មន្ទីរពេទ្យកុមារជាតិ - NPH

មន្ទីរពេទ្យកុមារជាតិ - NPH Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរពេទ្យកុមារជាតិ - NPH, Hospital, #100, Federation of Russia Boulevard, Phnom Penh.

មន្ទីរពេទ្យកុមារជាតិ (National Pediatric Hospital)
Map: https://maps.app.goo.gl/RAmgnFGboibdmbwt7
HotLine: 099 761 675
Telegram : https://t.me/nphcambodia
Email : nphkh.info@gmail.com

មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំការងារបច្ចេកទេសប្រចាំសប្តាហ៏ និង ពិភាក្សា ដោះស្រាយកិច្ចការងារទូទៅ​​======         ...
22/04/2026

មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំការងារបច្ចេកទេសប្រចាំសប្តាហ៏ និង ពិភាក្សា ដោះស្រាយកិច្ចការងារទូទៅ​​
====== នាព្រឹកថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៏ដោយមានការចូលរួមពីលោកនាយករង លោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិតឯកទេស លោកប្រធាន/អនុប្រធានធានការិយាល័យ លោក-លោកស្រីសាស្រ្តាចារ្យប្រធានផ្នែក/អនុប្រធាន គ្រូពេទ្យយាមប្រចាំការ នាយសាល និងនាយប្រចាំការ។ គោលបំណងនៃការប្រជុំប្រចាំសប្តាហ៏នេះគឺមានដូច៖ ១)ការដោះស្រាយកិច្ទការទូទៅទាក់ទងការថែទាំព្យាបាល និង ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ២)ការពង្រឹងការយកចិត្តទុកដាក់លើការផ្តល់សេវាប្រកបដោយសុវត្ថិភាពជូនអ្នកជំងឺរួមមានៈ សុវត្ថិភាពក្នុងការផ្តល់ឳសថ ៣) ការពង្រឹងបដិសណ្ឋារកិច្ទ និង ការសហការណ៏ជាមួយអាណាព្យាបាលអ្នកជំងឺ ក្រុមគ្រួសារ ដោយឡែកឯកឧត្តមប្រធានក៏បានផ្តល់ធាតុចូលមួយចំនួនដូចជាៈ ការដោះស្រាយបញ្ហាតាមផ្នែកនានាត្រូវធ្វើតាម PDIA (ការបំបែកបញ្ហាឱ្យតូចៗ) ព្រមទាំងការអនុវត្តន៏តាម Checklist, SOP ឬ Guideline ជាប្រចាំស្របតាមក្រសួងសុខាភិបាល៕

✅ទាំងអស់គ្នាអាចធ្វើបាន ក្នុងការបង្ការនិងលើកកម្ពស់សុខភាពកុមារ ដោយចាប់ផ្តើមតាំងពីថ្ងៃដំបូង 🙏🙏សូមអញ្ជើញចូលរួមដោយឥតគិតថ្លៃជួ...
22/04/2026

✅ទាំងអស់គ្នាអាចធ្វើបាន ក្នុងការបង្ការនិងលើកកម្ពស់សុខភាពកុមារ ដោយចាប់ផ្តើមតាំងពីថ្ងៃដំបូង 🙏
🙏សូមអញ្ជើញចូលរួមដោយឥតគិតថ្លៃ
ជួបជាមួយលោកវេជ្ជបណ្ឌិតឯកទេស បកស្រាយជូនរាល់ចម្ងល់របស់លោកអ្នក ដោយឥតគិតថ្លៃ 🙏

🕘នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦
ចាប់ពីម៉ោង៩:០០នាទី ព្រឹក ។
🏥ទីកន្លែង នៅមន្ទីរពេទ្យកុមារជាតិ ក្នុងបន្ទប់ប្រជុំ (ក្រុមការងារនឹងជូនលោកអ្នកមកដល់កន្លែង)
ពត៌មានបន្ថែម សូមចូលក្រុម តេឡេក្រាម https://t.me/healthpromote_NPH
ឬអាចចុះឈ្មោះជាមុនតាមQR ក្នុង poster🙏

ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យ និងថ្នាក់ដឹកនាំ មន្ត្រីរាជការបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ ផ្ញ...
18/04/2026

ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យ និងថ្នាក់ដឹកនាំ មន្ត្រីរាជការបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

មន្ទីរពេទ្យកុមារជាតិ: កម្រងរូបភាពនៃសង្រ្កាន្តមន្ទីរពេទ្យកុមារជាតិ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ...
13/04/2026

មន្ទីរពេទ្យកុមារជាតិ:
កម្រងរូបភាពនៃសង្រ្កាន្តមន្ទីរពេទ្យកុមារជាតិ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។

សារលិខិតជូនពរគោរពជូនចំពោះ នាយករងមន្ទីរពេទ្យ ប្រធានការិយាល័យ/អនុប្រធានការិយាល័យប្រធានផ្នែក/អនុប្រធានផ្នែក និងបុគ្គលិកគ្រប...
12/04/2026

សារលិខិតជូនពរ
គោរពជូនចំពោះ នាយករងមន្ទីរពេទ្យ ប្រធានការិយាល័យ/អនុប្រធានការិយាល័យ
ប្រធានផ្នែក/អនុប្រធានផ្នែក និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋសក័ ព.ស.២៥៧០

សារលិខិតជូនពរឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិជាទីគោរពដ៏ខ្ពង់ខ្ពស់!ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី...
12/04/2026

សារលិខិតជូនពរ
ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ
ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០

សារលិខិតជូនពរលោកជំទាវសាស្រ្តាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេ...
12/04/2026

សារលិខិតជូនពរ
លោកជំទាវសាស្រ្តាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល
និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យកុមារជាតិ
ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០

សារលិខិតជូនពរឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលជាទីគោរពដ៏ខ្ពង់ខ្ពស់!ក្នុងឱកាសចូលឆ្នាំថ្មីប្...
10/04/2026

សារលិខិតជូនពរ
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល
ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០

សារលិខិតជូនពរឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាទីគោរពដ៏ខ្ពង់ខ្ពស់!ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាត...
10/04/2026

សារលិខិតជូនពរ
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០

មន្ទីរពេទ្យកុមារជាតិ: ពិធីសូត្រមន្ដបក្សុកូលឧទ្ទិសកុសលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧...
09/04/2026

មន្ទីរពេទ្យកុមារជាតិ: ពិធីសូត្រមន្ដបក្សុកូលឧទ្ទិសកុសល
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
====== នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ចូលរួមពិធីសូត្រមន្ដបក្សុកូលឧទ្ទិសកុសល
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ តាមទំនៀមទម្លាប់ប្រពៃណីពីបុរាណកាលមក។ ការប្រារព្ឋពិធីនេះរួមមានព្រះសង្ឃចំនួនប្រាំអង្គ រាប់បាត្របង្សុកូលជូនដល់ដួងវិញ្ញាណក្ខន្ឋមាតាបិតា បុព្វការីជន និង វីរះកងទ័ព ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៅតាមផ្នែកនានា បួងសួងសូមឪ្យទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី តាមបីបាច់ថែរក្សាដល់ឯកឩត្តមប្រធានមន្ទីរពេទ្យ ថ្នាក់ដឹកនាំ និងបុគ្គលិកសូមជួបតែពុទ្ឋពរទាំងបួនប្រការគឺ: អាយុ វណ្ណះ សុខះ ពល កុំបីឃ្លៀងឃ្លាតឡើយ៕

មន្ទីរពេទ្យកុមារជាតិ: ពិធីទទួលគណះប្រតិភូនៃគណៈ កម្មាការទី៨ រដ្ឋសភា នីតិកាលទី៧ ចុះពិនិត្យឈ្វេងយល់នៅមន្ទីរពេទ្យកុមារជាតិ===...
08/04/2026

