01/11/2021
ជំងឺរលាកច្រមុះរ៉ាំរ៉ៃអាចមានរោគសញ្ញាច្រើនដូចជា តឹងច្រមុះ ហៀរសម្បោរ កណ្តាស់ រមាស់ច្រមុះ តឹងច្រមុះទាំងសង្ខាង ឬឆ្លាស់គ្នា។ ជំងឺរលាកច្រមុះរ៉ាំរ៉ៃ អាចមានសញ្ញាផ្សេងទៀតរួមមាន ហុឹងត្រចៀក គេងស្រម៉ុក ស្ងួតមាត់ ក្អកស្ងួត ឈឺបំពង់ក រលាកបំពង់ខ្យល់ និងរលាកទងសួតញឹកញាប់។ ក្រៅពីនេះ អ្នកជំងឺអាចមានអាការៈឈឺក្បាល ឬពិបាកដកដង្ហើម រមាស់ច្រមុះ ភ្នែក រន្ធត្រចៀក ជាពិសេសក្នុងករណី អាលែកហ្ស៊ីច្រមុះទៅតាមរដូវកាល។ អ្នកជំងឺអាចបាត់ក្លិន ឬអាចបាត់បង់ការដឹងរសជាតិអាហារផងដែរ។ លើសពីនេះទៀត អ្នកជំងឺអាចមានបញ្ហាដល់ទងសួត ដោយមិនបានចាប់អារម្មណ៍ ហត់ពេលប្រឹងដកដង្ហើម តឹងទ្រូងជាដើម។ អ្នកជំងឺរលាកច្រមុះរ៉ាំរ៉ៃ អាចឡើងស្លេស្ម ដោយសារប្រតិកម្មទងសួត ដែលអាចវិវត្តទៅជាជំងឺហឺតបាន។