបាល​សម្រាប់​ការ​បណ្ដុះបណ្ដាល​បន្ត
_______

ភ្នំពេញ​៖​ នាព្រឹក​ថ្ងៃទី​១២​ ខែសីហា​ ឆ្នាំ​២០២៥​ លោកវេជ្ជ​បណ្ឌិត​ សួន​ សាមិត្ត​ នាយក​មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​បាន​ដឹកនាំ​សហការី​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី​ ប៊ូ​ មល្លិកា​ ប្រធាន​គ្រប់គ្រង​កម្មវិធី​នៃ Australian Volunteers Program (AVP) នៅ​កម្ពុជា​ព្រមទាំង​សហការី​។
កិច្ច​ពិភាក្សា​នេះ​ផ្តោតសំខាន់​លេី​ការ​ពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិការ​ ជាពិសេស​ការផ្តល់​អ្នក​ជំនាញ​ក្នុង​ការ​សហការ​បណ្តុះ​បណ្តាល​បន្តជូនដល់​មន្ត្រី​សុខាភិបាល​។
បច្ចុប្បន្ន​កម្មវិធី AVP បាន​ផ្តល់ជូន​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍ​សុខភាព​កុមារ​ដោយផ្តល់​សេវា​ពិគ្រោះ​ចំពោះ​កុមារ​ដែល​មាន​វិបត្តិ​យឺតយ៉ាវ​ក្នុង​ការ​អភិវឌ្ឍ​រាងកាយ​ និងផ្លូវចិត្ត​ ជាពិសេស​កុមារ​ដែល​មាន​បញ្ហា​អូទីស្សឹម (Autism)។
សេវា​ពិគ្រោះ​សម្រាប់​ការ​អភិវឌ្ឍ​កុមារ​មាន​ផ្តល់ជូន​នៅ​មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​រៀងរាល់​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​សុក្រ​ ពី​ម៉ោង០៨:០០ព្រឹក​ ដល់​ម៉ោង​១៦:០០រសៀល​។

នាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាពបាននាំយកអំណោយជាបរិក្ខារពេទ្យមួយចំនួនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង----------------...
07/08/2025

នាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាពបាននាំយកអំណោយជាបរិក្ខារពេទ្យមួយចំនួនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
----------------------
ខេត្តបាត់ដំបង៖ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព និង​សហការី​បានអញ្ញេីញចុះទស្សនកិច្ច និងនាំយកអំណោយជាបរិក្ខារពេទ្យមួយចំនួនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដើម្បីចូលរួមចំណែកដល់ការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។

ដំណើរទស្សនកិច្ចនេះមានគោលបំណងរួមចំណែកក្នុងការចូលរួមអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើងតាមរយៈការផ្លាស់ប្ដូរការចែករំលែកបទពិសោធន៍វិជ្ជាជីវៈ ព្រមទាំងការពង្រឹងទំនាក់ទំនងរវាងមន្ទីរពេទ្យជាតិ តេជោសន្ដិភាព និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ក្នុងឱកាសដ៏មានតម្លៃនេះលោកវេជ្ជបណ្ឌិត ហាន ឧត្តម ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកវេជ្ជបណ្ឌិត សួន សាមិត្ត និងក្រុមការងារដែលបានចំណាយពេលដ៏មមាញឹកមកទស្សនកិច្ច និងបានផ្ដល់ជូនសម្ភារចាំបាច់សម្រាប់បម្រើដល់ការងារព្យាបាលប្រជាពលរដ្ឋឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព​ទទួល​ស្វាគមន៍​គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គមដើម្បីសិក្សាលើការងារផ្ដល...
07/08/2025

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព​ទទួល​ស្វាគមន៍​គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គមដើម្បីសិក្សាលើការងារផ្ដល់សេវាជូនជំងឺដែលប្រើបណ្ណគាំពារសង្គម
---------------------------
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃ ទី៧ ខែសីហា ឆ្នាំ២០២៥​ដោយ​មាន​ការអនុញ្ញាត​ពី​លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព លោក​វេជ្ជបណ្ឌិត​ ង៉ែត​ សុបញ្ញា​ នាយក​រង​មន្ទីរពេទ្យ​ និង​សហការី​បានអញ្ញេីញទទួលស្វាគមន៍គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គមដឹកនាំដោយ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ។

ក្នុងដំណើរទស្សនកិច្ចនេះមានគោលបំណងសិក្សាលើប្រព័ន្ធនៃការបម្រើសេវាមន្ទីរពេទ្យ ការគ្រប់គ្រងមូលនិធិសុខាភិបាល និងរំហូរនៃការចំណាយរបស់អ្នកជំងឺដែលប្រើប្រាស់ប្រព័ន្ធធានារ៉ាប់រងផ្សេងៗទៀត។

ក្នុងឱកាសនេះដែរលោកជំទាវ ប៉ែន សុបភា បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ក្នុងការរៀបចំសេវាព្យាបាលប្រកបដោយគុណភាព។ លោកជំទាវបានគូសបញ្ជាក់ជាពិសេសអំពីប្រសិទ្ធភាពនៃការបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសចំពោះ អ្នកជំងឺដែលប្រើប្រាស់បណ្ណគាំពារសង្គម ដែលបានទទួលការព្យាបាលប្រកបដោយយកចិត្តទុកដាក់ និងទាន់ពេលវេលា។