មន្ទីរពេទ្យកុមារជាតិ: ពិធីទទួលគណះប្រតិភូនៃគណៈ កម្មាការទី៨ រដ្ឋសភា នីតិកាលទី៧ ចុះពិនិត្យឈ្វេងយល់នៅមន្ទីរពេទ្យកុមារជាតិ
====== នារសៀលថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្រោមការអនុញ្ញាតពីឯកឩត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ឯកឩត្តមវេជ្ជ. សុខ ស្រ៊ុន ប្រធាននាយកដ្ឋានសេវាមន្ទីរពេទ្យ ឯកឩត្តមអគ្គនាយករងបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ បានទទួលស្វាគមន៏លោកជំទាវ ឡោក ខេង ប្រធានគណះកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តុះវិជ្ជាជីវៈ និងកិច្ចការងារនារី (គណះកម្មាកាទី៨) នៃរដ្ឋសភា ចុះពិនិត្យឈ្វេងយល់នៅមន្ទីរពេទ្យកុមារជាតិ។
ក្នុងដំណើរទទួលគណះប្រតិភូនេះដែរ ឯកឩត្តមប្រធានមន្ទីរពេទ្យកុមារជាតិបានធ្វើសេចក្តីរាយការណីជូនគណះប្រតិភូពីប្រវត្តិមន្ទីរពេទ្យ វឌ្ឍនភាព បញ្ហាប្រឈម និង ទិសដៅបន្តនៅពេលខាងមុខ ព្រមទាំងមានការពិភាក្សាពិគ្រោះយោបល់ផ្សេងៗទៀតផងដែរ។
សូមជម្រាបជូនថា ក្រោយពីមានការពិភាក្សាឈ្វេងយល់រួចរាល់ គណះប្រតិភូក៏បានអញ្ជើញទៅទស្សនកិច្ទតាមផ្នែកមួយចំនួនរួមមាន: ផ្នែកពិគ្រោះជំងឺក្រៅ សម្ភព ទារក និង ផ្នែកជំងឺធ្ងន់ជាដើម៕

មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំការងារបច្ចេកទេសប្រចាំសប្តាហ៏ និង ពិភាក្សា ដោះស្រាយកិច្ចការងារទូទៅ​​======         ...
07/04/2026

មន្ទីរពេទ្យកុមារជាតិ: រៀបចំកិច្ចប្រជុំការងារបច្ចេកទេសប្រចាំសប្តាហ៏ និង ពិភាក្សា ដោះស្រាយកិច្ចការងារទូទៅ​​
====== នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៏ដោយមានការចូលរួមពីលោកនាយករង លោកសាស្រ្តាចារ្យ លោកវេជ្ជបណ្ឌិតឯកទេស លោកប្រធាន/អនុប្រធានធានការិយាល័យ លោក-លោកស្រីសាស្រ្តាចារ្យប្រធានផ្នែក/អនុប្រធាន គ្រូពេទ្យយាមប្រចាំការ នាយសាល និងនាយប្រចាំការ។ គោលបំណងនៃការប្រជុំប្រចាំសប្តាហ៏នេះមានដូចជា៖ ​​១) ការដោះស្រាយកិច្ទការទូទៅទាក់ទងការថែទាំព្យាបាល និង ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ២) ការពង្រឹងការយកចិត្តទុកដាក់លើការផ្តល់សេវាប្រកបដោយសុវត្ថិភាពជូនអ្នកជំងឺរួមមានៈ សុវត្ថិភាពក្នុងការផ្តល់ឳសថជូនអ្នកជំងឺ បន្ថែមជាងនេះទៅទៀត ឯកឧត្តមប្រធានមន្ទីរពេទ្យក៏បានជម្រាបជូនដល់គ្រូពេទ្យ និង បុគ្គលិកទាំងអស់ត្រូវតែមានការរៀនសូត្រជាប្រចាំដើម្បីអភិវឌ្ឍន៏ជំនាញរបស់ខ្លួនអោយបានទូលំទូលាយ ព្រមទាំងត្រូវមានការពិភាក្សាគ្នាក្នុងករណីព្យាបាលស្មុគស្មាញ (RCP) ជាប្រចាំជាដើម៕

Address

#100, Federation Of Russia Boulevard
Phnom Penh
120405

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យកុមារជាតិ - NPH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យកុមារជាតិ - NPH:

Share