
10/05/2022
#វិធីធ្វើ សម្លកកូរខ្មែរ រសជាតិពិតជាឆ្ងាញ់មែន
គ្រឿងផ្សំ:
-ត្រីឆ្លាំងឬអន្តែង ១គីឡូ-សាច់ជ្រូក
៣ ខាំ-ស្លឹកម្រុម
១ដុំ-អង្ករលីង កន្លះចានចង្កឹះ-ប្រហុក
១ស្លាបព្រាបាយ-ទឹកត្រី ២ស្លាបព្រាបាយ-ស្ករត្នោត
១ស្លាបព្រាបាយ-ម្សៅស៊ុប
១ស្លាបព្រាបាយ-ខ្លាញ់
២ស្លាបព្រាបាយ-គ្រឿងបុករួច(គល់ស្លឹកគ្រៃ រមៀត រំដេង សំបកក្រូចសើច ខ្ទឹមស)។
វិធីធ្វើ:
១.ត្រីកាត់ជាកង់ៗ សាច់ជ្រូកហាន់ជាបន្ទះ ហើយអង្ករលីងត្រូវបុកឲ្យម៉ដ្ឋ។
២.ដាក់ខ្លាញ់ឲ្យក្តៅ ដាក់ប្រហុក និងគ្រឿង ឆាឲ្យឈ្ងុយ ទើបដាក់ត្រី និងសាច់ជ្រូក អង្ករលីងទឹកត្រី ស្ករត្នោត ម្សៅស៊ុប ឆាឲ្យអោយទន់បន្លែ សឹមដាក់ទឹកឲ្យល្មមទុកឲ្យពុះ ភ្លក់រសជាតិ ឲ្យល្មម ទើបដាក់ស្លឹកម្រុមជាការស្រេច ប្រភព៖មុខម្ហូបខ្មែរចំរុះ។