លោកជំទាវបានបន្តថា ដំណើរទស្សនកិច្ចនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ សម្រាប់ការប្រមូលព័ត៌មានជាក់ស្ដែង ដើម្បីរៀបចំ និងកែលម្អគោលនយោបាយគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានទូលំទូលាយនាពេលអនាគត។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ពង្រឹងកិច្ចសហការជាមួយមន្ទីរពេទ្យប៉ៃលិន ដើម្បីត្រៀមឆ្លើយតបស្ថានការណ៍បន្ទាន់-----------------...
06/08/2025

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ពង្រឹងកិច្ចសហការជាមួយមន្ទីរពេទ្យប៉ៃលិន ដើម្បីត្រៀមឆ្លើយតបស្ថានការណ៍បន្ទាន់
---------------------
ប៉ៃលិន: នៅថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានដឹកនាំក្រុមគ្រូពេទ្យជំនាញក្រុម​ទី៣ ដើម្បីចេញទៅប្រចាំការជំនួសក្រុមចាស់ ដែលបានបញ្ចប់បេសកកម្មអស់រយៈពេល ជាច្រើនថ្ងៃកន្លងមក។ ការផ្លាស់ប្ដូរក្រុមគ្រូពេទ្យជាប្រចាំនេះ គឺជាការបង្ហាញពីភាពរៀបចំច្បាស់លាស់ ដើម្បីត្រៀមលក្ខណៈឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់ដែលអាចកើតឡើងជាយថាហេតុនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។

លោកនាយកមន្ទីរពេទ្យបានណែនាំដល់មន្ដ្រីប្ដូរវេនប្រចាំការ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព និងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តប៉ៃលិន ដើម្បីត្រៀមខ្លួនទ្រទ្រង់គ្រប់សភាពការណ៍ បម្រើសេវាថែទាំសុខភាពដល់វីរកងទ័ព និងប្រជាពលរដ្ឋដែលរស់នៅតំបន់​ព្រំដែន​។

លោកវេជ្ជបណ្ឌិតនាយកមន្ទីរពេទ្យ និងឯកឧត្តមវេជ្ជបណ្ឌិត ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនក៏បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យសុខភាពប្រជាពលរដ្ឋ និងពលករ ដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃច្រើនកុះករនាថ្ងៃនេះ។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានរៀបចំកិច្ចប្រជុំគណៈកម្មការប្រចាំសប្ដាហ៍ស្ដីពីការពង្រឹងសេវាព្យាបាល និងត្រៀមឆ្លើយតបស្ថានកា...
06/08/2025

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានរៀបចំកិច្ចប្រជុំគណៈកម្មការប្រចាំសប្ដាហ៍ស្ដីពីការពង្រឹងសេវាព្យាបាល និងត្រៀមឆ្លើយតបស្ថានការណ៍បន្ទាន់នៅតាមព្រំដែន
---------------------
នៅព្រឹកថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានរៀបចំកិច្ចប្រជុំគណៈកម្មការប្រចាំសប្ដាហ៍លើកទី១ នៃខែសីហា​ ឆ្នាំ២០២៥។ កិច្ចប្រជុំដ៏សំខាន់នេះ មានគោលបំណងពង្រឹងគុណភាពបម្រើសេវាសុខាភិបាលជាទូទៅ និងត្រៀមឆ្លើយតបក្នុងករណីមានការផ្ទុះអាវុធឡើងវិញនៅតាមតំបន់ព្រំដែន។

ក្រោមអធិបតីភាពរបស់លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យ បានណែនាំដល់មន្ដ្រី និងបុគ្គលិកទាំងអស់បន្តការងារ​ព្យាបាល​អ្នកជំងឺតាមប្រក្រតី ថែមទាំងបន្ដយកចិត្តទុកដាក់ ព្យាបាល ថែទាំ ជនភៀសសឹក និងយោធាជួរមុខដោយយកចិត្តទុកដាក់ប្រកបដោយប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំនេះ លោកវេជ្ជបណ្ឌិតនាយកមន្ទីរពេទ្យបានឱ្យក្រុមការងារដែលកំពុងប្រចាំការនៅខេត្តកោះកុង និងប៉ៃលិន បន្តសហការយ៉ាងជិតស្និទ្ធជាមួយ មន្ទីរពេទ្យបង្អែកខេត្តសម្ព័ន្ធមេត្រីភាព ផ្តោតលើការផ្លាស់ប្ដូរបទពិសោធន៍ និងបច្ចេកទេសព្យាបាល ដើម្បីត្រៀមឆ្លើយតបក្នុងករណីមានភាពអាសន្ន ឬមានការផ្ទុះអាវុធសារជាថ្មីនៅតាមព្រំដែន។

ជាចុងក្រោយលោកនាយកបានថ្លែងអំណរគុណដល់មន្ដ្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យជាតិ តេជោសន្ដិភាពទាំងអស់ ក្នុងការបម្រើប្រជាជនប្រកបដោយវិជ្ជាជីវៈ និងសីលធម៌ខ្ពស់ ព្រមទាំងការត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបគ្រប់កាលៈទេសៈ។

05/08/2025
សារលិខិត​ជូនពរ​ សម្ដេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះម...
04/08/2025

សារលិខិត​ជូនពរ​ សម្ដេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ឱកាស​​ចម្រើន​ជន្មាយុ​គម្រប់​ ៧៣​ឆ្នាំ​ ឈាន​ចូល​ ​៧៤​ឆ្នាំ​។
គោរព​ជូនពរ​ពីក្រុម​ប្រឹក្សា​ភិបាល​ ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ​ មន្ត្រី​រាជការ​ និង​បុគ្គលិក​ទាំង​អស់​ នៃ​មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​។

មន្ទីរពេទ្យជាតិ តេជោសន្តិភាព បន្តបេសកកម្មចុះជួយគាំទ្រការងារបច្ចេកទេសដល់មន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពខេត្ត​ប៉ៃលិន និងកោះកុ...
02/08/2025

មន្ទីរពេទ្យជាតិ តេជោសន្តិភាព បន្តបេសកកម្មចុះជួយគាំទ្រការងារបច្ចេកទេសដល់មន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពខេត្ត​ប៉ៃលិន និងកោះកុង
----------------------------
ថ្ងៃសៅរ៍ ៨កើត ខែស្រាពណ៍​ ឆ្នាំម្សាញ់ សប្តស័ក​ ព.ស.២៥៦៩ត្រូវ​នឹង​ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នេះក្រុមការងារជំនាញបច្ចេកទេសនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដឹកនាំដោយលោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យ បានបន្តចុះបំពេញបេសកកម្មយ៉ាងសកម្មដើម្បីជួយគាំទ្រ និងពង្រឹងគុណភាពសេវាព្យាបាលនៅតាមមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពក្នុងខេត្តប៉ៃលិន និងខេត្តកោះកុង។

សកម្មភាពនៃបេសកកម្មរួមមាន​ ការជួយរៀបចំបន្ទប់វះកាត់ បន្ទប់ក្រោយវះកាត់ បន្ទប់សង្គ្រោះបន្ទាន់ មន្ទីរពិសោធន៍ បណ្ដុះបណ្ដាលជាក់ស្តែងដល់គ្រូពេទ្យ ការសង្គ្រោះបន្ទាន់ក្នុងគ្រាអាសន្ន និងការបញ្ជូនអ្នកជំងឺ។ លើសពីនេះក៏មានការបង្ហាត់​បង្ហាញផ្ទាល់ពីរបៀបប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម និងការថែទាំអ្នកជំងឺក្រោយវះកាត់ប្រកបដោយសុវត្ថិភាព។

លោកវេជ្ជបណ្ឌិត សួន សាមិត្ត រួមជាមួយក្រុមការងារបានចុះសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្តផ្ទាល់ដល់មន្ត្រីសុខាភិបាល និងកងកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មនៅច្រកចាំយាមដើម្បីសម្របសម្រួល និងទទួលពលករខ្មែរដែលមាតុភូមិ​និវត្ត​មកវិញ​។

គណៈប្រតិភូជប៉ុនអញ្ជេីញទស្សនកិច្ចមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាពិ...
31/07/2025

គណៈប្រតិភូជប៉ុនអញ្ជេីញទស្សនកិច្ចមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាពិសេសជំងឺផ្ដាសាយបក្សី H5N1
----------------------

នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបានទទួលស្វាគមន៍ចំពោះគណៈប្រតិភូនៃវិទ្យាស្ថានជប៉ុនសម្រាប់សន្តិសុខសុខភាព ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត SEKI Naomi នាយិកា​មជ្ឈមណ្ឌលសម្រាប់ត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ និងឆ្លើយតបជំងឺឆ្លង ដើម្បីបំពេញទស្សនកិច្ច​ និងពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជាពិសេសជំងឺផ្ដាសាយបក្សី H5N1។

គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងស្វែងយល់ពីប្រព័ន្ធត្រៀមលក្ខណៈ និងឆ្លើយតបជំងឺឆ្លងនៅមន្ទីរពេទ្យ ជាពិសេសការគ្រប់គ្រងករណីជំងឺ H5N1 ។

ក្នុងឱកាសនៃទស្សកិច្ចនេះ លោកស្រីវេជ្ជបណ្ឌិត SEKI Naomi ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់ចំពោះលោកនាយកដែលបានចំណាយពេលដ៏មានតម្លៃដើម្បីមកទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានកោតសរសើរ លោកវេជ្ជបណ្ឌិត សួន សាមិត្ត ក្នុងការលើកកម្ពស់សមត្ថភាពហើយបាននិងកំពុងឆ្លើយតបទៅនឹងជំងឺឆ្លងនានា។

Address

Phnom Penh

Telephone

+85587781119

Website

Alerts

Be the first to know and let us send you an email when Techo Santepheap National Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share